មេរៀនជីវិតទាំង៩ បញ្ជាក់ថា ថ្នាក់រៀនពិតជាមិនអាចបង្រៀនអ្នកបានឡើយ

១) ការសិក្សាគ្រាន់តែជាទ្រឹស្ដី តែការអនុវត្តជារឿងផ្សេង
នៅពេលដែលអ្នកចូលអង្គុយធ្វើការ សមាជិកក្រុមការងារផ្សេងទៀតដែលអង្គុយជិតអ្នកប្រហែលមិនមែនជា និស្សិតក្នុងមុខវិជ្ជា ឬ ជំនាញដូចអ្នកនោះឡើយ។ អ្នកទាំងពីរមានប្រវត្តិសិក្សាផ្សេងគ្នា តែអ្នកទាំងពីរនៅតែអាចរកប្រាក់ខែបាន និង ទទួលបានការគោរពឲ្យតម្លៃដូចគ្នា។ មិនចំពោះថាអ្នកពីរបានសិក្សានៅសាកលវិទ្យាល័យណានោះទេ ចង់ឬ មិនចង់អ្នកត្រូវតែរៀនសូត្រជាមួយការងារថ្មី និង ធ្វើការដែលចៅហ្វាយរបស់អ្នកដាក់ឲ្យធ្វើ។
២) ជំនាញ គឺជាអ្វីដែលត្រូវយកចិត្តទុកដាក់បំផុតក្នុងជីវិត
បុគ្គលម្នាក់ដដែលគ្រប់គ្រងអ្នក ប្រហែលជាអ្នកដែលមានវ័យក្មេងជាងអ្នកផងក៏មិនដឹង។ យ៉ាងណាមិញ អ្នកនៅតែហៅបុគ្គលនោះថា លោកប្រធាន ឬ ចៅហ្វាយ ជាដើម។ នៅមហាវិទ្យាល័យ អ្នកដែលមានវ័យក្មេងជាងអ្នកបានគោរពអ្នក ក៏ដោយហេតុថា អ្នកមានវ័យចាស់ជាង។ នេះជាអ្វីដែលមាននៅសាកលវិទ្យាល័យ តែសម្រាប់ក្នុងជីវិតរបស់អ្នកនៅក្រៅមហាវិទ្យាល័យវិញ អ្នកកាន់តែគោរពនៅពេលដែលអ្នកជោគជ័យ និង រកចំណូលកាន់តែច្រើន មិនថា អ្នកក្មេង ឬ ចាស់ជាងគេនោះទេ។
...តើមានចំណុចស្នូលអ្វីខ្លះធ្វើឱ្យធនាគារអេស៊ីលីដាមានអតិថិជនច្រើនជាងគេនៅកម្ពុជា?...
៣) សិល្បៈនៃការទំនាក់ទំនង
និស្សិតមួយចំនួនប្រហែលជាមិនចង់រៀន ឬ រត់គេចម៉ោង "អភិវឌ្ឍខ្លួនឯង” ជាដើម។ ប៉ុន្តែ សម្រាប់ជីវិតពិតនៅខាងក្រៅវិញ មុខវិជ្ជានេះពិតជាមានសារសំខាន់បំផុត។ អ្នកត្រូវមានជំនាញទំនាក់ទំនងនេះឲ្យបានល្អប្រសើរសម្រាប់ ទំនាក់ទំនងប្រចាំថ្ងៃរបស់អ្នក ជាពិសេសក្នុងវិស័យការងារតែម្តង។ សូមចាំថា បើចង់ជោគជ័យនៅក្នុងសតវត្សទី២១នេះ អ្នកត្រូវតែមានជំនាញប៉ិនប្រសព្វខាងទំនាក់ទំនងនេះឲ្យបាន ច្បាស់លាស់ទើបជាការប្រសើរ។
៤) ស្គាល់មនុស្សនៅក្នុងថ្នាក់រៀនខុសពីមនុស្សខាងក្រៅ
