សហគ្រិនកម្ពុជា គួរផ្ដោតលើវិស័យអ្វី?
សុខ ចិន្តាសោភា៖ សហគ្រិនកម្ពុជា គួរផ្ដោតលើវិស័យអ្វី?
បច្ចុប្បន្ន កម្ពុជាកំពុងតែព្យាយាម បង្កើនទំហំសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយកំណើននៃសេដ្ឋកិច្ចកម្ពុជាមួយភាគធំ គឺពឹងផ្អែកខ្លាំងទៅលើវិស័យកាត់ដេរ និងទេសចរណ៍។ យ៉ាងណាមិញ ពាណិជ្ជកម្មកម្ពុជា សូមលើកយកអនុសាសន៍មួយចំនួន របស់ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ CDC បានលើកឡើងអំពីវិស័យកាត់ដេរនៅកម្ពុជា បច្ចុប្បន្នហាក់ដូចជាកំពុងត្រដាបត្រដួស ហើយវិស័យនោះដែរ អាចនឹងដើរដល់ចំនុចរបត់នៅថ្ងៃណាមួយ។ ជាមួយគ្នានេះយើងខ្ញុំសូមបង្ហាញនូវចំនុចខ្លះ ដែលវិនិយោគិនគួរសម្លឹងមើលថា តើមុខរបរអ្វី ដែលអាចទទួលបានជោគជ័យនាពេលអនាគត?
វិស័យកាត់ដេរ នឹងដើរដល់ចំនុចរបត់
ជារៀងរាល់ឆ្នាំ ទំហំនៃការវិនិយោគបរទេសមានការប្រែប្រួល តែលំហូរវិនិយោគមកកម្ពុជា គឺនៅតែមានរាល់ឆ្នាំ។ ម្យ៉ាងវិញតាមការលើកឡើងរបស់លោកសុខ ចិន្តាសោភាបានពន្យល់ថា វិស័យកាត់ដេរនឹងដើរដល់ចំនុចរបត់ ដោយសំអាងថា វិស័យនេះជាវិស័យប្រពៃណី ដែលអាចនឹងផ្លាស់ប្ដូរនាពេលអនាគត ព្រោះថាវិស័យកាត់ដេរជា វិស័យមួយដែលងាយនឹងផ្លាស់ប្ដូរដោយសារតែប្រាក់ខែ។ លោកបន្ថែមថា នៅពេលប្រាក់ខែនៃវិស័យកាត់ដេរឡើងខ្ពស់អតិបរមា វានឹងមានទំនោរទៅប្រទេស ដែលមានប្រាក់ខែទាប នោះចំនុចរបត់នឹងកើតឡើង។
សហគ្រិនកម្ពុជាគួរផ្ដោតលើវិស័យអ្វី?
បើយោងតាមអនុសាសន៍របស់ឯកឧត្តម សុខ ចិន្តាសោភា បានប្រាប់ពាណិជ្ជកម្មកម្ពុជាថា “ខ្ញុំមានជំនឿលើសក្ដានុពលកសិឧស្សាហកម្មរបស់កម្ពុជា។ មូលហេតុតែមួយ គឺដោយសារកម្ពុជាជាប្រទេសកសិកម្ម ដូច្នេះឱកាសអភិវឌ្ឍន៍នៅមានធំធេងណាស់។ កម្ពុជាមានទីតាំងភូមិសាស្រ្តល្អណាស់ គ្មានរញ្ជួយដី ព្យុះដូចប្រទេសឯទៀត។ កម្ពុជាក៏កំពុងចាកចេញពីភាពក្រីក្រ ហើយនៅពេលដែលប្រជាជនមានចំណូលកាន់តែច្រើន ពួកគាត់ត្រូវការម្ហូបអាហារកាន់តែច្រើន។
ក្រោយឆ្នាំ ២០១៥ អ្នកគួរវិនិយោគលើវិស័យអី្វ?
បើតាមប្រសាសន៍លោកសុខ ចិន្តាសោភា បានប្រាប់ថាក្រោយឆ្នាំ ២០១៥ អ្នកគួរវិនិយោគលើ វិស័យកែច្នៃម្ហូបអាហារ ដោយក្នុងនោះរួមមាន៖ ម្ហូបអាហារ ហាងលក់អាហារ ផ្នែកថែទាំនិងជួសជុល ផ្នែកអប់រំវិជ្ជាជីវៈ និងការលក់ទំនិញតាមអ៊ីនធើណិត៕
http://business-cambodia.com/
Post a Comment