អនុវត្តទម្លាប់សាមញ្ញទាំង ៦នេះ ដើម្បីពង្រឹងសមត្ថភាពខួរក្បាលឲ្យប្រសើរជាងមុន!
ខួរក្បាល ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាតួអង្គចាំបាច់ក្នុងការបញ្ជាសកម្មភាពការងារគ្រប់យ៉ាង។ ប្រសិនបើអ្នក មានអារម្មណ៍ថា ការគិតគូរលើការងារ ឬ រៀនសូត្រមិនសូវល្អនោះ មានន័យថា ខួរក្បាលរបស់អ្នកមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ សម្រាប់ប្រឈមនឹងភាពស្មុគស្មាញមួយចំនួន ហើយក៏អាចមកពីអារម្មណ៍របស់អ្នកមិនសូវល្អ និងកត្តាគួបផ្សំផ្សេងៗទៀត។ ដូច្នេះ ដើម្បីពង្រឹងខួរក្បាល ឲ្យកាន់តែប្រសើរ និងឆ្លាតវៃជាងមុន អ្នកគួរតែបង្វឹកវាជាប្រចាំ ជាមួយនឹងគន្លឹះសំខាន់ៗ និង ងាយៗដូចខាងក្រោម៖
១) កុំគិតរឿងច្រើនក្នុងពេលតែមួយ
មនុស្សជាច្រើន ចូលចិត្តធ្វើរឿងជាច្រើន ក្នុងពេលតែមួយដែលចំណុចនេះ ធ្វើឲ្យខួរក្បាល មិនអាចធ្វើការរ៉ាប់រងការងារដោយមានប្រសិទ្ធភាពនោះទេ។ ជាជម្រើសល្អ អ្នកគួរតែចេះបែងចែក ការងារណាដែលសំខាន់ និង មិនសំខាន់ (ត្រូវកំណត់ការងារអាទិភាព) ព្រោះធ្វើបែបនេះ អាចឲ្យខួរក្បាលបញ្ចេញសក្ដានុពលយ៉ាងពេញទំហឹង ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន។
២) សម្រាកឲ្យបានគ្រប់គ្រាន់
ការធ្វើការងារជាច្រើន ប្រកបដោយភាពស្មុគស្មាញនោះ ធ្វើឲ្យអ្នកមានអារម្មណ៍ថា តានតឹង ហើយ សមត្ថភាពក្នុងការគិតអន់ថយជាងមុន។ ខួរក្បាលរបស់អ្នក នឹងដំណើរការរហូតប្រសិនបើអ្នក មិនទុកពេលដើម្បីសម្រាកខ្លះ។ ដូច្នេះ គួរតែសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីជៀសវាងបញ្ហាដូចខាងលើ ព្រោះសូម្បីតែគ្រឿងម៉ាស៊ីន ក៏ត្រូវការសម្រាកដែរ។
...ធ្វើម៉េចឱ្យមានការជឿជាក់លើខ្លួនឯង? សាកល្បងគន្លឹះទាំង ៥នេះ!...
៣) ព្យាយាមស្វែងយល់ចំណេះដឹងថ្មីៗ
នាពេលបច្ចុប្បន្ននេះ ការស្វែងយល់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅលើពិភពលោក ពិតជាមានសារៈសំខាន់ ព្រោះនៅពេលអ្នកដឹងរឿងកាន់តែច្រើន វាធ្វើឲ្យអ្នកមានគំនិត ឬ ចំណេះដឹងកាន់តែច្រើន។ វាមិនមែនជារឿងលំបាកក្នុងការទទួលបានព័ត៌មានថ្មីនោះទេ ព្រោះយើងអាចស្វែងរកតាមរយៈ ការអានកាសែត មើលទូរទស្សន៍ ឬ ស្ដាប់វិទ្យុជាដើម។ ការបង្កើតទម្លាប់បែបនេះ ធ្វើឲ្យខួរក្បាលរបស់អ្នក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញផ្សេងៗដែលមិនធ្លាប់ជួប។
...មិនសូវចេះទំនាក់ទំនងមែនទេ? គន្លឹះទាំង៥នេះអាចជួយអ្នកបាន!...
៤) ជៀសវាងបរិភោគគ្រឿងស្រវឹង
ការបរិភោគគ្រឿងស្រវឹង ពិតជាមានផលប៉ះពាល់ខ្លាំងដល់ខួរក្បាលរបស់អ្នក ជាពិសេសធ្វើឲ្យការចង់ចាំចុះខ្សោយយ៉ាងឆាប់រហ័សតែម្តង។ ដើម្បីឲ្យខួរក្បាលមានសុខភាពល្អនោះ ជម្រើសដ៏ល្អ គឺត្រូវតែព្យាយាមជៀសវាង ការប្រើប្រាស់គ្រឿងស្រវឹង តាមតែអាចធ្វើទៅបាន (អាចញ៉ាំបានក្នុងបរិមាណតិចតួច)។
៥) គិតបែបវិជ្ជមាន
ការគិតពិតជាមានសារៈសំខាន់ណាស់ ព្រោះបើអ្នកគិតបែបណា សកម្មភាពនឹងចេញជារូបរាងបែបនោះផងដែរ។ ដូច្នេះ បើអ្នកគិតបែបអវិជ្ជមានច្រើន វាធ្វើឲ្យអ្នកមានអារម្មណ៍ថា ស្មុគស្មាញ ហើយក៏ធ្វើឲ្យសមត្ថភាពចុះអន់ខ្សោយផងដែរ។ ដូច្នេះ ការទម្លាប់គិតបែបវិជ្ជមាន នឹងធ្វើឲ្យខួរក្បាលរបស់អ្នកកាន់តែប្រសើរជាងមុន ជាពិសេសអាចគិតគូរកាន់តែមានប្រសិទ្ធភាព។
...សាលាអន្តរជាតិលើននីង ផ្តល់កម្មវិធីសិក្សាវគ្គពិសេសៗសម្រាប់ពេលវិស្សមកាលនេះ...
៦) ហាត់ប្រាណជាប្រចាំ
ការហាត់ប្រាណ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់ មនុស្ស ព្រោះប្រសិនបើគ្មានសុខភាពមាំមួនទេ ជាទូទៅអ្នកពិតជាគ្មានអារម្មណ៍ណាដើម្បីគិតគូរ ឬ ធ្វើរឿងអ្វីឲ្យសម្រេចនោះទេ។ នៅពេលដែលមនុស្ស ធ្វើលំហាត់ប្រាណម្តងៗ វាធ្វើឲ្យខួរក្បាលមានភាពស្រស់ស្រាយ ឬ កាត់បន្ថយភាពតានតឹងដែលបណ្តាលមកពីរឿងស្មុគស្មាញផ្សេងៗ។ ចំណុចនេះ ធ្វើឲ្យអ្នកបង្កើតភាពវៃឆ្លាតជាងមុនផងដែរ៕
...វិធីងាយៗ៨ យ៉ាងធ្វើឲ្យមនុស្សឆ្លាតជាងមុន!...

http://www.thebnews.com/news/2874/
Post a Comment