Header Ads


 

យុទ្ធសាស្ត្រ​ទីផ្សារ​ចំនួន៣​ ចាំបាច់​បំផុត​​​​សម្រាប់​អ្នកបើក​​អាជីវកម្ម​ខ្នាត​​តូច​

​ យុទ្ធសាស្ត្រ​ទីផ្សារ​ចំនួន៣​ ចាំបាច់​បំផុត​​​​សម្រាប់​អ្នកបើក​​អាជីវកម្ម​ខ្នាត​​តូច​ប្រភព៖​ accidentalhuntbrothers
នៅ​ពេល​ដែល​លោក​អ្នក​​ចង់​ពង្រីក​ប្រជាប្រិយភាព​​អាជីវកម្ម​​តំបូង​ លោក​អ្នក​មិន​ភ្លេច​ឡើយ​ក្នុង​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ និង ការ​ផ្សព្វផ្សាយ​តាម​រូបភាព​នានា​ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មីៗ​ឲ្យ​បាន​កាន់តែ​ច្រើន។ ការ​ពិត​ នេះ​គឺ​ជា​​​ការងារ​ដ៏​លំបាក​មួយ​ និង ត្រូវ​ចំណាយ​ប្រាក់​ច្រើន​​ក្នុង​ការ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​រីក​​មុខមាត់​​នៅ​លើ​ទីផ្សារ។

ជាក់ស្តែង អតិថិជន​​គឺ​ជា​មនុស្ស​សំខាន់​​គ្រប់គ្រង​ជោគវាសនា​ក​អាជីវកម្ម​របស់​អ្នក​ដែល​ដើរ​តួនាទី​​ជា​ដឹក​នាំ​ ឬ ​ពង្រីក​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក ​ទៅ​​​​​​​បរិយាកាស​ខាងក្រៅ។ ប៉ុន្តែ​​ចំណោទបញ្ហា​នោះ​គឺ​ថា តើ​ធ្វើ​ដូចម្តេច​ទើប​ធ្វើ​ឲ្យ​ពួកគេ​ជួយ​ពង្រីក​ទីផ្សារ​ជំនួស​អ្នក​ និង ​ចង់​រកស៊ី​ជា​​យូរអង្វែង​ជា​មួយ​អ្នក? ជា​ការ​ពិត​ សហគ្រិន​ថ្មីថ្មោង​តែងតែ​ប្រើ​​យុទ្ធសាស្ត្រ​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ “Straight Attraction” ឬ “តិកនិក​ទាក់ទាញ​អតិថិជន​ត្រង់ៗ” ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន និង ចំណាយ​ពេល​យូរ​ទៀត​ផង​​ដើម្បី​ទទួល​បាន​ផ្លែផ្កា​មក​វិញ។ ហេតុអ្វី?



…ធ្វើ​ដូចម្តេច​ដើម្បី​កម្ចាត់​ចោល​ភាព​មន្ទិល​​សង្ស័យ​​លើ​ខ្លួនឯង?…

ជា​គោលការណ៍​គេ​បាន​រក​ឃើញ​​ថា ​អ្នក​នឹង​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ៧ ដង​ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មីៗ​ជាជាង​រក្សា​​អតិថិជន​ចាស់​ឲ្យ​នៅ​រកស៊ី​ជាមួយ​អ្នក ព្រោះ​ថា​អ្នក​ត្រូវ​ចំណាយ​លុយ​ទាំង​នេះ​​ដើម្បី​ព្យាយាម​​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ចាប់​អារម្មណ៍​នឹង​​អាជីវកម្ម​របស់​អ្នក។ បន្ទាប់​មក​អ្នក​រំពឹង​ថា អតិថិជន​ទាំង​នោះ​នឹង​ទិញ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​ជា​មិន​ខាន។ ការ​ពិត​យុទ្ធសាស្ត្រ​នេះ​​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​អាជីវកម្ម​​ខ្នាត​តូច​នោះ​ឡើយ ព្រោះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ណាស់​​ដែល​អ្នក​អាច​​ឃើញ​មាន​វត្តមាន​ស្រាប់​​តាម​​រយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​កញ្ចក់ទូរទស្សន៍​ គេហទំព័រ ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជា​ដើម។

