Header Ads


 

ហេតុអ្វីបានជាយុវវ័យមិនសូវមានលុយ? ១០ ចំណុចដើម្បីក្លាយជាអ្នកមានទាំងនៅក្មេង


ចង់ក្លាយជាអ្នកមាននៅវ័យ ៣០ឆ្នាំ ម្នាក់ៗពិតជាគិតថាមិនអាចទៅរួចទេ ប៉ុន្តែគឺជារឿងដែលអាចទៅរួចប្រសិនបើសាកល្បងអនុវត្តចំណុចខាងក្រោមដែលដកស្រង់ចេញពី បទពិសោធន៍និង ដំបូន្មានរបស់ អ្នកមានទ្រព្យសម្បត្ដិរាប់លាន ដែលពួកគេនៅវ័យក្មេងនៅឡើយដែលបានចុះផ្សាយដោយ គេហៈទំព័រស្តីពីសហគ្រិន (Entrepreneur)៖


១ ផ្ដោតទៅលើការរកចំនូល
យុវវ័យភាគច្រើនពួកគេហាក់បីដូចជា
ផ្តោតលើការសិក្សាណស់ តែការផ្តោតលើរឿងរកលុយកាក់ហាក់បីដូចជាមិនសូវ ប៉ុន្តែមានអ្នកខ្លះក៏លាន់មាត់ផងដែរថា រៀនចប់មិនដឹងចេះអី ពួកគេម្នាក់ៗហាក់បីដូចជាគិតតែម្យ៉ាងគត់គឺរៀនដើម្បីធ្វើការឲ្យគេតែប៉ុណ្ណោះ។ ពេលខ្លះមិនបានគិតផងថាតើគួរប្រើចំណេះដែលពួកគេមានថាតើអាចរកលុយបានឬក៏អត់ផង។
ជាដំណោះស្រាយ នេះបើតាមការសរសេររបស់លោក Grant Cardone ដែលធ្លាប់គ្មានលុយមួយរៀល និងជំពាក់បំណុលកាលពីវ័យ ២១ឆ្នាំ ហើយក្លាយជាអ្នកមានទ្រព្យ នៅអាយុ ៣០ឆ្នាំ បានឲ្យដឹងថា៖ ជំហានដំបូង ក្នុងការក្លាយជាអ្នកមាន គឺត្រូវផ្ដោតទៅលើការ បង្កើននូវប្រាក់ចំនូល និងព្យាយាមធ្វើវាម្ដងហើយម្ដងទៀត។ ដូចជា ប្រាក់ចំនូលដំបូងរបស់គាត់ គឺ ៣,០០០ដុល្លារក្នុងមួយខែ និង ៩ឆ្នាំក្រោយមក ក៏ឡើងមកជា ២០,០០០ ដុល្លារក្នុងមួយខែ ព្យាយាមដើរតាមលុយ នោះវានឹងឲ្យអ្នកផ្ដោតទៅលើការ គ្រប់គ្រងនៃប្រាក់ចំណូល និងអាចប្រទះឃើញឱកាសដើម្បីបង្កើនប្រាក់ផងដែរ។
២ សន្សំដើម្បីវិនិយោគ មិនមែនសន្សំដើម្បីសន្សំ
