Header Ads


 

មនុស្សដែលឆ្លាតគ្រប់រូបតែងមានទំលាប់7យ៉ាង

មនុស្សភាគច្រើនគិតថា គ្រប់បុគ្គលដែលមានភាពវៃឆ្លាតទាំងអស់ក្នុងលោកសុទ្ធតែទទួលបានភាពវៃឆ្លាតពីកំណើតទាំងអស់។ ទោះជាយ៉ាងណាក្នុងយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ មានការស្រាវជ្រាវនិងអះអាងជាច្រើនថាមនុស្សឆ្លាត ឫមិនឆ្លាតមិនមែនសុទ្ធតែមានពីកំណើតឡើយ ដោយបុគ្គលទាំងនោះបានហ្វឹកហាត់លុតដំខ្លួនជាមួយមេរៀនជាច្រើនក្នុងជីវិត បូករួមជាមួយវិធីសាស្ត្រមួយចំនួនដើម្បីទទួលបានភាពវៃឆ្លាត។ ដើម្បីជាចំនេះដឹងក្នុងការដាស់សក្តានុពលរបស់អ្នកគេហទំព័រV-shared នឹងលើកយកទំលាប់ទាំង7 ដែលមនុស្សឆ្លាតស្ទើរតែទាំងអស់មាន។
1) ផ្តោតលើមនុស្សជុំវិញខ្លួនឱ្យច្រើនជាងខ្លួនឯង
មនុស្សជាច្រើនគិតថាដើម្បីអភិវឌ្ឍន៏ខ្លួនគួរណាស់ តែផ្តោតសំខាន់លើខ្លួនឯងឱ្យបានច្រើន។ ចំនុចទាំងនេះវាមិនខុសឡើយ តែអ្នកត្រូវចាំថាអ្នកខ្លួនឯងមិនអាចដឹងពីកំហុសដែលខ្លួនបានប្រព្រឹត្តិឡើយ ម្យ៉ាងវិញទៀតអ្នកតែម្នាក់ឯងក៏មិនមានសម្ថភាពបង្កើតអ្វីមួយថ្មី ឫឱកាសថ្មីៗច្រើនឡើយ លុះត្រាតែមានការចូលរួមក៏ដូចជាឧទាហរណ៏ពីអ្នកជុំវិញខ្លួន។ ដូចនេះវាចាំបាច់ណាស់ដែលអ្នកត្រូវការជំនួយពីមនុស្សខាងក្រៅ។
2) ធ្វើខ្លួនជាមនុស្សល្ងង់
អ្នកប្រហែលជាអាចកំណត់ចំនាំចំពោះខ្លួនអ្នកបានថានៅរាល់ពេលដែលអ្នកព្យាយាមធ្វើខ្លួនជាអ្នកចេះទាំងនៅសាលា ឬកន្លែងណាក៏ដោយ ខួរក្បាលរបស់អ្នកនឹងចាប់ផ្តើមបិទ។ ដូននេះនៅរាល់ព័ត៌មាន និងចំនេះដឹងទាំងឡាយដែលត្រូវបានគេបង្ហាញមកអ្នកនឹងមិនអាចទទួលបានទាំងអស់។ ចំពោះមនុស្សឆ្លាតតែងមានការបើកចិត្ត បើកគំនិតទទួលអ្វីដែលថ្មី ទោះបីជាពេលខ្លះពួកគេចេះនូវអ្វីដែលខ្លួនកំពុងរៀនក៏ដោយ។
3) ឆ្ងល់គ្រប់រឿង
មនុស្សមួយចំនួនបានយល់ច្រលំថា ការសួរច្រើនគឺជាចរិកលក្ខណះរបស់មនុស្សល្ងង់។ អ្វីដែលពួកគេបានគិតគឺខុសទាំងស្រុងព្រោះមនុស្សដែលល្ងង់បំផុត ជាមនុស្សដែលឆ្លាតបំផុត។ 
4) ស្វែងរកចំនេះដឹងថ្មីៗរាល់ថ្ងៃ
មនុស្សដែលឆ្លាតគិតថាពិភពលោកគឺមានវិសាលភាពធំធេងណាស់ ហើយក៏សំបូរទៅដោយអ្នកប្រាជ្ញជាច្រើន។ ដូចនេះបើសិនជាពួកគេមិនខិតខំស្វែងរកចំនេះដឹងថ្មីទេ ពួកគេនឹងមិនមានសម្ថភាពក្នុងការប្រកួតប្រជែងជាមួយក្រុមមនុស្សដែលមានចំនេះដឹងច្រើនឡើយ។
5) បំពេញនូវចំនេះដឹងដែលខ្លួនខ្វះខាត
មនុស្សដែលវៃឆ្លាតបានចំណាយពេលធ្វើតេស្តសម្ថភាពរបស់ខ្លួនយ៉ាងច្រើនក្នុងន័យស្វែងរកចំនុចខ្សោយរបស់ខ្លួន និងតែងតែចំណាយពេលបំពេញនូវចំនុចខ្វះខាតទាំងនោះ។
6) ស្វែងរកគុណសម្បត្តិនៃមនុស្ស និងវត្ថុផ្សេងៗ
មនុស្សវៃឆ្លាតជាមនុស្សដែលមានការគិតបែបវិជ្ជមានដែលនាំឱ្យជីវិតរបស់ពួកគេពោពេញទៅដោយភាពរីករាយ និងសុភមង្គលរាល់ថ្ងៃ។ ពួកគេតែងមើលមនុស្ស និងវត្ថុផ្សេងៗក្នុងផ្លូវល្អជានិច្ច។
7) រាប់អានមនុស្សឆ្លាតឱ្យបានច្រើន
មនុស្សដែលឆ្លាតតែងមានការរាប់អាននឹងមនុស្សឆ្លាតដូចគ្នា ដើម្បីចែករំលែកជាចំនេះដឹង និងអ្វីដែលថ្មីៗ ក្នុងន័យអភិវឌ្ឍន៏សម្ថភាពទាំងអស់គ្នា។ 


http://v-shared.com/2015-04-02-14-19-26/116-1234.html

No comments

Powered by Blogger.