បើចង់ឲ្យសុបិនរបស់លោកអ្នកក្លាយជាការពិត ចំណុចទាំង ៥នេះ អាចជួយបាន!
មនុស្សម្នាក់ៗ សុទ្ធតែមានសុបិនរៀងៗខ្លួន ក្នុងការធ្វើអ្វីមួយ ឬ សម្រេចអ្វីមួយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ តើធ្វើយ៉ាងម៉េចដើម្បីឲ្យសុបិននោះ ឲ្យក្លាយជាការពិត។ វាមិនមែនជា រឿងដែលងាយស្រួលនោះទេ ព្រោះគ្រាន់តែបង្កើតសុបិន វាជារឿងងាយបំផុត តែដល់ពេលធ្វើវិញ បញ្ហារាប់មិនអស់តែងកើតឡើង។ ដូច្នេះហើយ បានជាមនុស្សមិនតិចទេ បានត្អូញត្អែរថា ពួកគេបរាជ័យក្នុងការសម្រេចក្តីសុបិនរបស់ខ្លួន។
ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលជួយឲ្យអ្នក អាចធ្វើឲ្យសុបិនរបស់ខ្លួនក្លាយជាការពិតបាន៖
១) ត្រូវដឹងឲ្យច្បាស់អ្វីដែលអ្នកចង់បាន
សុបិន អាចនិយាយយ៉ាងខ្លីថា គឺជាអ្វីៗដែលមនុស្សគ្រប់គ្នាចង់បាននៅពេលខាងមុខ។ ដូច្នេះ ដើម្បីធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិត វាពិតជាចាំបាច់ខ្លាំងណាស់ដែលត្រូវការដឹងឲ្យច្បាស់ថា អ្នកចង់បានអ្វីឲ្យប្រាកដ។ មានន័យថា ត្រូវមានសុបិនច្បាស់លាស់មួយ ទើបងាយស្រួលក្នុងការប្រើយុទ្ធសាស្ត្រ ឬ ផែនការផ្សេងៗដើម្បីសម្រេចឲ្យបាន។ ប្រសិនបើ ម្តងអ្នកចង់បាននេះ ហើយម្តងចង់បាននោះ វាពិតណាស់ថា អ្នកគ្មានថ្ងៃអាចសម្រេចសុបិននោះទេ។ ដូច្នេះហើយ ត្រូវចោទសួរខ្លួនឯងថា សុបិនអ្វីដែលអ្នកចង់បាន ហើយ វាត្រូវនឹងសមត្ថភាព ឬ ភាពខ្លាំងរបស់ខ្លួនដែរឬទេ។
…បើចង់ក្លាយជាអ្នកមាន ត្រូវជៀសវាងរឿងទាំង ៤ យ៉ាងនេះដាច់ខាត!…
២) ប្ដេជ្ញាចិត្តសម្រេចសុបិននោះឲ្យបាន
ក្រោយពេលដែល អ្នកបានដឹងចម្លើយច្បាស់ថា ខ្លួនចង់បានអ្វីឲ្យពិតប្រាកដនោះ រឿងដែលចាំបាច់ត្រូវធ្វើបន្ទាប់ គឺការតាំងចិត្តយ៉ាងមុតមាំដើម្បីសម្រេចក្តីសុបិន។ ការប្ដេជ្ញាចិត្ត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើអ្វីៗគ្រប់យ៉ាង ព្រោះបើអ្នកខ្វះចំណុចនេះ ប្រាកដណាស់ថា គ្មានសមិទ្ធផលអ្វីធំដុំកើតឡើងក្នុងជីវិតនោះឡើយ។ ក្នុងដំណាក់កាលនេះ ត្រូវតែប្រាកដក្នុងចិត្តថា ទោះបីជា មានបញ្ហា ឬ ជួបឧបសគ្គអ្វីក៏ដោយ អ្នកត្រូវតែជំនះឲ្យបាន ព្រោះវាជារឿងធម្មតានោះទេ ដែលមនុស្សជួបបញ្ហា តែបើហានតស៊ូ អ្នកនឹងជោគជ័យនៅថ្ងៃណាមួយមិនខាន។