ទោះបី​ជា​បែប​នេះ​ក្តី យុទ្ធសាស្ត្រ​នេះ​វា​ផ្ទុយ​ទៅ​នឹង​យុទ្ធសាស្ត្រ​ទីផ្សារ​ចំនួន​៣ ផ្សេង​​ទៀត​ដែល​​លើក​យក​មក​ពិភាក្សា​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​នៅ​​ពេល​នេះ។ ​តិកនិក​ទាំង​នេះ​​​មាន​​តម្លៃ និង ប្រសិទ្ធភាព​បំផុត​សម្រាប់​​គម្រោង​ទីផ្សារ​អាជីវកម្ម​ខ្នាត​តូច​របស់​អ្នក​​ ដែល​មិន​ត្រឹមតែ​ទាក់ទាញ​​អតិថិជន​ចាប់អារម្មណ៍​លើ​អាជីវកម្ម​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​​​រក្សា​ពួកគេ​ឲ្យ​ក្លាយ​ជា​ដៃគូ​អាជីវកម្ម​របស់​អ្នក​យូរ​អង្វែង​ទៀត​ផង។

១) Attraction Tactics ឬ តិកនិក​ទាក់ទាញ​អតិថិជន​​

យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ និង ​ចំណាប់អារម្មណ៍​ពី​អតិថិជន​ជា​មុន ​មុន​នឹង​ពួកគេ​ទិញ​​​​ផលិតផល​ឬ សេវាកម្ម​របស់​អ្នក។ ​ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ចំណុច​នេះ អ្នក​ត្រូវ​​បញ្ចុះបញ្ចូល​បង្ហាញ​សេវាកម្ម​ ឬ ផលិតផល​ដែល​ល្អ​​​ប្រកប​ដោយ​គុណភាព​ខ្ពស់​មួយ​ ​ប្រកប​ដោយ​ទំនុកចិត្ត​។ នេះ​នឹង​ជួយ​​បង្កើត​​ឈ្មោះ​ក្រុមហ៊ុន​មួយ (Brand Name) ​កាន់តែ​ល្បី​ឡើង ​ត្បិតអី​អ្នក​បាន​ផ្តល់​សេវាកម្ម ឬ ផលិតផល​ល្អ​សម្រាប់​ពួកគេ​ ហើយ​ទី​បំផុត​​​ពួកគេ​នឹង​ជួយ​បង្កើន​ប្រជាប្រិយភាព​​អាជីវកម្ម​​​ឲ្យ​អ្នក​តែម្តង។ តែ​សូម​ចាំ​ផង​ដែរ​ថា អ្នក​មិន​ត្រូវ​តែ​ផ្ដោត​​លើ​ការ​លក់​ឲ្យ​បាន​ច្រើន​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ អ្នក​ត្រូវ​​ស្វែង​រក​ដំណោះស្រាយ​​​រាល់​បញ្ហា​នានា​​ជុំវិញ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​ផង​ដែរ ដើម្បី​ឆ្លើយតប​ពី​អ្វី​ដែល​​តម្រូវ​ការ​របស់​ពួកគេ។


២) Conversion Tactics ឬ តិកនិក​​ធ្វើ​ឲ្យ​​អតិថិជន​ជឿជាក់

បន្ទាប់​ពី​ប្រើប្រាស់ Attraction Tactics ឬ តិកនិក​ទាក់ទាញ​រួច​ហើយ​ ចូល​ដល់​តិកនិក​​​ទី២ ដែល​ផ្ដោត​​ទៅ​លើ​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​អតិថិជន​ទាំង​នោះ​ជឿ​លើ​ផលិតផល​ ឬ​​សេវាកម្ម​របស់​អ្នក​ និង ទិញ​យក​ទៅ​ប្រើប្រាស់។

ជា​គោលការណ៍ Conversion Tactics ឬ តិកនិក​​ធ្វើ​ឲ្យ​​អតិថិជន​ជឿជាក់​​ បាន​​​ជួយ​ផ្លាស់ប្ដូរ​​​ជំហរ​របស់​អតិថិជន​ពី​ក្តៅ​មក​ត្រជាក់​ ពី​ត្រជាក់​ទៅ​ក្តៅ​វិញ (ទិញ ឬ មិន​ទិញ​) ឬ ជំរុញ​​ឲ្យ​ពួកគេ​​ធ្លាក់​ចូល​ទៅ​​ក្នុង​ស្ថានភាព​មួយ​ដែល​​​​​មិន​អាច​រំពឹង​ទុក​បាន។

តិកនិក​ខាងលើ​មាន​ភាគច្រើន​នៅ​តាម​គេហទំព័រ​ដែល​គេ​ច្រើន​សរសេរ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ដូច​ជា​ដាក់​Button ឬ ប្រអប់​ពាក្យ​ សូម​ចុច​ត្រង់​នេះ! ​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត!​ បន្ទាប់! Free! យើង​កំពុង​រង់ចាំ​លោក​អ្នក ប្រញាប់​ឡើង​​ចំនួន​មាន​កំណត់! ។ល។ នេះ​ជា​ភាសា​ទំនាក់ទំនង​ដ៏​ពិសេស​​ទៅ​កាន់​អតិថិជន​​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍ និង​មាន​ទំនាក់ទំនង​​ជួយ​ក៏​សាង​ប្រជាប្រិយភាព​ឲ្យ​អ្នក​ជានិច្ច​។

