មេរៀនជីវិតល្អៗទាំង៧ដែលលោកអ្នកគួររៀនសូត្រពីកំពូលទស្សនវិទូ និងរូបវិទូអាល្លឺម៉ង់លោក Albert Einstein

១) មានមហិច្ឆតាចង់ចេះចង់ដឹង
« ខ្ញុំគ្មានវេទមន្តវ័យឆ្លាតដ៏ពិសេសណាមួយនោះឡើយ តែខ្ញុំគឺជាមនុស្សដែលចង់ចេះចង់ដឹងបំផុត»។ នេះសម្ដីរបស់ Albert Einstein។
នៅពេលដែលអ្នកប្រាជ្ញរូបនេះបានលើកឡើងដូច្នេះចែករំលែកដល់ សាធារណជនទូទៅ គេអាចយល់បានថា ការចង់ចេះចង់ដឹង គឺជាមហិច្ឆតាពិតពេញមួយឆាកជីវិតរបស់លោកតែម្តង។ តាមការពន្យល់របស់លោក នៅពេលដែលយើងចេះតែចង់ដឹងដោយឥតព្រំដែន យើងនឹងកាន់តែទទួលបានចំណេះដឹង និង យល់បញ្ហាថ្មីៗកាន់តែជ្រៅឡើងៗ។ នេះហើយជាអ្វីដែលធ្វើឲ្យលោក Einstein ខុសពីមនុស្សសាមញ្ញ។ ការចង់ចេះចង់ដឹងគឺជាការជីកកកាយរកអ្វីមួយដែលគ្មានអ្នកណាទៅ ដល់ ឬ រកឃើញឡើយ ហើយនៅពេលដែលអ្នកមានទស្សនវិស័យកាន់តែវែងឆ្ងាយ និង អាចបកស្រាយរល់ចម្ងល់ទាំងអស់បាន ជីវិតរបស់អ្នកនឹងផ្ទុយពីមនុស្សសាមញ្ញ ដែលនោះគឺជាអ្នកប្រាជ្ញនូវអ្វីដែលលោក Einstein ធ្លាប់ឆ្លងកាត់នេះឯង។
...តើការជួលមិត្តភក្ដិស្និទ្ធស្នាលមកធ្វើការ ជារឿងល្អដែរឬទេ?...
២) ការតស៊ូព្យាយាម គឺជាគុណតម្លៃមិនអាចកាត់ថ្លៃបាន
«ខ្ញុំមិនមែនជាមនុស្សឆ្លាតនោះទេ។ អ្វីគឺគ្រាន់តែថា ខ្ញុំរស់នៅជាមួយបញ្ហារហូត»។ នេះជាប្រសាសន៍របស់លោក Einstein។
ដូចអ្វីដែលគេបានមើលឃើញដូច្នេះដែរនោះគឺថា ការតស៊ូព្យាយាមគឺជាគុណសម្បត្តិដ៏ពិសេសដែលមាននៅក្នុងខ្លួន បុគ្គលជោគជ័យទាំងអស់ ហើយនោះជាកូនសោសម្រាប់ចាក់យកចំណេះដឹង និង ទ្រព្យធនរបស់ខ្លួន។ បើអ្នកគិតតាមទស្សនរបស់របស់ទស្សនវិទូដ៏កំពូលរូបនេះ រាល់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយរបស់វា ហើយប្រសិនបើអ្នកព្យាយាមនៅកៀកកើយបញ្ហាទាំងនោះស្វែងរកគន្លឹះ គ្រប់ច្រកល្ហក អ្នកនឹងរកឃើញដំណោះស្រាយមួយជាមិនខាន។ ដរាបណាអ្នកមិនបោះបង់ ដរាបនោះអ្នកក្លាយជាអ្នកជ័យជំនះរាល់អ្វីៗទាំងអស់។
៣) បង្កើតកំហុស
ក្នុងចំណុចនេះលោក Einstein បាននិយាយដូច្នេះថា៖ « អ្នកដែលមិនមានកំហុស គឺជាអ្នកដែលមិនបានព្យាយាមធ្វើអ្វីសោះ»។
