Header Ads


 

តិចនិចពីរយ៉ាងក្នុងការមើលមនុស្ស

មិនថាអ្នកចង់មើលចិត្តរបស់ចៅហ្វាយនាយ មិត្តរួមការងារ ឬក៏ដៃគូទេ ដើម្បីយល់ពីមនុស្សទាំងនោះអោយបានច្បាស់អ្នកត្រូវហ៊ុមព័ទ្ធទៅដោយភាពបញ្ឆិតបញ្ឆៀងជាច្រើន។ អោយសមទៅនឹងភាពវៃឆ្លាតអ្នកត្រូវអនុញ្ញាតអោយគំនឹតដែលចាស់គំរិលនិងមានកំណត់ទៅអោយអស់ទៅ។ មនុស្សដែលចេះមើលមនុស្សបានល្អត្រូវបានហ្វឹកហាត់មើលអ្វីដែលគេគ្រប់គ្នាមើលមិនឃើញ។ ខាងក្រោមនេះគឺជាអ្វីដែល Vshare ចង់ចែករំលែកដល់ប្រិយមិត្តអោយបានដឹងថាតើយើងអាចមានវិធីណាដើម្បីអាចមើលពីចិត្តមនុស្សបាន។
តិចនិចទីមួយ៖ សង្កេតមើលភាសាកាយវិការ
បើយោងតាមការស្រាវជ្រាវបានអោយឃើញថាពាក្យសម្តីអាចបង្ហាញត្រឹមតែ 7% ប៉ុណោះពីរបៀបទំនាក់ទំនង ចំណែកឯភាសាកាយវិការវិញអាចបង្ហាញដល់ទៅ 55% និងសូរសម្លេង 30%។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួននៃភាសាកាយវិការដែលលោកអ្នកអាចប្រើបា្រស់បាន។
 
1)   យកចិត្តទុកដាក់ចំពោះលក្ខណៈខាងក្រៅ
ការស្លៀកពាក់របស់មនុស្សអាចបញ្ចាក់ពីបុគ្គលិកលក្ខណៈរបស់គេ នៅពេលអ្នកសង្កេតពីនរណាម្នាក់អ្នកត្រូវចាំថាតើគេស្លៀកពាក់បែបណា? តើការស្លៀកពាក់របស់គេបង្ហាញពីភាពមានឥទ្ធិពលរបស់គេរឺយ៉ាងណា? ឬមួយការស្លៀកពាក់របស់គេបង្ហាញពីភាពមានទំនុកចិត្តនិងបង្ហាញពីភាពជោគជ័យរបស់គេយ៉ាងណា? ដូចជាការស្លៀកខោខូវប៊ូយនិងអាវយឺតដែលបង្ហាញថាគេជាប្រភេទមនុស្សសាមញ្ញធម្មតាជាដើម។
 
2)   ត្រូវកត់ចំណាំពីអាកប្បកិរិយារបស់គេ
នៅពេលសង្កេតមើលពីអាកប្បកិរិយារបស់មនុស្សណាម្នាក់ សាកសួរនូវសំណួរថាតើគេជាមនុស្សដែលមាននូវទំនុកចិត្តខ្ពស់ខ្លាំងប៉ុណ្ណា? ឬមួយតើគេជាមនុស្សដែលមានភាពរារែកដែលជាសញ្ញាបង្ហាញពីការគោរពខ្លួនឯងទាបប៉ុណ្ណា? ឬពួកគេមានភាពក្រអឺតក្រទមបង្ហាញដើមទ្រូងដែលជាសញ្ញានៃការគិតតែពីខ្លួនឯងធំពេករឺយ៉ាងណា?
 
3)  សង្កេតមើលពីទង្វើរបស់ពួកគេ
អ្នកអាចសង្កេតមើលពីទង្វើរបស់មនុស្សម្នាក់ដើម្បីអោយអាចដឹងពីចរិកលក្ខណៈរបស់គេបានដូចជា៖
ការអោបដៃនិងការខ្វែងជើងដែលនេះជាសញ្ញាបង្ហាញពីការការពារ បង្ហាញពីកំហឹងជាដើម។
ការលាក់ដៃម្ខាងដែលនេះអាចបង្ហាញថាគេនៅពេលគេដាក់ដៃទៅក្នុងហោប៉ៅឬដាក់ដៃទៅខាងក្រោយវាអាចបញ្ជាក់ថាគេលាក់អ្វីម្យ៉ាង។ 
ខាំបបូរមាត់ដែលនេះអាចបង្ហាញពីការព្យាយាមសម្រួលខ្លួនឯងពីសម្ពាធឬពីស្ថានភាពដ៏អាក្រក់ណាមួយ។
 