អ្នកគ្រាន់តែយកសៀវភៅទៅសិក្សា ស្តាប់លោកគ្រួពន្យល់ណែនាំជាមួយមិត្តភក្ដិដែលពីមួយថ្ងៃទៅមួយ ថ្ងៃសកម្មភាពនេះនឹងធ្វើឲ្យអ្នកបង្កើនភាពស្និទ្ធស្នាលនឹងគ្នា។ ផ្ទុយទៅវិញ នៅបរិស្ថានខាងក្រៅការទំនាក់ទំនងមិនដូចគ្នានោះឡើយ ហើយអ្នកក៏មិនអាចវាយតម្លៃដោយភ្នែកទទេបានដែរ។ អ្នករួមការងារដ៏ល្អរបស់អ្នកពេលខ្លះអាចឆក់យកឱកាសពីអ្នក ដើម្បីតំឡើងមុខតំណែង ឬ ក៏ព្យាយាមផ្តួលអ្នកចេញ។ ហេតុដូច្នេះ តួនាទីដ៏ធំមួយរបស់អ្នកនៅពេលនេះគឺថា អ្នកត្រូវកំណត់ពីអត្តចរិតរបស់មនុស្សទាំងអស់ដែលរស់នៅជុំវិញ អ្នកឲ្យបានច្បាស់ ពោលគឺត្រូវពិនិត្យលើសកម្មភាពរបស់ពួកគេ ជាជាងការជឿទៅលើអ្វីដែលពួកគេនិយាយ។
៥) បណ្តសញទំនាក់ទំនងអាចជួយអ្នកឲ្យជោគជ័យច្រើន
នៅសាកលវិទ្យាល័យ មិត្តភក្ដិគឺជាពិភពលោករបស់អ្នក។ ប៉ុន្តែជីវិតនៅខាងក្រៅវិញ អ្នកមិនអាចកំណត់បានទេថា ការកសាងបណ្តេញទំនាក់ទំនងក្នុងសង្គមគឺជាអ្វី។ ការពិតអ្នកត្រូវការពឹងពាក់អាស្រ័យជាមួយមនុស្សមួយចំនួន អ្នកត្រូវការផ្ទះថ្មីមួយ ត្រូវការរថយន្ត ត្រូវការបើកជំនួញអាជីវកម្ម ការងារ ។ល។ នេះមានន័យថា ទំនាក់ទំនងមិត្តភក្ដិមិនគ្រប់គ្រាន់ទេ ពោលគឺអ្នកត្រូវកសាងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង និង កាន់តែច្រើនឡើងជាមួយមនុស្សថ្មីៗបន្ថែមទៀត។
៦) សន្សំលុយមិនមែនជារឿងងាយស្រួល
អ្នកចង់បើកអាជីវកម្ម ឬ មានគម្រោងធ្វើអ្វីមួយសម្រាប់ជីវិតរបស់អ្នកនៅថ្ងៃខាងមុខ ហេតុដូច្នេះ អ្នកត្រូវតែសន្សំប្រាក់ទុក។ យ៉ាងណាមិញជីវិតជានិស្សិត ការសន្សំប្រាក់មិនមែនជារឿងមួយងាយស្រួលនោះឡើយ។ អ្នកត្រូវការចំណាយលើការស្លៀកពាក់ ការសិក្សា ហូបចុក ស្នាក់នៅ ដំណើរកម្សាន្ត ឬ ជួបជុំមិត្តភក្ដិជាដើម។ នេះបញ្ជាក់ថា រៀនមួយមុខមិនអាចឲ្យអ្នកចេះពីរបៀបសន្សំប្រាក់នោះឡើយ ឬ ចំណាយច្រើនចំណូលតិច។ នេះហើយជាអ្វីដែលអ្នកត្រូវយល់ថា អ្នកត្រូវតែព្យាយាមរកដំណោះស្រាយបញ្ហាសន្សំប្រាក់នេះដោយខ្លួនឯង ពីពិភពខាងក្រៅជាជាងអង្គុយរង់ចាំការងារល្អ ឬ ប្រាក់ខែខ្ពស់នៅពេលបញ្ចប់ថ្នាក់មហាវិទ្យាល័យ។
