Header Ads


 

ភាពខុសគ្នា រវាងអ្នក ជោកជ័យ និងអ្នកបរាជ័យ


Sccess-idea-01
- អ្នកជោគជ័យ គឺជាផ្នែកមួយនៃចម្លើយ   អ្នកបរាជ័យ គឺជាផ្នែកមួយនៃបញ្ហា ។
- អ្នកជោគជ័យ តែងតែមានកម្មវិធី ច្បាស់លាស់ក្នុងកិច្ចការ អ្នកបរាជ័យតែងតែ ដោះសារ ។
- អ្នកជោគជ័យ និយាយថា " ខ្ញុំ នឹងធ្វើវាជូនអ្នកភ្លាម"
  អ្នកបរាជ័យនិយាយថា " វាមិនមែនជាកិច្ចការរបស់ខ្ញុំទេ" ។

- អ្នកជោគជ័យ មើលឃើញ ដំណោះស្រាយ គ្រប់បញ្ហា
  អ្នកបរាជ័យ មើលឃើញបញ្ហាគ្រប់ចម្លើយ ។
- អ្នកជោគជ័យ និយាយថា " វាមានការលំបាកដែរ ប៉ុន្តែវាអាចទៅរួច" 
  អ្នកបរាជ័យនិយាយថា "វាអាចទៅរួច ប៉ុន្តែវាហាក់ ដូចជាមានការលំបាកណាស់" ។
- អ្នកជោគជ័យ នៅពេលដែលគាត់ធ្វើអ្វីមួយ ខុសគាត់ចេះ ទទួលស្គាល់កំហុស
  អ្នកបរាជ័យគាត់តែង និយាយថា "វាមិនមេនជាកំហុសរបស់ខ្ញុំទេ" ។
- អ្នកជោគជ័យ តែងបង្កើតការប្តេជ្ញាចិត្ត  ចំណែកអ្នកបរាជ័យតែងតែសន្យា ។
- អ្នកជោគជ័យ មានសុបិន្ត អ្នកបរាជ័យមានផែនការ ។

- អ្នកជោគជ័យ និយាយថា "ខ្ញុំត្រូវតែធ្វើវាអោយកើត"
  អ្នកបរាជ័យនិយាយថា "ទុកអោយវាកើតខ្លួនឯងទៅ" ។
- អ្នកជោគជ័យ ជាផ្នែកមួយនៃក្រុម អ្នកបរាជ័យជាផ្នែកដាច់អោយឡែកពីក្រុម ។
- អ្នកជោគជ័យ មើលឃើញផលចំណេញ  អ្នកបរាជ័យមើលឃើញតែការឈឺចាប់ ។
- អ្នកជោគជ័យ គិតថាវាអាចទៅរួច អ្នកបរាជ័យគិតថា វាមិនអាចទៅរួចទេ ។
- អ្នកជោគជ័យ ជឿថាខ្លួនអាចឈ្នះ  អ្នកបរាជ័យជឿថាខ្លួនចាញ់ ។
- អ្នកជោគជ័យ ដូចជាគ្រឿងប្តូរកំដៅ  អ្នកបរាជ័យដូចជាប្រដាប់វាស់កំដៅ ។
- អ្នកជោគជ័យ ប្រើប្រាស់កំលាំងខ្លាំង ប៉ុន្តែប្រើសំដីទន់  

  អ្នកបរាជ័យប្រើកំលាំងខ្សោយ តែនិយាយខ្លាំង ។
- អ្នកជោគជ័យ មឹងម៉ាត់ លើអ្វីដែលមានតម្លៃ ប៉ុន្តែធូររលុង នឹងរបស់ដែលកំបិចកំប៉ុក
  ចំនែកអ្នកបរាជ័យ មឺងម៉ត់ នឹងរបស់ដែលកំបិចកំប៉ុក ប៉ុន្តែធូររលុង នឹងរបស់មានតំលៃ ។
- អ្នកជោគជ័យ ធ្វើអ្វីមួយកើតឡើង  អ្នកបរាជ័យចាំអោយ វាកើតឡើងសិនចាំធ្វើវា ។
- អ្នកជោគជ័យ មានផែនការ ហើយត្រៀមក្នុងការទទួល ជ័យជំនះ ពាក្យគន្លឺះ គឺ ការត្រៀមជាមុន ។

http://voom7.com/site/index.php?option=com_content&view=article&id=1445:2012-06-13-15-53-40&catid=109:2012-07-17-07-26-56&Itemid=243

No comments

Powered by Blogger.