ដោយឡែកយុវជនភាគច្រើនគឺពឹងអាស្រ័យទាំងស្រុងលើឪពុកម្តាយ ឬបងប្អូនជាជាងស្វែករកថវិកាដោយខ្លួនខណៈពេលដែលពួកគេកំពុងរៀននៅវិទ្យាល័យ ឬមហាវិទ្យាល័យ។ ប៉ុន្តែពួកគេមួយចំនួនក៏បានជួយកិច្ចការរកស៊ីរបស់ឪពុកម្តាយរបស់ពួកគេដែរ។ បន្ថែមពីនេះឪពុកម្តាយរបស់ពួកគេហាក់បីដូចជាមិនសូវបណ្តោយកូនៗទៅធ្វើការផ្សេងៗដើម្បីរកលុយ ឬដើម្បីបទពិសោធន៍ប៉ុន្មានទេ ដោយហេតុថាឪពុកម្តាយស្រឡាញ់ និងយកចិត្តទុកដាក់លើកូនជ្រុលពេក។ ហេតុដូច្នេះយុវជនហាក់បីដូចជាគ្មានថវិកាដើម្បីសន្យំទេ គឺពួកគេមានថវិកាបានពីការសុំឪពុកម្តាយដើម្បីតែចាយប្រចាំថ្ងៃ និងទិញសំភារៈសិក្សាតែប៉ុណ្ណោះ។
ជាដំណោះស្រាយមធ្យោបាយតែមួយគត់គឺធ្វើការដើម្បីសន្សំលុយ នៅពេលបានលុយហើយគឺត្រូវយកទៅវិនិយោគដើម្បីបង្កើនចំនូលបន្ថែម។ គួរណាស់ត្រូវតែដាក់ប្រាក់ដែលអ្នកសន្សំនេះ ដាក់ឲ្យដាច់ពីគណនេយ្យផ្សេងៗ ដែលអ្នកត្រូវចាយវាយជាប្រចាំ ទាំងករណីប្រើសម្រាប់ពេលបន្ទាន់។ នេះគឺជាជំហានទីមួយ ដែលអាចធ្វើឲ្យអ្នកផ្ដោតអារម្មណ៍ក្នុងការបង្កើនប្រាក់ចំនូល។
៣ សុំជំនួយពីអ្នកដទៃ
យ៉ាងណាមិញមានមនុស្សជាច្រើនមិនចង់សុំជំនួយពីអ្នកដទៃនោះទេដោយសារតែពួកគេមានគំនិតនិយមផ្ទាល់ខ្លួនសម្រាប់ផ្លូវដែលពួកគេដើរ។ ការដែលមានគំនិតនិយមបែបនេះគឺពិតជាមិនអាចទៅរួចទៀតទេនៅក្នុសសម័យនេះ។ ម្នាក់ឯងគឺមិនបានជោគជ័យច្រើនទេ វាមានតែជោគជ័យតិចតួច និងបរាជ័យតែប៉ុណ្ណោះ។
ជាដំណោះស្រាយគឺត្រូវមានក្រុមមួយដ៏ខ្លាំងក្លា ដូចជាលោក Daniel Ally ដែលក្លាយជាអ្នកមានទ្រព្យនៅអាយុ ២៤ឆ្នាំ បានសរសេរថា៖ចំនុចសំខាន់ ក្នុងមុខជំនួញរបស់គាត់ គឺប្រសិនជាមិនបានជួល បុគ្គលិកដ៏សំខាន់ៗ នោះជំនួញរបស់គាត់ មិនអាចធំរីកលូតលាស់ទៅមុខទេ។ ដំបូងឡើងគាត់ពិតជាពិបាក ក្នុងការបង់ប្រាក់ខែ ទៅលើ មេធាវី , និពន្ធនាយក, អ្នកបង្វឹកហាត់ការងារផ្ទាល់ខ្លួន , ចុងភៅក្រៅម៉ោង និងអ្នកដទៃផ្សេងៗទៀត តែអ្វីទាំងនេះបែរជាជំរុញគាត់ឲ្យក្លាយជាអ្នកមានទ្រព្យ។