ក្នុងចំណុចនេះ អ្នកត្រូវស្វែងយល់បន្តិចថា មិនមែនបង្កើតកំហុស ហើយដើរតាមផ្លូវរបស់របស់លោក Einstein នោះទេ។ ការពិតវាមានន័យដូចនេះទេ នោះគឺថា អ្នកគួរតែហ៊ានប្រឈមមុខវាយបំបាក់រាល់ឧបសគ្គនានា និង ធ្វើអ្វីៗដែលយើងមិនធ្លាប់ស្គាល់ ឬ ធ្លាប់ដឹងនៅក្នុងជីវិតរបស់យើង។ ជាឧទាហរណ៍អ្នកអាចចង់រស់នៅសហរដ្ឋអាមេរិក ប៉ុន្តែអ្នកមិនដែលធ្លាប់ដឹងថា តើការរស់នៅសហរដ្ឋអាមេរិកមានស្ថានភាពបែបណានោះទេ ខណៈដែលអ្នកកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយមិនធ្លាប់ទៅប្រទេសនេះ។ ហេតុដូច្នេះ អ្នកត្រូវតែក្លាហាន និង ស្វែងរកអ្វីៗដែលថ្មីទោះបីជាអ្នកបរាជ័យ ឬ មានកំហុសយ៉ាងណាក៏ដោយ។
៤) បង្កើតតម្លៃដល់ខ្លួនឯង
«កុំព្យាយាមធ្វើមនុស្សដែលជោគជ័យ តែត្រូវព្យាយាមធ្វើមនុស្សដែលមានតម្លៃ»។ នេះជាទស្សនរបស់លោក Einstein។
តាមពិតទៅ មនុស្សគ្រប់រូបនៅលើភពផែនដីនេះ ព្យាយាមរកពាក្យមួយនៅក្នុងជីវិតរបស់ពួកគេនោះគឺ ភាពជោគជ័យ ឬ ភាពមានបាននេះឯង។ យ៉ាងណាមិញសម្រាប់លោក Einstein យល់ខុសស្រឡះពីមនុស្សទូទៅ។ លោកថា ទ្រព្យសម្បត្តិ ឬ ក៏ជាការមានក្រុមហ៊ុនធំសម្បើមនៅក្នុងដៃមិនមែនជាអ្វីដែលធ្វើ ឲ្យមនុស្សមានតម្លៃនោះឡើយ ព្រោះថានៅថ្ងៃណាមួយយើងនឹងបាត់បង់វាជាមិនខានដូចជាពេលដែលយើង ស្លាប់ជាដើម។
ទស្សនវិទូរូបនេះបានពន្យល់បន្ថែមទៀតថា ជោគជ័យគឺនៅពេលដែលយើងផ្តោតលើអ្វីៗជាមុនឲ្យបានដិតដល់ ធ្វើពីមួយជំហានទៅមួយជំហាន នេះហើយជាអ្វីដែលយើងនឹងត្រូវទទួលបានការឲ្យតម្លៃពីអ្នកដទៃ នៅពេលដែលយើងអាចបង្កើតវាបាន និង ស្ថិតស្ថេរជាអមត។ វាជាអ្វីដែលយើងលើកទឹកចិត្តឲ្យអ្នកដទៃរស់នៅក្នុងផ្លូវដ៏ ត្រឹមត្រូវមួយ និង ធ្វើអ្វីដែលដែលត្រឹមត្រូវក្នុងជីវិតរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ សេចក្ដីថ្លៃថ្នូរ ។ល។
៥) ធ្វើឲ្យបទពិសោធន៍ក្លាយជាចំណេះដឹង
ជុំវិញចំណេះដឹងវិញ លោក Einstein « ព័ត៌មានគឺជាចំណេះដឹង។ ប្រភពតែមួយគត់ដើម្បីទទួលបានចំណេះដឹង គឺបទពិសោធន៍នេះឯង»។
និយមន័យបទពិសោធន៍តាមប្រសាសន៍របស់អ្នកប្រាជ្ញរូបនេះ គឺថា បទពិសោធន៍កើតមាននៅពេលដែលបុគ្គលម្នាក់បានចូលប្រឡូក ឬ ឆ្លងកាត់ស្ថានភាពអ្វីមួយ។ ចំណេះដឹងមិនមែនជាអ្វីដែលបុគ្គលនោះអានច្រើន ឬ មានបណ្ណាល័យដ៏ធំមួយនៅផ្ទះនោះទេ ប៉ុន្តែវាអាស្រ័យលើស្ថានភាពមួយប្រហាក់ប្រហែលគ្នាដែលបុគ្គលនោះ ធ្លាប់ឆ្លងកាត់ និង មានចំណេះដឹងយ៉ាងច្បាស់ពីបទពិសោធន៍របស់ខ្លួន។ មកដល់ចំណុចនេះ តាមទ្រឹស្ដីរបស់លោក Einstein ការដែលមនុស្សមានកំហុស និង មានបទពិសោធន៍កាន់តែច្រើនឡើង ចំណេះដឹងរបស់បុគ្គលនោះក៏កើនឡើងទៅតាមនោះដែរ។
...យុទ្ធសាស្ត្រចំនួន៦ ធ្វើឲ្យអ្នកក្លាយជាអ្នកទំនាក់ទំនងដ៏ពូកែ...
