បញ្ញាញាណរបស់អាញស្តាញ
គ្រាប់បែកបរមាណូ
ការរួមចំណែកដ៏តូចមួយរបស់ខ្ញុំ ដែលទាក់ទងទៅនឹងបញ្ហាគ្រាប់បែកបរមាណូ គឺខ្ញុំបានសរសេរលិខិតមួយ
ផ្ញើជូនលោកប្រធានាធិបតី រូសឺវេលត៍ ថា បើចង់ផលិតគ្រាប់បែកបរមាណូ សុំធ្វើការសាកល្បងឲ្យបានម៉ត់ចត់ល្អិត-
ល្អន់ជាមុនសិន ព្រោះខ្ញុំដឹងច្បាស់អំពីគ្រោះភ័យរបស់វា ប្រសិនបើការព្យាយាមរបស់ពួកគេបានសម្រេច។
ព្រមពេលជាមួយគ្នានោះ អាល្លឺម៉ង់ ក៏កំពុងតែធ្វើការសាកល្បងផលិតគ្រាប់បែកបរមាណូដែរ ហើយជិត
នឹងបានសម្រេចទៀតផង។ ខ្ញុំក៏មិនអាចធ្វើអ្វីបានតទៅទៀតទន្ទឹមនឹងខំប្រឆាំងនឹងសង្រ្គាមយ៉ាងពេញទំហឹងមកជា
យូរហើយ។
សម្រាប់រូបខ្ញុំ ការសម្លាប់គ្នាក្នុងសង្រ្គាម
ក៏មិនខុសគ្នាអ្វីពីអំពើឃាតកម្មទូទៅនោះឡើយ។ (Albert Einstein, 1951)
` ` `
ចំណេះដឹង
ចំណេះដឹងអំពីប្រវត្តិនៃការវិវឌ្ឍខាងទស្សនៈ គឺជាប្រការដ៏ចាំបាច់ ដែលត្រូវរៀនសូត្រដើម្បីស្វែងយល់ពី
ខ្លួនឯងនិងមនុស្សទាំងឡាយ ហើយចាំបាច់ត្រូវរៀនសូត្រទៅតាមច្បាប់ដើម មិនមែនទៅតាមច្បាប់សម្រាយដែល
តែងតែធ្វើឲ្យមានការងាករេចេញពីលំនាំដើមជាញឹកញាប់នោះឡើយ។
តាមចក្ខុវិស័យរបស់ខ្ញុំ អ្នកដែលតែងនិយមអានតែកាសែត និងសៀវភៅរបស់អ្នកនិពន្ធល្បីៗ គឺជាជំពូក
មនុស្សមីញ៉ូបដែលស្អប់វែនតា។ គេជាទាសករនៃក្ដីលម្អៀងរបស់យុគសម័យ ដោយសារតែការមិនបានឭ ឬមិន
បានស្តាប់ពីអ្វីផ្សេងៗឲ្យបានច្រើនខុសពីនោះ។
ការអានច្រើនក្នុងពេលដ៏យូរនឹងអូសទាញចិត្តគំនិតឲ្យឃ្លាតចាកឆ្ងាយពីសក្តានុភាពនៃក្ដីរីកចម្រើន។
[គួរប្រើពេលអានផង និងប្រើពេលត្រិះរិះផង(ម.ប)]
មនុស្សដែលគិតតែខ្លួនឯងដោយមិនព្រមទទួលស្តាប់អ្វីពីអ្នកណាសោះ វាប្រៀបបានទៅនឹងអ្នកចម្រៀង
ដែលច្រៀងគោកដូច្នោះដែរ។
មានអ្នកដឹងច្បាស់មួយចំនួនដែលមានគំនិតភ្លឺថ្លា។ លទ្ធផលការងាររបស់គេទាំងនោះជាសម្បតិ្តរបស់
មនុស្សជាតិ។ យើងជំពាក់គុណបុព្វបុរសដូចជា ប្លាតុង សូក្រាត និងអ្នកផ្សេងៗទៀតដោយបានរំដោះខ្លួនឲ្យផុត
ពីភាពល្ងង់ខ្លៅដែលគ្របដណ្តប់មកលើមនុស្សយើងជាច្រើនសហស្សវត្សមកហើយ។ លោកយើងក្នុងសម័យ
បច្ចុប្បន្នក៏មិនមានត្រូវការអ្វីលើសពីនេះដែរ។ (Albert Einstein, 1954)
ដើម្បីភាពរីកចម្រើននៃជីវិតនិងសង្គម
គេត្រូវបើកឲ្យមានការប្តូរចំណេះដឹងពីគ្នាដោយសេរី។ (Albert Einstein, 1952)
ចំណេះដឹងត្រូវមានការពិនិត្យពិច័យជាប់ជាប្រចាំ ដោយមិនមានការធុញទ្រាន់ ទើបអាចរក្សាបែបផែន
នៃការរៀនសូត្របាន បើមិនដូច្នោះទេ វាប្រៀបបានទៅនឹងវត្ថុអនុស្សវរីយ៍នៅកណ្តាលសមុទ្រខ្សាច់ ដែលត្រូវ
ខ្សាច់កប់ម្ដងបន្ដិចៗជារៀងរាល់ថ្ងៃ។ ហេតុនេះ គេត្រូវដុសខាត់វាជាបន្តបន្ទាប់ ទើបវត្ថុអនុស្សាវរីយ៍ទាំងនោះភ្លឺ
រលោង ចែងចាំងគួរជាទីគយគន់បាន។
រីឯចិត្តគំនិតរបស់យើងក៏ដូច្នោះដែរ គឺត្រូវតែដុសខាត់ជារៀងរាល់ថ្ងៃ។ (Albert Einstein, 1950)
បន្ទាប់ពីបានអានជាច្រើនម៉ោងរួចមក ខ្ញុំក៏វិលត្រឡប់មកសួរខ្លួនឯង និងពិនិត្យពិចារណាមើលថា តើ
មានអ្វីខ្លះដែលអាចទាក់ទាញការចាប់អារម្មណ៍របស់ខ្ញុំ? ការចង់ចេះចង់ដឹងខាងវិទ្យាសាស្រ្តជាកម្លាំងជំរុញឲ្យ
យើងចង់ដឹងថា តើមានអ្វីលើសពីនេះដែលគួរឲ្យយើងចង់អានដែរឬទេ?
បន្ទាប់ពីនោះ ការស្វែងរកសច្ចភាពក៏ចាប់ផ្តើមបោះជំហានឡើង។
ភាពច្បាស់លាស់ខាងបញ្ញារបស់អ្នកនិពន្ធ
ជាទូទៅតែងតែធ្វើឲ្យយើងមានអារម្មណ៍ល្អ។
ចំណេះដឹងស្ថិតនៅលើបន្ទុកពីរយ៉ាងគឺ
១- ស្ថិតនៅលើវត្ថុមានជីវិត គឺក្នុងគំនិតរបស់មនុស្ស
២- ស្ថិតនៅលើវត្ថុគ្មានជីវិត ដូចជាសៀវភៅជាដើម។
ចំណេះដឹងដែលស្ថិតនៅក្នុងចិត្តគំនិតមនុស្ស គឺជារបស់ដែលមានតម្លៃបំផុត។
ឯចំណេះដឹងដែលមាននៅក្នុងតម្រា ក៏ជាការចាំបាច់ផងដែរ
ប៉ុន្តែទុកសម្រាប់ប្រើនៅក្នុងពេលដែលខ្វះខាតអ្នកចេះដឹងប៉ុណ្ណោះ។ (Albert Einstein, 1954)
` ` `
ការផ្តល់ឱវាទដល់កុមារ
ក្មួយៗកុមារជាទីស្រឡាញ់!
ខ្ញុំពិតជាមានចិត្តសប្បាយរីករាយណាស់នូវវត្តមានរបស់អ្នកក្នុងថ្ងៃនេះ! កុមារប្រិមប្រិយដ៍ជាទីសង្ឃឹមរបស់ប្រទេសជាតិ ចូរអ្នកចាំថា តម្រិះល្អៗដែលអ្នកបានសិក្សាពីសាលារៀន ជាលទ្ធផលនៃសេចក្តីព្យាយាម
របស់បុព្វបុរសដ៏ច្រើនយុគច្រើនសម័យក្នុងគ្រប់ប្រទេសនានាលើសកលលោក។ មរតកទាំងនេះត្រូវផ្ទេរទៅឲ្យ
អ្នកក្នុងឋានៈជាអ្នកបន្តពូជមនុស្សជាតិ ហេតុនេះ ចូរអ្នកតាំងចិត្តទទួលដោយសេចក្តីគោរព។ តទៅអនាគត
អ្នកនឹងបានផ្ទេរបន្តទៅឲ្យកូនចៅជំនាន់ក្រោយរបស់អ្នកតទៅទៀត។ ធ្វើបែបនេះ យើងដែលជាអ្នកមិនអមតៈនឹង
អាចសម្រេចបាននូវភារកិច្ចអមតៈ ដោយការសាងរួមគ្នា។ បើអ្នកយល់បានដូចនេះរៀងរហូតតទៅ អ្នកនឹងយល់
ច្បាស់អំពីតម្លៃរបស់មនុស្សគ្រប់សញ្ជាតិ និងគ្រប់យុគសម័យ។
(Albert Einstein, Talking to a group of school children, 1934)
` ` `
ឱវាទចំពោះគ្រូបង្រៀន
អស់លោកជាច្រើនបានធ្វើជាមេដឹកនាំខាងផ្នែកសិក្សាធិការ
តែមានចំនួនដ៏តិចតួចណាស់ដែលបានក្លាយទៅជាគ្រូដ៏ប្រសើរថ្លៃថ្លា។
យើងមានបន្ទប់បង្រៀននិងសាលប្រជុំដ៏ធំ ប៉ុន្តែនៅតែឃ្លាតឆ្ងាយពីសច្ចធម៌ និងភាពយុត្តិធម៌ ដែលយុវជនរបស់យើងកំពុងស្រេកឃ្លាន ហើយក៏នៅតែឃា្លតឆ្ងាយអំពីធម្មជាតិដ៏ស្រស់បំព្រងដែលយើងស្គាល់ត្រឹម
តែបន្តិចបន្តួចប៉ុណ្ណោះ។
បើយើងគ្រប់គ្នាសុទ្ធតែដឹងច្បាស់អស់ហើយ តើខ្ញុំលើកមកនិយាយធ្វើអ្វី?
ហើយហេតុអ្វីក៏មិនត្រូវនិយាយ បើអ្វីៗវានៅតែដដែលអញ្ចឹង?
តាមការពិត យើងត្រូវស្គាល់ធម្មជាតិទៅតាមសភាវៈរបស់វា ដូចនេះ វាត្រូវតែមានមនោគមវិជ្ជាតាមយុគសម័យ ដែលខុសប្លែកៗគ្នាទៅតាមសម័យកាលនីមួយៗ។ អ្វីៗទាំងនេះត្រូវបញ្ជូនបន្តពីបុគ្គលទៅបុគ្គល
ដើម្បីចងក្រងនូវលក្ខណៈលេចធ្លោខាងសង្គម។ ពួកយើងគ្រប់គ្នាគួរតែផ្ទេរបន្តនូវដូងវិញ្ញាណប្រចាំយុគសម័យ
ឲ្យដល់អនុជនជំនាន់ក្រោយ។ (1) (Albert Einstein, 1954)
(1) ផ្ទេរដួងវិញ្ញាណប្រចាំយុគសម័យ ៖ ធ្វើយ៉ាងណាឲ្យអនុជនបន្តស្រាវជ្រាវរកចំណេះដឹងថ្មីៗតាមជំនាន់
របស់ខ្លួននីមួយៗយកមកបន្ថែមសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ។ (អ្នកបកប្រែ)
` ` `
រូបារម្មណ៍
រូបារម្មណ៍ (១)
មានឥទ្ធិពលក្នុងការសាងចំណេះដឹងរបស់ខ្ញុំច្រើនជាងទេពកោសល្យ។
តក្កៈនឹងនាំលោកអ្នកពី A ទៅ B
តែរូបារម្មណ៍នឹងនាំលោកអ្នកទៅដល់គ្រប់ទិសទី។
ចំណេះដឹងដែលយើងមានជារបស់ដែលមានកម្រិត។
ឯចំណែករូបារម្មណ៍អាចនាំយើងទៅដល់ទូទាំងសកលលោក។
ហេតុនេះហើយ ទើបបានជារូបារម្មណ៍សំខាន់ជាងចំណេះដឹង។
វត្ថុខ្លះដែលមើលឃើញក្នុងរូបារម្មណ៍ ថ្វីត្បិតតែពុំទាន់មានក្នុងបច្ចុប្បន្ន
តែជាវត្ថុដែលយើងអាចនឹងឃើញនាពេលអនាគត។
រូបារម្មណ៍ គឺអ្វីៗគ្រប់យ៉ាង
វាគឺជារូបភាពនៃអ្វីដែលនឹងកើតមានឡើងក្នុងជីវិត។
(១) រូបារម្មណ៍ ៖ រូបភាពក្នុងការស្រមៃ រូបភាពនៃការគិតព្រាងក្នុងចិត្ត គំនិតព្រាងថ្មីៗ ។ល។
` ` `
ការសិក្សា
តែអ្វីម្យ៉ាងដែលរំខានដល់ការស្វែងយល់របស់ខ្ញុំ គឺការសិក្សា។
ការដែលគ្រូខំញាត់វិជ្ជាចូលទៅក្នុងខួរក្បាលរបស់សិស្ស
ដែលទោះជាគេពេញចិត្តឬមិនពេញចិត្ត
នោះគឺជាការរារាំងដល់ការរីកចម្រើនរបស់គេ។
ក្រោយពេលប្រឡងរួចមក ខ្ញុំត្រូវខំភ្លក់ទាំងល្វីងជូរចត់ អំពីគោលការណ៍សំខាន់ៗខាងវិទ្យាសាស្រ្តអស់
រយៈពេលពេញមួយឆ្នាំ។
សម្រាប់រូបខ្ញុំ អ្វីដែលអាក្រក់បំផុតក្នុងសាលារៀន គឺវិធីសាស្រ្តបង្រៀនដែលបង្កឲ្យមានការភ័យខ្លាច
បង្គាប់ឲ្យធ្វើតាមការកំណត់។ ការធ្វើបែបនេះជាការបំផ្លាញដល់សម្បជញ្ញៈ ភាពច្បាស់លាស់នៅក្នុងចិត្ត និងការ
ជឿជាក់លើខ្លួនឯងរបស់បណ្តាសិស្ស ហើយបែរជាបង្កើតទាសករខាងគំនិត (1) ជំនួសទៅវិញ។
ការស្វែងរកការពិតពុំមែនជារឿងសំខាន់ ព្រោះវាមិនចាំបាច់ពឹងពាក់លើស្ថាប័នសិក្សាទេ។ គ្រប់ៗគ្នាអាច
នឹងរៀនតាមក្បួនតម្រាបាន។
តម្លៃរបស់ការសិក្សា គឺការហ្វឹកហាត់ផ្លូវចិត្ត
ដើម្បីគិតទៅលើអ្វីៗដែលមិនទាន់មានចែងនៅក្នុងតម្រា។
គ្រូៗទាំងឡាយច្រើនបង្ខាតពេលវេលាសួរនូវសំណួរដែលគិតថា សិស្សនឹងពុំចេះ ទន្ទឹមនឹងគោលដៅដ៏
ពិតប្រាកដនៃការសួរសំណួរ គឺការស្រាវជ្រាវរកមើលថា តើមានអ្វីខ្លះដែលសិស្សចេះ ឬអាចនឹងចេះបាន?
