Header Ads


 

ចង់​ធ្វើ​ជា​សហគ្រិន​បើ​មិន​​យល់​ដឹង​​ច្រើន​ ចង​ចាំ​ច្បាប់​៣​នេះ​ក៏​ប្រសើរ​ដែរ!



សហគ្រិន​ថ្មីថ្មោង ឬ ម្ចាស់​អាជីវកម្ម​ទូទៅ​គួរតែ​ចងចាំ​ច្បាប់​៣ សំខាន់ៗ​នេះ​នៅលើ​ផ្លូវ​អាជីវកម្ម​របស់លោក​អ្នក ដែល​ផ្ដោត​ជា​អាទិភាព​ទៅលើ​ភាពជា​អ្នកដឹកនាំ ការគិត​ឲ្យ​បាន​ល្អិតល្អន់ និង មាន​ស្មារតី​ពិតប្រាកដ​ភាពជា​សហគ្រិន​។​

១) មានការ​ទំនួល​ខុសត្រូវ​ខ្ពស់​
​នៅពេលដែល​អ្នក​ក្លាយជា​សហគ្រិន ការទទួលខុសត្រូវរ​បស់​ត្រូវមាន​កម្រិត​ខ្ពស់បំផុត​ទោះបីជា​ត្រូវ​បរាជ័យ ឬ ជោគជ័យ​យ៉ាងណាក៏ដោយ​។ អ្នក​ត្រូវ​ស្វែងយល់​ពីអ្វី​ដែលជា​តម្រូវ​ការ និង ការចង់បាន​របស់​អតិថិជន កសាង​ទំនាក់ទំនង​ដ៏​រឹងមាំ​ទៅវិញទៅមក​ទាំង​នៅក្នុង និង ក្រៅ​ក្រុមហ៊ុន​។ នេះ​ទាមទារ​ឲ្យ​អ្នកមាន​ការអភិវឌ្ឍ​ជា​លំដាប់​ក្នុងនាម​ជា​អ្នកដឹកនាំ​នា​សតវត្ស​ទី​២១​នេះ ដើម្បី​ធ្វើជា​ការពឹង​អាស្រ័យ​ពី​សំណាក់​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់​ទាំង​អ្នក​ចូលធ្វើការ​ថ្មី អ្នកធ្វើការ​ចាស់ និង អ្នក​ដែល​ចាក​ចេញទៅ​។​

២) ដាក់វិន័យ​ឲ្យ​ខ្លួនឯង​ជា​កំហិត​
​ការសិក្សា​រៀនសូត្រ​មិនចេះចប់ គឺជា​អ្វីដែល​សហគ្រិន​គ្រប់រូប​ត្រូវមាន ទោះបីជា​ស្ថិតនៅក្នុង​ស្ថានភាព​បែប​ណាក៏ដោយ​។ គោរព​ពេលវេលា អតិថិជន បុគ្គលិក រួមទាំង​ការរៀបចំ​អត្តចរិត​ឲ្យ​សមសួន​ជា​សហគ្រិន គឺជា​ករណីយកិច្ច​ដ៏​ចាំបាច់​របស់​អ្នក​។ ក្រៅពីនេះ អ្នក​ត្រូវ​ចងចាំ​ថា អ្នក​ត្រូវធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ទៅជា​កន្លែង​មួយ​ដ៏​សំបូរបែប និង ជា​ប្រភពធនធាន​ផលិតផល ឬ សេវាកម្ម​ដែល​អតិថិជន​អាច​រកឃើញ​ដោយ​មិនចេះ​នឿយណាយ​។​

៣) មាន​មហិច្ឆតា 
​បើ​គ្មាន​មហិច្ឆតា​ទេ ចូរ​កុំ​ធ្វើ​អាជីវកម្ម​ល្អ​ជាង តែបើ​ចង់​ធ្វើ​ហើយ​នោះ ដាច់ខាត​ត្រូវមាន​មហិច្ឆតា​ថា អ្នក​ចង់​ក្លាយជា​សហគ្រិន​បែបណា​នៅពេល​អនាគត​? ដឹកនាំ​អាជីវកម្ម​ទៅតាម​ផ្លូវ​ណា​? ចង់​សម្រេច​នៅពេលណា​? យ៉ាងណាមិញ អ្នក​អាច​ជួប​បញ្ហា​ច្រើន​នៅពេលដែល​អ្នក​បាន​ឈាន​ជើង​ចូលក្នុង​សមរភូមិ​អាជីវកម្ម​ដំបូង​។ ប៉ុន្តែ កុំ​បោះបង់​មហិច្ឆតា​របស់​អ្នក ហើយ​ត្រូវ​ជឿជាក់ថា ចក្ខុវិស័យ និង គោលដៅ​អាជីវកម្ម​របស់​អ្នកនឹង​អាច​ក្លាយជា​ការពិត​នៅ​ថ្ងៃ​ខាងមុខ​បាន​៕​

http://www.thebnews.com/news/934.html

No comments

Powered by Blogger.