Header Ads


 

ព្រះ​នាង​ឧមា​


ក្នុង​សម័យដែលខ្មែរ​រុងរឿង​ថ្កើងថ្កានខ្មែរ បាន​បន្សល់ទុក​នូវ​ចម្លាក់​ជាច្រើន តំណាង​ឲ្យ​ព្រះនាង​ឧមា ដែល​ជា​មហេសី​របស់​ព្រះ​សិវៈ ។ អ្វី​ដែល​សំខាន់​ គឺ​ចម្លាក់​ទាំងនោះបង្ហាញ​ពី​លក្ខណៈ​សំយោគ​រវាង​ព្រះអាទិទេព​ឥណ្ឌា ទាំង​ពីរ​ភេទ និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន ។
​    ​ការគោរពប្រតិបត្តិ​ព្រះ​នាង​ឧមា រួម​ទាំង​ទេវតា​ភេទ​ស្រី​ផ្សេងៗ​ទៀត មាន​ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា ក៏​ដោយសារ​តែ​វិចិត្រករ​ខ្មែរ​នា​សម័យ​បុរាណ បាន​តំណាង​ឲ្យ​បុព្វការីជន​របស់ខ្លួ​ន ក្រោម​រូបភាព​ជា​ព្រះ​អាទិទេព​នៃ​ព្រហ្មញ្ញសាសនា ។​
​    ​ការប្រតិបត្តិ​ជំនឿ​សាសនា​បែប​នេះ បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​គំនិត ​ប្រពៃណី​ក៏​មែនពិត ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​ជា​ប្រភព​នៃ​ការបង្កើត​វត្ថុ​ជា​ទី​សក្ការៈបូជា ដែល​ជា​ផ្នែក​មួយ​នៃ​ខឿនវប្បធម៌​ខ្មែរ​នា​សម័យ​បុរាណ ។​
​    ​ចម្លាក់​ជាច្រើន​តំណាង​ព្រះ​នាង​ឧមា រមែងតែ​ត្រូវបាន​ភ្ជាប់​ជាមួយ​នឹង​ព្រះ​ស្វាមី​របស់​ព្រះ​នាង គឺ​ព្រះ​សិវៈ ដូច​ករណី​ចម្លាក់​ឧមា​គង្គា​ប​តី​ស្វ​រៈ នា​សម័យ​បុរេ​អង្គរ​មួយព្រះអង្គ ដែល​បានមកពីខេត្តព្រៃវែង​គឺជា​តឹកតាង​បង្ហាញ​ពី​ការគោរព​បូជា​ខាងលើនេះ​យ៉ាង​ប្រាកដ ។ សូម​រំលឹក​នៅ​ទី​នេះ​ថា ឧមា​គង្គា​ប​តី​ស្វ​រៈ គឺ​ការ​តំណាង​ព្រះអាទិទេព ៣ អង្គ ដែល​មាន​ព្រះ​សិវៈ​អមដោយ​ព្រះ​នាង​ឧមា​និង​ទុគ៌ា ។​
​    ​នៅ​មាន​ស្នាដៃ​ជាច្រើន​ទៀតជា​រូបចម្លាក់​តំណាង​ព្រះ​សិវៈ​ជិះ​លើ​គោ​ន​ន្ទិ​ន ដោយ​មាន​ព្រះ​នាង​ឧមា​ប្រថាប់​លើ​ភ្លៅ​របស់​ទ្រង់ ។ ជួន​កាល​ទៀត យើង​ក៏​បាន​ឃើញ​ព្រះអង្គ​អង្គុយ​ប្រថាប់​លើ​បល្ល័ង្ក ដោយ​មាន​ព្រះ​នាង​ប្រថាប់​លើ​ភ្លៅ​ដូចគ្នា តែ​គ្មាន​វត្តមាន​របស់​គោ ។​
​    ​ជា​រួម​យើង​យល់ថា ការ​ដែល​មនុស្ស​ខ្មែរ​បុរាណមាន​ការគោរពប្រតិបត្តិ​ព្រះ​នាង​ឧមា គឺ​អាស្រ័យ​តែ​ព្រះ​នាង​ឧមា​ដែល​មាន​ឫទ្ធិ​បារមី តំណាង​ឲ្យ​ជីវិត​និង​ភាព​ផូរផង់​នៃ​ជីវិត ។ ម្យ៉ាងវិញទៀត យើង​ក៏​ដឹង​ទៀត​ថា ព្រះ​នាង​ប្រកាន់ខ្ជាប់​នូវ​ធម៌ និង​ភក្តីភាព​ចំពោះ​ព្រះ​ស្វាមី​របស់​ព្រះ​នាង​ផង​ដែរ ៕

 
ឧមា​គង្គា​បតី​ស្វរៈ ស​.​វ​ទី​៦ ខេត្ត​ព្រៃវែង សារមន្ទីរ​ជាតិ​ភ្នំពេញ    ​យើង​បានឃើញ​រួចមកហើយ​ថា នៅ​សម័យ​បុរេ​អង្គរ បដិមា​កម្ម​ខ្មែរ​មាននូវ​វឌ្ឍនភាព​ដ៏​ឧត្តុង្គឧត្តម ។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ​គឺ ភាព​រីកចម្រើន​កប់​កំពូលនៃ​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យអង្គរ នេះ​មិនមែន​ជា​ឥទ្ធិពល​មក​ពី​ប្រទេស​ឥណ្ឌា ដូច​នៅ​នា​សម័យ​បុរេ​អង្គរ​ទៀត​ឡើយ ក៏ប៉ុន្តែ​ជា​លទ្ធផល​នៃ​ការអភិវឌ្ឍន៍​ដ៏​យូរលង់​មួយ ប្រកប​ដោយ​ទេពកោសល្យ និង​បទពិសោធន៍​ដ៏​ខ្ពង់ខ្ពស់ ។​

http://www.cen.com.kh/

No comments

Powered by Blogger.