ការធ្វើឲ្យសិស្សបាក់មុខ គឺការបំពានទៅលើផ្លូវចិត្ត ដោយគ្រូល្ងង់ខ្លៅ និងអាត្មានិយមដែលរីករាយនឹង
សេពសោយការបំពេញចិត្តរបស់ខ្លួនលើគំនរក្តីឈឺចាប់របស់គ្នាដែលនៅក្មេងខ្ចី ទាំងមិនអាចនឹងលុបលាងបាន
ហើយដែលជាផ្លូវនាំក្មេងឲ្យធ្លាក់ទៅរកភាពឃោឃៅនាពេលអនាគតផងដែរ។
គោលដៅនៃការសិក្សា គឺការហ្វឹកហាត់អំពីការគិតនិងការប្រព្រឹត្ត ដែលមានភាពខុសគ្នាពីបុគ្គលម្នាក់
ទៅបុគ្គលម្នាក់និងដែលអាចប្រមើលឃើញទៅដល់
ការលើកតម្កើងគុណប្រយោជន៍ជាអតិបរមាចំពោះសង្គម។
ការបង្រៀនគួរលើកយកកម្មវត្ថុបង្រៀនដែលប្រៀបប្រដូចទៅនឹងរង្វាន់ មិនមែនជាការដាក់ភារកិច្ចដ៏ធ្ងន់-ធ្ងរនោះទេ។ សូមកុំគិតថា ការរៀនជាភារកិច្ច តែជាឱកាសស្វែងយល់ប្រកបដោយភាពរីករាយក្នុងចិត្តដើម្បីជាក្ដី
មោទនៈសោមនស្សរបស់ខ្លួនឯង និងដើម្បីជាប្រយោជន៍របស់សង្គម ឬជាប្រយោជន៍របស់សហគមន៍ ដែលលោក
អ្នករួមរស់ធ្វើការជាមួយនោះឯង។
សិល្ប៍វិធីដ៏ខ្ពង់ខ្ពស់របស់គ្រូគឺការចេះបង្កឲ្យមានភាពសប្បាយរីករាយក្នុងការបង្ហាញពីចំណេះវិជ្ជា។
ខ្ញុំមិនដែលបានបង្រៀនសិស្សរបស់ខ្លួនឯងសោះឡើយ ដោយបានត្រឹមតែត្រៀមលក្ខខណ្ឌឲ្យកូនសិស្ស
បានរៀនស្វែងយល់ប៉ុណ្ណោះ។
ខ្ញុំនៅមិនទាន់បានបរិភោគផ្លែផ្កានៃចំណេះវិជ្ជាឲ្យបានឆ្អែតគ្រប់គ្រាន់នៅឡើយ ទន្ទឹមនឹងភាពជាគ្រូអាចារ្យ តម្រូវឲ្យខ្ញុំត្រូវប្រគល់ចំណេះវិជ្ជាទៅឲ្យអ្នកផ្សេងទៅវិញ។
នៅក្នុងការបង្រៀនមុខវិជ្ជាភូមិវិទ្យា ប្រវិត្តវិទ្យា គួរបណ្តុះឲ្យគេយល់ដឹងអំពីការយល់ចិត្តយល់ថ្លើមដល់
មនុស្សជាតិលើលោក ជាពិសេសបំផុតគឺចំពោះអ្នកដែលយើងតែងដាក់ឈ្មោះគេថា ពួក "ព្រៃផ្សៃ" នោះឯង។
(១) ទាសករខាងគំនិត ៖ អ្នកដែលធ្វើតាមគេ គ្មានការរិះគិតអ្វីៗដោយខ្លួនឯង។ (មតិអ្នកបកប្រែ)
` ` `
បញ្ញានាំឲ្យងាយស្រួល
«ប្រសិនបើអ្នកមិនអាចអធិប្បាយឲ្យគេយល់បានដោយងាយស្រួលទេ
នោះវាជាការបញ្ជាក់ថា អ្នកនៅមិនទាន់ចេះគ្រប់គ្រាន់នៅឡើយ»
វានៅឯញូវយ៉ក (New York) តែក្បាលវាទៅស្រែកមៀវនៅឯអិលអេ (Los Angeles) ឯណោះ។ តើលោកអ្នក
យល់ដែរទេ? ឯវិទ្យុក៏ធ្វើការរបៀបគ្នានេះដែរ អ្នកបញ្ជូនសញ្ញាពីទីនេះ គេអ្នកស្ដាប់នៅឯណោះខុសគ្នាម្យ៉ាង
គឺគ្មានឆ្មាពិតប្រាកដនោះឡើយ។
អ្វីគ្រប់យ៉ាងគួរតែងាយស្រួលទៅតាមការគួរ
តែកុំឲ្យស្រួលពេក (គេនឹងមើលងាយ?)។
` ` `
បញ្ញាញាណ
របស់តែមួយគត់ដែលមានតម្លៃពិតប្រាកដ គឺបញ្ញាញាណ។
ទិន្នន័យមិនមែនជាចំណេះដឹង
ចំណេះដឹងក៏ពុំមែនជាបញ្ញាដែរ។
ខ្ញុំមិនដឹង និងខ្ញុំមិនខ្វល់ វាអត់បានការដូចតែគ្នាហ្នឹង (1) ។
អ្វីដែលបញ្ជាក់ពីបញ្ញា គឺពុំមែនជាចំណេះដឹងទេ តែគឺជារូបារម្មណ៍។
បញ្ញាញាណ គឺជាទេពកោសល្យដ៏ស័ក្តិសិទ្ធិ
ចំណែកការគិតរកហេតុផល វាគ្រាន់តែជាទាសករនៃអ្នកជឿប៉ុណ្ណោះ។
យើងបាននាំគ្នាសាងសង្គមទាសករនៃការគិត ហើយមើលស្រាល
អំពីទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់បញ្ញាជ្រុលហួសហេតុពេកហើយ។
ខ្ញុំជឿអំពីបញ្ញាញាណឈ្វេងយល់និងការបណ្តាលចិត្ត
ជាញឹកញាប់ណាស់ដែលខ្ញុំដឹងថា ខ្លួនធ្វើត្រូវ
តែមិនដឹងថា ហេតុដូចម្តេចបានជាត្រូវ?
(1) អ្នកដែលចេះដឹងហើយ តែមិនខ្វល់ វាក៏ដូចជាអ្នកមិនចេះដឹងអញ្ចឹងដែរ។ (ម.ប)
` ` `
សេរីភាព
តម្រូវឲ្យមានសម្បជញ្ញៈនៃឥស្សរភាព (១) ដែលហៅថា សេរីភាពខាងក្នុង។
សេរីភាពនេះបានផ្តល់ឲ្យនូវឥស្សរភាពលើការគិត
ដែលអាចខុសផ្សេងពីអ្នកដទៃ ក្របខ័ណ្ឌសង្គម ឬទង្វើទូទៅ (២) ។
សេរីភាពខាងក្នុងនេះមានតិចតួចណាស់នៅលើលោក
តែគឺជារង្វាន់ដ៏ថ្លៃថ្លាបំផុត ដែលបុគ្គលគួរបានទទួល។
សាលារៀនអាចនឹងរៀបចំឲ្យមានសេរីភាពបែបនេះបាន
ដោយការបំផុសសិស្សានុសិស្សឲ្យរៀនគិតប្រកបដោយឥស្សរភាព។
មានតែសេរីភាពខាងក្រៅ រួមជាមួយនឹងឥស្សរភាពខាងក្នុងប៉ុណ្ណោះ ដែលមនុស្សយើងត្រូវខំពុះពាររក
មកឲ្យបាន ព្រោះថា បើប្រាសចាកពីវត្ថុទាំងពីរយ៉ាងនេះហើយ តើសម្បជញ្ញៈរបស់មនុស្សអាចនឹងរីកចម្រើនបាន
ដែរឬទេ? (Albert Einstein, 1940)
(១) ឥស្សរភាព ៖ ភាពដែលជ្រះស្រឡះគ្មានជាប់ជំពាក់នឹងអ្វីៗ មិនរណបអ្នកណា។ (ម.ប)
(២) អ្នកមានឥស្សរភាព អាចគិតឃើញនូវអ្វីដែលខុសពីមុន ហើយប្រសើរជាងមុខ។ (ម.ប)
` ` `
ទេពកោសល្យ - កម្លាំងបណ្តាលចិត្ត
ខ្ញុំគ្មានទេពកោសល្យអ្វីឡើយ មានតែការចង់ដឹងតែប៉ុណ្ណោះ។
អ្វីដែលខ្ញុំធ្វើកើត មិនមែនមកពីខ្ញុំឆ្លាតនោះទេ
តែដោយសារខ្ញុំទ្រំាបានយូរជាមួយបញ្ហានោះឯង។
ជួនកាល បញ្ហាធ្វើឲ្យខ្ញុំរវើរវាយ
តែវាពុំបានធ្វើឲ្យខ្ញុំឬនរណាឆ្កួតលីលានោះឡើយ។
ខ្ញុំគិតហើយគិតទៀត រាប់ខែ រាប់ឆ្នាំ
ខុស ៩៩ដងលើកទី១០០ ទើបត្រូវ។
កម្លាំងបណ្តាលចិត្ត មានអានុភាពខ្លាំងក្លាបំផុត
ដែលនាំមនុស្សឲ្យអភិវឌ្ឍក្បួនតម្រានិងសិល្បៈផ្សេងៗ។
គឺការព្យាយាមគេចចេញពីជីវិតប្រចាំថ្ងៃដ៏ឈឺចាប់ ថោកទាប គ្មានសង្ឃឹម
ព្រមទាំងក្ដីសោកសង្រេង ដោយសារចំណងនៃការចង់មិនចេះស្កប់ស្កល់
ឆ្ពោះទៅកាន់ពិភពនៃការឈ្វេងយល់។
ការសប្បាយជក់ចិត្តដែលបានពិនិត្យពិគ្រោះអំពីសច្ចភាព
គឺជាទេពកោសល្យដែលធម្មជាតិផ្តល់ឲ្យគ្របៗគ្នា។
` ` `
ភាពចាស់ទុំ
ចំណេះដឹងសាមញ្ញ គឺជាកន្លែងប្រមូលផ្តុំនៃក្ដីលម្អៀង (១)
ដែលចម្អិនឲ្យឆ្អិនរួចស្រេច នៅពេលគ្រប់អាយុ ១៨ឆ្នាំ (គ្រប់អាយុបោះឆ្នោត)។
កុំធ្វើអ្វីដែលជំទាស់នឹងសម្បជញ្ញៈ ទោះជាច្បាប់បញ្ជាក៏ដោយ។
បុគ្គលគ្រប់រូបគួរតែទទួលបាននូវការគោរពក្នុងឋានៈជាឯកត្តបុគ្គល (២)
ដែលមិនគួរក្លាយទៅជាអ្នកដែលត្រូវគេអូសទាញនោះឡើយ។
រស់នៅក្នុងសង្គម អ្នកត្រូវតែស្វែងយល់អំពីកតិកា
ហើយខំធ្វើយ៉ាងណាឲ្យបានល្អជាងគេ។
ខំរស់នៅយ៉ាងឯកោ សែនឈឺចាប់សម្រាប់វ័យក្មេង
តែនោះគឺជាអាហារដ៏មានរសជាតិ (៣) សម្រាប់ភាពចាស់ទុំនៃជីវិតរបស់ខ្ញុំ។
(១) ក្ដីលម្អៀង ៖ ក្នុងទីនេះមានន័យថា ការគិតបែបសើៗធម្មតា ធ្វើឲ្យឃ្លាតចាកពីការពិត។
(២) ឯកត្តបុគ្គល ៖ បុគ្គលដែលមានលក្ខណៈផ្ទាល់ជារបស់ខ្លួនឯង បុគ្គលម្នាក់ បុគ្គលដែលគោរពតាមឧត្តមគតិរបស់ខ្លួនឯង...។ល។ (ម.ប)
(៣) អាហារដ៏មានរសជាតិ ៖ ការលំបាក ការឈឺចាប់ ធ្វើឲ្យមនុស្សខំរើបម្រះដើម្បីគេចចេញឲ្យផុតពីវា។ ការខំរើបម្រះ គឺកម្លាំង
បណ្តាលឲ្យកកើតជាបញ្ញា (ឬឲ្យមានភាពចាស់ទុំ)។ (ម.ប)
` ` `
ធម្មជាតិ
យើងឃើញនៅឡើយនោះទេ។
ចូរសម្លឹងឲ្យជ្រៅទៅក្នុងធម្មជាតិ អ្នកនឹងយល់អ្វីៗបានកាន់តែប្រសើរ។
ពេលសត្វអណ្តើកមាសវារនៅលើផែនដី វាមិនបានដឹងថាផែនដីមានរាងមូលឡើយ។ មនុស្សយើងមាន
ជោគវាសនាណាស់ ដែលបានដឹងការពិត។ ពេលកត្តាជាច្រើនមានឥទ្ធិពលមកលើបាតុភូតយ៉ាងស្មុគស្មាញ
បែបបទខាងវិទ្យាសាស្រ្តមួយចំនួនមិនអាចប្រើការបានទេ។ អ្នកសាកល្បងគិតមើលអំពីអាកាសធាតុថា តើមាន
អ្វីខ្លះដែលគេមិនអាចទស្សន៍ទាយបាន? អាចនឹងមិនមាននរណាសង្ស័យទេថា ការពិតយើងយោងទៅតាមហេតុ
ភាគច្រើន វាគឺជាហេតុដែលយើងដឹងស្រាប់រួចមកហើយនោះឯង។
ការទស្សន៍ទាយអំពីអ្វីដែលនឹងកើតឡើង វាអាចជាក់លាក់ត្រឹមត្រូវបានតែក្នុងកម្រិតណាមួយប៉ុណ្ណោះ។
ទាំងនេះដោយសារតែមានការបកស្រាយច្រើនបែបច្របល់ រួមគ្នានាពេលកំពុងកើត មិនមែនពីធម្មជាតិគ្មានរបៀបទេ។ (1)
អ្វីដែលខ្ញុំឃើញក្នុងធម្មជាតិ គឺសម្ព័ន្ធភាពដ៏អស្ចារ្យដែលយើងគ្មានថ្ងៃនឹងដឹងបានសព្វគ្រប់ឡើយ។ ប្រការ
នេះហើយដែលធ្វើឲ្យអ្នកណាដែលរកឃើញ ព្រមដាក់ខ្លួនដាក់កាយ។ នោះគឺការស្គាល់ពីសាសនាដ៏ពិតប្រាកដនេះឯង។
