រឿង៥យ៉ាងដែលអ្នកគ្រប់គ្រងថ្មីថ្មោង (new manager) ត្រូវដឹងកុំឱ្យមានបញ្ហា
បើលោកអ្នកទើបនឹងត្រូវបានដំឡើងតំណែង ឬទើបនឹងជាប់ជាអ្នកគ្រប់គ្រងថ្មីថ្មោង លោកអ្នកត្រូវដឹងចំណុចទាំង ៥យ៉ាងខាងក្រោមនេះ ដើម្បីឱ្យការងារដំណើរការទៅដោយរលូននៅក្នុងក្រុមការងារ៖
១) រៀនពីវិធីនៃការផ្ដល់ដំបូន្មាន និង feedback៖ នេះជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចការរបស់អ្នកគ្រប់គ្រងថ្មីថ្មោង។ អ្នកគ្រប់គ្រងមិនមែនធ្វើកិច្ចការផ្ទាល់ដោយខ្លួនឯងនោះទេ ប៉ុន្តែអ្នកត្រូវដឹកនាំគេឱ្យធ្វើការ។ ដូច្នេះត្រូវចេះរៀនពីវិធីផ្ដល់ដំបូន្មាន និងគំនិតរិះគន់ដើម្បីស្ថាបនាដល់ក្រុមការងារ។ បើសិនជាមិនចេះវិធីសាស្ត្រនោះ ច្បាស់ជាបុគ្គលិកមិនពេញចិត្ត ឬធ្វើឱ្យការងារជាក្រុមមិនដើរទៅមុខនោះទេ។
២) រៀនទទួលស្គាល់ និងឱ្យតម្លៃទៅលើភាពជោគជ័យ៖ អ្នកគ្រប់គ្រងថ្មីថ្មោងត្រូវរៀនចេះទទួលស្គាល់ជោគជ័យរបស់ក្រុមការងារ ឬបុគ្គលិកថ្នាក់ក្រោម និងចេះវិធីសរសើរ និងលើកទឹកចិត្តដែលមិនធ្វើឱ្យប៉ះពាល់ ឬមានការច្រណែននៅក្នុងក្រុមការងារ។ ដាច់ខាត មិនត្រូវធ្វើឱ្យសោះនោះ គឺការងារទទួលបានជោគជ័យ ចេញមុខចេញមាត់ទទួលយកតែម្នាក់ឯង។ នេះគឺមិនមែនជាអ្នកគ្រប់គ្រងនោះទេ។
៣) ធ្វើការងារឱ្យមានទំនុកចិត្ត៖ ជារឿងដែលមិនអាចខ្វះបានមួយទៀតសម្រាប់អ្នកគ្រប់គ្រង។ មុននឹងធ្វើឱ្យបុគ្គលិកថ្នាក់ក្រោមទុកចិត្តអ្នក គឺអ្នកត្រូវមានទំនុកចិត្តចំពោះខ្លួនឯងសិន។ នៅពេលដែលអ្នកគ្រប់គ្រងធ្វើកិច្ចការប្រកបដោយទំនុកចិត្ត បង្ហាញវាចេញមក នឹងធ្វើឱ្យបុគ្គលិកក្រោមបង្គាប់មានទំនុកចិត្តលើការងារជាក្រុម។
៤) អានឱ្យបានច្រើន៖ ការបង្កើនពុទ្ធិជារឿងមិនអាចខ្វះបានសម្រាប់អ្នកគ្រប់គ្រង។ ដូច្នេះត្រូវចេះអាន និងឈ្វេងយល់លើរឿងរ៉ាវជាច្រើនមិនថាពាក់ព័ន្ធនឹងការងាររបស់អ្នក ឬមិនទាក់ទងក្ដី។ មានពុទ្ធិទូលំទូលាយធ្វើឱ្យខ្លួនអ្នកសមជាអ្នកគ្រប់គ្រង។
៥) ចេះសួរសំណួរ៖ ការសួរសំណួរទៅថ្នាក់ក្រោមពិតជាសំខាន់ដើម្បីដឹងពីបច្ចុប្បន្នភាពការងាររបស់ក្រុមអ្នក ក៏ដូចជាបញ្ហាផ្សេងៗ។ រៀនសួរសំណួរដែលមិនធ្វើឱ្យប៉ះពាល់អារម្មណ៍បុគ្គលិក និងចេះសួរប្រកបដោយវិជ្ជាជីវៈ៕

http://www.bizkhmer.com/business/4202/
Post a Comment