៣) Retention Tactics ឬ តិកនិក​រក្សា​ទុក​អតិថិជន

តិកនិក​ទី៣​នេះ ​ត្រូវ​បាន​ប្រើប្រាស់​ចុងក្រោយ​គេ ដើម្បី​រក្សា​អតិថិជន​ទាំងអស់​​បន្ត​​រកស៊ី​ជា​មួយ​អ្នក និង ជួយ​ពង្រីក​អាជីវកម្ម​របស់​អ្នក​បន្ត។ ​មិន​ចំពោះ​ថា​អតិថិជន​ណា​ម្នាក់​ទិញ ឬ មិន​ទិញ​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​នោះ​ទេ អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួកគេ​ចង់​រកស៊ី​ជាមួយ​អ្នក​រហូត​ឥត​ដាច់។

វា​ជា​រឿង​មួយ​ងាយស្រួល​​ដែល​អ្នក​​ត្រូវ​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​អន្ទងចិត្ត​​អតិថិជន​ថ្មីៗ ​ខណៈ​ដែល​អតិថិជន​ចាស់ៗ​វិញ​អ្នក​បាន​ផ្អឹប​ទុក​ពួកគេ​​ទៅ​បាត​ពាង​​​ទៅ​ហើយ។ ដូចគ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​អ្នក​​បំភ្លេច​អតិថិជន​ចាស់ៗ ពួកគេ​ក៏​បំភ្លេច​អ្នក​វិញ​ដែរ ហេតុដូច្នេះ​នេះ​ជា​​​ពេលវេលា​ដ៏​​សមគួរ​ដែល​អ្នក​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ខាងលើ​នេះ ត្បិតអី​វា​មាន​តម្លៃ​ថោក និង មាន​ប្រសិទ្ធភាព។


ហេតុអ្វី​បាន​ជា​ហ៊ាន​និយាយ​ថា វា​មាន​ប្រសិទ្ធភាព និង តម្លៃ​ថោក? ពិតមែន​ហើយ! ដូច​អ្វី​ដែល​អ្នក​បាន​បង្ហាញ​​នៅ​ក្នុង​ចំណុច​ទី១ (Attraction Tactics ឬ តិកនិក​ទាក់ទាញ​អតិថិជន​) អ្នក​បាន​​​បង្ហាញ​ពួកគេ​រួច​ទៅ​ហើយ​ពី​​ផលិតផល ឬ សេវាកម្ម​​​​ប្រកប​ដោយ​គុណភាព​ខ្ពស់​ទៅ​ដល់​​អតិថិជន​។ នេះ​មាន​ន័យ​ថា គុណ​តម្លៃ​​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​បាន​ដក់ជាប់​ក្នុង​អារម្មណ៍​របស់​ពួកគេ​រួច​ជា​ស្រេច​​ទៅ​ហើយ​ដែល​ជា​ការ​ផ្តល់​ទំនុកចិត្ត និង ភាព​ជឿជាក់​​​មិន​អាច​ប្រកែក​បាន។

អ្នក​ត្រូវ​ស្វែង​យល់​ថា ការ​ធ្វើ​អាជីវកម្ម​មិនមែន​ផ្តោត​​តែ​ទៅ​លើ​យុទ្ធសាស្ត្រ​ល្អ​ៗ​តែ​មុខ​ប៉ុណ្ណោះ​ទេ អ្នក​ក៏​ត្រូវ​សិក្សា​ស្វែង​យល់​ពី​ចិត្តសាស្ត្រ​របស់​អតិថិជន​ដែរ​ថា តើ​ភាសា​ ឬ សកម្មភាព​ទំនាក់ទំនង​ណាមួយ​​​អាច​មាន​ផល​ប៉ះពាល់​ជា​​​​វិជ្ជមាន​ដល់​ផ្លូវ​ចិត្ត​របស់​អតិថិជន​?។ សូម​ចាំ​ថា ​​អតិថិជន​​ទាំង​នោះ​នឹង​​វិល​មក​រក​អ្នក​ជានិច្ច ដរាបណា​អ្នក​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួកគេ​ជា​លើក​ដំបូង ហើយ​ដល់​ពេល​នោះ​ ឱកាស​ និង មុខមាត់​អាជីវកម្ម​របស់​អ្នក​​ប្រាកដ​ជា​​រីក​លូតលាស់​ជា​មិន​ខាន ៕​​

http://www.thebnews.com/news/4929/

No comments

Powered by Blogger.