(១) ធម្មជាតិមានក្រឹត្យក្រមច្បាស់លាស់ តែមានការបកស្រាយច្រនបែបដែលនាំឲ្យច្របូកច្របល់។
` ` `
សាសនា
សាសនា គឺអ្វីដែលប្រសើរបំផុត និងស៊ីជម្រៅបំផុត
គឺបទពិសោធនៃភាពអាថ៌កំបាំងឬបាតុភូត
នោះគឺជាគ្រាប់ពូជរបស់វិទ្យាសាស្រ្តនាសម័យតមក។
(Albert Einstein - The Merging of Spirit and Science)
សាសនានាពេលអនាគតនឹងទៅជាសាសនាសកល
ដែលនឹងគ្របដណ្តប់ទៅលើធម្មជាតិ និងបង្រួបបង្រួមផ្លូវចិត្តឲ្យវេញជាធ្លុងមួយ
ហើយប្រសិនបើមានពិតមែន
សាសនាដែលអាចចុះសម្រុងជាមួយនឹងវិទ្យាសាស្រ្តបានល្អនោះ
គឺសាសនាព្រះពុទ្ធ។
ប្រសិនបើមានសាសនានៅក្នុងខ្លួនរបស់ខ្ញុំ នោះគឺជាការគោរពសរសើរទៅដល់ធម្មជាតិដ៏ធំធេងគ្មានព្រំដែន ដែលវិទ្យសាស្រ្តបានបង្ហាញ និងបកស្រាយឲ្យយើងចេះដឹងបន្តិចម្តងៗរហូតសព្វថ្ងៃ និងនាពេលអនាគត។
(Albert Einstein, 1954 : The Human Side, edited by Helen Dukas
and Banesh Hofman, Princeton University Press)
` ` `
ការស្វែងរកសច្ចធម៌
ការស្វែងរកសច្ចធម៌ គឺជាភារកិច្ចដ៏ខ្ពង់ខ្ពស់ដែលមនុស្សគួរប្រព្រឹត្ត។
ការរកឃើញសច្ចធម៌និងអំពើល្អប្រពៃ
គឺជាអ្វីដែលនាំឲ្យយើងទទួលស្គាល់ថាខ្លួននៅតែជាក្មេងអស់មួយជីវិត(១)។
អ្វីដែលសំខាន់ គឺការបន្តដាក់ជាសំណួរ
ពេលនោះ ការចង់ចេះចង់ដឹងក៏នឹងចេះតែកកើតឡើងជារៀងរហូត។
(១) ការមិនជាប់ជំពាក់ ការមិនលើកតម្កើងអ្វីឲ្យហួសហេតុពេក។ (ម.ប)
` ` `
ធម្មតា = អស្ចារ្យ
មានវិធីពីរបែបក្នុងការអនុវត្តដំណើរជីវិតគឺ ៖
១- ធ្វើដោយសន្មតថា អ្វីៗគឺជារឿងធម្មតា (១)
២- ធ្វើដោយសន្មតថា អ្វីៗគឺជារឿងអស្ចារ្យ (២)
(១) ការខំពុះពារធ្វើអ្វីៗឲ្យអស់ពីសមត្ថភាព ដោយចិត្តបរិសុទ្ធ។ (ម.ប)
(២) ក្មេងមួយជីវិត ៖ អ្នកដែលស្រឡាញ់ចំណេះវិជ្ជា អ្នកដែលសង្វាតសិក្សាជាប្រចាំ។
` ` `
ការធ្លាក់ចុះនៃសាសនា
ការមិនយល់មិនបានស៊ីជម្រៅ (ភាពល្ងង់) លាយឡំនឹងការភ័យខ្លាច
ជាហេតុនាំឲ្យសាសនាអន់ថយ។
សាសនារបស់ខ្ញុំគឺជាសាសនាទន់ភ្លន់គួរឲ្យគោរព ផុសចេញពីក្នុងជម្រៅចិត្ត ហើយអណ្តែតឡើងនូវភាពស្រស់ត្រកាល ព្រមទាំងអាចទទួលដឹងទៅក្នុងចិត្តដ៏ក្មេងខ្ចីរបស់យើង។
បើចិត្តគំនិតរបស់មនុស្សរីកចម្រើនកាន់តែខ្ពស់ប៉ុនណា
វានឹងបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ការជឿទៅលើសាសនាដ៏ពិតប្រាកដ
មិនអាស្រ័យទៅលើក្ដីភ័យខ្លាច ការខ្លាចស្លាប់ ឬជំនឿបែបល្ងិតល្ងង់នោះទេ
តែវាអាស្រ័យទៅលើការលើកកម្ពស់សតិបញ្ញាយ៉ាងមានហេតុផលនោះឯង។
តែវាអាស្រ័យទៅលើការលើកកម្ពស់សតិបញ្ញាយ៉ាងមានហេតុផលនោះឯង។
សាសនាដ៏ពិតប្រាកដ គឺការប្រើជីវិតពិតៗ
រួមរស់ជាមួយនឹងចិត្តគំនិតរបស់មនុស្សគ្រប់គ្នា
ទៅតាមកម្រិតគុណធម៌របស់គេទាំងឡាយ។
អ្វីដែលពិបាកគិតបំផុតនោះគឺ តើយើងត្រូវរកវិធីប្រដៅបែបណា ដែលមានឥទ្ធិពលទៅលើជីវិតពិតហើយដែលអាចទប់ទល់ជាមួយនឹងសេចក្តីត្រូវការដ៏ស្មោកគ្រោករបស់មនុស្សបាន?
` ` `
បរមគ្រូ
ទើបអាចមានឈ្មោះថាជាបរមគ្រូបាន។ ហេតុនេះ បរមគ្រូត្រូវមានអ្វីៗគ្រប់យ៉ាងក្នុងភាពជាមនុស្សដ៏ពេញលេញ
ម្នាក់។
ជីវិតដែលធ្វើប្រយោជន៍សម្រាប់មនុស្សផងទាំងឡាយ
គឺជាជីវិតដែលយើងគួរប្រព្រឹត្ត។
ចូរក្រឡេកមើលទៅដួងតារាដែលរះលើមេឃ ហើយរៀនស្វែងយល់ពីវា។
យើងត្រូវគោរពនិងផ្តល់កិត្តិយសដល់បរមគ្រូរបស់យើងតាមសាខានីមួយៗ
ដោយការដាក់ខ្លួនលំឱនកាយ ប្រៀបដូចសព្វវត្ថុទាំងឡាយ
ដែលតែងធ្លាក់មកលើប្រឹថពី តាមច្បាប់ទំនាញរបស់ ញូវតុន (១) ដូច្នោះដែរ។
(១) ញូវតុន (Newton) អ្នកប្រាជ្ញសញ្ជាតិអង់គ្លេស បានរកឃើញច្បាប់ទំនាញផែនដី ដែលបកស្រាយថា
គ្រប់វត្ថុទាំងឡាយក្នុងលំហដែលស្ថិតនៅក្រោមទំនាញផែនដី ត្រូវតែធ្លាក់មកលើដី។
` ` `
លិខិតផ្ញើជូនកុមារតូច
មានកុមារតូចម្នាក់ បានសរសេរលិខិតមកសួរ អាញស្តាញ ថា
ពួកអ្នកវិទ្យាសាស្រ្តធ្លាប់សូត្រមន្តដែរឬទេ?
អាញស្តាញ ក៏ឆ្លើយតបទៅវិញ ៖
ការស្រាវជ្រាវខាងវិទ្យាសាស្រ្តទំាងអស់ ឈរលើគោលជំហរដែលថា
អ្វីៗទំាងអស់កើតឡើងសុទ្ធតែស្ថិតនៅក្រោមច្បាប់របស់ធម្មជាតិ
រួមទំាងការប្រព្រឹត្តរបស់មនុស្សផងដែរ។
ដោយហេតុនេះ ទើបអ្នកវិទ្យាសាស្រ្តមានទំនោរទៅលើការជឿដែលថា
សូម្បីតែការសូត្រមន្តនិងការបន់ស្រន់ចំពោះវត្ថុសក្តិសិទ្ធិ
ក៏នឹងធ្វើឲ្យមានផលអ្វីម្យ៉ាងៗកើតឡើងបានដែរ។
ខ្ញុំយល់ស្របជាមួយ ស្ពីណូសា ដែលបាននិយាយថា
ព្រះជាម្ចាស់ (១) ជាអ្នករៀបចំតម្រែតម្រូវដល់វត្ថុផងទំាងឡាយ
មិនមែនបុគ្គលមកកំណត់ជតាជីវិតរបស់មនុស្សឡើយ។
(Albert Einstein, 1936)
(1) ព្រះជាម្ចាស់ ៖ ក្នុងទីនេះមានន័យថា ច្បាប់ ឬក្រិតក្រមនៃធម្មជាតិ។ (ម.ប)
` ` `
គុណធម៌
អ្វីដែលនាំមកនូវសិរីមង្គលជារៀងរហូតដល់ជីវិតរបស់ខ្ញុំ
និងដែលធ្វើឲ្យខ្ញុំមានភាពក្លៀវក្លា ពោរពេញដោយថាមពលក្នុងដំណើរជីវិត
គឺអំពើល្អ ក្ដីមេត្តា និងសច្ចធម៌។
មើលទៅ វាហាក់ដូចជាអណ្តែតអណ្តូង (Romantic) ក៏ពិតមែនតែនេះជាក្តីរំពឹងដែលផុសចេញពីដួងចិត្តពិតៗរបស់ខ្ញុំដែលថា
នាពេលអនាគត មនុស្សនឹងរួមរស់ជាមួយគ្នាដោយសច្ចធម៌
ដោយក្ដីចុះសម្រុងសាមគ្គីរវាងមនុស្សផ្សេងៗគ្រប់ទិសទី
ទាំងខាងផ្លូវសាសនា វប្បធម៌ និងភាពល្អស្រស់ជាទីត្រេកត្រអាលនៃជីវិត។
ប្រជាជនតាមមូលដ្ឋានទទួលការអប់រំផ្នែកគុណធម៌និងការទទួលខុសត្រូវ
បានតិចជាងការរៀនចំណេះដឹងឯកទេស។
នោះ គឺជាការបង្កភាពលំបាកដល់មនុស្សជាតិ
ហើយវាក៏ជាដើមហេតុនៃសង្គ្រាមការជិះជាន់
ដែលធ្វើឲ្យលោកយើងត្រូវឈឺចាប់ ល្វីងជូរចត់ និងអស់សង្ឃឹមផងដែរ។
` ` `
វិទ្យសាស្រ្ត និងសាសនា
សាសនាដែលប្រាសចាកវិទ្យាសាស្រ្ត គឺភាពល្ងិតល្ងង់។
ខ្ញុំហ៊ានអះអាងថា សាសនាលើលោក ជាកម្លាំងដ៏ខ្លាំងមហិមាសម្រាប់រុញច្រានវិទ្យាសាស្រ្តឲ្យដើរលឿន
ទៅមុខ។
ការបំបែកអាតូមអាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង លើកលែងតែទស្សនៈរបស់មនុស្សដែលអាចផ្លាស់ប្តូរបាន
លុះត្រាតែផ្លាស់ប្តូរផ្លូវចិត្តរបស់គេជាមុន។ បើដឹងរឿងនេះតាំងពីដំបូង ខ្ញុំនឹងទៅធ្វើជាជាងនាឡិកាវិញស្រួលជាង។
` ` `
គុណធម៌ និងសិទ្ធិមនុស្ស
គុណធម៌របស់មនុស្សគួរស្ថិតនៅលើក្តីមេត្តាករុណា ការសិក្សា និងការអភិវឌ្ឍសង្គម។
អ្វីដែលមនុស្សគ្រប់រូបអាចធ្វើបាន គឺការធ្វើជាគំរូនៃសេចក្តីក្លាហាន ដើម្បីរក្សាទ្រទ្រង់គុណធម៌នៅក្នុង
សង្គមណាដែលចូលចិត្តមាក់ងាយ ឡកឡឺយ ខ្វះសីលធម៌។ (Albert Einstein, Letter to Max Born)
ទំនាក់ទំនងការបរទេសដែលល្អត្រូវស្ថាបនាឡើងនៅក្នុងបណ្តាប្រទេសដែលប្រជាជនមានសេរីភាព
យ៉ាងរឹងមំា។ ហេតុនេះហើយ ទើបអង្គការសហប្រជាជាតិត្រូវប្រកាសច្បាប់ចែងអំពីសិទ្ធិមនុស្សយ៉ាងល្អិតល្អន់។
(Albert Einstein, 1951)
ហេតុផលរបស់សិទ្ធិមនុស្សពុំបានមកពីលើមេឃនោះទេ តែគឺជាការនឹកគិតទៅដល់ទង្វើដែលមនុស្ស
គួរប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ក្នុងការកសាងសង្គមដែលរីកចម្រើនប្រកបដោយក្ដីស្ងប់សុខ។
ការកំណត់សិទ្ធិរបស់មនុស្សដូចបានរៀបរាប់ខាងលើ គឺជាលទ្ធផលដែលកើតចេញពីការអភិវឌ្ឍខាង
ប្រវត្តិសាស្រ្តដ៏យូរអង្វែង ដើម្បីលើកកម្ពស់សង្គមឲ្យផុតពីសេចក្តីទុក្ខវេទនា ឆ្ពោះទៅរកសង្គមដ៏ល្អប្រសើរ មាន
ការយោគយល់អធ្យាស្រ័យ។
ម្ដតហើយម្ដងទៀតក្នុងប្រវត្តិសាស្រ្ត មនុស្សខំតស៊ូដើម្បីសិទ្ធិមនុស្ស ដែលទោះបីការព្យាយាមមិនអាច
