អាចក្លាយជាអ្នកមានមុនអាយុ៣០ បើដើរតាមគោលការណ៍ទាំង៩នេះ
ក្លាយជាអ្នកមានមុនអាយុ៣០ ស្តាប់ទៅហាក់បីដូចជាពិបាកបន្តិចសម្រាប់ប្រិយមិត្ត ព្រោះថាក្នុងអំឡុងពេលនេះលោកអ្នកប្រហែលជាមិនទាន់មានបទពិសោធន៍ខ្ពស់ ឬ ការងារណាមួយល្អដើម្បីរកប្រាក់ឲ្យកាន់តែច្រើនសម្រាប់ខ្លួនឯង។ ទោះបីជាយ៉ាងនេះក្តី បើលោកអ្នកស្ថិតនៅក្នុងអំឡុងវ័យនេះ ពិតប្រាកដមែននោះ វាមិនទាន់ហួសពេលនៅឡើយទេ អាចសាកល្បងអនុវត្តតាមគន្លឹះទាំង ៩ខាងក្រោមនេះ ដើម្បីបានក្លាយជាអ្នកមានទាំងវ័យក្មេង។
១) បង្កើនប្រាក់ចំណូលឲ្យបានខ្ពស់ជាងមុន
សេដ្ឋកិច្ចមានការវិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ហើយការចំណាយក៏មានការកើនឡើងជាងមុនផងដែរ។ ចុះបើតម្លៃទំនិញឡើងថ្លៃ ចំណាយខ្ពស់ជាងមុន ប៉ុន្តែប្រាក់ខែរបស់អ្នកនៅដដែល ធ្វើម៉េចនឹងមានលុយទៅ? ចូរស្រមៃទៅមើល៍តើនឹងមានអ្វីកើតឡើង? ប្រសិនបើអ្នកអាចបង្កើនប្រាក់ចំណូលកាន់តែខ្ពស់ នោះបញ្ជាក់ថា អ្នកមានសមត្ថភាពគ្រប់គ្រាន់អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបាន និង មានឱកាសសន្សំលុយបានកាន់តែច្រើន។

២) ទិញអ្វីដែលចាំបាច់ កុំទិញអ្វីដែលចង់បាន
លោកអ្នកចង់ទិញរថយន្តទំនើបៗ សម្ភារប្រើប្រាស់ពេញនិយមថ្លៃៗ ខណៈដែលខ្លួនអ្នកមិនទាន់រកប្រាក់បានច្រើន ផ្ទះក៏គ្មាននៅ តើនឹងមានហានិភ័យអ្វីខ្លះកើតឡើង? ដំណោះស្រាយដ៏ល្អចង់ប្រើប្រាស់ហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព លុះត្រាតែអ្នកចំណាយអ្វីដែលចាំបាច់ និងអាទិភាពជាមុនសិន ទើបអាចក្លាយជាអ្នកមានបានទាំងវ័យក្មេង។ នៅពេលដែលក្លាយជាអ្នកមានហើយនោះ ទោះជាលោកអ្នកជិះម៉ូតូ ឬ រថយន្តកញ្ចាស់ឲ្យតែមានលុយនៅហោប៉ៅគឺវាគ្រប់គ្រាន់ណាស់ទៅហើយ។

៣) សន្សំលុយដើម្បីវិនិយោគ កុំសន្សំលុយទុក
ទោះបីជាលោកអ្នករកប្រាក់ចំណូលបានតិចក្តីច្រើនក្តី ត្រូវចាំថា ត្រូវសន្សំប្រាក់នោះដើម្បីវិនិយោគ មិនមែនសន្សំទុកឲ្យកណ្ដៀរកោរកណ្តុរកាត់នោះឡើយ។ ប្រាក់ដែលត្រូវសន្សំមិនត្រូវប៉ះពាល់នោះទេ ទោះបីជាមានករណីពិសេសណាមួយក៏ដោយ ត្បិតអីលោកអ្នកនៅមានប្រាក់សម្រាប់បម្រុងទុកក្នុងករណីពិសេសផ្សេងទៀត និងដើម្បីអនុវត្តតាមគោលការណ៍បង្កើនប្រាក់ចំណូលក្នុងចំណុចទី១នោះអី! ច្រើនឆ្នាំក្រោយមកអ្នកនឹងមានប្រាក់សមល្មមទុកសម្រាប់វិនិយោគសម្រាប់ខ្លួនឯងបាន។ ចូរចាំថា ត្រូវបានបង្កើតប្រភពចំណូលឱ្យបានច្រើន!
៤) ជៀសឲ្យផុតជំពាក់បំណុលដែលមិនផ្តល់ប្រាក់ចំណូល
សូមដាក់លក្ខខណ្ឌមួយថា កុំជំពាក់បំណុលណាដែលមិនបានផ្តល់ចំណូលមកវិញ។ មិនមែនមានន័យថា ចង់ឲ្យលោកអ្នកឈប់ខ្ចីប្រាក់គេនោះទេ តែបើខ្ចីប្រាក់ត្រូវយកប្រាក់នោះសម្រាប់យកមកវិនិយោគ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ ក្រុមអ្នកមានតែប្រើប្រាស់យុទ្ធសាស្ត្របែបនេះ ផ្ទុយពីអ្នកក្រដែលតែងតែជំពាក់បំណុលអ្នកមានទិញសម្ភារៈផ្សេងៗជួយឲ្យអ្នកមានកាន់តែមានឡើង។

