នៅពេលដែលអ្នកគេងមិនឆ្អែត អ្នកនឹងប្រឈមមុខបញ្ហា ១៧ យ៉ាងនេះ

១) ឆាប់ខឹង
ការឆាប់ខឹងត្រូវបានគេរកឃើញថា ក៏ជាប់ពាក់ព័ន្ធទៅនឹងការគេងមិនឆ្អែតផងដែរ។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមវេជ្ជបណ្ឌិតអ៊ីស្រាអែល។ សកម្មភាពនេះកើតមានដូចជានៅពេលដែលកំពុងធ្វើការ ឬ ការនិយាយពាក្យគំរោះគំរើយទៅមនុស្សជុំវិញខ្លួនជាដើម។
២) ឈឺក្បាល
នេះជារឿងមួយដែលអ្នកមិនអាចបដិសេធន៍ ព្រោះថាអាការៈឈឺក្បាលនឹងកើតមាននៅពេលដែល អ្នកគេងមិនគ្រប់គ្រាន់។ លើសពីនេះទៅទៀតវាអាចធ្វើឲ្យអ្នកវិលមុខ អាចក្អួតចង្អោរ និង ទទួលទានអាហារមិនបានទៀតផង។
៣) អសមត្ថភាពក្នុងការរៀនសូត្រ
តាមការសិក្សាស្រាវជ្រាវបានរកឃើញថា និស្សិតដែលបានគេងមិនគ្រប់គ្រាន់សមត្ថភាពខាងការសិក្សាលើ មុខវិជ្ជាមួយចំនួនដូចជា គណិតវិទ្យា និង ការអានបានធ្លាក់ចុះពី១ ទៅ២% ជាប្រចាំ។ ក្រៅពីនេះ វាក៏ធ្វើឲ្យការចងចាំរបស់និស្សិតធ្លាក់ចុះដូចគ្នានេះដែរ។
៤) ឡើងទម្ងន់
មនុស្សមួយចំនួនបានព្យាយាមតមអាហារដើម្បីសម្រកទម្ងន់ ឬ កាត់បន្ថយការទទួលទានដំណេកជាដើម។ ប៉ុន្តែពួកគេប្រហែលជាភ្លេចគិតថា ការទទួលទានដំណេកមិនគ្រប់គ្រាន់ក៏បណ្ដាលឲ្យឡើងទម្ងន់ផងដែរ។ យ៉ាងណាមិញ ការឆាប់ក្រោកនេះមិនអាចដុតជាតិកាឡូរីដែលមនុស្សយើងត្រូវការ មកបំពេញសារពាង្គកាយនៅពេលនឿយហត់បាននោះឡើយ។
៥) មិនសូវមានចក្ខុវិស័យវែងឆ្ងាយ
គេងមិនគ្រប់គ្រាន់វាទាក់ទងទៅនឹងបញ្ហាមួយទៀតនោះគឺធ្វើឲ្យ សមត្ថភាពនៃគារគិតនៅពេលខាងមុខមិនសូវបានវែងឆ្ងាយ។ សូមចាំថា បើតាមការស្រាវជ្រាវរបស់អ្នកវេជ្ជសាស្ត្រអង់គ្លេស ដរាបណាអ្នកគេងកាន់តែតិច ផល់ ប៉ះពាល់ដល់សមត្ថភាពខួរក្បាលកើតមានកាន់តែច្រើនទៅតាមនោះដែរ។
៦) មានជំងឺបេះដូង
អ្នកវិទ្យាសាស្ត្របានពិសោធន៍ឲ្យមនុស្សជាច្រើនមិនចូលគេងអស់រយៈ ពេល ៨៨ម៉ោង ទីបំផុតបានរកឃើញថា សំពាធឈាមកាន់តែកើនឡើងខុសប្រក្រតីតែម្ដង ហើយនោះគឺផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ជំងឺបេះដូង។
៧) យឺតយ៉ាវច្រើន
សកម្មភាពមួយរបស់អ្នកគេងមិនឆ្អែត គឺថាធ្វើការអ្វីមិនសូវសកម្មភាព យឺតយ៉ាវច្រើន ឬ មិនសូវស្ទុះស្ទាដូចអ្នកដែលគេងឆ្អែតនោះឡើយ។ អ្វីដែលគេរកឃើញទន្ទឹមនឹងនេះទៀតនោះគឺថា អ្នកដែលគេងមិនឆ្អែតគិតស្ទក់ៗ មិនសូវរហ័ស ហើយអ្នកដែលគេងឆ្អែតគិតបានលឿនជាងអ្នកមិនគេងឆ្អែតចំនួន២ ដង។
៨) នោមញាប់ជាងប្រក្រតី
នៅពេលដែលអ្នកគេងលក់ ការផលិតទឹកនោមបានថយចុះ ហើយលោកអ្នកអាចនោមតែម្តងប៉ុណ្ណោះក្នុងរយៈពេលពី៥ ទៅ ៦ម៉ោង។ ប៉ុន្តែបើអ្នកគេងមិនលក់វិញនោះអ្នកនឹងនោមញាប់ជាងប្រក្រតី ព្រោះថាសមត្ថភាពផលិតទឹកនោមនឹងធ្វើការច្រើននៅពេលគេងមិនឆ្អែត។
៩) បាត់បង់ការយកចិត្តទុកដាក់
