Header Ads


 

សម្រង់ប្រយោគខ្លីៗ

 គតិបណ្ឌិតរបស់អ្នកប្រាជ្ញ១០ប្រយោគ


១-បើអ្នកកើតទុក្ខ អ្នកកំពុងរស់នៅក្នុងអតីតកាល បើអ្នកភ័យបារម្ភ អ្នកកំពុងរស់នៅអនាគតកាល

បើអ្នករីករាយអ្នកកំពុងរស់នៅបច្ចុប្បន្នកាល

២-បើអ្នកគិតខ្វល់ខ្វាយពីសម្តីនិងការគិតរបស់អ្នកដទៃមកលើអ្នក អ្នកនឹងក្លាយជាទាសករ នៃគំនិតអ្នកដទៃ

៣-ដំណើររាប់ពាន់យោជ គឺផ្តើមចេញពីមួយជំហានដំបូង

៤-ទឹកជាធាតុទន់ជាងគេបង្អស់ ប៉ុន្តែវាអាចធ្វើឲ្យភ្នំ និងដីកម្រើកបាន នេះបញ្ជាក់អំពីគោលការណ៍

នៃភាពទន់ភ្លន់ថាអាចយកឈ្នះភាពលំបាកលំបិនបាន

៥-ស្គាល់អ្នកដទៃ គឺមានបញ្ញា ស្គាល់ខ្លួនឯងគឺជាគតិបណ្ឌិត

៦-ចេះគ្រប់គ្រងអ្នកដទៃ គឺភាពខ្លាំង ចេះគ្រប់គ្រងខ្លួនឯងគឺជាអំណាចពិត

៧-បើអ្នកនិយាយ អ្នកគ្រាន់តែកំពុងសូត្រឡើងវិញនូវអ្វីដែលអ្នកដឹងប៉ុណ្ណោះ ប៉ុន្តែបើអ្នកស្តាប់

អ្នកនឹងអាចរៀនអ្វីៗថ្មីបន្ថែម

៨-នៅពេលដែលអ្នកចាប់ផ្តើមយល់ថា គ្មានអ្វីដែលខ្វះខាត ពិភពលោកនេះនឹងក្លាយជារបស់អ្នក

៩-នៅពេលដែលអ្នកជាមនុស្សសាមញ្ញ គ្មានការប្រៀបធៀបនឹងប្រកួតប្រជែងជាមួយអ្នកដទៃ នោះ

អ្នកនឹងទទួលបានការគោរពស្រឡាញ់ពីគេ

១០-ភាពស្ងៀមស្ងាត់គឺជាប្រភពថាមពលដអស្ចារ្យ

ដោយ : ខុង ជឺ



No comments

Powered by Blogger.