Header Ads


 

លោក Plato ៖ ខ្ញុំកំពុងគិត កុំយកការពិតមកបន្លប់ខ្ញុំ


ប្រសិនបើលោកអ្នកចូលចិត្តអានប្រវត្តិសាស្រ្ត លោកអ្នកប្រហែលជាធ្លាប់ស្គាល់រួចមកហើយអំពីទស្សនវិទូ និងជាគណិតវិទូជនជាតិក្រិចដ៏ល្បីល្បាញម្នាក់ គឺលោក Plato ដែលលោកបានបង្កើតវិទ្យាល័យដំបូងគេបង្អស់នៅទីក្រុង Athens។ តើលោកអ្នកធ្លាប់បានដឹងអ្វីខ្លះអំពី Plato? ពាណិជ្ជកម្ម កម្ពុជានឹងដកស្រង់គំនិតដឹកនាំល្អៗរបស់លោក Plato មកបកស្រាយដូចខាងក្រោម៖
១. ក្លាហាន គឺស្គាល់នូវអ្វីដែលមិនត្រូវខ្លាច៖ មនុស្សក្លាហានពិតប្រាកដ គឺស្គាល់ច្បាស់ពីអ្វីដែលគួរខ្លាច អ្វីដែលមិនគួរខ្លាច មិនមែនចេះតែខ្លាចគ្រប់រឿងនោះទេ ព្រោះមានរឿងខ្លះមិនមែនជារឿងដែលត្រូវខ្លាចនោះទេ វាជារឿងដែលទាមទារឲ្យមានការតាំងចិត្ត និង ហ៊ានតស៊ូ ដើម្បីយកជ័យជន្នះលើភាពភ័យខ្លាច។
២. សង្កេតកាយវិការមួយម៉ោង ដឹងច្រើនជាងសន្ទនាគ្នាមួយឆ្នាំ៖ បើទោះបីជាលោកអ្នកចំណាយពេលសន្ទនាគ្នាយ៉ាងយូរ ពេលខ្លះសម្តីមិនអាចបង្ហាញពីអត្តចរិកពិតរបស់មនុស្សបានទេ មានតែសកម្មភាពទាំងឡាយដែលគេបញ្ចេញមកប៉ុណ្ណោះ ដែលអាចបញ្ជាក់បានយ៉ាងច្បាស់ជាងសម្តីរបស់ពួកគេ។
៣. ប្រយុទ្ធដោយមានទំនុកចិត្ត ដូចមានអាវុធមុតទ្វេដង៖ បើលោកអ្នកជឿជាក់លើខ្លួនឯងថាអាចធ្វើបាន លោកអ្នកប្រាកដមានសមត្ថភាពទ្វេដង ជាមួយភាពក្លៀវក្លាក្នុងការប្រយុទ្ធ ដើម្បីភាពជោគជ័យ ព្រោះទំនុកចិត្ត គឺជាអាវុធដ៏សំខាន់ទីពីរដែលមាននៅក្នុងខ្លួនរបស់លោកអ្នក។
៤. ទ្រព្យដ៏មហិមា គឺចេះរស់នៅជាមួយទ្រព្យស្តួចស្តើងដោយសប្បាយចិត្ត៖ គ្មានទ្រព្យសម្បតិ្តដ៏មហិមាណាអាចនៅឋិតថេររហូតនោះទេ ព្រោះមនុស្សម្នាក់ៗសុទ្ធតែលោភលន់ មានមហិច្ឆតាធំធេង ចង់មានចង់បានដូចៗគ្នា​ តែទ្រព្យដ៏អស្ចារ្យពិតប្រាកដនោះ គឺការចេះរស់នៅជាមួយទ្រព្យតិចតួចដោយមានសុភមង្គល។
៥. ខ្ញុំកំពុងគិត កុំយកការពិតមកបន្លប់ខ្ញុំ៖ មនុស្សដែលកំពុងតែគិតពិចារណា គឺកំពុងតែស្រមៃស្វែងរកអ្វីដែលថ្មី អ្វីដែលអស្ចារ្យ អ្វីដែលអ្នកដទៃគិតថាមិនអាចទៅរួច ហើយពួកគេមិនមែនគិតពីការពិតដែលកើតឡើងរួចទៅហើយដូចដែលអ្នកដទៃបានដឹងនោះទេ ពោលគឺ ពួកគេមានក្តីស្រមៃដែលលើសពីការពិតទៅទៀត៕
http://business-cambodia.com

No comments

Powered by Blogger.