នៅពេលអស់សង្ឃឹមក្នុងជីវិតអ្នកគួរគិតរឿងសំខាន់៣ចំណុចនេះ ដើម្បីធ្វើឲ្យជីវិតប្រសើរជាងមុន
ជីវិតរបស់មនុស្សម្នាក់ៗ តែងតែប្រឈមនឹងបញ្ហា ព្រោះវាជាក្រិត្យក្រមនៃជីវិត ហើយគ្មាននរណាម្នាក់អាចជៀសផុតបាននោះទេ គ្រាន់តែតិចហើយនឹងច្រើនប៉ុណ្ណោះ។ ក្នុងស្ថានភាពនេះ បើអ្នកណាបាក់ទឹកចិត្ត ឬ ឆាប់ចុះចាញ់ជាមួយនឹងឧបសគ្គទាំងនោះ ប្រាកដថាណាស់ថា ពួកគេនឹងត្រូវបរាជ័យជាមិនខាន។ ដូច្នេះហើយ នៅពេលដែលមានបញ្ហាធ្ងន់ធ្ងរកើតឡើងក្នុងជីវិតរបស់អ្នក សូមព្យាយាមរកដំណើរស្រាយ ហើយកុំចុះចាញ់ដោយងាយៗឲ្យសោះ។
ខាងក្រោមនេះគឺជា ចំណុចសំខាន់ៗ៣យ៉ាង ដែលអ្នកត្រូវចងចាំនៅពេលជួបប្រទះបញ្ហាធ្ងន់ធ្ងរក្នុងជីវិត៖
១) អ្វីៗសុទ្ធតែអាចទៅរួច
នៅពេលបញ្ហាលំបាកកើតឡើងក្នុងឆាកជីវិត វិធីដ៏ល្អក្នុងការលើកទឹកចិត្តខ្លួនឯងក្នុងការបន្តដំណើរទៅមុខទៀតនោះ គឺត្រូវ គិតថា «អ្វីៗសុទ្ធតែអាចទៅរួច» ។ ការគិតបែបនេះ អាចជួយសម្រួលអារម្មណ៍របស់អ្នកឲ្យធូរស្រាលពីភាពតានតឹងឡើងវិញ ហើយធ្វើឲ្យអ្នកមានសេចក្តីក្លាហានក្នុងការតស៊ូជាមួយនឹងបញ្ហាទាំងនោះ រហូតទទួលជ័យជំនះ។

២) ចង់ផ្លាស់ប្តូរអ្វីមួយ ត្រូវចាប់ផ្តើមពីខ្លួនឯង
នៅពេលមានបញ្ហាអ្វីកើតឡើង មនុស្សភាគច្រើនតែងធ្វើយ៉ាងណាឲ្យអ្នកដទៃកែប្រែចំណុចអវិជ្ជមានទាំងនោះ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺ គ្មាននរណាម្នាក់ព្រមកែប្រែអ្វីមួយដោយងាយនោះតែ ប្រសិនបើអ្នកខ្លួនឯងមិនព្រមចាប់ផ្តើមជាមុនសិន។ ដូច្នេះហើយ ដើម្បីឲ្យអ្វីៗមានលក្ខណៈប្រើជាងមុន អ្នកគួរតែចាប់ផ្តើមពីខ្លួនឯងជាមុនសិន សឹមឲ្យអ្នកដទៃផ្លាស់ប្ដូរអ្វីមួយតាមចិត្តរបស់អ្នក ព្រោះវាជាគំរូមួយដែល ធ្វើឲ្យគ្រប់គ្នាក្នុងសង្គមចាប់ផ្តើមគិតគូរដោះស្រាយ ឬ កែប្រែអ្វីដែលមិនល្អ ដែលនាំឲ្យជីវិតមានបញ្ហាធ្ងន់ធ្ងរ។
៣) ចាត់ទុកបញ្ហាទាំងនោះ ជាបទពិសោធន៍សំខាន់ក្នុងជីវិត
បើទោះបីជា បញ្ហាខ្លះអ្នកគ្មានលទ្ធភាពដើម្បីដោះស្រាយក៏ដោយ តែសូមកុំអស់សង្ឃឹមក្នុងជីវិត ឬ ព្យាយាមគិតខ្លីធ្វើអ្វី។ ក្នុងស្ថានភាពនេះ អ្នកអាចលើកទឹកចិត្តខ្លួនឯង ដោយគិតថា វាជាមេរៀនជីវិតដ៏សែនសំខាន់សម្រាប់ជីវិតរបស់អ្នកទៅថ្ងៃអនាគត ហើយធ្វើយ៉ាងណាឲ្យបញ្ហាទាំងនេះ កុំឲ្យកើតឡើងជាលើកទី២ទៀត។ ការគិតបែបនេះធ្វើឲ្យអ្នកទទួលបានផលចំណេញខ្លះៗពី ការបរាជ័យនេះ៕

http://www.thebnews.com/news/6741/
Post a Comment