Header Ads


 

​បើ​មាន​​សញ្ញា​ទាំង​៤​នេះ​ ​​កុំ​ទាន់​អាល​​​​ចេញ​រកស៊ី​អី​​​ប្រយ័ត្ន​​បរាជ័យ​ក្រោក​មិន​រួច​!​



​ចង់​ធ្វើ​ជំនួញ​ដ៏​ជោគជ័យ ​មិន​មែន​គ្រាន់​តែ​គិត​​ឃើញ​ភ្លាម​ ​ហើយ​ធ្វើ​ភ្លាម​​ទៅរួច​នោះ​ទេ ​ព្រោះ​វា​ទាមទារ​នូវ​ចំណុច​ជាច្រើន​ដែល​សហគ្រិន​ត្រូវ​មាន​។ ​​​បើ​​មិន​បាន​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់​ទេ ​​ឱកាស​នៃ​ការ​បរាជ័យ​គឺ​មាន​ច្រើន​ខ្លាំង​ណាស់​។

ខាងក្រោម​នេះ ជា​សញ្ញា​សំខាន់ៗ​៤​យ៉ាង​​ដែល​បញ្ជាក់​ថា ​អ្នក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​នៅ​ឡើយ​៖

១) ​​អ្នក​មិន​ទាន់​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​៖ ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា ​នៅ​ពេល​ចេញ​​រកស៊ី​នោះ ​គឺ​មិន​ដឹង​ថា​ ​ជួប​បញ្ហា​អ្វី​ខ្លះ​នោះ​ទេ។ ​ដូច្នេះ​ហើយ​ ​បើ​អ្នក​ចាំ​ឲ្យ​គេ​មក​​លើក​ទឹក​ចិត្ត ​និង និយាយ​ល្អៗ​ដើម្បី​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នោះ ​គឺ​មិន​ងាយ​​ឡើយ​ ​ពោល​គឺ​ទាល់​តែ​អ្នកចេះ​និយាយ​លើក​ទឹកចិត្ត​ខ្លួន​ឯង​។ ​​ត្រង់​ចំណុច​នេះ ​បើ​អ្នក​មិន​ទាន់​ចេះ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ ​នៅ​ពេល​អស់សង្ឃឹម​ ​ឬ ​នៅ​ពេល​ជួប​បញ្ហា​លំបាក​ខ្លាំង​​ទេ​​ ​​នោះ​​អ្នក​អាច​នឹង​បោះបង់​អាជីវកម្ម​មិន​បាន​។

២) ​អ្នក​មិន​ទាន់​យល់​ច្បាស់​អំពី​​ប្រភេទ​ជំនួញ​ដែល​ចង់​​បើក​៖ ​​សូម​កុំ​ប្រថុយ​ដោយ​ងងឹតងងល់​ឲ្យ​សោះ​ ​ព្រោះ​វា​ងាយ​នឹង​បរាជ័យ​ខ្លាំង​ណាស់​ ​ប្រសិនបើ​អ្នក​មិន​ទាន់​ដឹង​ច្បាស់​អំពី​ប្រភេទ​​ជំនួញ​ដែល​អ្នក​ចង់​រកស៊ី​នោះ​ទេ​​។ ដូច្នេះ​ត្រូវ​ស្រាវជ្រាវ​​ ​និង ​​ព្យាយាម​​រក​បទពិសោធន៍​​ឲ្យ​បាន​​គ្រប់គ្រាន់​សិន ​មុន​នឹង​បោះទុន​រកស៊ី ​ដើម្បី​កុំ​ឲ្យ​ស្តាយ​ក្រោយ​ទៅ​ថ្ងៃ​ក្រោយ​។

៣) ​អ្នក​មិន​ពេញ​ចិត្ត​ខ្លាំង​លើ​​ប្រភេទ​ជំនួញ​នោះ​ទេ​៖ ​មនុស្ស​មួយ​ចំនួន​ ​​នៅ​ពេល​ធ្វើ​ជំនួញ​​គឺ​​មិន​បាន​គិត​ថា ​ខ្លួន​ពេញ​ចិត្ត​ ​ឬ អត់​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​ឃើញ​គេ​រកស៊ី​ជោគជ័យ​​លើ​ផ្នែក​ណា​មួយ​ភ្លាម​ ​ក៏​ចាប់​ផ្តើម​រកស៊ី​តាម​គេ​ដែរ​ ​ជា​ហេតុ​នាំ​ឲ្យ​បរាជ័យ​យ៉ាង​ងាយ​បំផុត​។

៤) ​គ្មាន​ភាព​ច្បាស់លាស់​លើ​ខ្លួន​ឯង​៖ ​បើ​ចង់​ធ្វើ​អ្វី​មួយ​ដោយ​ជោគជ័យ​នោះ ​អ្នក​ត្រូវ​តែ​ច្បាស់លាស់​លើ​​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ​ទោះបីជា​អ្នក​ដទៃ​គិត​យ៉ាង​ម៉េច​ក៏​ដោយ​។ ​បើ​គ្មាន​ជំហរ​ច្បាស់លាស់​លើ​ខ្លួន​ឯង​ទេ ​អ្នក​នឹង​​​​ផ្លាស់​ប្តូរ​អ្វី​ដែល​អ្នក​គិត​ថា​ត្រឹមត្រូវ​ ​ហើយ​ចេះ​តែ​ធ្វើ​នេះ​ធ្វើ​នោះ​តាម​សម្ដី​របស់​អ្នក​ដទៃ​ ​រហូត​ដើរ​ដល់​ផ្លូវ​ទាល់​។ ​ដូច្នេះ​ត្រូវ​មាន​ភាព​ច្បាស់លាស់​បំផុត ​​ទោះបីជា​អ្នកដទៃ​រិះគន់ ​ឬ ​និយាយ​យ៉ាងណាក៏ដោយ ​ប៉ុន្តែ​អ្នក​ត្រូវ​តែ​ព្យាយាម​​ធ្វើ​វា​ឲ្យ​ជោគជ័យ​ ​ដើម្បី​បង្ហាញ​ថា ​អ្វី​ដែល​អ្នក​ធ្វើ​នោះ​គឺ​​ពិត​ជា​មិន​ខុស​ទេ​។

http://www.bizkhmer.com/entrepreneur/4198/

No comments

Powered by Blogger.