នឹងទទួលជោគជ័យដ៏ពេញលេញ ១០០% បានតែការដកចេញនូវសិទ្ធិទាំងនេះគឺជាការបំផ្លិចបំផ្លាញសង្គមដោយ
ផ្ទាល់។ (Albert Einstein, 1954)
សិទ្ធិមនុស្សដែលទទួលបានក្នុងបច្ចុប្បន្ន មានគោលកាណ៍ស្ថិតនៅលើសិទ្ធិការពារខ្លួនពីអំពើបៀតបៀន
របស់អ្នកដទៃឬអ្នកកាន់អំណាចរដ្ឋ សិទ្ធិនៃការធ្វើការងារ នឹងត្រូវទទួលការតបស្នងដោយយុត្តិធម៌ សិទ្ធិសេរីភាព
ក្នុងការគិត និងការបញ្ចេញមតិយោបល់ សិទ្ធិក្នុងការរួមចំណែកជ្រើសរើសថ្នាក់ដឹកនាំ ព្រមទាំងវិធីចាត់ការរបស់
រដ្ឋាភិបាល។ (Albert Einstein, 1954)
ការកាត់ទោសអំពីឧក្រិដ្ឋកម្មសង្រ្គាមទៅលើអាល្លឺម៉ង់ គឺជាគំរូដ៏ល្អដែលបានបញ្ជាក់ឲ្យឃើញថា ឧក្រិដ្ឋ
ជនសង្រ្គាម ទោះបីជាអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលក៏នៅតែមិនអាចរួចទោសបានដែរ។
` ` `
ការអភិវឌ្ឍកំណែទម្រង់
ចេញមកពីរូបារម្មណ៍។ មានតែបច្ចេកភាព (១) ប៉ុណ្ណោះ ដែលមានវិញ្ញាណ (២) ។ ហេតុនេះ មានតែបច្ចេកបុគ្គល(៣)
នេះឯង ដែលអាចគិត និងបង្កបង្កើតគុណប្រយោជន៍ថ្មីៗដល់សង្គមបាន។ (Albert Einstein, 1954)
មានមនុស្សដ៏តិចតួចណាស់ដែលហ៊ានបញ្ចេញមតិយោបល់ល្អៗ ដើម្បីជំទាស់ទៅនឹងភាពលម្អៀងនៃ
សង្គម ហើយមានមនុស្សជាច្រើនដែលមិនហ៊ាន សូម្បីតែការគិតបែកផ្លូវផ្សេង ឬការដាក់ជាសំណួរថ្មីៗ។ តើគេអាច
ធ្វើបានឬទេ ក្នុងការដោះស្រាយបញ្ហាចាស់ៗទៅតាមរបៀបថ្មី? ដែលអ្វីទាំងនេះត្រូវការឲ្យមានរូបារម្មណ៍កម្រិតខ្ពស់
ហើយវានឹងជួយឲ្យវិទ្យាសាស្រ្តរីកចម្រើនជឿនលឿនទៅមុខ។
អ្នកដែលមិនចេះខុស គឺអ្នកដែលមិនព្រមធ្វើអ្វីថ្មីៗសោះឡើយ។
ចូរសម្លឹងមើលដោយភ្នែកខ្លួនឯង ទទួលដឹងនៅក្នុងអារម្មណ៍ ហើយសម្រេចិត្តដោយមិនជាប់ជំពាក់នឹងទស្សនៈចាស់ៗក្នុងយុគសម័យ។ នេះគឺវិធីកាត់តកែច្នៃ ដើម្បីតម្រែតម្រង់ឆ្ពោះទៅរកក្ដីចម្រើនជឿនលឿន និង
សេចក្តីក្លាហានក្នុងការលើកបង្ហាញនូវអ្វីដែលថ្មី (៤) ។
ការមានជីវិតរស់នៅយ៉ាងស្ងប់ស្ងៀម (៥)
គឺជាមូលដ្ឋានគ្រឹះនៃក្តីរីកចម្រើន។
លក្ខណៈពិសេសម្យ៉ាងនៃក្តីរីកចម្រើន
គឺការដែលដឹងថា តើត្រូវរក្សាក្តីរីកចម្រើននេះឲ្យគង់វង្សដូចម្តេចបាន?
(១) បច្ចេកភាព ៖ ភាពដែលមានជំនាញដាច់ដោយឡែកពីគេ។
(២) អ្នកមានវិញ្ញាណ ៖ អ្នកដែលមានគំនិតគិតធ្វើអ្វីៗដោយខ្លួនឯង។ (ម.ប)
(៣) បច្ចេកបុគ្គល ៖ បុគ្គលដែលមានជំនាញពិសេសម្យ៉ាងៗដោយឡែកពីគេ។ (ម.ប)
(៤) បង្ហាញនូវអ្វីដែលថ្មី ៖ មានដូចជាគំនិត ទស្សនៈ បច្ចេកទេសវិទ្យា... ។ល។ (ម.ប)
(៥) មានជីវិតរស់នៅយ៉ាងស្ងប់ស្ងៀម ៖ ការមានជីវិតរស់នៅដើម្បីត្រិះរិះពិចារណាស្រាវជ្រាវដោយគ្មាន
ការគាបសង្កត់ពិសម្ពាធផ្សេងៗទាំងក្នុងខ្លួនឬក្រៅខ្លួន។ (ម.ប)
` ` `
បុគ្គល និងសង្គម
ទង្វើភាគច្រើនរបស់យើង សុទ្ធតែមានទំនាក់ទំនងជាមួយនឹងមនុស្សម្នាដែលនៅជុំវិញ ប្រៀបដូចយើងជាសត្វ
សង្គម។ យើងបរិភោគអាហារដែលអ្នកដទៃគេផលិត ស្លៀកសម្លៀកបំពាក់ដែលអ្នកដទៃដេរ ស្នាក់អាស្រ័យលើ
ផ្ទះដែលអ្នកដទៃសង់ ជំនឿនិងចំណេះវិជ្ជាសំខាន់ៗនៅក្នុងជីវិតរបស់យើង សុទ្ធតែទទួលបានពីអ្នកដទៃ តាម
រយៈភាសាដែលអ្នកដទៃបង្កបង្កើតឡើ។ ហេតុនេះទើបគេអាចនិយាយបានថា យើងទ្រទ្រង់ជីវិតដោយជំពាក់
គុណអ្នកដទៃដែលនៅជុំវិញ។ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេបណ្តោយឲ្យនៅម្នាក់ឯងតាំងពីកំណើតមក អ្នក
នោះនឹងមានលក្ខណៈព្រៃផ្សៃទាំងចិត្តគំនិតនិងអារម្មណ៍ ប្រៀបដូចជាសត្វ ដែលយើងពិបាកនឹងស្រមើស្រមៃទៅ
ដល់ណាស។
មនុស្សមានភាពជាអាត្មា (ជារបស់អញ) ដូចគ្នានឹងសត្វសង្គមដទៃ ទើបបានជាត្រូវព្យាយាមការពារនូវ
អ្វីដែលខ្លួនមាន និងអ្វីដែលខ្លួនស្រឡាញ់ ដើម្បីបំពេញនូវសេចក្តីត្រូវការនិងពង្រីកនូវសក្តានុភាពរបស់ខ្លួន។
សភាវៈទាំងពីរតែងតែប្រទាញប្រទង់គ្នានៅក្នុងខ្លួនមនុស្ស រវាងលក្ខណៈជាអាត្មានិយម (អញ)
និងលក្ខណៈជាសមូហភាព (យើង) ដែលម្នាក់ៗតើគួរត្រូវធ្វើដូចម្តេចដើម្បីថ្លឹងថ្លែងរវាងខ្លួនឯងជាមួយ
នឹងសង្គមឲ្យបានសមរម្យ?
ជាទូទៅ ឥទ្ធិពលទាំងពីរយ៉ាងនេះបានវិវត្តនឹងផ្លាស់ប្តូរប្រែប្រួលទៅតាមបែបបទរបស់សង្គមផ្សេងៗតាំង
ពីយូរអង្វែងមកហើយ។ លក្ខណៈឆ្នើមក្នុងភាពជាមនុស្សរបស់បុគ្គលនឹងត្រូវរុំព័ទ្ធទៅដោយសង្គមជុំវិញខ្លួនគេ ទាំង
ខាងរូបភាពនៃវប្បធម៌ ទំនៀមទម្លាប់ និងការនិយមចូលចិត្តផ្សេងៗដែលខុសប្លែកគ្នាទៅតាមសម័យកាលនីមួយៗ។
សង្គមជាអ្នកត្រៀមនូវចំណីអាហារ ប្រដាប់ប្រដាស្លៀកពាក់គ្របដណ្តប់ កន្តែងស្នាប់អាស្រ័យ ការងារ
សម្ភារៈប្រើប្រាស់ ភាសា លំនាំគំនិតសម្រាប់សមាជិក ទើបជីវិតនីមួយៗត្រូវពឹងពាក់លើជីវិតផ្សេងៗ រាប់លាន
តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នដែលបង្កប់នៅក្នុងពាក្យតែមួយម៉ាត់គឺ "សង្គម"។
ក្នុងឋានៈជាសត្វសង្គមមនុស្សត្រូវការ "ការទទួលស្គាល់" ដើម្បីដោះដូរបំពេញសេចក្ដីត្រូវការដល់គ្នាទៅ
វិញទៅមកដើម្បីជួយលួងលោម សម្រាលទុក្ខគ្នាក្នុងពេលមានអាសន្ន និងដើម្បីពង្រីកគុណភាពជីវិតរួមគ្នា។
ដោយសារភស្តុតាងផ្សេងៗ គេអាចនិយាយថា មនុស្សពឹងពាក់សង្គមប្រៀបដូចជាសត្វស្រមោចឬសត្វ
ឃ្មុំដូច្នោះ វាខុសគ្នាត្រង់ថា សង្គមស្រមោច និងសង្គមសត្វឃ្មុំជាសង្គមរឹងមាំ មានរូបភាពច្បាស់លាស់មានដំណើរ
ប្រព្រឹត្តទៅតាមសភាវគតិ (១) ។ តែសង្គមមនុស្សមានភាពស្មុគស្មាញច្រើន ពុំសូវមាំទាំហើយប្រែប្រួលផ្លាស់ប្តូរជា
រៀងរហូតទៀតផង។
(១) សភាវគតិ ៖ អ្វីដែលចេះពីកំណើត ដោយមិនចាំបាច់រៀនសូត្រ។
` ` `
វត្ថុដែលគ្មានព្រំដែន
គឺចក្រវាល (១) និងភាពល្ងង់ខ្លៅរបស់មនុស្ស។
ការខុសគ្នារវាងភាពល្ងង់ខ្លៅ និងភាពអច្ឆរិយ ស្ថិតនៅត្រង់ថា
អច្ឆរិយភាពមានព្រំដែន
ចំណែកឯភាពល្ងង់ខ្លៅ គ្មានព្រំដែនឡើយ។
ពេលយើងទទួលស្គាល់នូវព្រំដែនរបស់យើង
បានន័យថា យើងបានឆ្លងផុតវារួចទៅហើយ។
(១) ចក្រវាល ៖ តំបន់គ្មានទីបញ្ចប់ ដែលគ្របដណ្តប់ជុំវិញលោក (universe, cosmo)។
` ` `
ភាពជាមនុស្ស
រីកចម្រើនឡើង មនុស្សទទួលឥទ្ធិពលពីវប្បធម៌តាមរយៈការបង្ហាញក្នុងរូបបែបផ្សេងៗ បន្តឥទ្ធិពលពីសម័យមួយ
ទៅសម័យមួយ ហើយដែលនឹងអាចផ្លាស់ប្តូរជាបន្តបន្ទាប់ ទៅតាមគោលការណ៍ថ្លឹងថ្លែងសម្របសម្រួល រវាង
បច្ចេកបុគ្គលនិងសង្គម។
មនុស្សវិទ្យាសម័យថ្មី (សតវត្សទី២០) បានបង្រៀនថា តាមការប្រៀបធៀបវប្បធម៌របស់មនុស្សជំនាន់
ដើម ការប្រព្រឹត្តផ្សេងៗក្នុងសង្គម ត្រូវកំណត់ដោយស្ថាប័នគ្រឹះរបស់សង្គម។ ហេតុនេះ ទើបបានជាមនុស្សដ៏
ច្រើន ដែលមានចេតនាចង់អភិវឌ្ឍសង្គម ត្រូវដកថយទាំងអស់សង្ឃឹម ព្រោះការបង្កគ្រោះថ្នាក់ដល់រាងកាយ
មនុស្សនិងការប្រព្រឹត្តអំពើព្រៃផ្សៃទៅលើអ្នកដទៃ មិនត្រូវបានគេរិះគន់ទៅតាមហេតុផលនៃការបង្កវិនាសដល់
មនុស្សលោកឡើយ។
វាអាចជាការហួសហេតុបន្តិច បើសិនជាយើងនិយាយថា មនុស្សសព្វថ្ងៃត្រូវគ្របដណ្តប់ទៅដោយការ
ផលិតនិងការបរិភោគ។ អ្វីដែលខ្ញុំចង់បង្ហាញនោះគឺជាវិបត្តិរបស់លោក ដែលវាតែងជាបញ្ហារវាងបច្ចេកបុគ្គល
និងសង្គម (១) ទើបបានជាមនុស្សសព្វថ្ងៃខិតខំពិចារណាអំពីទំនាក់ទំនងនេះកាន់តែច្រើនឡើង។
មានមនុស្សជាច្រើនបានរកឃើញថា ទំនាក់ទំនងនេះគ្មានផលល្អអ្វីដល់ដំណើរការបន្តពូជឬដល់ការ
ទ្រទ្រង់រក្សាភាពជាមនុស្សនោះឡើយ តែបែរជាកាន់តែបំពានដល់សិទិ្ធតាមធម្មជាតិ និងសភាវៈសេដ្ឋកិច្ច ដែល
