អ្នកដែលមានជំនាញពិតប្រាកដ នឹងមានហាងឆេងខ្ពស់ចំនួន ៦ ចំណុចនេះ
ជំនាញ គឺជាកិច្ចការសំខាន់ខ្លាំងណាស់ដែលមនុស្សគ្រប់រូបនៅក្នុងសតវត្សទី២១ នេះត្រូវតែមានសម្រាប់ភាពជោគជ័យនៅក្នុងអាជីពការងារ។ អ្នកដែលមានជំនាញ ជាអ្នកដែលលេចធ្លោនៅក្នុងចំណោមសាធារណជន ជាពិសេសពីការពឹងពាក់អាស្រ័យរបស់មនុស្សគ្រប់មជ្ឈដ្ឋាន។ សម្រាប់ប្រិយមិត្តអ្នកអានវិញ សូមគិតគូរពីចំណុចនេះឲ្យបានម៉ត់ចត់បំផុត ត្បិតអីជំនាញដ៏ប៉ិនប្រសព្វនេះធ្វើឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដូចខាងក្រោមនេះ៖
១) នៅពេលអ្នកចេះប្រាកដ ពួកគេនឹងរត់មករកអ្នកដោយខ្លួនឯង
សុភាសិតខ្មែរតែងក្រើនរំលឹកថា នៅពេលដែលអ្នកចេះប្រាកដ ប្រាក់នឹងរត់តាមហៅជាមិនខាន។ សម្រាប់ចំណុចនេះវិញ វាមិនខុសអ្វីពីពាក្យមួយឃ្លានេះទេ ព្រោះថានៅពេលដែលអ្នកមានជំនាញអ្វីមួយ អ្នករមែងជាទីពឹងអាស្រ័យរបស់អ្នកដទៃ។ ជាឧទាហរណ៍បើអ្នកចេះជំនាញសហគ្រិនភាពពិតប្រាកដ អ្នកនឹងក្លាយជាផ្ទាំងស៊ីបពីអ្នកចង់បោះដើមទុនរកស៊ី សហគ្រិន និស្សិត និង អ្នកដែលចង់ប្រឡូកក្នុងអាជីវកម្មតែម្តង។

២) ជំនាញរបស់អ្នកនឹងធ្វើឲ្យអតិថិជនមានទំនុកចិត្ត
ជាឧទាហរណ៍ថា អ្នកបានទៅពឹងពាក់មេធាវីមួយរូបដែលមិនសូវមានជំនាញច្បាស់លាស់ចន្លោះប្រហោងក្នុងការក្តោបក្តាប់រឿងក្តីច្រើន ។ នេះនឹងធ្វើឲ្យអ្នកមានការមន្ទិលសង្ស័យ និង មិនសូវមានទំនុកចិត្តទៀតផងនៅពេលតតាំងនៅតុលាការ។ យ៉ាងណាមិញ បើសិនជាអ្នកគឺជាមេធាវីដ៏ចំណានម្នាក់វិញ អ្នកនឹងអាចជួយធ្វើឲ្យអតិថិជនរបស់អ្នកអស់ចម្ងល់ មានភាពកក់ក្តៅ ជាពិសេសមិនអាចធ្វើឲ្យពួកគេចាប់កំហុស ឬ សង្ស័យមកលើអ្នកជាដើម ដែលនេះជាការផ្តល់ទំនុកចិត្តខ្ពស់ពីពួកគេនេះឯង។

៣) អ្នកនឹងមានឥទ្ធិពលក្នុងទីផ្សារការងាររបស់អ្នក
នៅក្នុងសង្គមមួយ បុគ្គលល្បីៗ អ្នកជំនាញ ឬ អ្នកវិភាគជាច្រើនមានមុខមាត់ និង ដឹងឮពីសាធារណជនច្រើនក៏ដោយសារតែបុគ្គលទាំងនោះមានជំនាញចេះយ៉ាងស្ទាត់ជំនាញនេះឯង។ ឧទាហរណ៍ថា អ្នកមានជំនាញខាងវិភាគទីផ្សារអចលនទ្រព្យយ៉ាងច្បាស់លាស់មួយចុះ។ ជំនាញនេះ នឹងធ្វើឲ្យអ្នកបានយល់ដឹងគ្រប់ស្ថានការណ៍ ការវិវត្តនានានៃទីផ្សារអចលនទ្រព្យនៅក្នុងក្រុង ឬ តំបន់នានា។ បែបនេះ អ្នកនឹងទទួលបានឥទ្ធិពល និង ភាពទាក់ទាញពីអតិថិជន ជាពិសេសស្ថាប័ននានា ដែលចង់ស្វែងយល់ពីវិស័យនេះតែម្តង។

