ការពិតទាំង ៥ នៃ ជិវិតរបស់មហាសេដ្ឋី Jack Ma
មនុស្សរាល់គ្នាបានស្គាល់លោកJack MA ដោយសារតែលោកគឺជាប្រធាន និងជាស្ថាបនិកក្រុមហ៊ុន ALIBABA Group Holding Ltd និងជាមហាសេដ្ឋីទីពីរប្រចាំប្រទេស ចិន ជាមួយទ្រព្យសម្បត្តិសរុបជាង ២២.៥ ពាន់លានដុល្លាអាមេរិក។ ក៏ប៉ុន្តែ តើអ្នកចង់ដឹងឬទេថា តើលោក Jack Ma ពិតគឺជានរណា?
១. លោក Jack Ma ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស
មិនមានមនុស្សច្រើននោះទេ ដែលដឹងថាលោក Ma មានអាជីពដំបូងជាគ្រូបង្រៀនភាសាអង់គ្លេស។ តាំងពីវ័យក្មេង លោក Jack Ma មានចិត្តស្រលាញ់ភាសាអង់គ្លេស ហើយជាញឹកញយ លោកបានជិះកង់ទៅសណ្ឋាគារនានាដែលមានជនបរទេសស្នាក់នៅ ដើម្បីធ្វើការសន្ទនាជាមួយពួកគេជាភាសាអង់គ្លេស។
លោកធ្លាប់បានប្រលងចូលមហាវិទ្យល័យធ្លាក់ចំនួនបីដង។ ក្រោយមក លោកបានដាក់ពាក្យចូលរៀននៅវិទ្យាស្ថានបណ្តុះបណ្តាលគ្រូបង្រៀនក្រុង Hangzhou បានដោយជោគជ័យ ហើយសិក្សានៅទីនោះរហូតបានទទួលបរិញ្ញាប័ត្រភាសាអង់គ្លេស។
កន្លងមក មិនយូរប៉ុន្មាន លោកក៏បានចូលបម្រើការជាគ្រូភាសាអង់គ្លេសនៅវិទ្យាស្ថាននេះ។ លោកក៏បានបង្រៀនមុខវិទ្យាពាណិជ្ជកម្មអន្តរជាតិដែរ។ មួយរយៈក្រោយមក លោកបានចូលរៀននៅសាលាមុខជំនួញ Cheung Kong ដើម្បីបន្តការសិក្សាផ្នែកមុខជំនួញបន្តទៅទៀត។
កន្លងមក មិនយូរប៉ុន្មាន លោកក៏បានចូលបម្រើការជាគ្រូភាសាអង់គ្លេសនៅវិទ្យាស្ថាននេះ។ លោកក៏បានបង្រៀនមុខវិទ្យាពាណិជ្ជកម្មអន្តរជាតិដែរ។ មួយរយៈក្រោយមក លោកបានចូលរៀននៅសាលាមុខជំនួញ Cheung Kong ដើម្បីបន្តការសិក្សាផ្នែកមុខជំនួញបន្តទៅទៀត។
២. លោក Jack Ma មិនចេះប្រើប្រាស់កុំព្យូទ័រ
លោក Jack Ma មានរហ័សនាមថា «គ្រូសិល្បិ៍អ៊ីនធើណេត» ដោយសារតែសមត្ថភាពរបស់លោកក្នុងការបង្កើតក្រុមហ៊ុន ALIBABA GROUP ដែលជាក្រុមហ៊ុន អ៊ីនធើណេត ដ៏ធំមួយនៅក្នុងពិភពលោក។ ក៏ប៉ុន្តែ តើអ្នកជឿដែរឬអត់ថា មហាសេដ្ឋីអ៊ីនធើណេតរូបនេះ មិនចេះប្រើប្រាស់កុំព្យូទ័រសម្រាប់ធ្វើអ្វីក្រៅពីផ្ញើ E-mail។ នេះគឺជាការពិត។ លោក Jack Ma ទើបតែបានស្គាល់ថា អ្វីទៅដែលជាអ៊ីនធើណេតនៅពេលដែលលោកបានធ្វើដំណើរទៅសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩៤ តែប៉ុណ្ណោះ។ ពាក្យដំបូងដែលលោកធ្វើការស្វែងរកនៅលើអ៊ីនធើណេតគឺ «ស្រាបៀរ»។
លោកបានមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលលោកបានរកឃើញថា ពុំមានអ្វីដែលទាក់ទងនឹងប្រទេសចិនទាល់តែសោះនៅលើបណ្តាញ អ៊ីនធើណេត។ គឹពេលនោះហើយដែលលោកបានសម្រេចចិត្តបង្កើតនូវគេហទំព័រមួយដែលផ្តល់ឲ្យអ្នកប្រើប្រាស់អ៊ីនធើណេត នូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងប្រទេសចិន។ ប្រទេសចិនបានផ្តល់នាមឲ្យលោកថា «Mr. Internet» បន្ទាប់ពីគំនិតនេះបានទទួលជោគជ័យ។
