Header Ads


 

ពាក្យ​ពេចន៍​ ៩​​ឃ្លា​​​ដែល​ម្ដាយ​ឪពុក​​​គួរ​ប្រាប់​​​​​កូន​មិន​ទាន់​ដឹង​ក្ដី​​ជា​រៀង​​រាល់​ថ្ងៃ

ឪពុក​ម្ដាយ​មាន​តួនាទី​​អប់រំ​កូន​​​​នូវ​មេរៀន​ល្អ​ៗ​​​ជា​ប្រចាំ​​ជា​ពិសេស​គឺ​​នៅ​ពេល​ដែល​​ពួក​គេ​មិន​ទាន់​ដឹង​ក្ដី។ ​ខួរ​ក្បាល​របស់​ក្មេង​​​ គឺ​ប្រៀប​បាន​នឹង​ក្រដាស​ស​ ឬ​​ដីឥដ្ឋ​​សើម​អីចឹង​ដែរ អ្វី​ក៏​ដោយ​ដែល​ពួក​គេ​បាន​ឃើញ​ ឬ​បាន​ស្ដាប់​ គេ​នឹង​ចង​ចាំ​ទុក​ ​និង​រៀន​តាម​ទង្វើ​នោះ។ ​បើ​ពួក​គេ​បាន​ឮ​ពាក្យ​ពេចន៍​ល្អ​ៗ នោះ​គេ​នឹង​ក្លាយ​ជា​មនុស្ស​និយាយ​តែ​ពាក្យ​ល្អ​ៗ​នៅ​ពេល​ធំ​ឡើង​​ ប៉ុន្តែ​​​​បើ​​ដក់​ជាប់​នូវ​​​ពាក្យ​ពេចន៍​​​អសុរស​ ​ពួក​គេ​នឹង​ចេះ​ប្រើ​ពាក្យ​ពេចន៍​ទាំង​នោះ​ដែរ​​នៅ​ពេល​​ពួក​គេ​ធំ​ដឹង​ក្ដី។ ​ ​

...គន្លឹះ៣យ៉ាងដើម្បី​ការពារ​កូន​តូចៗ​របស់​អ្នកពី​សារធាតុពុល​នៃ​ប្លាស្ទិក​​ដ៏​គួរ​ឱ្យ​ខ្លាច!...

​​​​ក្នុង​នាម​ជា​​ឪពុក​ម្ដាយ​ អ្នក​គួរ​បង្រៀន​កូន​​អ្នក​នូវ​គុណ​តម្លៃ​ជា​មនុស្ស​​ល្អ​ ​ឱ្យ​បាន​ច្រើន​ ព្យាយាម​និយាយ​រក​ពួក​គេ​ឱ្យ​បាន​ច្រើន​​​ជា​ប្រចាំ​​។ ​ពាក្យ​ពេចន៍​ទាំង​ ៩​ឃ្លា​នេះ​ អ្នក​គួរ​តែ​និយាយ​ប្រាប់​កូន​ៗ​តូច​របស់​លោក​អ្នក​​ឱ្យ​បាន​រៀង​រាល់​ថ្ងៃ។ ​

​១) “​ប៉ា​ ឬ​ម៉ាក់​ស្រលាញ់​កូន"​

​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​​ វា​សំខាន់​ណាស់​ដែល​​​​លោក​អ្នក​គួរ​បង្ហាញ​អារម្មណ៍​​ និង​ក្ដី​ស្រលាញ់​របស់​អ្នក​​​​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​​ត្រង់​ៗ​ជា​មួយ​ពួក​គេ​។ ​​ថើប​ ក៏​ជា​​សកម្មភាព​ដែល​លោក​អ្នក​គួរ​ធ្វើ​ជា​រៀង​រាល់​​ថ្ងៃ​ហើយ​កុំ​ភ្លេច​និយាយ​ពាក្យ​មួយ​ឃ្លា​ខាង​លើ​​ ដើម្បី​បង្ហាញ​អារម្មណ៍​ស្រលាញ់​របស់​អ្នក​ប្រាប់​គេ​ត្រង់​ៗ​​ព្រោះ​ថា​គេ​មិន​ចេះ​គិត​នូវ​ទង្វើ​​ផ្សេង​ៗ​ដែល​លោក​អ្នក​ធ្វើ​ដើម្បី​គេ​នោះ​ទេ​​ គឺ​ត្រូវ​និយាយ​ត្រង់​​ៗ ទើប​គេ​យល់។ ​ពាក្យ​បី​ម៉ាត់​នេះ​ សាមញ្ញ​ តែ​មាន​ន័យ​សម្រាប់​កូន​ៗ​របស់​អ្នក។​​​​

