បើចង់សាងការជឿជាក់ពីអតិថិជន សាកគិតលើចំណុចសំខាន់ៗទាំង៤យ៉ាងនេះ!

ដើម្បីសាងការជឿជាក់របស់អតិថិជនលើផលិតផល ឬ សេវាកម្មរបស់អ្នក គួរសិក្សាលើចំណុចទាំងនេះ៖
១) បង្កើនការផ្សព្វផ្សាយឲ្យទូលាយ និងលម្អិត
ដំណាក់កាលសំខាន់មួយដែលមិនគួរធ្វេសប្រហែសនោះ គឺការផ្សព្វផ្សាយ ព្រោះបើគ្មាននរណាស្គាល់ទេ ផលិតផល ឬ សេវាកម្មរបស់អ្នកក៏មិនលក់ដាច់ដែរ។ ក្នុងន័យនេះ ក្រុមហ៊ុនរបស់អ្នក គួរតែផ្សព្វផ្សាយឲ្យទូលាយ ជាមួយនឹងការបញ្ជាក់អំពីលក្ខណៈពិសេសឲ្យបានច្បាស់ និង ប្លែកពីផលិតផលដទៃទៀត។ ជាក់ស្តែងនៅលើទីផ្សារបច្ចុប្បន្ន បើអតិថិជនមិនស្គាល់ច្បាស់ពីផលិតផល ឬ សេវាកម្មនោះទេ ពួកគេប្រាកដជាមិនហានសាកល្បងនោះប្រើប្រាស់ឡើយ។ ដូច្នេះ ហើយការផ្សព្វផ្សាយ ដោយបញ្ជាក់យ៉ាងច្បាស់ និង សាមញ្ញអំពីផលិត ឬ សេវាកម្មទាំងនោះ គឺជាគន្លឹះមួយ ធ្វើឲ្យចាប់ផ្តើមអតិថិជនជឿជាក់ក្នុងចិត្ត មុនពេលពួកគេសម្រេចមក សាកល្បង។
២) ជួយដោះស្រាយបញ្ហាផ្សេងនៅពេលមានបញ្ហា
ជាធម្មតាទេ ក្រុមហ៊ុននីមួយៗតែងតែធានាលើគុណភាពផលិតផល ឬ សេវាកម្មរបស់ខ្លួនដល់អតិជន ប៉ុន្តែពេលខ្លះអ្វីៗមិនដូចការអះអាងនោះឡើយ ហើយអតិថិជនទាំងនោះ ក៏មានការខកចិត្តផងដែរ នៅពេលពួកគេទទួលបានអ្វីខុសពីការរំពឹងទុក។ វាជារឿងជៀសមិនផុតពីបញ្ហាផ្សេងៗនោះទេ ប៉ុន្តែ បើក្រុមហ៊ុនហាក់ដូចជាមិនសូវអើពើ ឬ មិនប្រញាប់ដោះស្រាយបញ្ហាជូនអតិថិជនឲ្យទាន់ពេលវេលាទេ វាធ្វើឲ្យបាត់បង់ទំនុកចិត្តរបស់មនុស្សទូទៅ។ ដូច្នេះ ក្រុមហ៊ុននីមួយៗ គួរតែបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតរាល់ពេលមានបញ្ហា កើតឡើង ព្រោះការធ្វើបែបនេះ ធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់ ហើយនឹងនៅតែបន្តប្រើប្រាស់ផលិតផល របស់ក្រុមហ៊ុនទៀត។
៣) គោរព និង ផ្តល់តម្លៃដល់អតិថិជនស្មើៗគ្នា
ជាធម្មតាទេ អតិថិជនតែងតែមានកំរិត ឋានៈ និង ជីវភាពរស់នៅមិនដូចគ្នាទេ។ គួរចងចាំថា មិនថា អ្នកនោះជាអ្នកមាន ឬ ក្រនោះទេ ឲ្យតែមានលទ្ធភាពទិញផលិតផល ឬ សេវាកម្មរបស់អ្នកនោះពួកគេ គឺសុទ្ធតែជាអតិថិជនដ៏សំខាន់របស់អ្នក។ ដូច្នេះហើយ គួរផ្តល់ការគោរព និង ផ្តល់តម្លៃដល់ពួកគេស្មើៗគ្នា ព្រោះការធ្វើបែបនេះ គឺជាការសាងទំនុកចិត្តដ៏សំខាន់ នាំឲ្យអាជីវកម្មរបស់អ្នកអាចដំណើរការបានយ៉ាងល្អ។ បើអ្នកធ្វើបែបនេះ ប្រាកដណាស់ អ្នកទាំងនោះនឹងបន្តប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន។
...គួរចាំចំណុចទាំង៥នេះឲ្យច្បាស់ នៅពេលលោកអ្នកមានឱកាសក្លាយជាអ្នកមាន បើមិនចង់មានបញ្ហា!...
៤) ផ្ដោតលើគុណភាពជាចម្បង
ចំណុចសំខាន់បំផុតមួយក្នុងចំណោម ចំណុចសំខាន់ៗជាច្រើនទៀត ដែលអតិថិជនចង់បាននោះ គឺ ការទទួលគុណភាពដ៏ល្អ ពីផលិតផល ឬ សេវាកម្មដែលពួកគេទិញ។ ការពង្រឹងគុណភាពផលិតផល ឬ សេវាកម្ម គឺពិតជារឿងដ៏សំខាន់បំផុត ដែលមិនត្រូវមើលរំលងនោះឡើយ ព្រោះបើទោះបីជា ទំនិញក្រុមហ៊ុនរបស់អ្នកមានតម្លៃប្រហាក់ប្រហែលជាមួយនឹងក្រុមហ៊ុន ដទៃ តែបើមានគុណភាពអន់នោះ មិនយូរមិនឆាប់ពួកគេនឹងបែរទៅរកក្រុមហ៊ុនផ្សេងជាក់ជាមិនខាន។
http://www.thebnews.com/news/6361/
Post a Comment