ការយកចិត្តទុកដាក់ដូចជា ស្ដាប់ការពន្យល់របស់អ្នកណាម្នាក់ ធ្វើកិច្ចការផ្សេងៗ នឹងបាត់បង់បន្តិចម្តងៗ។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ភ្លឹកៗ ឬ អារម្មណ៍មិនមូលគិតផ្ដេសផ្ដាសមិនច្បាស់ការ។
១០) ឧស្សាហមានជំងឺផ្ដាសាយច្រើន
ការស្រាវជ្រាវបានធ្វើពិសោធន៍លើមនុស្ស ១៥៣ នាក់ដែលមិនអនុញ្ញាតឲ្យគេងគ្រប់គ្រាន់។ ក្រោយមកគេរកឃើញថា អ្នកទាំងនេះបានជួបបញ្ហាជំងឺផ្ដាសាយជាងអ្នកដែលគេងគ្រប់គ្រាន់ ចាប់ពី៧ ម៉ោងឡើងទៅ។ បញ្ហានេះកើតនៅពេលមានអាកាសធាតុប្រែប្រួលញឹកញាប់។
១១) មានបញ្ហាជំងឺក្រពះពោះវៀន
គេបានរកឃើញថា ប្រជាជនអាមេរិកពី ១០ ទៅ ១៥% ដែលបានជួបបញ្ហាជំងឺក្រពះ និង ពោះវៀនបណ្ដាលមកពីការទទួលទានមិនឆ្អែត។
១២) សមត្ថភាពផ្លូវភេទចុះខ្សោយ
អ័រម៉ូនភេទមានសារសំខាន់ខ្លាំងណាស់សម្រាប់ការបន្ត ពូជទាំងបុរស និង ស្រ្តី។ ការគេងគ្រប់គ្រាន់ធ្វើឲ្យការផលិតអ័រម៉ូនភេទកើនឡើង។ យ៉ាងណាមិញ អ័រម៉ូនភេទនឹងថយចុះ ដូចជាការផលិតទឹកកាមជាដើម និង បាត់បង់សមត្ថភាពផ្លូវភេទនៅពេលអ្នកគេងមិនគ្រប់គ្រាន់។
១៣) ឈឺចុករោយច្រើន
តាមការស្រាវជ្រាវមុនៗបានបង្ហាញថា អាការៈចុករោយអាចបណ្ដាលមកពីបញ្ហាទទួលទានអាហារខ្វះជីវជាតិ ឬ កង្វះការហាត់ប្រាណជាដើម។ តែការស្រាវជ្រាវចុងក្រោយបានបញ្ជាក់ថា អាការៈចុក ក៏បណ្ដាលមកពីគេងមិនគ្រប់គ្រាន់ដែរ។ បញ្ហានៅត្រង់ថា ពួកគេមិនបានដាក់ទម្រេតខ្នង ឬ រាងកាយរបស់ពួកគេឲ្យបានសម្រាកគ្រប់គ្រាន់។
១៤) កើតមានជំងឺទឹកនោមផ្អែម
ការឆាប់ក្រោកនៅពេលដែលរាងកាយកំពុងត្រូវការសម្រាកនឹងធ្វើឲ្យ ប្រព័ន្ធរំលាយអាហារដំណើរការខុសប្រក្រតី ជាពិសេសប្រព័ន្ធគ្រប់គ្រងទឹកនោមដំណើរការមិនទៀងទាត់ នាំឲ្យកើតមានជំងឺទឹកនោមផ្អែម។
១៥) សមត្ថភាពចងចាំធ្លាក់ចុះ
មនុស្សត្រូវការគេងដើម្បីកម្ចាត់ចោលរាល់សមាសធាតុផ្សេងៗដែលមាន នៅក្នុងខ្លួន ហើយជំនួសមកវិញនូវសមាសធាតុថ្មីឡើងវិញ។ ប៉ុន្តែប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យអសកម្មដល់ សកម្មភាពប្រព័ន្ធខួរក្បាលដំណើរការមិនបានល្អ ហើយនៅពេលនោះអង្គចង់ចាំនៅក្នុងខួរក្បាលគឺធ្លាក់ចុះនេះឯង។
១៦) ធ្វើឲ្យស្តេ្រស និង ទុក្ខ ព្រួយច្រើន
នេះជាចំណុចមួយដែលអ្នកមិនអាចប្រកែកបាន ព្រោះថា អ្នកដែលគេងមិនគ្រប់គ្រាន់មិនត្រឹមតែខឹងច្រើនប៉ុណ្ណោះទេ តែក៏ជាមនុស្សដែលមានទុក្ខ ព្រួយច្រើន និង មានអារម្មណ៍តានតឹងច្រើនទៀតផង។ គេបានរកឃើញថា ប្រាក់ចំណូលគឺជាឃាតកទី១ ខណៈដែលគេងមិនឆ្អែតគឺជាឃាតកទី២ នាំឲ្យមានបញ្ហាតានតឹងដល់ផ្លូវចិត្តរបស់មនុស្ស។
១៧) ឆាប់ស្លាប់
ជាទូទៅអ្នកត្រូវគេងឲ្យបានពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។ យ៉ាងណាមិញ ការគេងមិនគ្រប់គ្រាន់ច្បាស់លាស់ថា នឹងធ្វើឲ្យបុគ្គលម្នាក់ឆាប់ស្លាប់យ៉ាងហោចណាស់ក៏ ១០ ឆ្នាំឡើងទៅដែរ៕
http://thebnews.com/news/5606/
Post a Comment