Header Ads


 

ប្រាសាទ​ប្រាង្គ​គូ នៅ​ខេត្ត​នគររាជ​សីមា​


ប្រាសាទ​ប្រាង្គ​គូ ដែល​ស្ថិតនៅ​ភូមិ​សិ​តា (​បាន​សិ​តា​) ក្នុង​ឃុំ​សិ​តា ស្រុក​បួ​យៃ មាន​ចម្ងាយ​ប្រមាណ​ត្រឹមតែ ៣០​គីឡូម៉ែត្រ​ប្លាយ ពី​ទី​រួម​ខេត្ត​នគររាជ​សីមា​បច្ចុប្បន្ន​។ ស្ថិតនៅ​ទិស​ខាងជើង​ឆៀង​ខាងកើត នៃ​ខេត្ត​ខាងលើនេះ ដែលជា​ខេត្ត​ធំ​ទី​២នៃ​ព្រះរាជាណាចក្រ​ថៃ ប្រាង្គ​ប្រាសាទ​នេះ គឺជា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​មួយ​សាងសង់ឡើង​នា​ស​.​វ​ទី​១១​នៃ​គ​.​ស​. ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្មញ្ញសាសនា​។​
​    ​ដូច​ប្រាសាទខ្មែរ​ដទៃៗ​ឯទៀត​នា​សម័យអង្គរ ក្នុង​រចនា​ប័​ថ្ម​បាពួន ប្រាសាទ​របស់​យើង​មាន​ទ្វារបញ្ឆោត​ចំនួន​បី និង​ទ្វារ​ពិត​មួយ​។ ប្រាសាទ​នេះ ក៏ដូចជា​​ប្រាសាទ ឯទៀតដែរ បានបែរមុខ​ទៅ​ទិសខាងកើត រីឯ​អ័ក្ស​នៃ​ប្រាសាទ​នេះ​វិញ​ក៏​ស្របតាម​ទិសដៅ​ពី​កើ​តទៅ​លិច ដូច​ទៅនឹង​វដ្ត ឬ​ទ្រនិច​ព្រះអាទិត្យ​។ ប្រាសាទ​នេះ​មាន​កំពែង​មួយ​ធ្វើ​អំពី​ថ្មបាយក្រៀម ហ៊ុំព័ទ្ធ​ជុំវិញ ដែល​សព្វថ្ងៃនេះ​គ្រាន់តែ​បន្សល់ទុក​តែ​មួយ​កំណាត់​កំពែង​តែប៉ុណ្ណោះ​។​
ទិដ្ឋភាព​រួម​នៃ​ប្រាសាទ​ប្រាង្គ​គូ និង ទ្វារបញ្ឆោត​នៃ​ប្រាសាទ (​ម​.​ត ១៩៨៧)

​    ​សព្វថ្ងៃ ពុទ្ធសាសនិក​ដែល​រស់នៅក្នុង​តំបន់​បាន​សាងសង់​ជណ្តើរ​មួយ​ធ្វើ​អំពី​ ស៊ីម៉ង់ត៍ ដើម្បី​ទៅកាន់​ប្រាសាទ​បាក់បែក​នេះ​ ព្រមទាំង​ព្រះពុទ្ធ​បដិមា​មួយ​យ៉ាង​ធំ​នៅ​ចំហៀង​នៃ​បូជនីយដ្ឋាន​នេះ ដើម្បី​ជាទីគោរព​សក្ការៈ​។​
​    ​គួរ​កត់សម្គាល់ថា ទោះបីជា​ជិត​មួយ​ពាន់​ឆ្នាំ​បាន​កន្លងផុត​ក្តី ហើយ​ទោះបីជា​ផ្នែក​ខាងលើ​នៃ​ប្រាសាទ​ត្រូវបាន​រំលុះ​រលំ​បាត់ទៅហើយ​ក្តី ក៏ប៉ុន្តែ​យើង​នៅ​ឃើញ​នូវ​សំណល់​បាយអ ភ្ជាប់​ទៅ​និង​ស៊ុម​ទ្វារបញ្ឆោត​ទាំង​នោះ។ នេះ​ស​ឲ្យ​ឃើញថា ពី​សម័យអង្គ​នៅលើ​ប្រាសាទ​នេះ មាន​ក្បូរ​ក្បាច់រចនា​យ៉ាង​ល្អ​ប្រណីត ដូច​ករណី​ប្រាសាទ​ខែ​ក នៅ​ខេត្ត​លពបុរី ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​៕

http://www.cen.com.kh

No comments

Powered by Blogger.