ធ្វើឲ្យដំណើរការលើកស្ទួយសង្គមត្រូវចុះខ្សោយជាស្វ័យប្រវត្តិទៀតផង។ (២)
ហេតុដូច្នេះហើយ ទើបភាពជាមនុស្សតាមធម្មជាតិត្រូវទទួលរងដោយវិធីមានអារម្មណ៍មិនកក់ក្ដៅ បាត់
បង់ក្ដីរីករាយពីជីវិតដ៏សាមញ្ញរបស់ខ្លួនទៅ។
មនុស្សអាចនឹងយល់ដល់ការពិតដែលថា
ជីវិតនេះខ្លីសែនខ្លី មានគ្រោះថ្នាក់គ្រប់ជំហាន
ហេតុនេះ គេគួរឧទ្ទិសខ្លួនដើម្បីសង្គមទើបជាការប្រសើរ។
(១) បញ្ហារវាងបច្ចេកបុគ្គលនិងសង្គម គឺបញ្ហារវាងប្រយោជន៍អាត្មានិយមនិងប្រយោជន៍សង្គមនេះឯង។
(២) ការបំពុលមនុស្សឲ្យត្រេកត្រអាលនឹងសម្ភារៈនិយម ធ្វើឲ្យមនុស្សចំនួនច្រើនត្រូវឈ្លក់វង្វេង គិតតែខំ
បំពេញចំណង់និងសេចក្តីត្រូវការផ្ទាល់ខ្លួន (អត្តា) ភ្លេចគិតដល់សង្គម ជាហេតុនាំឲបាត់បង់នូវលក្ខណៈ
ធម្មជាតិរបស់មនុស្ស ដែលត្រូវឈរលើជំហរសាងខ្លួនឯងផង និងត្រូវជួយលើកស្ទួយដល់សង្គមផង។ (ម.ប)
` ` `
របបមូលធននិយម
យ៉ាងពិតប្រាកដ។
បើយោងតាមហេតុផលចិត្តវិទ្យា ខ្ញុំយល់ឃើញថា របបមូលធននិយមបានធ្វើឲ្យរីកចម្រើនផ្នែកផលិតការ
ពង្រីកចំណេះដឹង ព្រមទាំងការប្រឡងប្រជែងបង្កើនឥទ្ធិពលខ្លួនឯង។ ប៉ុន្តែវាមានអំណាចគ្របដណ្តប់ទៅលើមន-
សិការខាងសង្គម និងការទទួលខុសត្រូវចំពោះសង្គម។
ដើមទុនឯកជនស្ថិតក្នុងកណ្តាប់ដៃមនុស្សមួយភាគតូចដែល ម្យ៉ាងដោយសាររបបទីផ្សារសេរី ម្យ៉ាងដោយ
ការជឿនលឿនខាងបច្ចេកវិទ្យា ហើយម្យ៉ាងទៀតដោយសារការប្រមូលផ្ដុំផលិតរបស់ក្រុមឧស្សាហកម្មខ្នាតធំ
ដែលប្រើកម្លាំងពលកម្មច្រើន តែចំណាយបៀវត្សតិច។ អ្វីទាំងនេះវានឹងនាំឲ្យកើតឡីងនូវរបបអប្បជនាធិបតេយ្យ(១)
(Oligarchy) ជារបស់អ្នកមានដើមទុនច្រើន ដែលគេមិនអាចត្រួតពិនិត្យបាន សូម្បីតែនៅក្នុងសង្គមប្រជាធិបតេយ្យ
ក៏ដោយ។
ជាការពិតណាស់ដែលថា អ្នកនយោបាយត្រូវបានជ្រើសរើសដោយគណបក្សដែលទទួលការឧបត្ថម្ភ
គាំទ្រពីក្រុមអ្នកមានទ្រព្យសម្បតិ្ត ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្សេងក្រៅពីការបង្កើតច្បាប់។ ទាំងនេះគឺ
ជាប្រការដែលនាំឲ្យអស់លោកតំណាងរាស្រ្ត មិនអាចរក្សាប្រយោជន៍របស់ប្រជារាស្រ្តបានដោយពិតប្រាកដឡើយ។
ប្រការដែលពុំអាចជៀសបានម្យ៉ាងទៀតគឺ អ្នកមានដើមទុនធំៗ តែងគ្រប់គ្រងទៅលើប្រព័ន្ធផ្សព្វផ្សាយដូចជា
ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្ដី ដែលជាប្រការដ៏លំបាកបំផុត ដើម្បីជំរុញឲ្យប្រជារាស្រ្តប្រើប្រាស់វិចារណញ្ញាណ
របស់ខ្លួន ក្នុងការអភិវឌ្ឍរបបនយោបាយឲ្យបានល្អប្រសើរ។ (Albert Einstein, 1949)
ភាពអសកម្មនៃបច្ចេកជននេះហើយដែលខ្ញុំហៅថា សេចក្តីអាក្រក់សាមាន្យរបស់មូលធននិយម។ ឯប្រព័ន្ធ
សិក្សាអប់រំរបស់យើង ក៏ទទួលការឈឺចាប់ព្រមជាមួយគ្នាអញ្ចឹងដែរ។ ខ្ញុំជឿថា ផ្លូវតែមួយគត់ដើម្បីងើបចេញឲ្យផុត
ពីរណ្តៅអកុសលនៃរបបមូលធននេះ គឺការស្ថាបនាប្រព័ន្ធសេដ្ឋកិច្ចដែលនិយមសង្គម គួបផ្សំជាមួយនឹងប្រព័ន្ធសិក្សា
អប់រំ ដែលផ្តោតតម្រង់ទៅលើការអភិវឌ្ឍសង្គម។ ប្រព័ន្ធសេដ្ឋកិច្ចដែលដូចបានពោលមកនេះសង្គមត្រូវគ្រប់គ្រងលើ
ការផលិតដើម្បីបង្កបង្កើត ៖
១- ផលិតផលនិងឧបករណ៍ប្រើប្រាស់ផ្សេងៗសម្រាប់ទំនុកបម្រុងលើកកម្ពស់គុណភាពជីវិតនិងសុខភាព
របស់មនុស្ស ដែលគួរផលិតដោយប្រើមនុស្សយ៉ាងតិចបំផុត។
២- ការបំពេញតម្រូវការខាងផ្លូវកាយគឺជាប្រការសំខាន់សម្រាប់ការរស់រានមានជីវិត តែក៏នៅមិនទាន់
គ្រប់គ្រាន់ដែរ។ មនុស្សត្រូវតែពង្រីកការដុះដាលផ្នែកសតិបញ្ញា សិល្បៈ ការកម្សាន្តយ៉ាងពេញទំហឹង ទៅតាម
សក្តានុពលដែលខ្លួនអាចធ្វើបាន។
ដើម្បីអាចសម្រេចបានគោលដៅទាំងនេះ យើងត្រូវមានការយល់ដឹងអំពី ច្បាប់ធម្មជាតិនិងបែបបទរបស់
សង្គមសម្រាប់ជួយជំរុញការអភិវឌ្ឍវិស័យសិក្សាអប់រំ ទៅតាមលក្ខណៈវិទ្យាសាស្រ្ត។ (Albert Einstein, 1940)
សេដ្ឋកិច្ចដែលមានបែបផែនច្បាស់លាស់ដែលជំរុញការផលិតដើម្បីឧបត្ថម្ភដល់ប្រជាជនមូលដ្ឋាន នឹងធ្វើ
ឲ្យសមាជិកគ្រប់គ្នាបានរួមចំណែកយ៉ាងសកម្មដោយសេចក្តីសប្បាយរីករាយ។
ប្រព័ន្ធសិក្សាអប់រំក៏ត្រូវមានដំណើរការពង្រីកសក្តានុភាពរបស់បុគ្គលដើម្បីយកមកអភិវឌ្ឍតាមមូលដ្ឋាន
ជាចាំបាច់ផងដែរ។ (Albert Einstein, 1949)
ប្រសិនបើរោងចក្រពីរកន្លែងផលិតទំនិញដូចគ្នា កម្មករបុគ្គលិកដូចគ្នា រោងចក្រដែលជួលមនុស្សតិច
ជាងនឹងផលិតបានថោកជាង។ ដើម្បីធ្វើបែបនេះបាន ត្រូវឲ្យមនុស្សធ្វើការអស់ពីលទ្ធភាពដែលខ្លួនអាចធ្វើបាន
ដែលតាមការពិតក្នុងបច្ចុប្បន្ននេះ យើងប្រើសក្តានុពលរបស់មនុស្សមួយភាគតូច តែបែរជាចង់បានផលច្រើន
ដោយមិនយកចិត្តទុកដាក់ដល់សក្តានុពលដែលនៅសល់ (មិនទាន់ប្រើ) ប្រការនេះវានឹងទាញឲ្យធ្លាក់ទៅក្នុង
សភាពដុនដាប ហើយប្រសិនបើកាត់បន្ថយចំនួនមនុស្សថែមទៀត វានឹងខាតកាន់តែធ្ងន់។ (Albert Einstein, 1934)
ដើម្បីពង្រឹងសេរីភាពសេដ្ឋកិច្ច យើងត្រូវមានគោកាណ៍ពីរយ៉ាង ៖
១- ត្រូវធានាដល់អ្នកអត់ការងារធ្វើ។ គ្រប់សាខាមុខជំនួញត្រូវកាត់បន្ថយម៉ោងធ្វើការដើម្បីចែករំលែក
ការងារគ្នាធ្វើ។
២- កំណត់ប្រាក់ចំណូលយ៉ាងណាឲ្យគេអាចទ្រទ្រង់ជីវភាពបានសមរម្យ។ ក្នុងករណីដែលមុខជំនួញ
មានទំនោរទៅរកសិទ្ធិផ្ដាច់មុខ រដ្ឋគួរតែចូលទៅត្រួតពិនិត្យដើម្បីគ្រប់គ្រងលើតម្លៃការពារ កុំឲ្យមានការកម្រិតមុខ
ទំនិញនិងកម្រិតការប្រើប្រាស់។
សម័យនេះ ការធ្វើអ្វីៗរបស់យើងហាក់ដូចជា
ភាពហ៊ឺហា ការរស់សោយសុខ គឺជាភាពមនោរម្យសម្រាប់ជីវិត។
តែអ្វីដែលធ្វើឲ្យយើងមានសេចក្តីសុខពិតប្រាកដ
គឺអំពើល្អនៅក្នុងចិត្តរបស់យើងទៅវិញទេ។
ការជាប់ជំពាក់នឹងកម្មសិទ្ធិ ជោគជ័យតែលើសម្បកក្រៅ ភាពហ៊ឺហាខ្ជះខ្ជាយ
គឺជាអ្វីដែលធ្វើឲ្យខ្ញុំធុញទ្រាន់បំផុត។
(Albert Einstein, 1934)
(១) អប្បជនាធិបតេយ្យ ៖ របបគ្រប់គ្រងដែលអំណាចធ្លាក់ទៅលើកណ្តាប់ដៃមនុស្សមួយក្រុមតូច។
` ` `
បច្ចេកវិទ្យា
ខ្ញុំយល់ឃើញថា
ការដែលយកភាពជឿនលឿនខាងបច្ចេកវិទ្យាមកជំនួសមនុស្ស
គឺជាការបង្កើតឲ្យមានភាពចលាចលដល់លោកយើងសព្វថ្ងៃ។
តែការបន្ទុចបង្អាក់ដំណើរការខាងបច្ចេកវិទ្យា ក៏ជាអំពើដ៏លីលាដែរ (៣៦)។
ការរីកចម្រើនខាងបច្ចេកវិទ្យា
ប្រៀបដូចជាពូថៅដែលនៅក្នុងកណ្តាប់ដៃឧក្រិដ្ឋជនវិកលចរិត
ព្រោះអ្វីដែលយើងមិនឃើញយ៉ាងប្រត្យក្សនោះគឺ
បច្ចេកវិទ្យារបស់យើង វាដើរលឿនលើសពីមនុស្សធម្មតាជ្រុលហួសហេតុ។
(Albert Einstein, 1934)
` ` `
អង្គការសហប្រជាជាតិ
មហន្តរាយរបស់មនុស្សបានទេ។ គោលដៅដំបូងៗដែលអង្គការសហប្រជាជាតិត្រូវបំពេញ គឺការទប់ស្កាត់សង្រ្គាម
បង្កវិនាសកម្ម។
គ្រប់រដ្ឋាភិបាលតែងមានភាពអាក្រក់ឃោឃៅក្នុងខ្លួន ដរាបណារដ្ឋាភិបាលនោះមានទំនោរបែបល្មោភ
អំណាច (លើកលែងតែស្តេចអង្គខ្លះ)។
ប្រព័ន្ធរាជការ គឺជាចុងបញ្ចប់នៃក្ដីរុងរឿង។ ខ្ញុំបានទទួលនូវពាក្យដាស់តឿនគួរឲ្យភ័យខ្លាចជាច្រើន សូម្បី
តែនៅក្នុងប្រទេសដ៏សែនល្អ មានប្រទេសស្វីស ជាដើម។
ពួកយើងទាំងអស់គ្នាត្រូវបានបណ្តុះបណ្ដាលឲ្យយល់ឃើញថា ប្រទេសនឹងមិនបានល្អប្រសើរទេ ប្រសិន
បើគ្មានរដ្ឋាភិបាល។ តែនៅក្នុងប្រទេសដែលមានស្ថិរភាព គេត្រូវឲ្យមានតុល្យភាពរវាងតម្រូវការរបស់ប្រជាជន
និងរដ្ឋ ដើម្បីការពារកុំឲ្យរដ្ឋមានទំនោរទៅរកការកាន់អំណាចផ្តាច់ការ។
វាជាការច្បាស់លាស់ដែលរដ្ឋាភិបាលផ្តាច់ការនឹងកើតឡើងនៅពេលដែលរដ្ឋមានអំណាចច្រើនហួស