៥) ស្វែងរកលុយឲ្យដូចហួងហែងគូស្នេហ៍
មនុស្សគ្រប់គ្នាប្រាថ្នាចង់បានសេរីភាពហិរញ្ញវត្ថុ ប៉ុន្តែមានមនុស្សមួយចំនួនតូចដែលចាត់ទុកវាជាអាទិភាពប៉ុណ្ណោះទើបអាចក្តោបក្តាប់វាបាន។ ដើម្បីក្លាយជាអ្នកមាន ត្រូវតម្កល់ប្រាក់ជារឿងសំខាន់ជាងគេ ប្រៀបដូចលោកអ្នកហួងហែងដៃគូស្នេហារបស់អ្នក។ លោកអ្នកត្រូវចាំថា លុយមិនរត់មករកលោកអ្នកនោះឡើយ បើលោកអ្នកមិនរត់ទៅរកវា ហើយទីបំផុតអ្នកដែលមានប្រាក់ច្រើនគឺជាអ្នកដែលធ្វើឲ្យលុយក្លាយជារឿងអាទិភាពរបស់ខ្លួន។
៦) ពេលវេលាជាមាសប្រាក់
លោកអ្នកអាចកំណត់ពេលវេលាដើម្បីរកប្រាក់ចំណូល តែកុំភ្លេចថាលុយវាមិនប្រកាន់ថា យប់ឬ ថ្ងៃ ច័ន្ទ ឬ អាទិត្យនោះទេ ពោលគឺវាមានគ្រប់ពេលវេលាទាំងអស់។ អ្នកណាដែលឆ្លៀតរកលុយបានកាន់តែច្រើន កាន់តែមាន។ អ្នកខ្ជិលរកលុយបានតិច អ្នកឧស្សាហ៍រកលុយបានច្រើន ព្រោះថាលុយស្រលាញ់តែអ្នកណាដែលចេះស្រលាញ់វាតែប៉ុណ្ណោះ។ ក្រៅពីប្រាក់ខែគោលរបស់លោកអ្នក អ្នកអាចឆ្លៀតធ្វើការក្រៅម៉ោង ឬ ថែមម៉ោងដើម្បីបង្កើនប្រាក់ចំណូល ដែលនេះជាក្បូនឆ្ពោះទៅក្លាយជាអ្នកមាន។
៧) ដាក់មហិច្ឆតារកប្រាក់ឲ្យកាន់តែធំជាលំដាប់
កំហុសដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងការស្វែងរកប្រាក់ គឺការខ្ទប់មាត់ផ្លូវមហិច្ឆតារកប្រាក់របស់ខ្លួន។ មនុស្សមួយចំនួនយល់ថា ខ្លួនត្រូវរកប្រាក់ឲ្យបានត្រឹម ១សែនដុល្លារ គឺគ្រប់គ្រាន់ ដែលនេះជាការយល់ខុសទាំងស្រុង។

តាមទ្រឹស្ដីអ្នកមាន ដូចជាមហាសេដ្ឋីល្បីៗនៅជុំវិញពិភពលោក មហិច្ឆតាស្វែងរកប្រាក់ចំណូលគ្មានដែនកំណត់នោះឡើយ។ ៥ ឆ្នាំក្រោយអ្នកត្រូវរកប្រាក់ឲ្យបាន៥ម៉ឺនដុល្លារ ១០ឆ្នាំក្រោយអ្នកត្រូវរកលុយឲ្យបាន៥សែនដុល្លារ ពោលគឺមានមហិច្ឆតាកាន់តែធំកាន់តែល្អ។ តែមិនមែនលោភលន់ហួសហេតុដើម្បីតែប្រាក់នោះឡើយ លោកអ្នកត្រូវជួយមនុស្សនៅជុំវិញខ្លួនឲ្យក្លាយជាអ្នកមានផងដែរ។
៨) លុបបំបាត់ទស្សនក្រីក្រ
មហាសេដ្ឋីអាមេរិកលោក ប៊ីលហ្គេត (Bill Gate) និយាយថា ៖« បើអ្នកកើតមកក្រ នេះមិនមែនជាកំហុសរបស់អ្នកនោះឡើយ។ តែបើអ្នកស្លាប់ទៅនៅតែក្រ វាគឺជាកំហុសរបស់អ្នក»។ តាមការលើកឡើងរបស់លោកប៊ីលហ្គេត បើលោកអ្នកដឹងថាខ្លួនក្រតាំងពីកំណើត ត្រូវងើបក្រោកឈរឡើងខិតខំរកគន្លឹះស្វែងរកប្រាក់ចំណូលជាប្រចាំឲ្យអស់ពីលទ្ធភាព ហើយនៅទីបំផុតអ្នកមិនអាចស្លាប់ទៅវិញជាមួយភាពក្រីក្រនោះឡើយ។

៩) រៀនស្វែងយល់បទពិសោធន៍តាមអ្នកមានប្រាក់
អ្នកជំនួញ ឬ មហាសេដ្ឋីល្បីៗនៅជុំវិញពិភពលោកសុទ្ធតែបុគ្គលឆ្នើមដែលអាចជាគំរូដ៏ល្អមួយសម្រាប់លោកអ្នកធ្វើការសិក្សាស្វែងយល់ និងរៀនសូត្រពីគន្លឹះក្លាយជាអ្នកមានរបស់បុគ្គលទាំងនេះ។ ជឿជាក់ថា អ្នកជំនួញ ឬ មហាសេដ្ឋី ច្បាស់ជាមានយុទ្ធសាស្ត្រល្អៗ ជាប្រភពដ៏សំខាន់ជាស្ពានចម្លងលោកអ្នកចាកចេញពីភាពក្រីក្រឲ្យក្លាយទៅជាអ្នកមានបាន៕

http://www.thebnews.com/news/896/
Post a Comment