Header Ads


 

ច្បាប់ទាំង១០ដែលANDREW CARNEGIEប្រើប្រាស់ក្នុងការក្លាយជាអ្នកមានលើលោក






Andrew Carnegie ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ពម្នាក់ក្នុងសហរដ្ឋអាមេរិចកាលពីអំឡុងឆ្នាំ1901 ជាមួយទឹកប្រាក់ប្រមាណ 243 ពាន់លានដុល្លា។ ហើយរូបគាត់ក៏ត្រូវបានកត់ត្រាថាជាមហាសេដ្ឋីដែលសប្បុរសបំផុតដោយលោកបានធ្វើការបរិចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ លើសពីនេះលោកក៏ត្រូវបានអ្នកនិពន្ធដ៏ល្បីម្នាក់ឈ្មោះNapoleon Hill កត់ត្រានិងបកស្រាយអំពីភាពជោគជ័យរបស់លោកក្នុងសៀវភៅដែលល្បីគ្រប់សម័យកាលមួយនោះ គឺសៀវភៅThink and Grow Rich។ Andrew Carnegie ក៏ធ្លាប់ត្រូវបានគេហទំព័រV-shared ចុះផ្សាយម្តងរួចមកហើយក្នុងអត្ថបទ “មនុស្សដែលមានជាងគេទាំង10រូបក្នុងប្រវត្តិសាស្ត្រ” ហើយពេលនេះយើងនឹងលើកយកច្បាប់ទាំង10 ដែលលោកAndrew Carnegie ប្រើប្រាស់ក្នុងការក្លាយខ្លួនជាមហាសេដ្ឋីដែរត្រូវបានចារទុកជាប្រវត្តិសាស្ត្រ។
1. កំណត់គោលដៅ
វាជាការបង្កើតនូវគំរោងនៃសកម្មភាព ហើយចាប់ផ្តើមធ្វើសកម្មភាពទាំងនោះស្របទៅតាមគោលដៅដែលអ្នកបានកំណត់ទុក។

2. បង្កើតមិត្តឱ្យបានច្រើនជាងសត្រូវ
ព្យាយាមរាប់អានមិត្តឱ្យបានច្រើន ហើយអ្វីដែលល្អបំផុតគឺការមានមិត្តដែលចេះនូវអ្វីដែលអ្នកមិនចេះ។

3. បង្កើនសម្ថភាពរបស់ខ្លួន
ការបង្កើនសម្ថភាពរបស់ខ្លួនគឺជាការសិក្សាអ្វីដែលថ្មី និងការបង្កើនសម្ថភាពការងារឱ្យមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។

4. មានជំនឿលើខ្លួនឯង
ជឿជាក់លើសម្ថភាព និងគោលបំណងរបស់ខ្លួន ដូចនេះសម្មភាពរបស់អ្នកនឹងប្រកបទៅដោយទំនុកចិត្ត។

5. ធ្វើច្រើនជាងនិយាយ
ចូលធ្វើនូវអ្វីដែលជាកាព្វកិច្ចរបស់អ្នកដោយមិនចាំបាច់ទៅខ្វល់ថាអ្នកណាមិនធ្វើការងារឡើយ។ ពេលដែលមនុស្សទាំងនោះបានឃើញអ្នកបំពេញការងារដោយមិនមើលបំណាំពួកគេ អ្នកទាំងនោះនឹងធ្វើការងារដោយខ្លួនឯង។

6. បង្កើតការស្រមើស្រម៉ៃ
បង្កើតនូវការស្រមើស្រម៉ៃនូវអ្វីដែលអ្នកចង់បាន ទោះជាពេលនេះវាមិនទាន់លេចចេញរូបរាងក៏ដោយ។

7. គិតបែបវិជ្ជមាន
មនុស្សដែលមានការគិតវិជ្ជមាន តែងតែជាមនុស្សដែលដើរនៅក្នុងផ្លូវត្រូវជានិច្ច ហើយក៏ជាមនុស្សដែលងាយនឹងទទួលភាពជោគជ័យផងដែរ។

8. គិតនូវអ្វីដែលពិតប្រាកដ
ការគិតអ្វីមួយដែលមានលក្ខណះប្រាកដប្រាជា នឹងមិនធ្វើឱ្យអ្នកវង្វេងផ្លូវក្នុងការទៅរកគោលដៅដែលអ្នកបានកំណត់ទុកឡើយ ផ្ទុយទៅវិញមនុស្សដែលមិនមានការគិតប្រាកដប្រាជាតែងជួបនឹងហានិភ័យជាច្រើនគ្រប់ពេលដែលពួកគេវង្វេងចេញពីគោលដៅរបស់ខ្លួន។

9. បំពេញការងារដោយម៉ត់ចត់
មិនចាំបាច់ធ្វើការងារឱ្យបានលឿន និងឆាប់រហ័សឡើយ អ្នកគួរណាស់ផ្តោតលើការយកចិត្តទុកដាក់លើការងាររបស់ខ្លួនប្រសើរជាង។ ព្រោះថាបើលឿនខ្ជីខ្ជៀរ អ្នកប្រកដជាត្រូវចំណាយពេលបកមកធ្វើការនោះម្តងទៀត។

10. ស្វែងរកផលប្រយោជន៏ពីហានិភ័យ
អ្នកប្រហែលជាធ្លាប់លឺពាក្យមួយឃ្លាដែលបាននិយាយថា “សំណាងនៅក្នុងគ្រោះថ្នាក់” ពាក្យនេះពិតជាត្រឹមត្រូវណាស់។ ដូចនេះអ្នកមិនគួរណាមានភាពភ័យខ្លាចំពោះហានិភ័យទៀតឡើយ ហើយរងចាំចាប់ផលប្រយោជន៏ដែលកើតឡើងក្នុងហានិភ័យនោះ។

http://v-shared.com/2015-04-02-14-19-26/114-andrew-carnegie.html

No comments

Powered by Blogger.