៥ វិធីដើម្បីជួយឲ្យខ្លួនឯងជាមនុស្សដែលមានភាពអត់ធ្មត់ខ្ពស់
៥ វិធីដើម្បីជួយឲ្យខ្លួនឯងជាមនុស្សដែលមានភាពអត់ធ្មត់ខ្ពស់ dianliwenmi.com
១) ត្រូវកត់សម្គាល់ពីអារម្មណ៍របស់ខ្លួន
ការរៀនស្វែងយល់ពីអារម្មណ៍របស់ខ្លួនឯងគឺជាកូនសោមួយដើម្បីបញ្ចៀសពីការទទួលភាពតានតឹងនិងស្មុគស្មាញក្នុងអារម្មណ៍។ អ្នកត្រូវស្វែងយល់ពីអ្វីដែលធ្វើឲ្យអ្នកខឹង ការខកចិត្ត ពិបាកចិត្ត ចិត្តអន្ទះសា កំហុសរបស់ខ្លួន ឬ អារម្មណ៍អាម៉ាស់ក៏ដោយ បន្ទាប់មកអ្នកត្រូវសួរខ្លួនឯងថាតើអារម្មណ៍ទាំងនោះមានភាពសារៈសំខាន់ចំពោះខ្លួនអ្នកឬអត់ ។ ដូច្នេះជាញឹកញាប់ការបង្ហាញពីប្រតិកម្មលើអារម្មណ៍ខ្លួនឯងគឺជាការឆ្លុះបញ្ចាំងកំហុសនៃការគិត ច្រើនជាងភាពជាក់ស្ដែង។
២) ព្យាយាមគិតតាមបែបវិជ្ជមាន
នៅពេលដែលអ្នកតែងគិតពីកំហុសក្នុងអតីតកាល ឬ ក៏មានគំនិតទុទ្ទិដ្ឋិនិយម ក្នុងពេលជួបការលំបាកគឺមិនបានជួយអ្នក ឲ្យរួចផុតពីភាពតានតឹងក្នុងអារម្មណ៍បាននោះទេ ។ អ្នកត្រូវយល់ថា ពេលវេលាដែលលំបាកសម្រាប់អ្នក គឺគ្រាន់តែជាពេលវេលាមួយកើតឡើងតែក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយអ្នកនឹងអាចមានសមត្ថភាពឆ្លងកាត់ការលំបាកទាំងនោះ ដែលអាចជួយអ្នកធ្វើឲ្យមានអារម្មណ៍បែបវិជ្ជមាន។
៣) ត្រូវរស់នៅក្នុងបរិស្ថានមួយដែលល្អ
ការរក្សាជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយភាពមានសុខភាពល្អ គឺជាអាវុធមួយដ៏មុតស្រួលដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងភាពតានតឹងក្នុងអារម្មណ៍ ។ ការសម្រាកដោយការធ្វើសមាធិ និង ហាត់ប្រាណ Yoga បានបង្ហាញពីការកាត់បន្ថយកម្រិតភាពតានតឹងក្នុងអារម្មណ៍។ ការទទួលទានល្អ ការហាត់ប្រាណទៀងទាត់ និងការទទួលទានដំណេក បានគ្រប់គ្រាន់ គឺអាចជាវិធីដើម្បីទទួលបានអារម្មណ៍ស្ងប់ស្ងាត់និងភាពស៊ូទ្រាំ។
៤) ចូលរួមឲ្យបានសកម្មក្នុងការដោះស្រាយបញ្ហា
មនុស្សដែលមានភាពអំណត់ស៊ូទ្រាំគឺមិនអង្គុយចាំដំណោះស្រាយរត់មករកខ្លួននោះទេ ពួកគេជាមនុស្សដែលស្វែងរកឱកាស និងការប្រកួតប្រជែង ដោយពួកគេអាចបង្កើតនូវបរិស្ថានរស់នៅដ៏ល្អមួយសម្រាប់ខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួនឯង។
៥) បង្កើតទំនាក់ទំនង
ការដោះស្រាយលើវិបត្តិធ្ងន់ធ្ងរលើអ្វីមួយគឺអ្នកមិនអាចធ្វើវាដោយខ្លួនឯងតែម្នាក់ឯងនោះទេ ការមានភាពគាំទ្រពីមនុស្សដទៃ អាចជួយឲ្យអ្នកជៀសវាងពីអារម្មណ៍ឯកោ និងមានការជួយនៅពេលដែលអ្នកកំពុងជួបភាពតានតឹងដែលកំពុងកើតឡើងចំពោះខ្លួនអ្នក ។ ការស្រាវជ្រាវបង្ហាញថាការបង្កើតទំនាក់ទំនងជាមួយមនុស្សដទៃដែលធំជាងអ្នកគឺជាការជួយខ្លួនឯងមួយ ដើម្បីជួយខ្លួនឯងក្នុងការដោះស្រាយភាពតានតឹងក្នុងអារម្មណ៍របស់ខ្លួន ។
http://www.thebnews.com/news/742.html
Post a Comment