ភាពជោគជ័យ ឧបសគ្គ និងការវាស់ ស្ទង់ ភាពជោគជ័យ

អ្នកដែលជោគជ័យបំផុត មិនខ្ជះខ្ជាយពេលវេលា ទៅលើគំនិត រវើរវាយ គំនិតស្មានព្រាវ ឬគំនិត ឥតប្រយោជន៍នោះទេ ។ ពួកគេបង្កើត តែគំនិតស្ថាបនា ហើយដឹង យ៉ាងច្បាស់ថាកម្រិត នៃការគិត របស់ពួកគេ កំណត់អោយភាពជោគជ័យ របស់ខ្លួន ។
អ្នកត្រូវចងចាំទុក នៅក្នុងចិត្តនូវអ្វី ដែលអ្នកចង់បាន (មិនថា ការងារ អាជីវកម្ម ពាណិជ្ជកម្ម ...) ។ ជោគជ័យ មិនមែនជារឿង ចៃដន្យនោះឡើយ ។ វា គឺជាលទ្ធផល នៃឥរិយាបទរបស់អ្នកដែលធ្វើ នឹងបង្កើតវាឡើង ដោយមិនចាំបាច់ទាល់តែ មានឱកាសនោះទេ ។ ការពន្យល់ ពីលោក Bill Cosby មួយថា ជោគជ័យ មិនមែន មានន័យថា ជាទង្វើ ដែលធ្វើអោយគ្រប់គ្នាពេញចិត្ត នោះទេ និងអាចទទួលយកនោះទេ ។
ឧបសគ្គ មួយចំនួន:
- ការបំប៉ោងខ្លួន, មានអំនួន - ខ្លាចបរាជ័យ/ជោគជ័យ, ខ្វះការអោយតម្លៃ និងជំនឿដាក់លើខ្លួនឯង - គ្មានគម្រោង - គ្មានគោលដៅជាក់លាក់ - បំលាស់ប្តូរក្នុងជិវិត - ការពន្យាពេល - ទំនួល ខុសត្រូវ ក្នុងគ្រួសា |
- បញ្ហាសន្តិសុខ ហិរញ្ញវត្ថុ - កង្វះបម្រុងប្រយ័ត្ន ភាពច្របូកច្របល់ - បោះបង់ចោលចក្ខុវិស័យ ព្រោះតែទឹកប្រាក់ - ទង្វើច្រើនពេកតែម្នាក់ឯង - ក្បត់ការប្តេជ្ញា - កង្វះការហ្វឹកហាត់ - ខ្វះចិត្តមានះ - កង្វះភាពលុះ (អាទិភាព) |
ជម្នះឧបសគ្គ : មនុស្សដែលធ្លាប់ បានជម្នះឧសគ្គជាច្រើន មានភាពនឹងធឹង និងមាំមូនជាងមនុស្សដែលមិនធ្លាប់ ប្រឈមមុខ ទៅនឹងឧបសគ្គទាល់តែសោះ ។ យើងទាំងអស់ តែងតែជួបប្រទះ នឹងបញ្ហាហើយជួនកាល យើងក៏មានអារម្មណ៍រារែកដែរ ។ គ្រប់គ្នា តែងតែប្រឈមមុខ ទៅនឹងការខកចិត្ត ប៉ុន្តែអ្នកឈ្នះ មិនចេះបាក់ ទឹកចិត្តទេ ។ ចម្លើយរបស់ពួកគេ គឺការតស៊ូ ។
មានសុភាសិតអង់គ្លេស មួយបានចែងទុកថា "សមុទ្រដែលស្ងប់ស្ងាត់ មិនអាចធ្វើអោយអ្នកដើរ កប៉ាល់ស្ទាត់ជំនាញទេ" ។ អ្នកជោគជ័យ មិនដែរ គេចវេច នឹងបញ្ហា ដែលកើតឡើងចំពោះមុខទេ ។ មានតែជនបរាជ័យទេ ដែលទម្លាក់ និងបោះបង់បញ្ហាចោល ។ មនុស្សភាគច្រើន តែងបោះបង់ចោលបញ្ហា នៅពេលដែលគេ ជិតទទួលបានជោគជ័យ គេទំនាក់វាចោលនៅចំណុច ចុងក្រោយនៃជំហានជោគជ័យ ។
ការវាស់ស្ទង់ ភាពជោគជ័យ : ជាការពិត គេវាស់ស្ទង់ ដោយអារម្មណ៍ ដែលដឹងច្បាស់ថា យើងបានបំពេញ ភារកិច្ចបានល្អ ហើយបានសម្រេចគោលបំណង របស់យើង ។ ការវាស់ស្ទង់លទ្ធផលនេះ ដឹងតាមរយះសម្ថភាពរបស់យើង ថាតើអាចធ្វើបានដល់កំរឹតណា ។ ជោគជ័យ មិនអាចវាស់ស្ទង់ថា មានកំពស់ណាទេ ដើម្បីកំរឹតកំពស់នេះ កើនឡើង ចាំបាច់ត្រូវ មានភាពអង់អាច ក្នុងការខិតខំហក់ឡើងវិញ ដែលជាកត្តាកំណត់នូវភាពជោគជ័យ ។
ដំណើររឿង នៃភាពជោគជ័យ ទាំងអស់ ក៏ជាដំណើររឿងនៃភាពបរាជ័យ ដែលគួរអោយអាម៉ាស់ដែរ បរាជ័យ គឺជាវិថីឆ្ពោះទៅកាន់ ភាពជោគជ័យ ។ លោក Tom Wastson ប្រធានគ្រប់គ្រងក្រុមហ៊ុន IBM ថា " ប្រសិនបើអ្នកចង់ទទួល ជោគជ័យចូរបង្កើនអត្រាភាពបរាជ័យ របស់អ្នកអោយបានទ្វេឡើង " ។ ប្រសិនបើយើង សិក្សាតាម ប្រវត្តិសាស្ត្រវិញ យើងនឹងបានដឹងថា គ្រប់ដំណើររឿង នៃមនុស្សជោគជ័យទាំងអស់ ក៏មានលាយភាពបរាជ័យដ៏អាម៉ាស់ផងដែរ ។
ប៉ុន្តែមនុស្ស មិនមើលឃើញ ភាពបរាជ័យទេ គេមើលឃើញតែលទ្ធផលចុងបញ្ចប់ ហើយគិតថាមនុស្សជោគជ័យ នោះជាមនុស្សមានសំណាងល្អ " គាត់ច្បាស់ជា ស្ថិតនៅក្នុងកាល: ទេស:ល្អ ហើយពេលវេលា អំណោយផលជាមិនខានឡើយ ។
http://voom7.com/site/index.php?option=com_content&view=article&id=1446:2013-05-12-06-22-23&catid=109:2012-07-17-07-26-56&Itemid=243
Post a Comment