ហេតុអ្វីបានជាមហាសេដ្ឋីជោគជ័យជាងមនុស្សសាមញ្ញ?

យោងតាមសៀវភៅ The Self-Made Billionaires Effect ដែលនិពន្ធដោយលោក John Sviokla និង លោក Mitch Cohen បានលើកឡើងពីចំណុចសំខាន់មួយនៃភាពខុសគ្នារវាងបុគ្គលិកលក្ខណៈ របស់មហាសេដ្ឋី និង មនុស្សសាមញ្ញ។ នេះគេឲ្យឈ្មោះថា "Habits of Mind” ឬ "ទម្លាប់នៃគំនិត”។
តាមការលើកឡើងរបស់លោក Sviokla និង លោក Cohenជាអតីតសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Harvard បានធ្វើការស្រាវជ្រាវលើមហាសេដ្ឋីចំនួន១២០រូបដែលបានរកប្រាក់ ដោយខ្លួនឯង ក្នុងចំណោមមហាសេដ្ឋីល្បីៗប្រមាណ ៦០០នាក់នៅជុំវិញពិភពលោក។
...បុគ្គលរីករាយចូលចិត្តធ្វើសកម្មភាពទាំង ៨ យ៉ាងរៀងរាល់ថ្ងៃ...
អ្នកនិពន្ធទាំងពីររូបខាងលើបានស្ទាបស្ទង់លើមហាសេដ្ឋីខាងលើ ដោយបែងចែករវាងមហាសេដ្ឋីដែលរកប្រាក់បាន១ ពាន់លានដុល្លារឡើងទៅពីសកម្មភាពមុខជំនួញរបស់ខ្លួន និង មហាសេដ្ឋីដែលរកប្រាក់ដោយខ្លួនឯងសុទ្ធសាធ ពោលគឺមិនមែនជាទ្រព្យសម្បត្តិដែលបានមកពីទាយាទ (ស្នងពីឪពុក ឬ ម្តាយជាមហាសេដ្ឋីស្រាប់) នោះឡើយ ។
ទីបំផុតអ្នកនិពន្ធទាំងពីរបានរកឃើញរបកគំហើញមួយជាពិសេសរបស់ មហាសេដ្ឋីដែលមានភាពខុសគ្នាពីមនុស្សសាមញ្ញដោយសំអាងថា មហាសេដ្ឋីអាចសម្រេចបានសមិទ្ធផលធំៗ ច្រើននូវអ្វីដែលគេហៅថា "Duality of Mind” ឬ "ទ្វិកភាពនៃគំនិត ឬ ការរួមគំនិតពីរផ្សេងគ្នា” រវាងការស្រមើស្រមៃ និង ការសម្រេចចិត្ត។ វាគឺជាការស្រមៃរបស់មហាសេដ្ឋីទៅកាន់ទីខ្ពស់មួយ ខណៈពេលដែលសេដ្ឋីខ្លួនឯងមានជំហរមួយយ៉ាងមុតមាំថា អ្វីៗនឹងកើតមានឡើង ហើយវាអាចក្លាយជាការពិតបាន។
ទម្លាប់នៃការគិតទាំងពីរខាងលើនេះ បូលរួមនឹងការបញ្ចេញសកម្មភាពអនុវត្តរបស់ខ្លួន បានធ្វើឲ្យមហាសេដ្ឋីអាចបំពេញតួនាទីបានយ៉ាងល្អនូវអ្វីដែលគេ ហៅថា "ផលិតករ" ឬ “Producers” នេះឯង។ ក្នុងនាមជាផលិតករ មហាសេដ្ឋីមើលឃើញអ្វីដែលថ្មី ហើយចាប់ផ្តើមប្រមូលផ្តុំមនុស្សម្នា និង ធនធានបង្កើតវាឡើង ហើយដាក់លក់ទៅកាន់អតិថិជន។
ផ្ទុយពីអ្វីដែលបានលើកឡើងរបស់អ្នកនិពន្ធទាំងពីរនេះមានមនុស្សមួយក្រុមទៀតដែលហៅថា "អ្នកអនុវត្ត” ឬ “Performers” ដែលជាមនុស្សពូកែប្រតិបត្តិតាមប្រព័ន្ធដឹកនាំ និង គ្រប់គ្រងរបស់មហាសេដ្ឋី។ មនុស្សប្រភេទនេះត្រូវបានគេរកឃើញថា មានភាពជោគជ័យច្រើននៅពេលអនុវត្តកាន់តែច្រើន ប៉ុន្តែអ្វីដែលបញ្ហាប្រឈមមុខរបស់ពួកគេ គឺជុំវិញចំណុចខ្សោយនៃការគិតរបស់ខ្លួនដែលមិនដូចក្រុម មហាសេដ្ឋីនោះឡើយ។
...មេរៀនបីយ៉ាងដែលលោកមហាសេដ្ឋី Bill Gates រៀនសូត្រពីមហាសេដ្ឋី Warren Buffett!...
អ្នកនិពន្ធទាំងពីរបានពន្យល់ថា នៅក្នុងវិស័យអាជីវកម្ម ឬ រឿងរកលុយកាក់នេះ វាត្រូវផ្ទុះចេញពីក្រអៅបេះដូង និង ចិត្តគំនិតរបស់មនុស្សម្នាក់ ដែលជា ផលិតករផង (Producer) និង អ្នកអនុវត្តផង (Performer)។ ហេតុដូច្នេះ បើបុគ្គលមួយរូបមានលក្ខណៈសម្បត្តិពិសេសខាងលើនេះដែលហៅថា "Duality of Mind” ឬ "ទ្វិកភាពនៃគំនិត" ដូចអ្វីដែលមហាសេដ្ឋីមាន បុគ្គលនោះកាន់តែសម្រេចបានសមិទ្ធផលច្រើនដូចមហាសេដ្ឋីដែល។
អ្នកនិពន្ធល្បីល្បាញទាំងពីររូបបានបន្ថែមទៀតថា ដោយសារតែមហាសេដ្ឋីមានមូលដ្ឋានគ្រឹះជាអ្នកផលិត ឬ ជាអ្នកផ្តិតផ្តូងអ្វីៗផុសចេញពីក្នុងខ្លួនដោយខ្លួនឯងផ្ទាល់ ទើបធ្វើឲ្យមហាសេដ្ឋីក្លាយជាមនុស្សលេចមុខក្នុងចំណោមមនុស្សនានា។ យ៉ាងណាមិញក្តីសង្ឃឹមនៅតែមានសម្រាប់អ្នកដែលដើរតួនាទីជាអ្នក អនុវត្ត (Performer) ដោយការកែប្រែទម្លាប់នៃការគិតធ្វើជាផលិតករ (Producer) បន្ថែមទៀតទើបទទួលបានជោគជ័យច្រើន៕
http://thebnews.com/news/5466/
Post a Comment