ហេតុ។ ភាពផ្តាច់ការនឹងរីករាលដាលជាទូទៅមិនមែនមានត្រឹមតែក្នុងរង្វង់កងទ័ពនោះទេ តែរួមទាំងប្រព័ន្ធសិក្សា
អប់រំ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងផ្នែកសេដ្ឋកិច្ចផ្សេងៗទៀតផង។
នយោបាយប្រៀបដូចទៅនឹងប៉ោលនាឡិកាដែលយោលទៅយោលមក រវាងអនាធិបតេយ្យនឹងក្ដីលោភ
លន់អំណាច ដឹងនាំដោយរដ្ឋាភិបាលនៃភាពមាយា ដែលចេះតែកើតហើយកើតទៀត មិនចេះចប់មិនចេះហើយ។
` ` `
សង្គ្រាម និង សន្តិភាព
ទំនាក់ទំនងការបរទេស។ បើសង្រ្គាមសេដ្ឋកិច្ចកើតមានឡើង ប្រជារាស្រ្តនឹងត្រូវជួបវិបត្តិ។ បើមាន ត្រូវឆាប់ទប់
ស្កាត់វាជាមុន ប្រការសំខាន់ គឺត្រូវបំបាត់គ្រោះទុរភិក្សនៅតាមតំបន់ផ្សេងៗឲ្យបាន។
(Albert Einstein, Address to the Students' Disarmament Meeting, 1930)
ខ្ញុំសូមធ្វើសំណូមពរដល់អ្នកនយោបាយថា រដ្ឋាភិបាលបង្កើតឡើងដើម្បីប្រជាជន ពុំមែនប្រជាជនធ្វើ
ដើម្បីអ្នកកាន់អំណាចរដ្ឋឡើយ។ ឯវិទ្យាសាស្រ្តក៏ដូចគ្នាអញ្ចឹងដែរ។ យើងជ្រើសរើសយកមនុស្សដែលមានគុណ
ធម៌ខ្ពង់ខ្ពស់ ឲ្យទទួលមុខនាទីនេះ ហើយត្រូវរៀបចំយ៉ាងណាដើម្បីកុំឲ្យងាករេខុសពីគោលដៅ។
ខ្ញុំគិតថា រដ្ឋមានតួនាទីការពារប្រជាជនដើម្បីឲ្យពួកគេបានអភិវឌ្ឍ និងពង្រីកសក្តានុពលរបស់ខ្លួនយ៉ាង
ពេញទំហឹង។ (Albert Einstein, The Disarmament Conference of 1932)
ឧបសគ្គបំផុតដែលនាំឲ្យមានជាបញ្ហាក្នុងទំនាក់ទំនងការបរទេស គឺលក្ខណៈជាតិនិយមជ្រុល ដែល
ស្តាប់មើលទៅហាក់ដូចជាល្អ ប៉ុន្តែតាមការពិត វាគ្រាន់តែជាភាពអាត្មានិយមប៉ុណ្ណោះ។ (Albert Einstein, 1931)
សម្រាប់រូបខ្ញុំ ការប្រើកម្លាំងយោធា កើតឡើងដោយសារតែការផុយស្រួយខាងសីលធម៌របស់មនុស្ស
ដែលមនុស្សត្រូវខិតខំទ្រទ្រង់រក្សាការពារវា ដើម្បីក្ដីយុត្តិធម៌និងភាពគង់វង្សរបស់មនុស្ស។ (Albert Einstein, 1931)
វាជាកម្មពៀរដ៏អាក្រក់បំផុតដែលទំនៀមទម្លាប់ខ្លះរបស់ប្រទេស បានផ្ទេរមរតកមេរោគ (២) នេះដល់
អនុជនពីជំនាន់មួយទៅជំនាន់មួយតាមប្រព័ន្ធអប់រំ។ (Albert Einstein, 1931)
អ្នកណាក៏ដោយបើសម្រេចចិត្តលះបង់សង្គ្រាម គេត្រូវប្រកាសឲ្យបានច្បាស់លាស់នៅចំពោះមុខប្រទេស
របស់ខ្លួន ហើយលះបង់ចោលនូវការស្រវឹងអំណាចនៅចំពោះមុខវេទិកាលោក។ គេត្រូវធ្វើឲ្យប្រទេសខ្លួន
បានស្ងប់រៀបរយត្រូវបំផុសបំផុលឲ្យមានការទម្លាក់អាវុធ។ សន្ធិសញ្ញាក្រុង វែរសៃយ៍ (៣) ប្រាកដជាគ្មានប្រយោជន៍
អ្វីឡើយ ប្រសិនបើយើងពុំព្រមបញ្ឈប់អំពីការប្រើកម្លាំងយោធា ព្រមទាំងការសិក្សាអប់រំបែបជាតិនិយមជ្រុលនោះទេ។
(Albert Einstein, published 1934)
(១) កាលណាគ្រប់គ្រងអត្តាមិនល្អ វានឹងនាំឲ្យមានក្ដីលោភលន់។ ការដឹកនាំសេដ្ឋកិច្ចតាមបែបអត្មានិយម
នឹងនាំឲ្យមានទំនាស់ជាមួយដៃគូសេដ្ឋកិច្ច ហើយក៏នឹងឈានទៅរកវិបត្តិ។
(២) ផ្ទេរមរតកមេរោគ ៖ បង្រៀនលក្ខណៈជាតិនិយមជ្រុលទៅឲ្យអនុជនជំនាន់ក្រោយ។
(៣) សន្ធិសញ្ញាក្រុង វែរសៃយ៍ ជាសន្ធិសញ្ញាសន្តិភាពលោក មានទីតាំងនៅ Versailles ប្រទេសបារាំង។
` ` `
សម្ព័ន្ធភាព
សម្ព័ន្ធភាព
បង្រៀនឲ្យយើងដឹងពីភាពខុសគ្នាក្នុងបាតុភូតតែមួយដូចជា ៖
ពេលលោកអ្នកអង្គុយជិតស្រីស្អាត ២ ម៉ោង លឿនដូច ២ នាទី
ពេលលោកអ្នកអង្គុយក្បែរឡកម្ដៅ ២ នាទី យូរដូច ២ ម៉ោង
នោះគឺសម្ព័ន្ធភាព។
` ` `
សន្តិភាព
តែដោយការរៀនសូត្រយល់ដឹង។
អ្នកមិនអាចការពារសង្រ្គាមដោយការត្រៀមទ័ពចាំប្រយុទ្ធនោះឡើយ។
ខ្ញុំពុំត្រឹមតែជាអ្នកស្រឡាញ់ក្ដីស្ងប់នោះទេ តែខ្ញុំនឹងពុះពារដើម្បីឲ្យកើតសន្តិភាព។
គ្មានអ្វីអាចបញ្ឈប់សង្រ្គបានឡើយ លុះត្រាតែអ្នកបដិសេធកុំធ្វើសង្រ្គាម។
ការចេះដឹងអំពីថាមពលបរមាណូ ជារឿងសំខាន់បន្ទាប់ពីមនុស្សបានរកឃើញថាមពលអគ្គិសនី។ តែចំណេះដឹងនេះមិនគួរយកទៅប្រើដើម្បីតបស្នងដល់មនុស្សឆ្កួតនឹងជាតិនិយមណាមួយឡើយ។ ការបំបែកអាតូម
បានផ្លាស់ប្តូរវិធីគិតរបស់យើង និងនាំឲ្យយើងរំកិលខ្លួនទៅរកក្ដីអន្តរាយដ៏មហាធំធេង។
យើងគួរនាំគ្នាសាងវីរជននៃសន្តិភាព ជាជាងសាងវីរជនសង្រ្គាម។
` ` `
សង្រ្គាមអ្នកឆ្កួតនឹងជាតិនិយម
តែដំបងហើយនឹងដុំថ្មសម្រាប់ប្រយុទ្ធគ្នាប៉ុណ្ណោះ។ ផ្លូវដើរទៅរកក្ដីវិនាស ចេញមកពីសម្ដីដែលព្រួសនូវឧត្តមគតិ
លីលានោះឯង។
វីរបុរសខ្វះវិចារណញ្ញាណ ក្ដីហិង្សាដ៏ងងឹតងងល់ អំពើឆ្កួតលីលាគួរឲ្យស្អប់ខ្ពើមកើតឡើងក្រោមផ្លាក
ឈ្មោះថាជាអ្នកស្នេហាជាតិ។ នោះគឺអ្វីដែលធ្វើឲ្យខ្ញុំសែនខ្នាញ់ជាពន់ពេក។ ខ្ញុំសុខចិត្តឲ្យគេច្រៀកខ្លួនខ្ញុំជាចម្រៀកៗ
ល្អជាងឲ្យខ្ញុំទៅចូលរួមជាមួយពួកគេនោះ។ ខ្ញុំយល់ឃើញថា ៖
ការសម្លាប់គ្នាក្នុងសង្រ្គាម គឺគ្មានអ្វីក្រៅពីអំពើឃាតកម្មនោះឡើយ។
` ` `
អត្ថន័យនៃជីវិត
លុះត្រាតែគេបានធ្វើអ្វីៗទាំងឡាយឲ្យមានជីវិតរីកស្រស់បំព្រង
ព្រោះតម្លៃរបស់មនុស្សស្ថិតនៅលើតម្លៃដែលគេបានផ្តល់
មិនមែនជាលទ្ធភាពដែលគេត្រូវទទួលនោះទេ។
សោកនាដកម្មនៃជីវិត គឺអំពើល្អដែលស្លាប់បាត់ទៅ
ក្នុងកំឡុងពេលដែលគេកំពុងនៅរស់នៅឡើយ។
` ` `
តស៊ូដើម្បីសន្តិភាព
ការសម្លាប់មនុស្ស គឺជាអំពើដែលគួរឲ្យស្អប់ខ្ពើម។
ទស្សនៈរបស់ខ្ញុំនេះគ្មានពាក់ព័ន្ធនឹងទ្រឹស្តីណាមួយឡើយ។ ប៉ុន្តែ វាផុសចេញពីជម្រៅចិត្តដែលមិនរីករាយ
ជាមួយអំពើឃោឃៅ និងការចងអាឃាត។
អ្នកប្រឆាំងជំទាស់ដែលប្រកបដោយវិចារណញ្ញាណ គឺជាអ្នកបដិវត្តន៍។ ពីព្រោះការសម្រេចចិត្តជំទាស់
នឹងច្បាប់បែបនេះ គឺជាការលះបង់ដ៏ឧត្តមដើម្បីកែលម្អឲ្យសង្គមបានល្អប្រសើរជាងមុន។
មានវិធីពីរយ៉ាងក្នុងការប្រឆាំងនឹងសង្គ្រាម គឺវិធីកែសម្រួលផ្លូវច្បាប់ និងវិធីធ្វើបដិវត្តន៍ ៖
វិធីផ្លូវច្បាប់ គឺការរកផ្លូវដោះស្រាយណាដែលពុំផ្តល់នូវសិទ្ធិពិសេសដល់មនុស្សមួយចំនួន និងដើម្បី
ស្ថាបនានូវភាពយុត្តិធម៌សម្រាប់មនុស្សទូទៅ។
វិធីបដិវត្តន៍ គឺការប្រឆាំងដោយគ្មានការសម្រុះសម្រួល ជាការបំបាក់អំណាចយោធាក្នុងពេលស្ងប់ ឬ
កាត់បន្ថយកម្លាំងរបស់ពលរដ្ឋក្នុងពេលមានសង្រ្គាម។
` ` `
អាធំសាងឡើងពីអាតូច
អ្នកដែលមិនខ្វល់សូម្បីតែរឿងតូចតាច
ក៏មិនអាចធ្វើឲ្យគេជឿក្នុងរឿងធំដុំបានដែរ។
កាន់តែប្រញាប់ កាន់តែទៅមិនបានឆ្ងាយ។
` ` `
អតីត បច្ចុប្បន្ន អនាគត
ថា វាទៅដល់ភាវៈនោះយ៉ាងម៉េចឡើយ។
ត្រូវរៀនសូត្រពីអតីត
ចេះរស់ក្នុងបច្ចុប្បន្ន
រំពឹងសម្រាប់អនាគត
តែខ្ញុំមិនដែលគិតទៅដល់អនាគតឡើយ ព្រោះបន្តិចទៀតវានឹងមកដល់។
ពួកយើង អ្នកដែលជឿទៅលើរូបវិទ្យា តែងតែដឹងច្បាស់ហើយថា ការបែងចែករវាង អតីត បច្ចុប្បន្ន និង
អនាគត វាគ្រាន់តែជាការបន្លំរបស់ភាពនឹងថ្កល់ប៉ុណ្ណោះ។
ហេតុផលតែម្យ៉ាងគត់របស់ពេលវេលា
គឺដោយសារតែអ្វីៗមិនបានកើតឡើងព្រមពេលគ្នាតែប៉ុណ្ណោះ។
` ` `
ភាពឆ្លាតរបស់មនុស្សល្ងង់
អ្នកល្ងង់ខ្លះ មើលទៅហាក់បីដូចជាឆ្លាត។
គេអាចធ្វើកិច្ចការផ្សេងៗធំដុំ ស្មុគស្មាញ ហើយឃោរឃៅ។
មនុស្សបែបនេះទាល់តែប្រើមហិទ្ធិឫទ្ធិអច្ឆរិយ និងសេចក្តីក្លាហានអង់អាច
ទើបអាចផ្លាស់ប្តូរឲ្យគេកែប្រែទិសរបស់ខ្លួនបាន។
ព្រះអាទិទេពតែងជ្រើសរើសយកផ្លូវដែលងាយបំផុត។
អ្នកឆ្លាតចូលចិត្តដោះស្រាយបញ្ហា។
ចំណែកផ្នែកអច្ឆរិយជាអ្នកការពារបញ្ហានោះ។
` ` `
ក្តីស្នេហា
ឥទ្ធិពលស្រូបទាញរបស់លោកយើង
មិនទទួលខុសត្រូវចំពោះមនុស្សដែលធ្លាក់ក្នុងរណ្តៅស្នេហាឡើយ។
