កំហុសដ៏ធំ៦យ៉ាង របស់មនុស្សវ័យខ្ទង់២០!
ជាទូទៅ មនុស្សវ័យចំណាស់ភាគច្រើន មានការគិតគូរបានវែងឆ្ងាយ និង ល្អិតល្អន់ជាងមនុស្សវ័យក្មេង។ មនុស្សពេញវ័យភាគច្រើន ចូលចិត្តគិតអ្វីប្លែកៗ ហើយតែងតែទាមទារឲ្យបាននូវឯករាជ្យភាពពីអ្នកដទៃ។ ថ្វីបើនេះ មិនមែនជារឿងអាក្រក់សម្រាប់ពួកគេ ប៉ុន្តែជាការកត់សម្គាល់ មនុស្សដែលមានវ័យខ្ទង់ ២០ បានសាងបញ្ហាជាច្រើនដោយមិនដឹងខ្លួន ព្រោះតែមិនទាន់មានបទពិសោធន៍ជីវិតគ្រប់គ្រាន់។
ខាងក្រោមនេះ គឺជា កំហុសភាគច្រើន ដែលមនុស្សវ័យ ឆ្នាំ ២០ ឬ លើសពីនេះបន្តិច បានធ្វើខុសក្នុងជីវិតរបស់ពួកគេ៖
១) គិតថា ការអប់រំ និង ទេពកោសល្យតែម្យ៉ាង គឺគ្រប់គ្រាន់សម្រាប់ជោគជ័យ ( They think education and talent are enough to become successful)
ជាការពិតណាស់ ការទទួលបានចំណេះដឹងខ្ពស់ និង មានទេពកោសល្យល្អ ពិតជាមានសារៈសំខាន់ក្នុងការធ្វើឲ្យជីវិតជោគជ័យ។ ប៉ុន្តែមិនមែនមានន័យថា ចំណុច ទាំងពីរនេះនឹងធ្វើឲ្យអ្នកជោគជ័យនោះទេ ព្រោះមានកត្តាជាច្រើនទៀតគួបផ្សំ។ មនុស្សវ័យក្មេងភាគច្រើន តែងអាងថា ខ្លួនមានសញ្ញាបត្រខ្ពស់ ប្រាកដជាមានការងារល្អ និង ប្រាក់ខែខ្ពស់ជាងអ្នកដទៃ ប៉ុន្តែជាក់ស្តែង ពួកគេបានបរាជ័យ ព្រោះគេខ្វះចំណុចជាច្រើនទៀត ដូចជា ទំនាក់ទំនងសង្គម បទពិសោធន៍ការងារ និង ការអត់ធ្មត់ជាដើម។

២) មិនចាប់ផ្តើមសន្សំលុយ (They don’t start saving money)
មនុស្សវ័យក្មេងភាគច្រើន ចូលចិត្តការសប្បាយ ហើយមិនសូវគិតគូរអំពីការសន្សំប្រាក់សម្រាប់អនាគតនោះទេ។ ជាក់ស្តែង បើទោះបីជាពួកគេមានការងារល្អ ហើយមានប្រាក់ខែខ្ពស់ក៏ដោយ តែពួកគេនៅតែមិនមានទម្លាប់សន្សំប្រាក់ទាំងនោះ ឲ្យបានល្អនោះទេ ហើយមិនត្រឹមប៉ុណ្ណោះពេលខ្លះអាចនឹងខ្ចីប្រាក់អ្នកដទៃថែមទៀតព្រោះចាយច្រើនពេក។ ទម្លាប់បែបនេះ ធ្វើឲ្យពួកគេប្រឈមនឹងបញ្ហាច្រើននាពេលអនាគត ដូច្នេះគួរគិតគូរអំពីការសន្សំប្រាក់នេះឲ្យបានឆាប់បំផុត។

៣) ចាត់ទុកថាលុយ គឺមានសុភមង្គល ( They equate happiness with money)
លុយ គឺជារបស់ម្យ៉ាងដែលនាំឲ្យមនុស្សឈានទៅរកសុភមង្គល ប៉ុន្តែមិនមែនមានន័យថា ឲ្យតែមានលុយគឺ មានសុភមង្គលនោះទេ។ មនុស្សវ័យក្មេងភាគច្រើន តែងព្យាយាមរកលុយ ហើយប្រើប្រាស់វា ដើម្បីទទួលបានសុភមង្គល ហើយជាលទ្ធផលពួកគេមិនទទួលបានអ្វីដែលប្រាថ្នានោះទេ តែបែរជាបញ្ហាទៅវិញ។
៤) ខ្វះការយកចិត្តទុកដាក់លើសុខភាព ( They neglect their health)
ដោយសារតែ ខ្លួននៅក្មេងហើយមិនសូវមានបញ្ហាឈឺថ្កាត់អ្វីនោះ មនុស្សភាគច្រើនតែងធ្វេសប្រហែសជាខ្លាំង ហើយតែងធ្វើរឿងជាច្រើនដែលនាំឲ្យប៉ះពាល់ដល់សុខភាព ដូចជា ធ្វើការហួសកម្លាំង បរិភោគអាហារមិនទៀតទាត់ និង ទទួលទានស្រាច្រើនហួសហេតុជាដើម។ ប្រការទាំងនេះ នឹងជះឥទ្ធិពលដ៏អាក្រក់ដល់ពួកគេ នៅពេលអនាគត ជាពិសេសនៅពេលមានវ័យចាស់បន្តិច។

៥) ឆាប់បោះបង់នៅពេលជួបការលំបាក ( They give up when things get tough)
ជាទូទៅ មនុស្សវ័យក្មេងពិតជាមានកំសួលចិត្តខ្ពស់ក្នុងការធ្វើរឿងអ្វីៗដែលចង់ធ្វើ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះ ពួកគេតែងបោះបង់ នៅពេលមានបញ្ហាលំបាកកើតឡើង។ ដោយសារតែឆាប់បោះបង់ពេក ធ្វើឲ្យភាពជោគជ័យមិនងាយនឹងកើតឡើងឡើយ។

៦) បែងចែកថា អ្វីសអ្វីខ្មៅខ្លាំងពេក (They see things in black and white)
អ្នកជំនាញបង្ហាញថា មនុស្សវ័យក្មេង តែងវាយតម្លៃថា អ្វីខុសអ្វីត្រូវជ្រុលពេក និង រហ័សពេក ខណៈពួកគេមិនទាន់មានមូលដ្ឋានក្នុងការគិតវែកញែកឲ្យច្បាស់លាស។ ប្រការនេះ គឺជាបញ្ហាដ៏ធំមួយ ដែលនាំឲ្យបញ្ហាជាច្រើនកើតឡើង។ តាមពិតទៅ ដើម្បីវាយតម្លៃលើអ្វីមួយ គេត្រូវការចំណាយពេលវេលា និង ការស្រាវជ្រាវឲ្យបានច្រើន ដើម្បីជៀសវាងមិនឲ្យវាយតម្លៃខុស៕

http://www.thebnews.com/news/3603/
Post a Comment