៤ ការសម្រេចចិត្ដ
ការមានផែនការជាមុនឬការគ្រប់គ្រង់ពេលវេលារបស់យុវជនហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពឬមិនមានផែនការជាក់ច្បាស់តែម្តង។ ពួកគេធ្វើអ្វីៗគឺតាមចិត្តនឹកឃើញឬមានការគិតក្នុងរយៈពេលខ្លី ឬមានពេលខ្លីបំផុតដើម្បីសម្រេចចិត្ត នឹងនាំដល់ការគិតមួយហៅថាមិនគ្រប់ជ្រុងជ្រោយ។
ជាដំណោះស្រាយ លោក Tucker Hughes ដែលក្លាយជាអ្នកមានទ្រព្យ នៅអាយុ ២២ឆ្នាំ បានបង្ហាញឲ្យដឹងថា៖ ជៀសវាងការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ដ តែត្រូវរក្សាទុកថាមពលខួរក្បាលរបស់អ្នក តាមរយៈធ្វើការសម្រេចចិត្ដបែបលឿនៗ កុំបង្អង់យូរ និងរៀបចំផែនការនៃ សកម្មភាពប្រចាំថ្ងៃរបស់អ្នកឡើងវិញ យ៉ាងឆាប់រហ័ស បែបនេះអ្នកនឹងអនុវត្ដកិច្ចការទាំងឡាយ ដោយសាមញ្ញ និងងាយស្រួល។ ដូចជាគាត់ដឹងថា គាត់ត្រូវស្លៀកពាក់អ្វី និងត្រូវញ៉ាំអាហារអ្វី នៅពេលព្រឹក។
៥ កុំបង្អួត
សំភារៈទំនើប ទាន់សម័យ និងការប្រើប្រាស់របស់របរម៉ាកល្បីគឺជាអ្វីដែលយុវជនមួយចំនួនកំពុងបង្អួតគ្នាយ៉ាងសំបើម ហាក់បីដូចជាខ្លួនរកលុយបានច្រើនណាស់តែតាមការពិតគឺពួកគេនៅសុំលុយប៉ាម៉ាក់ចាយនៅឡើយទេ។
ជាដំណោះស្រាយ លោក Grant Cardone បានសរសេរថា៖ គាត់មិនដែលទិញរថយន្ដស៊េរីទំនើបបើកនោះទេ ទោះបីជាគាត់អាចរកប្រាក់ចំនូលជាច្រើនពីមុខជំនួញគាត់ក៏ដោយ គាត់នៅតែបើករថយន្ដ Toyota Camry ដដែល។ ត្រូវឲ្យគេស្គាល់អ្នក តាមរយៈការខំប្រឹងពីការងារអ្នក មិនមែនទៅលើ គ្រឿងអលង្ការកំប៉ិកកំប៉ុក ឬសំភារៈនិយមនោះទេ។
៧ វិនិយោគលើខ្លួនឯង
អ្នកណាក៏ទទួលស្គាល់ដែរថា ប្រជាពលរដ្ឋខ្មែរគឺមិនសូវចេះអានសៀវភៅប៉ុន្មានទេនាពេលបច្ចុប្បន្ននេះ។ សិស្ស និស្សិតខ្លួនឯងដែលជាយុវជនក៏មិនមានការត្រេកត្រអាលក្នុងការអានសៀវភៅដែលមានការដាក់លក់ជាហូហែរនៅទីផ្សារនោះទេ។ ការមិនចូលចិត្តអានសៀវភៅនេះមិនមែនមានន័យថាមិនមានសៀវភៅអាននោះទេ សិស្សច្បង ឬរៀមច្បងបានសរសេរសៀវភៅជាច្រើនមកហើយសំរាប់ក្មេងជំនាន់ក្រោយសិក្សាស្រាវជ្រាវប៉ុន្តែហាក់បីដូចជាការអានមិនសូវមានការផុសផុលសោះតែម្តង។
ជាដំណោះស្រាយ អ្នកគួរតែចំណាយពេល យ៉ាងតិច ៣០នាទី ស្ដាប់ ឬអានសៀវភៅ ឬអត្ថបទព័ត៌មានជាប្រចាំថ្ងៃ ដើម្បីដឹងពីរឿងរ៉ាវផ្សេងៗដូចជា ហិរញ្ញវត្ថុ , នយោបាយ ឬ កីឡាជាដើម ដែលទោះជាអ្នកមិនអាចក្លាយជាអ្នកជំនាញឬពូកែទៅលើរឿងទាំងនោះក្ដី។ នាសម័យថ្មីនេះ ភាពជោគជ័យ និងអ្នកមានទ្រព្យសម្បត្ដិភាគច្រើន គឺបានមកពីការអាន និងស្រាវជ្រាវ ឧទាហរណ៍ដូចជា លោក Warren Buffett ដែលជាអ្នកមានប្រាក់វាល់លាន ត្រូវបានគេប៉ាន់ស្មានថាគាត់ចំណាយ៨០ភាគរយនៃការងារទៅលើការអាន។ ពាណិជ្ជករខ្មែរជាច្រើនក៏ជោគជ័យដោយសារការចំណាយពេលអានសៀវភៅដែរ។