នារីរៀបការជាមួយបុរសដោយរំពឹងថា គេនឹងផ្លាស់ប្តូរ
បុរសរៀបការជាមួយនារីដោយរំពឹងថា នាងនឹងមិនប្រែប្រួល
ទីបញ្ចប់ ត្រូវខកចិត្តទាំងគូ។
` ` `
ឧដុង្គឧត្តម និងបុថុជ្ជន
ទឹកចិត្តដ៏ឧដុង្គឧត្តមតែងតែត្រូវប្រឆាំងជំទាស់ដោយទឹកចិត្តបុថុជ្ជនជានិច្ច។
ទស្សនៈរបស់បុថុជ្ជនមិនអាចយល់ដល់ជម្រៅទឹកចិត្តដ៏ឧដុង្គឧត្តមបានទេ
លុះត្រាតែអ្នកឈប់ដើរតាមមរតកនៃក្ដីលម្អៀងដ៏ងងឹតងងល់
ហើយមានចិត្តក្លាហានស្មោះត្រង់ជាមួយវិចារណញ្ញាណទើបបាន។
ដរាបណាគ្មានការបំពារបំពានលើគ្នា (១)
ខ្ញុំជឿថា គ្រប់គ្នានឹងបានសម្ដែងនូវក្តីត្រេកអររបស់ខ្លួន។
ចំណែករូបខ្ញុំក៏អញ្ចឹងដែរ វាធ្វើឲ្យខ្ញុំត្រេកអរដូចគ្នា។
(១) ការមិនបំពារបំពានលើគ្នា គឺជាភាពឧដុង្គឧត្តម។ (ម.ប)
` ` `
វិទ្យាសាស្រ្ត និងសិល្បៈ
ពេលដែលបច្ចេកវិទ្យាកម្រិតខ្ពស់កើតឡើង ក្បួនតម្រានិងសិល្បៈក៏ងើបព្រមៗគ្នាដែរ ដើម្បីភាពល្អស្រស់ភាពទន់ភ្លន់ និងការកំដរអារម្មណ៍។
អ្នកវិទ្យាសាស្ត្រដ៏មហិមា ចាំបាច់ត្រូវតែជាសិល្បករដ៏ល្អផងដែរ។
អ្នកមិនអាចស្រឡាញ់រថយន្តឲ្យដូចជាស្រឡាញ់សេះបានទេ។ សេះធ្វើឲ្យមនុស្សមានមនោសញ្ចោតនា
តែរថយន្តមិនអាចធ្វើបានឡើយ។
គ្រឿងយន្តវាមិនខ្វះល់ពីមនុស្សទេ វានាំឲ្យមនុស្សបាត់ភាពជាខ្លួនឯង។ ពេលខ្លះវាធ្វើឲ្យយើងហាក់ដូចជា
ល្ងីល្ងើ និងសាងបរិយាកាសអាប់អួរទៀតផង។
បរិយាកាសល្អៗនៅលើលោក មិនអាស្រ័យទៅលើចំណេះដឹងខាងវិទ្យាសាស្ត្រនោះទេ តែវាអាស្រ័យលើ
ការបង្កើនគតិធម៌ដល់មនុស្សនោះឯង។
ខ្ញុំជឿថា ការធ្លាក់ចុះផ្នែកគុណធម៌របស់មនុស្សសព្វថ្ងៃ មានឫសគល់មកពីការបន្ថយភាពជាមនុស្សនៅក្នុង
ជីវិតរបស់យើង ដែលស្ទើរតែវិនាសដោយសារតែភាពរីកចម្រើនខាងបច្ចេកវិទ្យាទាំងនោះ។
ខ្ញុំជឿជាក់ក្នុងចិត្តថា ទ្រព្យសម្បត្តិមិនបានជួយឲ្យមនុស្សរីកចម្រើនបានទេ
ទោះបីជាទ្រព្យសម្បត្តិនោះ ស្ថិតនៅក្នុងដៃមនុស្សចិត្តព្រះយ៉ាងណាក៏ដោយ។
វីរបុរសដ៏ពិតប្រាកដ
គឺជាអ្នកដែលដឹកនាំយើងឲ្យទៅដល់ការគិត និងការប្រព្រឹត្តដ៏ល្អប្រពៃ។
ប្រាក់វានឹងទាញមនុស្សឲ្យគិតតែប្រយោជន៍ផ្ទាល់ខ្លួន
ហើយច្រើនតែធ្វើឲ្យម្ចាស់វា ប្រើប្រាស់ទៅលើផ្លូវមិនល្អ។
តើនរណាដែលឃើញ ម៉ូសេស ព្ក្រយេស៊ូ ឬ មហាត្មៈ គន្ធី មានកាបូបលុយទេ?
` ` `
សមីការ
រវាងសមីការនិងនយោបាយ ចំពោះខ្ញុំ សមីការសំខាន់ជាង
ព្រោះនយោបាយវាជារឿងក្នុងបច្ចុប្បន្ន ឯសមីការវាជាសច្ចភាពអមតៈ។
ប្រសិនបើ A ជាជោគជ័យនៃជីវិត
X ជាការងារ
Y ជាការសប្បាយរីករាយ
Z ជាការបិទមាត់ស្ងៀមឈឹង
យើងអាចសរសេរថា ៖ A = X + Y + Z ???
` ` `
គួរឲ្យចង់សើច
ខ្ញុំសរសេរសៀវភៅដែលមិនជាទីនិយម តែបែរជាគេនិយម។
មនុស្សម្នាមិនសូវយល់ពីខ្ញុំ តែបែរជាចូលចិត្តខ្ញុំ។
អ្វីដែលប្លែកបំផុតនោះគឺ មានគេស្គាល់ខ្ញុំយ៉ាងច្រើន តែខ្ញុំបែរជាឯកោ។
` ` `
សង្គមយុត្តិធម៌
តម្លៃជារួមរបស់សង្គម វាអាស្រ័យនៅត្រង់ថា
តើគេផ្តល់ឱកាសឲ្យធនធានមនុស្សបានអភិវឌ្ឍដល់កម្រិតណា?
ការយកចិត្តទុកដាក់ដល់មនុស្ស និងគិតគូរពីជោគជតារបស់គេ
គឺជារឿងដែលយើងត្រូវគិតមុនគេបង្អស់។
កុំភ្លេចដាក់បញ្ចូលវាទៅក្នុងសមីការភារកិច្ចរបស់លោកអ្នកគ្រប់ពេល។
ពោះដែលគ្មានអាហារ មិនអាចធ្វើជាទីប្រឹក្សានយោបាយដ៏ល្អបានទេ។
អំពើយុត្តិធម៌ចំពោះមនុស្ស មិនថាជារឿងតូចឬរឿងធំ វាដូចគ្នាទាំងអស់។
បុគ្គលដែលព្រងើយកន្តើយនឹងរឿងតូចតាច
គេក៏មិនអាចគិតរឿងធំដុំបានដែរ។
` ` `
អ្នកណាឆ្កួត?
សំណួរដែលធ្វើឲ្យខ្ញុំស្ទើរឆ្កួតម្តងៗគឺ "អ្នកឯងឆ្កួតទេឬ?"
តែតាមពិត អំពើឆ្កួត គឺការធ្វើអ្វីដដែលៗ តែបែរជារំពឹងផលផ្សេងគ្នានោះឯង។
យើងមិនគួរដោះស្រាយបញ្ហាមួយ ដោយការបង្កើតបញ្ហាមួយថ្មីទៀតឡើយ។
បើចង់បានភាពគង់វង្សស្ថិតស្ថេរ យើងគួរមាននិស្ស័យជាអ្នករិះគិតរកវិធីថ្មីៗ។
យើងមិនត្រូវឲ្យអស់សង្ឃឹមក្នុងភាពជាមនុស្សឡើយ
ព្រោះយើង គឺជាមនុស្ស!!! (មានខួរក្បាល)។
` ` `
បរិស្ថាន
បរិស្ថាន គឺអ្វីៗទាំងឡាយដែលមិនមែនជាខ្ញុំ
អ្នកចូលចិត្តកាប់ដើមឈើ មិនយូរមិនឆាប់គង់តែដឹងទេ។
` ` `
សេចក្តីសុខនឹងការងារ
ក្តីស្រឡាញ់ទៅលើកិច្ចការដែលខ្លួនធ្វើ
បានបង្រៀនអ្វីៗដល់យើងឲ្យចេះ លើសពីតួនាទីដែលត្រូវធ្វើទៅទៀត។
យើងមិនគួរបង្រៀនឲ្យយុវជនប្រឹងប្រែងរកជោគជ័យក្នុងជីវិតទាំងងងឹត
ងងល់នោះឡើយ។ អ្វីដែលសំខាន់បំផុតគឺ ការមានក្តីសុខនឹងការងារ
ក្តីសុខជាមួយនឹងផលដែលកើតឡើង ក្តីសុខនឹងការបានចេះដឹង
ក្តីសុខនឹងការបំពេញប្រយោជន៍ដល់សង្គម នោះគឺជាជោគជ័យពិតប្រាកដ។
បើចង់បានក្តីសុខនឹងការងារ យើងត្រូវផ្សារភ្ជាប់ជីវិតទៅនឹងគោលដៅ
កុំផ្សារភ្ជាប់នឹងមនុស្ស។
នៅទីបញ្ចប់ កុំធ្វើខ្លួនសម្រាប់តែជោគជ័យ (១)
តែត្រូវធ្វើខ្លួនឲ្យទៅជាមនុស្សមានតម្លៃជាអមតៈ។
(១) ការប្រឹងប្រែងរកជោគជ័យដោយមិនបានថ្លឹងថ្លែង មិនបានសិក្សាពិចារណា អ្នកអាចនឹង ទទួលបាន
ជោគជ័យម្យ៉ាងៗ តែវាមិនមែនជាជោគជ័យដ៏ពិតប្រាកដឡើយ។ (ម.ប.)
` ` `
ចិត្តវិទ្យា
វាគឺជាការល្អប្រសើរ និងសមរម្យបំផុតរបស់វិទ្យាសាស្ត្រ ដែលបានសិក្សាអំពីចិត្តវិទ្យារបស់មនុស្ស ដើម្បីជួយ
បង្កសុវត្ថិភាពដល់មនុស្ស សម្រាប់ឲ្យខ្លួនឯងផង និងទាំងក្នុងចំណោមធម្មជាតិទាំងមូលផង។
មនុស្សជាច្រើនបាននិយាយថា បញ្ញានាំឲ្យកើតអ្នកប្រាជ្ញធំៗ
ខ្ញុំគិតថាវាខុសស្រឡះ ការពិតគឺជាឧបនិស្ស័យឯណោះវិញទេ។
ការចងចាំ គ្រាន់តែជាវត្ថុបន្លំភ្នែកប៉ុណ្ណោះ
ព្រោះវាត្រូវគេតុបតែងទៅដោយហេតុការណ៍ផ្សេងៗក្នុងបច្ចុប្បន្ន។
គំនិតជាតិនិយមជ្រុល វាជាជំងឺកញ្ជ្រឹលរបស់សង្គមមនុស្ស
អំពើហិង្សាវាតែងស្ថិតនៅក្នុងកណ្តាប់ដៃរបស់ភាពល្ងង់ខ្លៅ។
អ្វីដែលខ្ញុំធ្លាប់ជួបប្រទះមក ខ្ញុំសរសើរមនុស្សល្អដែលស្ងៀមស្ងាត់
ជាជាងមនុស្សល្អដែលអួតអាង ជាន់ឈ្លីដៀលត្មះអ្នកដទៃ។
ទស្សនៈមិនល្អ នឹងនាំឲ្យកើតបុគ្គលិកលក្ខណៈអន់ខ្សោយ (អន់ចរិត)។
ខ្ញុំទទួលស្គាល់ថា ការគិត ធ្វើឲ្យមានផលប៉ពាល់ដល់រាងកាយរបស់យើង។
` ` `
អំណាចរបស់រដ្ឋ
ស្ថិរភាពរបស់រដ្ឋមួយ គឺជារឿងដែលពុំអាចទស្សន៍ទាយបានត្រឹមត្រូវពិតប្រាកដឡើយ ព្រោះវាមានបច្ច័យ
ដែលត្រូវប្រតិបត្តិដ៏ច្រើនសន្ធឹកសន្ធាប់។ រឿងនេះ មិនមែនដោយសារតែការខ្វះរបៀបរៀបចំនោះទេ(១)។
គ្មានការបំផ្លាញច្បាប់រដ្ឋណាដែលធ្ងន់ធ្ងរជាងការអនុម័តច្បាប់ហើយ បែរជាយកទៅអនុវត្តមិនកើតនោះ
ឡើយ។
ការព្យាយាមបន្ស៊ីរវាងអំណាចនឹងវិចារណញ្ញាណឲ្យដើរស្របគ្នា គឺជាការដែលធ្វើបានដោយពិបាក ទោះ
បីជាបាន ក៏បានមិនយូរប៉ុន្មានដែរ។
បុគ្គលទាំងឡាយគួរតែត្រូវបានទទួលនូវការបម្រើ ពុំមែនត្រូវឲ្យគេមកគ្រប់គ្រងនោះទេ(២) ។ ភាពជា
មនុស្សត្រូវតែមានសិទ្ធិក្នុងការបញ្ចោញមតិ និងបើពុំទាន់មាន គេត្រូវតែធ្វើឲ្យវាកើតមានឡើង។
អំណាច វាជាសេចក្តីស្រេកឃ្លានរបស់អ្នកដែលមានគុណធម៌ទាប។ បើគេនឹងធ្វើទោសមកលើខ្ញុំ នោះ
វាមកពីខ្ញុំប្រឆាំងនឹងអំណាចនោះឯង។ តែវាក៏មិនពិបាកអ្វីដែរជតាកម្មបានផ្តល់អំណាចឲ្យខ្ញុំ(៣) រួចរាល់អស់ហើយ។
(១) រដ្ឋគ្មានស្ថិរភាពដោយសារបច្ច័យច្រើនយ៉ាង រួមទាំងការអនុវត្តន៍ច្បាប់ល្អឬមិនល្អផងដែរ។
(២) គេត្រូវធ្វើច្បាប់ដើម្បីបម្រើប្រជារាស្ត្រ មិនមែនធ្វើច្បាប់ដើម្បីគ្រប់គ្រងប្រជារាស្ត្រនោះទេ។
(៣) ផ្តល់អំណាច : ក្នុងទីនេះសំដៅទៅលើ សិទ្ធិក្នុងការគិតនិងការសម្រេចចិត្ត។ (ម.ប.)
` ` `
ទោសមកជាមួយនឹងការឆ្ងាញ់
បិសាច បានដាក់ទុក្ខទោសឲ្យនៅជាប់ជាមួយនឹងអ្វីដែលយើងចូលចិត្ត មិនថាជាការខូចខាតសុខភាពដែល
យើងខំព្យាយាមថែរក្សា ការកើតទុក្ខ ដោយសារតែអ្វីដែលយើងស្រឡាញ់ចូលចិត្ត ព្រមទាំងជំងឺធាត់ដែលកើតឡើង
ដោយសារការឆ្ងាញ់របស់យើង។
` ` `
អំពីទ្រឹស្តី
ទ្រឹស្តីដែលល្អបរិសុទ្ធ គឺទ្រឹស្តីដែលមានការអធិប្បាយយ៉ាងងាយស្រួល ងាយយល់ អំពីការពិតក្នុងលក្ខខណ្ឌ
មួយដែលមានព្រំដែនច្បាស់លាស់។
តាមពិត គ្មានទ្រឹស្តីបែបតក្កៈណា (១) អាចរកឃើញដល់ឫសគល់ឡើយ។
មានតែផ្លូវម្យ៉ាង គឺការប្រើញាណឈ្វេងយល់ ដើម្បីជួយឲ្យរកឃើញអំពីច្បាប់ដែលបង្កបង្កើតអ្វីៗឲ្យយើងដឹង
ព្រោះការពិតរបស់ទ្រឹស្តី វាកើតឡើងនៅក្នុងចិត្តរបស់យើង មិនមែនកើតឡើងដោយការមើលឃើញនឹងភ្នែកនោះ
ឡើយ។
(១) ទ្រឹស្តីបែបតក្កៈ : ទ្រឹស្តីបែបគិតពិចារណាទៅតាមហេតុផល (logic) ។
` ` `
កម្លាំងជំរុញ
មានរបស់ពីរយ៉ាងដែលផ្តល់ជាកម្លាំងជំរុញយ៉ាងខ្លាំងដល់ខ្ញុំគឺ
ឧបនិស្ស័យពីបុព្វេ
និងវិចារណញ្ញាណនៃគុណធម៌សកល។
` ` `
គិត គិត គិត
ប្រាកដជា ជួយមិនបានទេ ប្រសិនបើអ្នកគិតចង់ធ្វើខ្លាំងដើម្បីឲ្យអ្នកដទៃកោតញញើត ព្រោះអ្នកគ្រាន់តែ
ជាចំណុចដ៏តូចមួយក្នុងចំណោមធម្មជាតិដ៏ធំធេងមហិមាគ្មានកោះត្រើយ រួមទាំងអមតភាវៈដ៏សែនអាថ៌កំបាំងប៉ុណ្ណោះ។
វាជាការល្អប្រសើរណាស់ បើម្នាក់ៗគិតដល់រឿងនេះឲ្យបានញឹកញាប់។
ពេលខ្ញុំដឹងអំពីរបៀបគិតរបស់ខ្លួនឯង ខ្ញុំយល់ឃើញថា រូបារម្មណ៍ មានតួនាទីសំខាន់ជាងទេពកោសល្យ
ឬការគិតបែបវិជ្ជមានផ្សេងៗទៅទៀត។
` ` `
មរតកចំណេះវិជ្ជា
មនុស្ស ខុសប្លែកពីគ្នាទៅតាមការប្រព្រឹត្តរបស់ខ្លួន។ ហេតុនេះ
ចំណេះវិជ្ជាដែលងាប់ស្តូកតែមួយមុខ នៅមិនទាន់គ្រប់គ្រាន់ទេ។
បើក្បួនតម្រាណាដែលមិនចង់ឲ្យវិនាសបាត់បង់ពីលោកយើង ក្បួនតម្រានោះត្រូវតែបានទទួលនូវការកែលម្អជាបន្តបន្ទាប់ បើមិនដូច្នោះទេ វាក៏មិនខុសពីប្រាសាទបុរាណដែលព្រៃដុះព័ទ្ធជុំជិតគ្មានអ្នកណានឹកនាដល់នោះ
ឡើយ។
ក្បួនតម្រានីមួយៗ ត្រូវតែបានកែលម្អ ដុសខាត់ឲ្យមានពន្លឺភ្លឺចែងចាំង មានរស្មីត្រចះត្រចង់ជាប្រចាំ ទើប
ជាការល្អ។ ខ្ញុំក៏ជាសមាជិកម្នាក់ដែលកំពុងតែដុសខាត់នោះឯង។
` ` `
កិលេស
បញ្ហាពិតប្រាកដ វាសំខាន់លើចិត្តគំនិតរបស់មនុស្ស(១)។
ការបំបែកអាតូមរបស់ព្លុយតូនីញ៉ូម
វាងាយស្រួលជាងការបំបែកកិលេសចេញពីចិត្តរបស់មនុស្សទៅទៀត។
(១) ការដោះស្រាយបញ្ហា វាអាស្រ័យលើចេតនារបស់មនុស្ស ឬអាចនិយាយម៉្យាទៀតថា កិលេសរបស់
មនុស្ស គឺជាចំណងធ្វើឲ្យពិបាកដោះស្រាយបញ្ហាផ្សេងៗ។ (ម.ប.)
` ` `
ក្តីកតញ្ញូ
ខ្ញុំបានរំឭកខ្លួនឯងជាប្រចាំថា ទាំងខាងក្នុងនិងខាងក្រៅខ្លួនរបស់ខ្ញុំ ដែលអាចរស់រានគង់វង្សនៅបាន
គឺអាស្រ័យទៅលើអ្នកដទៃ មានទាំងអ្នកនៅរស់ ព្រមទាំងអ្នកដែលស្លាប់បាត់ទៅហើយក្តី។ ហេតុនេះ ខ្ញុំត្រូវប្រើ
កម្លាំងឲ្យបានប្រហាក់ប្រហែលគ្នាដើម្បីតបស្នងទៅនឹងអ្វីដែលខ្ញុំបានទទួល។
ដរាបណាយើងយល់ពីមនុស្សបានយ៉ាងស៊ីជម្រៅ ពេលនោះយើងនឹងកើតមានក្តីមេត្តាករុណាដល់គេ
ទោះជាពេលមានសុខឬមានទុក្ខក៏ដោយ។
` ` `
កម្លាំងបណ្តាលចិត្ត
មនុស្សត្រូវដឹងពីកម្លាំងបណ្តាលចិត្ត ភាពមាយា និងក្តីទុក្ខរបស់ខ្លួនឯង។
ភាពធុញទ្រាន់នឹងជីវិតម្តងហើយម្តងទៀត
វានឹងជួយបំផុសឲ្យកកើតជាគំនិតថ្មីៗឡើង។
ការចង់ចេះចង់ដឹង
គឺជាគ្រាប់ពូជនៃសេរីភាព ដែលរួចផុតពីសមាំធនៃការគាបសង្កត់។
ចេតនារម្មណ៍និងការស្រេកឃ្លាន
គឺជាកម្លាំងបណ្តាលចិត្តរបស់មនុស្សទាំងឡាយ។
ថ្វីត្បិតតែ ក្តីប្រាថ្នាឲ្យគេទទួលស្គាល់ វាគឺជាកម្លាំងបណ្តាលចិត្តដ៏សំខាន់របស់មនុស្ស ប៉ុន្តែ ក្តីប្រាថ្នាឲ្យល្អជាង ពូកែជាង ខ្លាំងជាង ឆ្លាតជាងមនុស្សរួមលោកដទៃផ្សេងទៀត វានឹងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សអាត្មានិយមដែល
បង្កទំនាស់ដល់ខ្លួនឯងនិងសង្គម ដោយមិនអាចជៀសផុតឡើយ។
លុះដល់ទីបំផុត ធម្មជាតិរបស់អារម្មណ៍ នឹងជំរុញមនុស្សឲ្យខំស្វះស្វែងរកជីវិតផ្ទាល់ខ្លួន ទៅតាមរូបារម្មណ៍
ដ៏បរិសុទ្ធនោះឯង។
` ` `
ច្បាប់កម្មផល
អំណាចកម្ម ស្នងកម្មមួយចំនួន
បានធ្វើទៅលើមនុស្សដែលមានគុណធម៌ទាប។
ខ្ញុំជឿទៅលើច្បាប់ដ៏ជាក់លាក់មួយថា
អ្នកដែលឈ្លោះនឹងអ្នកប្រាជ្ញ គឺមនុស្សពាល។
នេះមិនមែនជារឿងអាថ៌កំបាំង ហើយក៏មិនមែនសម្រាប់ការពារអ្វីដែរ។
តែពុំត្រូវឲ្យអ្នកណាមកមានសិទ្ធិបង្គាប់បញ្ជាលើអ្នកដទៃឡើយ
លើកលែងតែសាមីខ្លួនគេទទួលយល់ព្រមដោយស្ម័គ្រចិត្តប៉ុណ្ណោះ។
មនុស្សគ្រប់រូប មានសិទ្ធិដើម្បីរស់នៅជារបស់ខ្លួន
មិនមែនត្រូវបង្ខំឲ្យមកពលីជីវិតសម្រាប់អ្នកណាម្នាក់ឡើយ។
` ` `
បរិមាណ និង គុណភាព
អ្វីដែលរាប់បាន ក៏មិនគួរបើនឹងរាប់
អ្វីដែលអាចជឿបាន ក៏មិនគួរនឹងរាប់។
[ឲ្យទោះបីជាធ្វើអ្វីបានល្អហើយក៏ដោយ គេមិនគួរជាប់ជំពាក់នឹងរបស់នោះទៀតទេ
តែគេគួរតែបង្កើនបរិមាណនិងគុណភាពរបស់វាជាបន្តទៅទៀត] (ម.ប.)
` ` `
វិជ្ជា និង ជំនឿ
ក្នុងសតវត្សមុន មានទំនាស់ដ៏ធំមួំយរវាងចំណេះវិជ្ជានឹងជំនឿ។ មនុស្សសម័យថ្មីភាគច្រើនបានយល់ឃើញថា
ជំនឿពីបុរាណ គួរតែជំនួសដោយចំណេះដឹងសម័យថ្មី។ គេជឿថា ចំណេះដឹងថ្មីៗវាមានភាពច្បាស់លាស់ជាង ហើយ
ក៏ពុំសូវមានអ្នកជំទាស់ទៀតផង។
តាមការពិត មុខនាទីរបស់ស្ថាប័នសិក្សាអប់រំ គឺការបើកចំហឲ្យមានការគិត និងស្រាវ ជ្រាវស្វែងយល់បន្ថែម
តរៀងទៅ។ ការសិក្សាអាចនឹងគង់វង្សទៅបាន ដរាបណាមនុស្សនៅភ្លេចពីអ្វីដែលខ្លួនធ្លាប់បានរៀន។
ពេលខ្លះខ្ញុំសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំត្រូវពង្រីកទ្រឹស្តីសម្ព័ន្ធភាពនេះ? តាមដែលខ្ញុំគិត ហេតុផលគួរតែ
ស្ថិតនៅត្រង់ថា មនុស្សយើងពេលចាស់ទៅ គេមិនសូវនឹកគិតទៅដល់រឿងអវកាសប៉ុន្មានទេ គេច្រើនតែគិតតាំងពី
នៅក្មេងៗមកម្ល៉េះ ប៉ុន្តែបញ្ញារបស់ខ្ញុំវាលូតលាស់យឺតពេក ទើបបានជាខ្ញុំមកចាប់អារម្មណ៍អំពីរឿងនេះនៅពេលខ្ញុំ
ចាស់ទៅវិញ។
` ` `
លោករបស់មនុស្ស
មនុស្សព្យាយាមស្វែងយល់ពីលោកទៅតាមវិធីដ៏ងាយបំផុត។ ពេលខ្លះ គេយកបទពិសោធន៍របស់ខ្លួនមកធ្វើជា
ច្បាប់លោក។ នេះជាអ្វីដែលអ្នកកវីនិពន្ធ អ្នកសិល្បