Header Ads


 

ចំណុច​ទាំង៦យ៉ាងនេះ​ អ្នក​ពិតជា​គ្មាន​ថ្ងៃ​អាច​ប្រើ​លុយ​ទិញ​បាន​នោះ​ឡើយ!

ចំណុច​ទាំង ៦យ៉ាងនេះ​ អ្នក​ពិតជា​គ្មាន​ថ្ងៃ​អាច​ប្រើ​លុយ​ទិញ​បាន​នោះ​ឡើយ!ប្រភព៖​ sfiinthepakistan
មនុស្ស ​គ្រប់​គ្នា ប្រឹងប្រែង​ធ្វើ​ការ​គ្រប់​បែប​យ៉ាង គឺ​ដើម្បី​រកលុយ​ឲ្យ​បាន​ច្រើន ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ជីវិត​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ព្រោះ​បើ​គ្មាន​លុយ​គ្រប់គ្រាន់​ទេ​​ ពួកគេ​នឹង​ប្រឈម​បញ្ហា​ជាច្រើន នៅ​ក្នុង​សង្គម។ ប៉ុន្តែ មិនមែន​មាន​ន័យ​ថា ឲ្យ​តែ​មាន​លុយ គឺ មាន​អ្វីៗ គ្រប់​បែបយ៉ាង​នោះ​ទេ ពោល​គឺ លុយ​មិន​អាច​ទិញ​អ្វីៗ​គ្រប់យ៉ាង​បាន​ឡើយ។

ខាង​ក្រោម​នេះ គឺ ចំណុច​សំខាន់ៗ​ជាច្រើន ដែល​លុយ​ពិត​ជា​មិន​អាច​ទិញ​បាន​នោះ​ឡើយ៖

១) សេចក្តី​ស្រលាញ់ (Love)
ថ្វីត្បិត​តែ​នៅ​ក្នុង​សង្គម​ជាក់ស្តែង មាន​ករណី​ជា​ច្រើន ដែល​មនុស្ស​មួយ​ចំនួន​បាន​ប្រើ​ទឹក​លុយ​ ដើម្បី​ជា​ការ​​ទាក់ចិត្ត​នរណា​ម្នាក់ ដោយ​រំពឹង​ថា នឹង​ទទួល​បាន​សេចក្តី​ស្រលាញ់ ប៉ុន្តែ​ការពិត​ទៅ នេះ​មិនមែន​ជា​សេចក្តី​ស្រលាញ់​អ្វី​នោះ​ទេ។ ត្រង់​ចំណុច​នេះ វា​​គឺ​គ្រាន់តែ​ជា​ការ​សម្ដែង​មួយ​ប៉ុណ្ណោះ ដើម្បី​ទទួល​បាន​លុយ ព្រោះ​សេចក្តី​ស្រលាញ់ មិនអាច​យក​លុយ​មក​ទិញ​បាន​នោះ​ឡើយ។


២) កេរ្តិ៍ឈ្មោះ​ល្អ ( Good Reputation)

លុយ ពិត​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បីល្បាញ ប៉ុន្តែ​កុំ​ភាន់ច្រឡំ​ថា អ្នក​អាច​ប្រើ​លុយ ទៅ​ទិញ​កេរ្តិ៍ឈ្មោះ​បាន​ឲ្យ​សោះ បើ​ទោះបីជា​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ ដើម្បី​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​សង្គម អ្នក​ត្រូវ​ធ្វើ​​អំពើ​ល្អ និង មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ដទៃ ពោល​គឺ មិនមែន​ប្រើ​លុយ​ទៅ​ទិញ​ទេ។ ក៏​ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​លុយ​ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​បាន។ ​

​...ហេតុផល​ ​​៩​យ៉ាង​​ដែល​​អ្នក​គួរ​តែ​លា​ឈប់​ពី​ការ​ងារ​ឥឡូវ​នេះ!...

៣) សុខភាព ( health)
​នៅ​ពេល​មាន​បញ្ហា​សុខភាព​ម្តងៗ មនុស្ស​ពិតជា​ត្រូវ​ការ​លុយ​ដើម្បី​ទទួល​បាន​សេវា​ព្យាបាល​ពី​គ្រូពេទ្យ ប៉ុន្តែ​ លុយ​មិន​អាច​ទិញ​សុខភាព​បាន​ឡើយ។ មានន័យថា ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ លើ​ការ​ថែទាំ ជាពិសេស​ការ​ជៀសវាង​នូវ​សកម្មភាព និង ការ​បរិភោគ​អាហារ​មួយ​ចំនួន ដែល​ប៉ះពាល់​ដល់​រាងកាយ។ ដូច្នេះ ត្រូវ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​បញ្ហា​សុខភាព ហើយ​សូម​កុំ​ចាំ​ដល់​បញ្ហា​កើត​ឡើង ហើយ​ប្រើ​លុយ​ដើម្បី​ដោះស្រាយ ព្រោះ មើល​ទៅ​ហាក់​ដូចជា ការ​ប្រថុយប្រថាន​ខ្ពស់។

...អ្នក​មាន​ជំនាញ​លក់​ហើយ តែ​​អាជីវកម្ម​លក់​មិន​សូវ​ដាច់​ មក​ពី​មូលហេតុ​អ្វី?...