៤) អ្នកអាចបង្កើនតម្លៃសេវាកម្មរបស់អ្នកបានគ្រប់ស្ថានភាព
នៅពេលដែលអតិថិជនម្នាក់បានពឹងពាក់ដោយហេតុថា អ្នកមានជំនាញច្បាស់លាស់ពីអ្វីដែលពួកគេកំពុងត្រូវការ នោះអ្នកក៏មានទឹកមាត់លេបច្រើនដែរ។ អ្នកកាន់តែចេះ កាន់តែមានជំនាញ អ្នកកាន់តែអាចដំឡើងថ្លៃសេវាកម្មរបស់អ្នកបានដែរ។ ជាទូទៅអតិថិជនដែលយល់ថា អ្នកបានផ្តល់សេវាកម្មល្អយ៉ាងគាប់ចិត្តដល់ពួកគេ ពួកគេមិនសូវស្តាយស្រណោះប្រាក់ថ្លៃសេវាកម្មរឿងមួយកាក់មួយសេននោះដែរ ហើយអាចមានច្រើនលើសពីអ្វីដែលអ្នករំពឹងទុកទៀតផង។

៥) អ្នកនឹងក្លាយជាផ្ទាំងស៊ីបលើបណ្ដាញផ្សព្វផ្សាយ
ដូចអ្វីដែលបានលើកឡើងនៅក្នុងចំណុចទី៣ នៅក្នុងសង្គមនីមួយៗតួយ៉ាងដូចជានៅក្នុងប្រទេសកម្ពុជា អ្នកជំនាញ អ្នកវិភាគ ទាំងនយោបាយក្តី សេដ្ឋកិច្ចក្តី ឬ អាជីវកម្មក្តី តែងមានមុខមាត់នៅលើកញ្ចក់ទូរទស្សន៍ វិទ្យុ រួមទាំងការប្រមាញ់ពីអ្នកកាសែតជាដើម។ នេះជារឿងមួយមិនអាចប្រកែកបាន ដែលធ្វើឲ្យអ្នកកាន់តែមានប្រាក់ចំណូល ប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះលេចមុខមាត់ជាទីចាប់អារម្មណ៍របស់សាធារណជននៅក្នុងសង្គម។

៦) អ្នកនឹងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ និង អ្នកជំនាញដូចគ្នា
បើនិយាយជាទូទៅ បុគ្គលដែលមានជំនាញពិតប្រាកដ ត្រូវបានគេមើលឃើញថា មានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអាជ្ញាធរ ក្រុមហ៊ុន អង្គការនានា ជាពិសេសអ្នកជំនាញដូចគ្នាតែម្តង។ នៅត្រង់ចំណុចនេះនៅពេលដែលអ្នកមានជំនាញពិតប្រាកដ អ្នកកាន់តែមានគ្រឹះទំនាក់ទំនងកាន់តែរឹងមាំជាទីចាប់អារម្មណ៍របស់បុគ្គលល្បីៗជាច្រើន ហើយមិត្តភាព និង មុខមាត់របស់អ្នកក៏កាន់តែល្បីសុះសាយឡើងទៅតាមនេះដែរ។ សូមចាំថា ចង់ធ្វើជាអ្នកជំនាញ មិនមែនធ្វើជាអ្នកចេះសព្វគ្រប់បែបយ៉ាងនោះឡើយ ពោលគឺត្រូវចេះជំនាញមួយឲ្យពិតប្រាកដ។ យ៉ាងណាមិញ បើអ្នកមិនធ្វើបែបនេះ វាគ្រាន់តែដូចពាក្យសុភាសិតបុរាណខ្មែរមួយពោលថា “ចេះដល់មិនស្មើអ្នកប្រសព្វមួយ” តែប៉ុណ្ណោះ៕

http://www.thebnews.com/news/5757/
Post a Comment