៨ ត្រូវហ៊ានប្រឈមលើហានិភ័យនៃមហិច្ឆតារបស់ខ្លួន
ការរក្សាជំហររបស់ពួគេម្នាក់ៗហាក់បីដូចជាខ្សោយ ខ្សោយគឺដោយសារតែពួកគេមិនសូវហ៊ានប្រឈមនឹងហានិភ័យដែលស្ថិតលើផ្លូវទៅរកគោលបំណងរបស់ពួកគេ។ ឪពុកម្តាយស្តីបន្ទោស មជ្ឍដ្ឋានខាងក្រៅមិនជួយជ្រោមជ្រែងលើកទឹកចិត្ត។ ជាហេតុដែលពួកគេមិនសូវហ៊ានប្រឈមមុខ អ្នកមិនអាចក្លាយជាអ្នកមានទ្រព្យ ប្រសិនជាមានក្ដីសង្ឃឹមទាបនោះទេ។
ជាដំណោះស្រាយ ខណៈដែលអ្នកមានទ្រព្យ និងមនុស្សជោគជ័យភាគច្រើន តែងតែគិតអ្វីដែលធំ និងធ្វើធំក៏ធំដូចគ្នា។ បែបនេះមានន័យថា ហានិភ័យជាច្រើន ក៏ត្រូវជួបប្រទះផងដែរ ប្រសិនជាអ្នកអាចដោះស្រាយ និងប្រឈមមុខនឹងវាបាននោះ អ្នកនឹងទទួលបានអ្វី ដែលអ្នកសមនឹងទទួលមកវិញ។
៩ ត្រូវមានទំលាប់សហការ និងទំលាប់ដោះស្រាយបញ្ហាដែលមាន
កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុក ដូចគ្នាដែរការគេចវេសពីបញ្ហាណាមួយដែលកើតមានគឺជាការពង្រាយច្រវ៉ាក់ឬដាក់អន្ទាក់បរាជ័យលើផ្លូវដើរដើម្បីជោគជ័យខ្លួនឯង។ ទំលាប់មិនស្វែងករកិច្ចសហការ និងទំលាប់ទុកដោះបញ្ហាឱ្យទំជោរគឺជាទំលាប់បរាជ័យ។
ជាដំណោះស្រាយ គ្មានអ្នកមានទ្រព្យណាម្នាក់ មិនចេះដោះស្រាយជាមួយនឹងមនុស្សដែលពោរពេញដោយកំហឹងនោះទេ។ អ្នកគួរតែរៀបចំខ្លួនទុកជាមុន នៅពេលដែលមិត្ដដ៏ល្អរបស់អ្នក ចូលមកនិយាយជាមួយអ្នកឬ ក្រុមគ្រួសារចំអកអ្នក ពេលខ្លះរឿងរ៉ាវទាំងនេះ អាចកើតឡើងដោយចៃដន្យ។ ទំលាប់ដោះស្រាយបញ្ហា និងទំលាប់ស្វែងរកកិច្ចសហការគឺជាទំលាប់ជោគជ័យ។
១០ ចង់ក្លាយជាសេដ្ឋី ឬឧកញ៉ា តែកុំប្រាថ្នាតែចង់បានតែមួយរស់
គ្មានអ្នកណាម្នាក់ចង់ក្រ ហើយក៏មិនចង់ឃើញភាពក្រីក្រនោះទេ តែដោយសារតែមហិច្ឆតា និងកំលាំងចិត្តដែលគិតថា សុំត្រឹមតែមួយរស់ ដូចគេដូចឯង គឺវានឹងទទួលបានតាមបំណងប្រាថ្នា។
ជាដំណោះស្រាយ លោក Grant Cardone បាននិយាយឲ្យដឹងថា៖ កំហុសឆ្គងដ៏ធំក្នុងផ្នែកហិរញ្ញវត្ថុរបស់លោកគឺគាត់មិនបានគិតចង់បានប្រាក់ច្រើន។ គាត់សូមលើកទឹកចិត្ដ ដល់អ្នកទាំងអស់គ្នាឲ្យទៅរកប្រាក់ច្រើនជាង១លានដោយសារតែប្រាក់នៅលើផែនដីនេះ មិនអាចរីងស្ងួត ឬខ្វះប្រាក់នោះទេ មានតែខ្វះមនុស្សទេដែលមិនបានគិតដល់រឿងប្រាក់៕
http://khmer-plus.com/archives/1815

No comments

Powered by Blogger.