Header Ads


 

សាកល្បង​ប្រើ​យុទ្ធសាស្ត្រ​​ចំនួន​ ៧ នេះ ​ដើម្បី​ដោះ​ស្រាយ​​ជាមួយ​មនុស្ស​​ដែល​មាន​គំនិត​អវិជ្ជមាន

រូបតំណាងប្រភព៖​ Lifehack
មនុស្ស​អវិជ្ជមាន ​គឺ​មាន​គំនិត​ទុទ្ទិដ្ឋិនិយម​ហើយ​បង្ក​ភាព​រំខាន​ដល់​អ្នក​ដទៃ។ ក្នុង​ករណី​នេះ ប្រសិន​បើ​អ្នក​មិន​ប្រយ័ត្ន​នឹង​រៀប​ចំ​ខ្លួន​ដើម្បី​ការពារ​ជាមុន​ទេ​ អ្នក​អាច​នឹង​ធ្លាក់​​ចូល​ក្នុង​ស្ថានភាព​​​មិន​ល្អ​ពី​ក្រសែភ្នែក​របស់​អ្នកដទៃ​។ ដូច្នេះ​សូម​ព្យាយាម​សាក​ល្បង​នូវ​យុទ្ធ​សាស្ត្រ​ទាំង​ ៧ ខាង​ក្រោម​នេះ ដើម្បី​បញ្ចៀស​អ្នក​ពី​មនុស្ស​អវិជ្ជមាន​ទាំងនោះ ។

១) ដាក់​​ដែន​កំណត់ និង លក្ខខណ្ឌ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​ច្បាស់​លាស់ 
អ្នក​មិន​ត្រូវ​មាន​អារម្មណ៍​តឹង​តែង​ខ្លាំង​ពេក​ នៅ​ពេល​ ដែល​មាន​ការ​ជជែក​​ជា​មួយ​មនុស្ស​អវិជ្ជមាន​ ព្រោះ​ឥទ្ធិពល​នៃ​គំនិត​របស់​ពួក​គេ​អាច​រាល​ចូល​ក្នុង​ជីវិត​អ្នក​ ហើយ​អាច​ប៉ះ​ពាល់​ដល់​ទស្សនៈ​របស់​អ្នក ។ ប្រ​សិន​បើ​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ពោ​ពេញ​ដោយ​មនុស្ស​ប្រ​ភេទ​នេះ​ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​នៅ​ដាច់​ឆ្ងាយ​ពី​ពួក​គេ​គ្រាន់​តែ​ព្យាយាម​រក្សា​ទំនាក់​ទំនង​រយៈ​ពេល​ខ្លី​ទៅ​បាន​ហើយ​ ។

២) ជៀស​វាង​ពី​មនុស្ស​ដែល​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​​អ្នក​​
មនុស្ស​ដែល​ចាំ​តែ​និយាយ​មិន​ល្អ​ពី​អ្នក​ មិន​អាច​ជួយ​ធ្វើ​ឲ្យ​ជីវិត​អ្នក​ផ្លាស់​ប្តូរ​បាន​ប្រសើរ​នោះ​ទេ ព្រោះ​ពួក​គេ​មិន​បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​ ពួក​គេ​លើក​យក​តែ​បញ្ហា​ ដែល​បង្ក​ការ​រំ​ខាន់​ដល់​សតិអារម្មណ៍​របស់​អ្នក​ប៉ុណ្ណោះ ។ ដូច្នេះ វា​គ្មាន​ប្រយោជន៍​អ្វី​ដែល​អ្នក​នៅ​ត្រាំត្រែង​ជា​មួយ​បុគ្គល​ទាំង​នេះ​ឡើយ។​