២) ​”​យ៉ាង​​​​​ម៉េច​​ហើយ​កូន?” 
​​ ​
​ពាក្យ​មួយ​ឃ្លា​នេះ​ បង្ហាញ​ពី​​​​ការ​​យក​ចិត្ត​ទុក​ដាក់​របស់​ឪពុក​ម្ដាយ​ទៅ​លើ​សកម្មភាព​របស់​​បុត្រា​បុត្រី​អ្នក​។ អ្នក​គួរ​និយាយ​រាល់​ថ្ងៃ។ ​​​​​​​ឧទាហរណ៍​ ​បើ​សិន​ជា​គេ​ទៅ​​សាលា​ ​​​ក្រោយ​ពី​​ត្រលប់​មក​ពី​សាលា​វិញ​ លោក​អ្នក​គួរ​សួរ​គេ​ "​​នៅ​សាលា ​​​​យ៉ាង​ម៉េច​ដែរ​កូន?” ​”​សប្បាយ​ទេ?” ​។​

​​​​​៣) “អរគុណ" ​
​​​​​ពាក្យ​ "​អរគុណ" ​គឺ​​ជា​ពាក្យ​មួយ​ឃ្លា​យ៉ាង​សំខាន់​ផង​ដែរ​ដែល​លោក​អ្នក​គួរ​​ប្រាប់​គេ​ឱ្យ​ចេះ​និយាយ​ជា​រៀល​រាល់​ថ្ងៃ​តាំង​ពី​តូច​មក​។ ​​នៅ​ពេល​ដែល​​គេ​ទទួល​បាន​កាដូ​ ឬ​​ពឹង​ពាក់​មិត្តភ័ក្ដិ​គេ​ ឬ​នរណា​ម្នាក់​ឱ្យ​ធ្វើ​អ្វី​មួយ​ ​​ត្រូវ​បង្រៀន​គេ​​ឱ្យ​ចេះ​និយាយ​ពាក្យ​នេះ​។ ​​កាន់​តែ​ល្អ​ទៀត​នោះ​ គឺ​ត្រូវ​បង្រៀន​គេ​ឱ្យ​ចេះ​សំពះ​​​ផង។ 

៤) ​”​កុំ​ឈប់​​" ឬ​​ "កុំ​បោះបង់​​ឱ្យ​សោះ"​
​​លោក​អ្នក​ត្រូវ​បង្រៀន​គេ​ឱ្យ​ចេះ​​​​​អត់​ធ្មត់​ និង​មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​​អ្វី​មួយ​​ដើម្បី​ភាព​ជោគជ័យ​​តាំង​ពី​ក្មេង​ៗ​។ ​​​"​កុំ​បោះបង់"​​ ឬ​ "​ឈប់​ជា​ដាច់​ខាត​កូន" ​​នឹង​ជំរុញ​ទឹក​ចិត្ត​គេ​ឱ្យ​ធ្វើ​កិច្ចការ​ដែល​គេ​មិន​ទាន់​ធ្វើ​បាន​សម្រេច​​ឱ្យ​សម្រេច​បាន​តាម​ការ​ចង់​បាន។ នេះ​ជា​ការ​បំពាក់​ស្មារតី​មួយ​​ ឱ្យ​គេ​ចេះ​ប្រណាំងប្រជែង​ (challenge) ​តាំង​ពី​កុមារភាព។ 

៥) ​”​កូន​ឈ្នះ​ហើយ"
​បើ​សិន​ជា​កូន​ៗ​របស់​អ្នក​លេង​ហ្គេម​ ឬ​ចូល​រួម​កម្មវិធី​ប្រកួត​ប្រជែង​អ្វី​មួយ​ឈ្នះ​ កុំ​ភ្លេច​និយាយ​ពាក្យ​នេះ។ ​ពាក្យ​នេះ​ គឺ​ជា​ការ​ផ្ដល់​នូវ​រសជាតិ​នៃ​​​ភាព​​​​ជោគជ័យ​ និង​​​ជា​អត្ថន័យ​​​ដ៏​សក្ដិសម​ចំពោះ​​អ្នក​​​ឈ្នះ។ 

