Header Ads


 

វិធីសាស្ត្រ​ទារ​លុយ​ជំពាក់​ពី​កូនបំណុល​ឱ្យ​ដូច​បំណង


ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ០៩:៤៦

ពេល​សេដ្ឋកិច្ច​រីក​ចម្រើន កិច្ចការជំនួញ​ក៏​រីក​ដុះដាល​ដែរ ប៉ុន្តែ​មាន​ដៃគូ​រកស៊ី​មួយ​ចំនួន​ហាក់​លំបាក​ក្នុង​នីតិវិធី​ទូទាត់​សំណង​ពី​ការ​ជាវ​ផលិតផល​ផ្សេង​ៗ ។
មាន​វិធីសាស្ត្រ​មួយ​ចំនួន​ប្រមូល​លុយ ដែល​កូនបំណុល​ជំពាក់​ឱ្យ​បាន​សម​តាម​បំណង​ដូច​ទៅ​៖
១-​នៅ​ពេល​អ្នកលក់​ផលិតផល ឬ​ផ្តល់​ឥណទាន​ឱ្យ​នរណា​ម្នាក់​ខ្ចី​យក​ទៅ​ប្រើប្រាស់ សូមកុំ​ភ្លេច​ផ្តល់​ពេលវេលា​ពី​ថ្ងៃ​ដែល​ត្រូវ​សងអ្ន​កមក​វិញ​ផង គឺ​លៃ​យ៉ាងណា​ពន្យល់​ពី​ហេតុ​បច្ច័យ​ផ្សេង​ៗ ប្រសិនជា​ពួក​គេ​មិន​រំឭក​ពី​ពេល​ដែល​ត្រូវ​ទូទាត់​សង​អ្នក​វិញ​នោះ ។
២-​នៅ​ពេល​ដែល​កាលបរិច្ឆេទ​ត្រូវ​ទូទាត់​សំណង​មក​ដល់​ពួក​គេ​មិន​បាន​អនុវត្ត​កាតព្វកិច្ច​ចូរ​លោក​អ្នក​ទូរស័ព្ទ ឬ​ទាក់ទង​ទៅ​ពួក​គាត់​តាម​វិធី​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​គាត់​នឹកឃើញ​ថា បាន​ជំពាក់​បំណុល​អ្នក ។ សូម​ប្រាប់​ទៅ​ពួក​គាត់​ថា អ្នក​នឹង​ចាប់ផ្តើម​បូក​បន្ថែម​ថ្លៃ​ពិន័យ​ពីលើ​បំណុល​នោះ ប្រសិនជា​មិន​ត្រូវ​បាន​បង់​ឬ​សង តាម​កាលបរិច្ឆេទ​ណាមួយ​ទេ​នោះ ។
៣-​ប្រសិនជា​ការ​ធ្វើ​បែប​នេះ​មិន​បាន​ជំរុញ​ទឹកចិត្ត​គាត់​ទេ​នោះ ចូរ​ធ្វើ​ដំណើរ​ទៅ​ជួប​ផ្ទាល់​និង​ប្រាប់​គាត់​ថា គាត់​នៅ​ជំពាក់​អ្នក ។ ប្រសិនជា​ការ​ប្រតិបត្តិ​តាម​ប៉ុន្មាន​ចំណុច​នេះ នៅ​តែ​មិន​បាន​លទ្ធផល​ដដែល ត្រូវធ្វើ​តាម​ផ្លូវ​តុលាការ ឬ​សកម្មភាព​ផ្សេង​ៗ​ទៀត ដែល​មាន​ពេល​ខ្លះ​អាច​នាំ​ឱ្យ​អ្នក​បាត់បង់​នូវ​ការ​រាប់អាន​ក៏​ថា​បាន ។
៤-​ប្រសិនជា​បុគ្គល​ម្នាក់​នោះ​ពុំ​បាន​បង់​តាម​ការ​បរិច្ឆេទ​ណាមួយ​ទេ​នោះ ចូរ​អ្នក​ទូរស័ព្ទ​ទៅ​កាន់​មេធាវី​របស់​ខ្លួន ប្រសិនជា​អ្នក​កំពុង​រៀបចំ​សកម្មភាព​តាម​ផ្លូវ​តុលាការ​ហើយ​នោះ ឬ​ក៏​ទូរស័ព្ទ​ទៅ​កាន់​កូនបំណុល​នោះ​ដោយ​ប្រាប់​គេ​ថា  វា​គឺជា​ការ​ខាតបង់​របស់​ពួក​គេ ហើយ​ជម្រាបលា​តែ​ម្តង ។
៥-​ប្រសិនជា​អ្នក​ទាក់ទង​ទៅ​មេធាវី គឺ​រំពឹង​ថា​នឹង​អាច​ទទួល​បាន​លុយ​នោះ​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ ។ ប្រសិនជា​អ្នក​បញ្ចប់​ទំនាក់ទំនង​និង​ការ​រាប់អាន អ្នក​នឹង​ប្រសើរ​ទ្បើ​ង​ដោយ​ពុំ​មានការ​យល់យោគ ដែល​ជា​ហេតុ​នាំ​ឱ្យ​គេ​មិន​សង​លុយ​មក​អ្នក​វិញ​នោះ​ទ្បើ​យ ៕

  • http://kohsantepheapdaily.com.kh/article/115291.html

No comments

Powered by Blogger.