Header Ads


 

កំពូលមហាសេដ្ឋី ទាំង ៤ រួមគ្នាវិនិយោគ ក្នុងបច្ចេកវិទ្យាបង្កើតថាមពលបរិសុទ្ធ


លោក Bill Gates រួមជាមួយ លោក Mark Zuckerberg និងលោក Jack Ma ព្រមទាំងស្ថាបនិកក្រុមហ៊ុន Virgin លោក Richard Branson ដែលសុទ្ធសឹងតែជា កំពូលមហាសេដ្ឋី បានចាប់ដៃគ្នា ចូលរួមវិនិយោគក្នុង ការរួបរួមគ្នាបង្កើតថាមពលបរិសុទ្ធ ដែលមានឈ្មោះថា Breakthrough Energy Coalition ដើម្បីស្វែងរកបច្ចេកវិទ្យាថ្មី ទាក់ទងនឹងថាមពលបរិសុទ្ធ សម្រាប់ដោះស្រាយបញ្ហា បំរែបំរួលអាកាសធាតុក្នុងពិភពលោក។
ក្នុងនោះដែរ នៅមានបុគ្គលិកល្បីៗជាច្រើនរូបទៀត ដែលបានចូលរួម រួមមាន Ratan Tata, George Soros, Tom Steyers, Julian Robertson, Nat Simons, Chris Hohn, Prince Alwaleed of Saudi Arabia, John Doerr និង Jeff Bezos។ លើសពីនេះទៅទៀត ប្រធានាធិបតី Barack Obama ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ Mission Innovation ដែលរួមចំណែកក្នុងការវិនិយោគ លើការស្រាវជ្រាវថាមពលថ្មីៗផងដែរ។
លោក Bill Gates បានលើកឡើងពី ការរួបរួមគ្នាបង្កើតថាមពលបរិសុទ្ធ នៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ថា គោលបំណងសំខាន់នៃការរួបរួមនេះគឺ ជម្រុញឲ្យមានការរីកចម្រើនផ្នែក ថាមពលបរិសុទ្ធ ក៏ដូចជា បង្កើតផលចំណេញផងដែរ។
លោក Richard Branson បានលើកឡើងពីឱកាស នៃការវិនិយោគក្នុងអាជីវកម្ម និងបច្ចេកវិទ្យា ដែលអាចដោះស្រាយ បញ្ហាបំរែបំរួលអាកាសធាតុ ហើយលោករំពឹងថា យើងនឹងអាចបង្កើតថាមពលបរិសុទ្ធជាច្រើន និងអាចកែច្នៃប្រើឡើងវិញម្តងទៀត ហើយខិតខំស្វែងរកគំនិតច្នៃប្រឌិតបន្តទៀត ដើម្បីឲ្យអ្នកជំនាន់ក្រោយៗ អាចបង្កើត និងប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាព។
លោក Mark Zuckerberg នឹងភរិយា បានសម្រេចចិត្តចូលរួម ដោយយល់ឃើញថា ការដោះស្រាយបញ្ហាថាមពលបរិសុទ្ធ ជារឿងដ៏ល្អសម្រាប់បង្កើត នូវពិភពលោកដែលប្រសើរជាងនេះ។ ការរួបរួម Breakthrough Energy Coalitionនេះ នឹងវិនិយោគទៅលើ គំនិតច្នៃប្រឌិតថ្មី ដែលអាចផ្លាស់ប្តូរ របៀបដែលយើងផលិត និងប្រើប្រាស់ថាមពល ឲ្យបានកាន់តែប្រសើរជាងមុន។
ជាចុងក្រោយ ពួកគេបានបង្ហាញថា វាជាកិត្តិយសណាស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយវាពិតជាអស្ចារ្យ ដែលថ្នាក់ដឹកនាំរដ្ឋ និងអ្នកវិនិយោគឯកជន​ បានចាប់ដៃគ្នាដោះស្រាយដ៏ធំនេះ សម្រាប់សកលលោកទាំងមូល៕
http://business-cambodia.com/%E1%9E%80%E1%9F%86%E1%9E%96%E1%9E%BC%E1%9E%9B%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B8-%E1%9E%91%E1%9E%B6%E1%9F%86%E1%9E%84-%E1%9F%A4-%E1%9E%9A%E1%9E%BD

No comments

Powered by Blogger.