៤) ការគោរព​ពិតប្រាកដ​ (Real respect)
សូម​កុំ​ព្យាយាម​ប្រើ​លុយ ដើម្បី​ធ្វើ​ឲ្យ​អ្នកដទៃ​គោរព​ឲ្យ​សោះ ព្រោះ​រឿង​បែប​នេះ មិនអាច​កើត​ឡើង​ដោយ​ងាយ​ឡើយ។ ប្រហែល​ជា​អ្នក​អាច ទទួល​បាន​ការគោរព​ពី​អ្នក​ដទៃ ប៉ុន្តែ នោះ​មិនមែន​ជា​ការគោរព​ពិតប្រាកដ​នោះ​ទេ ពោល​គឺ​នេះ​ជា​ការ​គោរព​ក្លែងក្លាយ​ប៉ុណ្ណោះ ព្រោះ​មនុស្ស​ទាំង​នោះ គ្រាន់តែ​ធ្វើ​ជា​គោរព​នៅ​ចំពោះ​មុខ​អ្នក​ ប៉ុន្តែ​ធាតុ​ពិត​វិញ គឺ​មិនមែន​បែបហ្នឹង​ឡើយ។

...កំហុស​សំខាន់ៗ​​ចំនួន​៤ នាំឲ្យ​អាជីវកម្ម​របស់​អ្នក​​ដួលបះជើង​​ទាំង​មិន​ដឹង​ខ្លួន!...

៥) ភាព​ជោគជ័យ (Success )

ភាព​ជោគជ័យ កើត​ចេញ​ពី​ការ​តស៊ូ​យ៉ាង​ខ្លាំង ដោយ​ប្រើ​​ផែនការ និង ការ​តាំងចិត្ត​ដ៏​​ច្បាស់លាស់​ ដើម្បី​ធ្វើ​រឿង​អ្វីមួយ។ ដូច្នេះ បើ​ទោះបីជា​អ្នក​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ អ្នក​ពិតជា​មិនអាច ទទួល​បាន​ជោគជ័យ​នោះ​ឡើយ​ បើ​ខ្វះ​ចំណុច​សំខាន់ៗ​ដែល​បាន​រៀបរាប់​ដូច​ខាងដើម។ ប៉ុន្តែ ប្រសិន​បើ​អ្នក មាន​លុយ​ជា​ច្រើន រួមផ្សំ​ជាមួយ​​ការ​ខិតខំ​ប្រឹងប្រែង​លើ​អ្វី​មួយ​ទៀត​នោះ ភាព​ជោគជ័យ អាច​កើត​ឡើង​យ៉ាង​ឆាប់រហ័ស​ថែមទៀត ព្រោះ លុយ​អាច​សម្រួល​កិច្ចការ​ចាំបាច់​មួយ​ចំនួន ដែល​នាំ​ឲ្យ​អ្នក​ឈាន​ទៅ​រក​គោលដៅ​បាន​រហ័ស។


​៦) សុភមង្គល​គ្រួសារ ( Family's happiness)

លុយ​ជា​ផ្នែក​មួយ ដែល​នាំ​ឲ្យ​មនុស្ស​អាច​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ ព្រោះ​បើ​គ្មាន​លុយ​ទេ នោះ​បញ្ហា​ជាច្រើន​នឹង​កើត​ឡើង។ ប៉ុន្តែ សូម​កុំ​គិត​តែ​រឿង​រកលុយ​ឲ្យ​បាន​ច្រើន​តែ​ម្យ៉ាង​អី ព្រោះថា សុភមង្គល មិនមែន​កើត​ឡើង​ដោយសារ​តែ លុយ​តែ​ម្យ៉ាង​នោះ​ទេ​ពោល​គឺ មាន​កត្តា​សំខាន់ៗ​ជាច្រើន​ទៀត។ ជាក់ស្តែង មាន​គ្រួសារ​ជាច្រើន បាន​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ រហូត​ដល់​បែក​បាក់​ក៏​មាន បើ​ទោះ​បី​ជា គ្រួសារ​នោះ​មាន​លុយ​ជា​ច្រើន​ហើយ​ក្តី។ ដូច្នេះ ដើម្បី​សាង​សុភមង្គល​គ្រួសារ សមាជិក​ម្នាក់ៗ (ជាពិសេស​មេ​គ្រួសារ) ត្រូវ​ចំណាយ​ពេល​វេលា​សមគួរ​ដើម្បី ផ្តល់​ភាព​កក់ក្តៅ​ និង គោរព​គ្នា​​ទៅវិញទៅមក ព្រោះ​នេះ​គឺ​ជា​ចំណុច​សំខាន់​ក្នុង​ការ​សាង​សុភមង្គល​៕

 http://www.thebnews.com/news/4180/

No comments

Powered by Blogger.