៧) សាលារៀនបង្រៀនអ្នកហើយបានអនុវត្ត តែជីវិតអនុវត្តហើយបានបង្រៀនអ្នក
អ្នកត្រូវយល់ពាក្យមួយឃ្លានេះឲ្យច្បាស់ថា នៅក្នុងថ្នាក់រៀនអ្នកត្រូវមើលមេរៀនជាច្រើនក្រោមការបង្ហាត់ ពន្យល់ណែនាំពីសាស្ត្រាចារ្យដើម្បីយកទៅអនុវត្តចេញជាផ្លែផ្កា។ ផ្ទុយទៅវិញជីវិតនៅខាងក្រៅវិញ អ្នកត្រូវតែឆ្លងកាត់អនុវត្តដោយខ្លួនឯងផ្ទាល់ ឬ ក៏អាចបង្កើតកំហុស និង ការបរាជ័យនានាជាមុនសិនទើបអ្នកអាចរៀនសូត្រពីវាបាន។ នេះជាភាពជោគជ័យក្នុងជីវិត ដែលខុសគ្នាពីភាពជោគជ័យនៅក្នុងថ្នាក់រៀន។
...ធ្វើម៉េចអាចរកទេពកោសល្យរបស់អ្នកឃើញ?...
៨) ជីវិតគឺជាអ្វីដែលអ្នកត្រូវទៅឲ្យដល់គោលដៅ មិនមែនគ្រាន់តែជាការស្រមើស្រមៃនោះទេ
អ្នកអាចចង់បានពិន្ទុល្អនៅក្នុងថ្នាក់ មានមុខមាត់ និង រៀនពូកែជាដើម ដែលនេះនឹងធ្វើឲ្យអ្នកកាន់តែល្បីល្បាញ។ នៅពេលដែលមានការងារធ្វើ គោលដៅរបស់អ្នកអាចចង់បានការតំឡើងតំណែងឲ្យខ្ពស់ជាងមុន។បើ ពិនិត្យលើស្ថានភាពនេះឲ្យជាក់ស្តែងទៅ បំណងប្រាថ្នារបស់អ្នកជូនបាន ជូនមិនបាន។ ប៉ុន្តែសម្រាប់ភាពជោគជ័យនៅក្នុងជីវិតរបស់អ្នកវិញ នៅពេលដែលអ្នកដាក់គោលដៅហើយ អ្នកត្រូវតែដាក់អនិច្ចតា និង ភាពជឿជាក់ដើម្បីទៅឲ្យដល់គោលដៅរបស់អ្នក។ បើអ្នកមិនព្រមឈានជើងទៅទេនោះ អ្វីៗគ្រាន់តែជាការស្រមើស្រមៃដែលគ្មានប្រយោជន៍តែប៉ុណ្ណោះ។
៩) ដាក់ខ្លួនឯងជារឿងអាទិភាព
នៅជុំវិញខ្លួនអ្នក អ្នកអាចសង្កេតឃើញថា មនុស្សគ្រប់រូបមើលទៅហាក់មានការមមាញឹកនឹងការងាររបស់ខ្លួនណាស់ សូម្បីតែក្មេងៗអាយុ ៥ ឆ្នាំក៏មិនសូវទំនេរដីចូលចិត្តលេងអ្វីៗដែលសប្បាយៗដែរ។ សម្រាប់អ្នកវិញ អ្នកត្រូវយកចិត្តទុកដាក់មនុស្សម្នាក់ដែលនៅក្នុងផ្ទាំងកញ្ចក់ ឲ្យបានដិតដល់ជាទីបំផុត នោះគឺខ្លួនអ្នក ព្រោះថាអ្នកមិនអាចអង្គុយរៀននៅមហាវិទ្យាល័យក្នុងមួយឆាកជីវិត ឡើយ ហើយមិត្តភក្ដិរបស់អ្នកក៏មិននៅទីនោះរហូតដែរ៕
http://www.thebnews.com/news/5717/
Post a Comment