៣. លោក Ma គឺជាសិល្បករលាក់មុខ
តើអ្នកជឿដែរឬទេថា លោកប្រធានក្រុមហ៊ុនដែលមើលពីខាងក្រៅទៅជាមនុស្សមិនចូលចិត្តនិយាយស្តីច្រើន និងម៉ឺងម៉ាត់រូបនេះចូលចិត្តសម្តែងនៅលើឆាក? លោកចូលចិត្តពាក់ខោអាវទំនើបៗ និងចម្លែកៗ ដែលស្រដៀងនឹងតារាចម្រៀងអាមេរិក Nicki Minaj ដែរ។ លោកបានចូលរួមសម្តែងនៅក្នុងកម្មវិធីជាច្រើនរបស់ក្រុមហ៊ុនដែលត្រូវបានប្រារព្ធឡើង ដើម្បីអបអរសាទរជោគជ័យរបស់ ALIBABA Group និងការសម្រេចបានដទៃទៀត។
៤. មហាសេដ្ឋីរូបនេះធ្លាប់ត្រូវបានគេបដិសេធការងារជាង ៣០ កន្លែង
កាលពីដើមឆ្នាំនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងលោក Charlie Rose ដែលជាពិធីករនៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់អាមេរិក លោក Jack Ma បានឲ្យដឹងថា លោក មិនត្រឹមតែប្រលងចូលមហាវិទ្យាល័យធ្លាក់ច្រើនដងនោះទេ ថែមទាំងត្រូវគេបដិសេធការងារជាង ៣០ កន្លែងថែមទៀតផង។ កន្លែងការងារទាំងនោះរួមមានកងប៉ូលីស និងសូម្បីតែហាងលក់មាន់បំពង KFC។
លោករៀបរាប់ថា៖ «យុវជន-យុវនារី ដែលចង់ចូលរៀននៅមហាវិទ្យល័យត្រូវឆ្លង់កាត់ការប្រលង ហើយខ្ញុំបានប្រលងធ្លាក់រហូតដល់ទៅបីដងជាប់គ្នា។ ដូច្នេះហើយ ខ្ញុំក៏បានដាក់ពាក្យធ្វើការនៅកន្លែងជាង ៣០ ដែលសុទ្ធតែបានបដិសេធមិនទទួលរូបខ្ញុំឲ្យធ្វើការ។ នៅពេលដែលខ្ញុំបានដាក់ពាក្យធ្វើប៉ូលិស ពួកគេបានប្រាប់ខ្ញុំថា «ឯងគ្មានបានការអ្វីនោះទេ!»។ ខ្ញុំក៏ធ្លាប់បានដាក់ពាក្យធ្វើការនៅហាង KFC ដែលទើបតែបើកថ្មីនៅក្នុងទីក្រុងរបស់ខ្ញុំ។ មានបេក្ខជន ២៤ នាក់ដែលបានដាក់ពាក្យសុំការងារនៅទីនោះ ហើយបេក្ខជន ២៣ នាក់ត្រូវហាងទទួលឲ្យធ្វើការ។ ខ្ញុំគឺជាមនុស្សតែ ម្នាក់គត់ដែលគេបានបដិសេធ»។
៥. លោក Jack Ma ធ្លាប់ធ្វើជាអ្នកនាំភ្ញៀវទេសចររយៈពេល ៨ ឆ្នាំ ដោយមិនយកកម្រៃ
នៅវ័យ ១២ ឆ្នាំ លោក Jack Ma បានស្ម័គ្រចិត្តធ្វើជាអ្នកនាំភ្ញៀវទេសចរបរទេសដើរទស្សនាប្រទេស ចិនដោយពុំគិតកម្រៃ ដោយសារតែលោកចង់ពង្រីកចំណេះដឹងភាសា អង់គ្លេស របស់លោក។
លោកបានបន្តធ្វើវារយៈពេល ៨ ឆ្នាំបន្តទៅមុខទៀត។ តាមរយៈការនាំភ្ញៀវទេសចរធ្វើដំណើរនេះ លោក Jack Ma បានរៀននិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដោយសារលោកតែងតែបានធ្វើការសន្ទនាជាមួយជនបរទេស។
https://www.blogger.com/blogger.g?blogID=4267344605190723080#editor/target=post;postID=5613344915810789664
Post a Comment