4)  មើលពីការបង្ហាញទឹកមុខ
អារម្មណ៍ឆ្លាក់ជាប់នៅលើផ្ទៃមុខរបស់មនុស្សយើងគ្រប់ៗគ្នា។ ការជ្រួញចញ្ចើមបង្ហាញពីការព្រួយបារម្មណ៍ ឬការគិតច្រើន។ ការខាំមាត់ជាសញ្ញាបង្ហាញពីកំហឹង ការមិនគោរព ឬការជូរចត់ទាំងឡាយ។ ការខំាធ្មេញនិងការស្រគាតធ្មេញជាសញ្ញានៃភាពតានតឹង។
 
តិចនិចទីពីរ៖ មើលពីផ្លូវចិត្ត
ការមើលមនុស្សតាមរយៈផ្លូវចិត្តគឺជាវិធីសាស្ត្រដ៏សំខាន់។ មនុស្សមួយចំនួនមានអារម្មណ៏ល្អនៅពេលនៅជំវិញដោយមនុស្សជាច្រើនពីព្រោះមនុស្សទាំងនោះជួយអោយគេមានអារម្មណ៏ល្អនិងមានភាពក្លៀវក្លា។ មនុស្សមួយចំនួនទៀតមិនដូច្នេះទេពួកគេតែងចង់នៅអោយឆ្ងាយ។ ក្នុងការមើលពីមនុស្សតាមរយៈផ្លូវចិត្តលោកអ្នកអាចសាកល្បងចំនុចទាំងនេះ។
 
1)  មើលពីទង្វើរបស់គេ
នេះគឺជាថាមពលសរុបដែលយើងបញ្ចេញដោយមិនចាំបាច់អោយត្រូវទៅនឹងពាក្យសម្តីឬអាកប្បកិរិយានោះទេ។ វាគឺជាអារម្មណ៏ដែលព័ទ្ធជុំវិញយើងដូចជាពពកឬព្រះអាទិត្យអីចឹង។ នៅពេលអ្នកចង់មើលពីចិត្តមនុស្សត្រូវចាំថា៖ តើគេមាននូវទង្វើដែលរាក់ទាក់ដែលទាក់ចិត្តអ្នកដែលរឺទេ? ឬមួយអ្នកត្រូវបានគេប្រើឧបាយកលដែលធ្វើអោយអ្នកត្រូវដកថយ?
 
2)  មើលភ្នែករបស់គេ
កែវភ្នែករបស់យើងបញ្ជូននូវថាមពលដ៏មានអំណាច។ ដូចដែរខួរក្បាលមានសញ្ញាអគ្គិសនីដែលសន្ធឹងនៅពីក្រោយរាងកាយ ការសិក្សាជាច្រើនបានបញ្ជាក់ថាភ្នែកក៏មានចំនុចសំខាន់នេះផងដែរ។ សាកសង្កេតពីកែវភ្នែករបស់គេ។ តើគេកំពុងមើលថែ? ស៊ិចស៊ី? ស្ងប់ស្ងាត់? កំណាញ់? ខឹង? និងត្រូវពិនិត្យផងដែរថា តើមានអ្នកនៅផ្ទះដែលស្ថិតនៅក្នុងកែវភ្នែកគេដែលបញ្ជាក់ពីភាពអាចទៅរួចចំពោះភាពស្និតស្នាលរឺទេ? ឬមួយតើគេទំនងជាមានការការពារឬលាក់បាំងដែររឺទេ?
 
3)  កត់សំគាល់ពីអារម្មណ៏នៃការចាប់ដៃ ការអោប និងការប៉ះ
យើងផ្តល់ថាមពលនៃអារម្មណ៏តាមរយៈការទំនាក់ទំនងផ្នែករាងកាយដូចទៅនឹងចរន្តអគ្គិសនីអីចឹង។ សួរខ្លួនឯង, តើការចាប់ដៃ ឬការអោបផ្តល់អារម្មណ៏កក់ក្ដៅ មានផាសុខភាព ឬទំនុកចិត្តដែររឺទេ? ឬមួយតើវាគួរអោយខ្ពើមរអើមដែលធ្វើអោយអ្នកចង់ដកខ្លួនចេញ? តើដៃរបស់គេសើមស្អិតហើយត្រជាក់ៗ បង្ហាញពីសញ្ញាអន្ទះសារ ឬក៏ទន់ដែលបង្ហាញពីភាពមិនផ្តាច់ញារនិងខ្មាស់អៀន?
 
4)  ស្តាប់ពីសម្លេងនិងសំណើចរបស់គេ

សូរសម្លេងនិងទំហំនៃសម្លេងរបស់យើងអាចប្រាប់បានជាច្រើនពីអារម្មណ៏របស់យើង។ សម្លេងជាញឹកញាប់បង្កើតនូវរំញ័រ។ នៅពេលចង់មើលពីចិត្តមនុស្សត្រូវចំណាំថាតើសូរសម្លេងរបស់គេមានឥទ្ធិពលលើអ្នកយ៉ាងណា។ សួរខ្លួនឯង តើសម្លេងរបស់គេទំនងជាការលួងលោមដែររឺទេ? 

http://v-shared.com/2015-04-02-14-25-39/191-2015-05-22-16-18-35.html

No comments

Powered by Blogger.