៣) ដកចេញ​បុគ្គលិក​មាន​គំនិត​អវិជ្ជមាន​
បុគ្គលិក​មួយ​ដែល​ចាំ​តែ​បង្ក​ភាព​អាប់អួ​ អាច​ប៉ះ​ពាល់​ដល់​វប្បធម៌​ទាំង​មូល​នៃ​អាជីវកម្ម​របស់​អ្នក​ ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ្នក​ រួម​ការងារ​ផ្សេង​ទៀត ។ ដូច្នេះ​អ្នក​គួរ​មាន​ការ​ពិភាក្សា​មួយ​ហើយ​ផ្តល់​ឱកាស​ឲ្យ​គេ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​ ប្រសិន​បើ​នៅ​តែ​បន្ត​ គួរ​តែ​អនុញ្ញាត​ឲ្យ​រូប​គេ​ចាក​ចេញ ​ទៅ​ប្រសើរ​ជាង​។

៤) ជ្រើស​រើស​ការ​ប្រកួត​ប្រជែង​ដែល​មាន​តុល្យភាព​
អ្នក​មិន​គួរ​ចូល​រួម​គ្រប់​ជម្លោះ​ជា​មួយ​មនុស្ស​ដែល​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​សោះ​ដល់​អ្នក​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​អាប់​អួ​មួយ​ចំនួន​ចូល​មក​កាន់​តែ​ច្រើន​ក្នុង​ជីវិត​របស់​អ្នក ។ ការ​ដើរ​ចេញ​ពី​ភាគី​ជម្លោះ​ដែល​អ្នក​គិត​ថា​គ្មាន​សារៈសំខាន់​សម្រាប់​អ្នក​ជា​ជម្រើស​ល្អ​បំផុត​ ។

៥) កុំ​គិត​ស៊ី​ជម្រៅ​លើ​ពួក​គេ​ខ្លាំង​ពេក​
សកម្ម​ភាព​របស់​មនុស្ស​អវិជ្ជមាន​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​អ្នក​ខាត​ពេល​វេលា​ និង ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍ របស់​អ្នក​ ប្រសិន​បើ​អ្នក​ផ្តោត​ខ្លាំង​ពេល​លើ​កាយ​វិការ​និង​ពាក្យ​សម្តី​របស់​មនុស្ស​ទាំង​នោះ ។ ធ្វើ​អ្វី​តាម​ដែល​អ្នក​ធ្វើ​បាន​ដើម្បី​រារាំង​នូវ​ផល​អវិជ្ជមាន​ទាំង​នោះ។


៦) បង្កើត​ទំនាក់​ទំនង​ជាមួយ​មនុស្ស​វិជ្ជមាន​ជុំ​វិញ​ខ្លួន​ឲ្យ​បាន​ច្រើន​ 
បង្កើត​ទំនាក់​ទំនង​ជាមួយ​បុគ្គល​វិជ្ជមាន​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​ ព្រោះ​ពួកគេ​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ទស្សនៈ​ផ្សេងៗ​ជាច្រើន​​ដែល​នាំ​មក​នូវ​គុណ​តម្លៃ​ជា​ច្រើន​ទាំង​កិច្ចការ​អាជីវកម្ម ទំនាក់ទំនង និង សកម្មភាព​ផ្សេងៗ​ជា​ច្រើន​ទៀត។

៧) បង្ហាញ​គំនិត​វិជ្ជមាន​របស់​អ្នក 
ការ​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​ និង សុភមង្គល​ របស់​អ្នក​គឺ​ជា​រឿង​សំខាន់​បំផុត​ទៅ​កាន់​មនុស្ស​ដែល​​គិត​មិន​ល្អ​ពី​អ្នក ​ព្រោះ​សកម្ម​ភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​បង្ក​ការ​រំខាន​ដល់​អារម្មណ៍ របស់​អ្នក​ ធ្លាក់​ចុះ​បន្តិចម្តងៗ​ និង ឃ្លាត​ចេញ​ដោយ​ខ្លួន​ឯង អាច​ងាក​មក​រក​​គំនិត​ល្អ​ឡើង​វិញ​បាន៕

http://www.thebnews.com/news/13615/

No comments

Powered by Blogger.