៦) ដឹងពីច្បាប់របស់ជីវិត
«នៅពេលដែលយើងដឹងពីរបៀបលេងល្បែងមួយបានច្បាស់ យើងនឹងអាចលេងល្បែងនោះបានកាន់តែល្អជាងអ្នកដទៃ»។ លោក Einstein បានមានប្រសាសន៍ដូច្នេះ។
ល្បែងរបស់លោកនៅទីនេះគឺថា ជាល្បែងជីវិតមួយដែលអ្នកត្រូវតែលេង និង ដឹងពីរបៀបលេងវាឲ្យកាន់តែច្បាស់។ លោក Einstein បានឧទាហរណ៍ថា ដើម្បីក្លាយជាអ្នកជោគជ័យ អ្នកត្រូវមានច្បាប់សម្រាប់ខ្លួនឯងនោះគឺ ការតស៊ូមិនបោះបង់ និង បង្កើតបទពិសោធន៍ថ្មីៗនៅក្នុងជីវិតឲ្យបានកាន់តែច្រើនឡើងជាង អ្នកដទៃគ្រប់ពេលវេលាឲ្យអស់ពីលទ្ធភាព។ នៅពេលដែលអ្នកមានចំណុចពិសេសទាំងនេះ អ្នកនឹងអាចឈានមុខលើអ្នកដទៃជាមិនខាន ហើយអ្នកក៏មិនចាំបាច់ជោគជ័យឲ្យដូចអ្នកដទៃនោះឡើយ តែអ្នកត្រូវដើរលើផ្លូវ និង ច្បាប់មួយដោយខ្លួនឯងទើបជាការប្រសើរបំផុត។
៧) ការច្នៃប្រឌិត ជាថាមពលដ៏មានសក្ដានុពលបំផុត
ប្រសាសន៍របស់លោក Einstein បានអត្ថន័យដូច្នេះថា៖ « មនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ ជាមនុស្សដែលមានអ្វីៗគ្រប់យ៉ាងទាំងអស់។ ការច្នៃប្រឌិតមានសារសំខាន់ជាងចំណេះដឹងទៅទៀត»។
នៅពេលដែលយើងមានចំណេះដឹងច្បាស់លាស់ និង បទពិសោធន៍ ការច្នៃប្រឌិតមានរូបរាងប្រហាក់ប្រហែលទៅនឹងពិភពលោក 3D មួយនៅក្នុងខួរក្បាលរបស់យើង។ ភាពច្នៃប្រឌិតមិនមែនជារបស់ធ្លាក់មកពីលើមេឃនោះឡើយ តែជាអ្វីដែលកើតឡើងពីចំណេះដឹង និង បទពិសោធន៍ ជាពិសេសការអាននេះឯង។ អំណាចនៃភាពច្នៃប្រឌិត គឺជាអំណាចដែលអ្នកអាចបង្កើតឲ្យមានរូបភាពពិតប្រាកដមួយនៃ អនាគតរបស់អ្នក។ វាជាអ្វីដែលធ្វើឲ្យយើងឈានជើងដល់ចំណុចប្រសើរមួយដែលគ្មាន អ្នកណាទៅដល់៕
http://thebnews.com/news/5683/
Post a Comment