Header Ads


 

ម៉ៅ សេទុង៖ មេឃមិនតូចដូចកង្កែបមើលឃើញមាត់អណ្តូងទេ



ពីកូនអ្នកកសិករក្លាយជាមេដឹកនាំបក្សកុំមុយនីស្គចិនដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្ត លោកម៉ៅ សេទុង បានដឹកនាំចលនាបដិវត្តន៍តស៊ូប្រយុទ្ធទាមទារការផ្លាស់ប្តូរក្នុងសង្គម និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនេះជាជ័យជម្នះសម្រាប់ប្រជាជនចិនទាំងអស់ផងដែរ។ ពាណិជ្ជកម្ម កម្ពុជានឹងលើកយកសម្រង់គំនិតល្អៗរបស់មេដឹកនាំរូបនេះ​ មកបង្ហាញដូចខាងក្រោម៖
១. កុំមើលឃើញមេឃតូច ដូចកង្កែបក្នុងអណ្តូង៖  កុំមើលឃើញពិភពលោកតូចចង្អៀតដូច កង្កែបមើលឃើញតែមាត់អណ្តូង គឺត្រូវចេញទៅស្គាល់ពិភពខាងក្រៅ ហើយចេះសម្លឹងឲ្យបានវែងឆ្ងាយ ព្រោះនៅមានឱកាស និងរឿងថ្មីៗច្រើនណាស់ដែលលោកអ្នកមិនទាន់បានដឹង មិនទាន់បានស្គាល់ និងមិនទាន់បានសាកល្បង។
២. មិនមែនឲ្យតែសាច់ត្រីទេ គឺត្រូវតែបង្រៀនឲ្យចេះស្ទូចត្រីទៀត៖ បើចង់ជួយមនុស្ស គឺត្រូវជួយពួកគេឲ្យចេះរក និងចេះរស់ដោយខ្លួនឯង មិនមែនជួយដោយគ្រាន់តែឲ្យពួកគេរស់បានមួយគ្រានោះទេ គឺត្រូវបង្ហាត់បង្រៀនឲ្យពួកគេចេះរស់នៅដោយខ្លួនឯង ទើបប្រសើរជាងការផ្តល់ឲ្យម្តងហើយម្តងទៀត ដែលវាអាចក្លាយជាទម្លាប់នាំឲ្យពួកគេនៅតែបន្តខ្វះខាតទៀត។
៣. ខ្ញុំចង្អុលទៅព្រះចន្ទចង់បង្ហាញពីព្រះចន្ទ តែមនុស្សខ្លះមើលចង្អុលដៃខ្ញុំ៖ តាមពិតទៅ មេដឹកនាំតែងតែបង្ហាញ និងណែនាំពីផ្លូវល្អ ផ្លូវត្រង់ដែលអាចជួយដឹកនាំឲ្យក្រុមរបស់ពួកគេឈានទៅរកភាពជោគជ័យបាន តែមានកូនចៅខ្លះដែលមិនបានដឹង មិនបានយល់ បើទោះបីជាមេដឹកនាំព្យាយាមបង្ហាញយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែយល់ឃើញថា វាគ្រាន់តែបញ្ជាតែប៉ុណ្ណោះ មិនមែនការណែនាំផ្លូវទេ។
៤. ត្រូវរៀនមិនចេះឆ្អែត ត្រូវបង្រៀនមិនចេះហត់៖ អត្តចរិតរបស់បុគ្គលជោគជ័យ គឺរៀនពីរឿងគ្រប់យ៉ាងដែលកើតឡើងជុំវិញខ្លួន រៀនហើយរៀនទៀត រៀនមិនចេះចប់ ហើយបន្ទាប់ពីរៀន គឺត្រូវបង្រៀនទៅកាន់អ្នកដទៃ បង្រៀនទាល់តែពួកគេយល់ បានដឹងពីរឿងគ្រប់យ៉ាងដែលកើតឡើង នោះទើបជាភាពជោគជ័យយ៉ាងពិតប្រាកដ៕

http://business-cambodia.com

No comments

Powered by Blogger.