វិធីព្យាបាលជំងឺគ្រោះតម្រងនោមឲ្យជាសះស្បើយក្នុងរយៈពេល ៧ ថ្ងៃ
ផ្លែល្ហុងខ្ចីត្រូវបានគេទទួលស្គាល់ថា ជាឱសថបុរាណអាចព្យាបាលជំងឺគ្រោះក្នុងតម្រងនោមបានយ៉ាងមានប្រសិទ្ធិភាព។
គ្រោះក្នុងតម្រងនោមកើតឡើងនៅពេលមានការប្រមូលផ្តុំនូវសារធាតុខនិជជាច្រើនដូចជា៖ កាល់ស្យូម, អុកសាឡាត, អំបិលផូស្វាតនៅក្នុងទឹកនោមមានការកើនឡើង និងកាកសំណល់ទាំងអស់នេះបានក្លាយជាគ្រោះក្នុងតម្រងនោម។
ជាធម្មតា គ្រោះក្នុងតម្រងនោមមានរាងមូលរលោង។ ប្រសិនបើគ្រោះក្នុងតម្រងនោមមានរាងមូល ជាធម្មតាមិនបណ្តាលឲ្យអ្នកជំងឺមានការឈឺចាប់ឡើយ ប៉ុន្តែប្រសិនបើគ្រោះមានរាងស្រួចចុង តម្រងនោមនឹងមានការឈឺចាប់យ៉ាងខ្លាំង។ ប្រសិនបើមិនព្យាបាលវាឲ្យបានទាន់ពេលទេ គ្រោះក្នុងតម្រងនោមអាចបង្កឲ្យជីវិតជួបនឹងភាពស្មុគស្មាញធ្ងន់ធ្ងរ។
មានវិធីសាស្ត្រជាច្រើនអាចព្យាបាលជំងឺគ្រោះក្នុងតម្រងនោមបាន ដូចជា ការវះកាត់ដើម្បីយកគ្រោះចេញ, លេបថ្នាំដើម្បីរំលាយគ្រោះ…ប៉ុន្តែអ្នកកើតជំងឺគ្រោះក្នុងតម្រងនោមជាង ៦០% កើតជំងឺនេះម្តងទៀត។
ហេតុផលមួយដោយសារគ្រោះក្នុងតម្រងនោមត្រូវបានកម្ចាត់ចោល ប៉ុន្តែការកើតឡើងនៃគ្រោះនៅតែមាន។ ប្រសិនបើមិនរំលាយអស់ទេ ដុំគ្រួសល្អិតដែលនៅសល់នឹងបណ្តាលឲ្យមានការឈឺចាប់, អស់កម្លាំង និងធ្វើឲ្យអ្នកជំងឺត្រូវចំណាយប្រាក់អស់ច្រើន។
ជានិច្ចកាលគ្រោះក្នុងតម្រងនោមត្រូវបានព្យាបាលដោយប្រើឱសថបុរាណធម្មជាតិ។ ឱសថបុរាណនេះអាចកម្ចាត់ដុំគ្រោះយ៉ាងមានប្រសិទ្ធិភាព ហើយទីបំផុតគ្រោះត្រូវបានកម្ចាត់ចេញតាមរយៈទឹកនោម, ដោយគ្មានភាពឈឺចាប់ ហើយជាពិសេសមិនចាំបាច់ត្រូវវះកាត់។ ជាយូរលង់ណាស់មកហើយ ឱសថបុរាណផ្លែល្ហុងខ្ចីត្រូវបានគេទទួលស្គាល់ថា អាចជួយព្យាបាលជំងឺគ្រោះក្នុងតម្រងនោម។ ឱសថចុងក្រោយសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ ដែលអ្នករាល់គ្នាអាចធ្វើបាន។
វិធីសាស្ត្រដើម្បីព្យាបាលជំងឺគ្រោះក្នុងតម្រងនោមដោយប្រើផ្លែល្ហុង៖
ប្រើកាំបិតពុះល្ហុង, យកគ្រាប់ចេញ, ទុកសំបកល្ហុង។ រួចដាក់អំបិលបន្តិចចូលក្នុងល្ហុង ហើយដាក់ចំហុយរហូតដល់ផុយ, ទុកឲ្យត្រជាក់រួចទទួលទានទាំងសំបក។
ទទួលទាន ១ ថ្ងៃម្តង រយៈពេល ៧ ថ្ងៃ គ្រោះក្នុងតម្រងនោមនឹងបាត់អស់។
កំណត់ចំណាំនៃការប្រើផ្លែល្ហុងដើម្បីព្យាបាលជំងឺគ្រោះក្នុងតម្រងនោម៖
មុននឹងព្យាបាលដោយប្រើឱសថធម្មជាតិនេះ គួរតែទៅមណ្ឌលសុខភាពដើម្បីពិនិត្យមើលថា តើគ្រោះក្នុងតម្រងនោមមានទំហំប៉ុណ្ណា។ ក្រោយពេលប្រើឱសថនេះរួច គួរតែទៅពិនិត្យម្តងទៀត ដើម្បីដឹងពីប្រសិទ្ធិភាពរបស់ឱសថ, ថាតើគ្រោះក្នុងតម្រងនោមបាត់អស់ ឬនៅ?
ប្រសិនបើគ្រោះល្អិតៗក្នុងតម្រងនោមមិនទាន់អស់ទេ អ្នកត្រូវបន្តប្រើវិធីនេះអាចដល់ទៅ១ ឬ ២ខែ។
លើសពីនេះទៀត ក្រៅពីឱសថ អ្នកជំងឺគួរតែទទួលទានបន្លែបៃតងឲ្យបានច្រើន, ផ្លែឈើ, ទឹកឲ្យបានគ្រប់គ្រាន់ដើម្បីព្យាបាលជំងឺគ្រោះក្នុងតម្រងនោមនេះ៕

http://mungkulkar.com/health-and-beauty/2114#.VTRXBAmb01A.facebook
Post a Comment