មេរៀនជីវិតទាំង ៨ ពីមហាសេដ្ឋី Warren Buffett ដែលអ្នកគួររៀនសូត្រតាម
១) វិនិច្ឆ័យឲ្យបានត្រឹមត្រូវមុនវិនិយោគ
លោក Warren Buffett បានសម្រេចចិត្តធ្វើការវិនិយោគទៅតាមគំនិតដែលចេញពីខួរក្បាលលោកផ្ទាល់មិនមែនតាមបញ្ជាមនុស្សនៅពីក្រោយខ្នងលោកឡើយ។ លោក Buffett ធ្លាប់បាននិយាយសម្តីមួយឃ្លាថាលោកជ្រើសរើសបើក្រុមហ៊ុនមួយដែលល្អអស្ចារ្យ ហើយសូម្បីតែមនុស្សល្ងង់ក៏អាចដំណើរការវាបានដែរ។
២) កុំបំភ្លេចសារជាតិដើមរបស់ខ្លួន
នៅពេលដែលលោកWarren Buffett នៅសិក្សាថ្នាក់វិទ្យាល័យលោកមានការងារមួយជាអ្នកដើរចែកចាយកាសែត The Washington Post។ លោក Buffett ពន្យល់ថាការងារដំបូង ដែលធ្វើឲ្យវាទៅជាទំនាក់ទំនងមួយដែលមិនសាបរលាបជាមួយកាសែតនោះ គឺការបម្រើក្រុមហ៊ុនដោយគិតថាវាជាភាគហ៊ុនដ៏ធំរបស់ខ្លួន។
៣) ត្រូវរស់នៅឲ្យបានក្រោមចំណូលរបស់ខ្លួន
បើទោះបីជាលោក Buffett មានទ្រព្យសម្បត្តិច្រើនជាង ៣៩ ពាន់លានក៏ដោយលោក Buffett បានរស់នៅក្នុងផ្ទះមួយដែលមានតម្លៃ ៣១ ៥០០ ដុល្លារប៉ុណ្ណោះ ដែលលោកបានទិញវាក្នុងឆ្នាំ ១៩៥៨ ហើយលោកហៅការទិញផ្ទះនោះថាជាការវិនិយោគដ៏ល្អបំផុត ជំនួសឲ្យការក្ស័យធន នៅពេលអ្នកចំណាយច្រើនតាមចំណូលរបស់អ្នក។
៤) ការសន្សំប្រាក់ជារឿងទីមួយ ចំណែកការចំណាយជារឿងទីពីរ
មនុស្សជាច្រើនតែងសន្សំប្រាក់ដែលសល់បន្ទាប់ពីការចំណាយលើសេវាប្រចាំខែនានា ប៉ុន្តែចំពោះលោក Buffett បានណែនាំថាអ្នកគួរកំណត់ខ្លួនឯងជាមុននូវទំហំទឹកប្រាក់ដែលសន្សំបន្ទាប់មកអ្នកត្រូវចំណាយនូវទឹកប្រាក់ដែលនៅសល់។
៥) សំលៀងជំនាញការនិយាយរបស់អ្នកឲ្យកាន់តែមុតស្រួច
គ្រប់សហគ្រិនដែលមានសមត្ថភាពប៉ិនប្រសព្វខាងការទំនាក់ទំនង គឺជាកូនសោសំខាន់មួយដែរដើម្បីឈានទៅរកភាពជោគជ័យ។ សម្រាប់លោក Buffett ខ្លួនឯងនៅថ្ងៃដែលចាប់ផ្ដើមវិនិយោគដំបូងលោកមានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលឡើងថ្លែងសន្ទរកថាជាសាធារណៈ ដោយពេលនោះហើយលោកបានទៅចុះឈ្មោះចូលរៀនបន្ថែមទៅលើជំនាញនេះ។
៦) ការពារនិងរក្សាកេរ្តិ៍ខ្លួនឯង
លុយអាចងាយរកបាន ហើយក៏ងាយបាត់បង់ទៅវិញដែរ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់មនុស្សដែលបាត់បង់ទៅហើយមិនងាយរកបានមកវិញនោះទេ។ លោក Buffett បានសង្កត់ធ្ងន់ថាសារសំខាន់បំផុតក្នុងជីវិតគឺការ ការពារ ទាំងកេរ្តិ៍ឈ្មោះខ្លួនឯង និង កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។
៧) ទប់ចិត្តខ្លួនឯងចំពោះការវិនិយោគលើអ្វីមួយដែលល្បីតែមួយឆាវ
លោក Buffett មិនដែលបោះភាគហ៊ុនជាមួយកម្មវិធីបណ្តាញសង្គម ឬ បច្ចេកវិទ្យាថ្មីៗឡើយព្រោះលោកយល់ឃើញថាគ្មាននរណាម្នាក់អាចដឹងថាបច្ចេកវិទ្យាថ្មីចុងក្រោយទាំងនេះ អាចមានប្រជាប្រិយភាពខ្លាំងក្នុងរង្វង់ពេល ១០ ឆ្នាំជាប់គ្នាទៅមុខនោះទេ។
៨) ស្រលាញ់ការងារខ្លួនឯង
លោក Buffett ថ្លែងថាជីវិតគឺខ្លីខ្លាំងណាស់ ដូច្នេះហើយគួរតែចំណាយពេលរបស់យើង ទៅធ្វើការងារណាមួយដែលយើងស្រលាញ់ចេញពីចិត្តពិតគឺល្អបំផុត។
http://www.thebnews.com/news/964.html
Post a Comment