Header Ads


 

សញ្ញា​បង្ហាញថា សរីរាង្គ​ខ្វះ​ទឹក​



ទឹកនោម​ពណ៌​ដិត កន្ត្រាក់​សាច់ដុំ ថយចុះ​ភាព​យឺ​យារ​របស់​ស្បែក វិលមុខ​... អាចជា​សញ្ញា​បង្ហាញថា សរីរាង្គ​ត្រូវ​ខ្វះ​ទឹក ។​
-​ស្ងួត​មាត់​
ប្រសិន​អ្នកមាន​អារម្មណ៍​ស្ងួត​មាត់ គឺ​នោះ​ជា​សញ្ញា​បង្ហាញថា អ្នក​ត្រូវ​ទទួលទាន​ទឹក​ច្រើន ។
-​ទឹកនោម​ពណ៌​ដិត​
ទឹកនោម​ពណ៌​ដិត និង​ក្លិន​ខ្លាំង​ក៏ត្រូវ​បានចាត់ទុក​ជាស​ញ្ញា​ព្រមាន​មួយ​ថា អ្នក​ត្រូវ​បំពេញបន្ថែម​ទឹក​ឲ្យ​សរីរាង្គ ។
-​អស់កម្លាំង​
សរីរាង្គ​ត្រូវ​ខ្វះ​ទឹកនឹង​នាំ​ដល់​ស្ថានភាព​អស់កម្លាំង ដូច្នេះ​ចូរ​ធានា​ទទួលទាន​ទឹក​គ្រប់​បរិមាណ​ចាំបាច់​សម្រាប់​១​ថ្ងៃៗ ។​
-​ឃ្លាន​
អារម្មណ៍​ស្រេក​អាច​ត្រូវ​ច្រឡំ​ជាមួយ​ អារម្មណ៍​ឃ្លាន ។ អ្នក​គិតថា ខ្លួន​កំពុង​ឃ្លាន តែ​ជាក់ស្តែង​គឺ​សរីរាង្គ​ប្រកាស​សញ្ញា​អ្នក​ត្រូវ​ទទួលទាន​ទឹក ។​
-​ស្ងួត​ស្បែក​
ស្បែក​ត្រូវការ​ទឹក​ដើម្បី​រក្សា​កម្រិត​សំណើម ។ បាតុភូត​ស្បែក​ស្ងួត ឬ​ពង​របក​ជា​សញ្ញា​ព្រមាន​អ្នក​ត្រូវ​ទទួលទាន​ទឹក​ឲ្យ​គ្រប់ ។
-​វិលមុខ​
បាត់បង់​ទឹក​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ ​វិលមុខ ស្រវាំងភ្នែក ។ សញ្ញា​មួយ​ក្នុងចំណោម​សញ្ញា​សំខាន់ៗ​របស់​វិលមុខ​ដោយសារ​បាត់បង់​ទឹក គឺ​អ្នក​ត្រូវ​ស្រវាំងភ្នែក ធេងធោង​ពេល​ក្រោកឈរ​លឿន​ពេក ។​
-​កន្ត្រាក់​សាច់ដុំ​
បាត់​តុល្យភាព​អគ្គិសនី​វិភាគ អូសបន្លាយ​អាច​នាំ​ដល់​ស្ថានភាព​រមួលក្រពើ ឬ​កន្ត្រាក់​សាច់ដុំ​ក្នុង និង​ក្រោយពេល​ហ្វឹកហាត់ ដោយសារ​បាត់បង់​ទឹក ។​
-​ថយចុះ​ភាពយឺត​យារ​របស់​ស្បែក​
លទ្ធភាព​យឺត​យារ​របស់​ស្បែក​នឹង​ថយចុះ​ ដោយសារ​បាត់បង់​ទឹក ។ ប្រសិន​ស្បែក​ក្រវិល​ត្រឡប់មក​ធម្មតា​វិញ​ក្រោយពេល​ត្រូវ​ខ្វាច នោះ​ជាស​ញ្ញា​មួយ​បង្ហាញថា អ្នក​ត្រូវ​ទទួលទាន​ទឹក​ច្រើន ។​
-​ទល់លាមក​
បាត់បង់​ទឹក​ធ្វើ​ឲ្យ​ពោះវៀនធំ​ប្រឹង​រក្សា​ទឹក ធ្វើ​ឲ្យ​លាមក​ប្រែជា​រឹង និង​ស្ងួត ។​
-​ឈឺ​មួយ​ចំហៀង​ក្បាល​
សរីរាង្គ​ត្រូវ​បាត់បង់​ទឹក​អាច​នាំ​ដល់​ស្ថានភាព​ឈឺ​មួយ​ចំហៀង​ក្បាល ។ នេះ​អាចជា​សញ្ញា​បង្ហាញថា អ្នក​ត្រូវ​ទទួលទាន​ទឹក​ច្រើនជាង ៕

http://ksn-news.com

No comments

Powered by Blogger.