…៥ចំណុចនេះ ជួយឲ្យអ្នកទន្ទេញមេរៀនឆាប់ចាំរហ័សជាងអ្នកដទៃ ហើយចាំបានយូរទៀត!…
៣) រៀបចំផែនការ
ដើម្បីអាចធានាបានថា អ្នកពិតជាអាចសម្រេចក្តីសុបិនរបស់ខ្លួន ការរៀបចំផែនការច្បាស់លាស់មួយ គឺជារឿងដែលមិនអាចជៀសផុតនោះទេ។ ផែនការដែលរៀបចំនោះ ត្រូវកំណត់ឲ្យបានច្បាស់ថា មានចំណុចអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការបញ្ចេញសកម្មភាពឲ្យមានប្រសិទ្ធភាព ដោយមិនចំណាយពេលវេលាយូរ ហើយឆាប់ដល់គោលដៅ។

៤) កុំខ្វល់ពីការរិះគន់
គ្មាននរណាម្នាក់ មិនត្រូវបានគេរិះគន់នោះទេនៅក្នុងលោកទេ បើទោះបីជាអ្នកជាមនុស្សអស្ចារ្យប៉ុណ្ណាក៏ដោយ។ នៅពេលធ្វើអ្វីមួយ វាមិនមែនជារឿងចម្លែកនោះទេ ដែលមានពាក្យរិះគន់ជាច្រើនបានកើតឡើងចំពោះអ្នក ព្រោះសកម្មភាពមួយ មិនអាចផ្គាប់ចិត្ត មនុស្សគ្រប់គ្នានោះទេ ដោយសារតែចិត្តរបស់មនុស្សផ្លាស់ប្ដូរគ្រប់ពេលវេលា។ ក្នុងស្ថានភាពនេះ អ្នកគួរតែបន្តធ្វើអ្វីដែលខ្លួន ចង់ធ្វើ ព្រោះបើទន់ទោរតាមមជ្ឈដ្ឋានខាងក្រៅ នោះក្តីសុបិនរបស់អ្នកប្រាកដជាត្រូវអសារបង់មិនខាន។
…ហេតុផល ១០ ដែលក្រុមហ៊ុនត្រូវជួលបុគ្គលិកមានសមត្ថភាពមកធ្វើការ…
៥) ត្រូវជឿជាក់ថា អ្វីៗគឺសុទ្ធតែអាចទៅរួច
បើអ្នកមានសុបិនដ៏ធំអស្ចារ្យមួយ អ្នកក៏ត្រូវប្រឈមនឹងបញ្ហាច្រើន ហើយលំបាកៗផងដែរ ដូច្នេះ ការលើកទឹកចិត្តខ្លួនឯង ពិតជាសំខាន់មែនទែនក្នុងស្ថានភាពលំបាកៗ។ មានវិធីជាច្រើនដើម្បីលើកទឹកចិត្តខ្លួនឯង ហើយ ក្នុងចំណោមនោះ ឃ្លាមួយដែលត្រូវតែចង់ចាំ គឺ « អ្វីៗសុទ្ធតែអាចទៅរួច»។ បើគិតថា ទៅមិនរួច នោះវានឹងទៅមិនរួច តែបើគិតថា អ្វីៗសុទ្ធតែអាចទៅរួចវិញ នៅថ្ងៃណាមួយប្រាកដជាជោគជ័យ គ្រាន់តែត្រូវការពេលវេលា និង យុទ្ធសាស្ត្រ ក៏ដូចជា ការអត់ធ្មត់ប៉ុណ្ណោះ។ ការគិតបែបវិជ្ជមាននេះ អាចជួយឲ្យអ្នក បន្តកិច្ចការដែលខ្លួនចង់ធ្វើ ហើយអាចជៀសផុតពីការបោះបង់ក្តីសុបិនរបស់ខ្លួនផងដែរ៕

http://www.thebnews.com/news/5883/
Post a Comment