៦) “​ស្រេច​​តែ​កូន"​ ឬ​ "​នេះ​ជា​ជម្រើស​របស់​កូន" ​​​​​
​​​​​នៅ​ពេល​ដែល​កូន​របស់​លោក​អ្នក​ធំ​ដឹង​ក្ដី ​​អ្នក​ត្រូវ​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​​ដោយ​ខ្លួន​ឯង​ និង​ត្រូវ​​​ចេះ​​ទទួល​​ខុស​ត្រូវ​លើ​ការងារ​​របស់​គេ។ ​​ប្រសិន​បើ​​​គេ​សម្រេច​ចិត្ត​​លើ​កិច្ចការ​អ្វី​មួយ​សម​ស្រប​ អ្នក​​គួរ​តែ​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ​ថា​ "​ស្រេច​តែ​កូន" ​បើ​​ជ្រើស​រើស​ខុស​ អ្នក​គួរ​​តែ​កែ​លម្អ​គេ​ ហើយ​មិន​ត្រូវ​និយាយ​ពាក្យ​នេះ​ទេ ​ព្រោះ​​នាំ​ឱ្យ​គេ​បាន​ចិត្ត​ក្នុង​ការ​ធ្វើ​សកម្មភាព​មិន​ល្អ។ 

៧) “​មិត្តភក្ដិ​​របស់​កូន​​យ៉ាង​ម៉េច​ហើយ?” ​
​​​​​យ៉ាង​ហោច​ណាស់​​ ​អ្នក​​ស្គាល់​ឈ្មោះ​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​​​​​​កូន​របស់​អ្នក​ពីរ​បី​នាក់​ ហើយ​សង្កេត​មើល​សកម្មភាព​ និង​ទង្វើ​របស់​ពួក​​​គេ។ ​បើ​សិន​ជា​ឃើញ​​សកម្មភាព​មិន​ល្អ​ណា​មួយ​នៃ​មិត្តភ័ក្ដិ​​របស់​ពួក​គេ​​ ​គួរ​ប្រាប់​កូន​របស់​អ្នក​កុំ​ឱ្យ​យក​​តម្រាប់​តាម។​

​៨) ​”កុំ​និយាយ​កុហក" 
​​​ព្យាយាម​​បង្រៀន​ ​និង​ប្រាប់​កូន​​របស់​អ្នក​​ពី​តម្លៃ​នៃ​ភាព​ស្មោះ​ត្រង់។ ​​​កូនៗ​​អាច​នឹង​មាន​បំណង​លាក់បាំង​អ្នក​នូវ​សកម្មភាព​ ឬ​ទង្វើ​មួយ​ចំនួន​មិន​ឱ្យ​លោក​អ្នក​ដឹង​ព្រោះ​ខ្លាច​អ្នក​ស្ដី​ឱ្យ​ជា​ដើម។ ​ទោះ​ជា​យ៉ាង​ណា​ លោក​អ្នក​​ត្រូវ​បង្រៀន​គេ​​ កុំ​ឱ្យ​និយាយ​​​ពាក្យ​កុហក​ឱ្យ​សោះ។ 

៩) "សូម​..."​
​​”សូម" គឺ​ជា​គួរសម​ដែល​​លោក​អ្នក​គួរ​បង្រៀន​កូន​​ឱ្យ​ចេះ​នៅ​ពេល​ដែល​គេ​​ស្នើ​​លោក​​អ្នក​​ឱ្យ​ធ្វើ​អ្វី​មួយ។ ​លោក​អ្នក​គួរ​បង្រៀន​គេ​ឱ្យ​និយាយ​ដូច​ជា​ "​សូម​ជួយ​ហុច​របស់​នោះ​ឱ្យ​ប៉ា​បន្តិច​​កូន"។ ​​

http://www.thebnews.com/news/5483/
​​


No comments

Powered by Blogger.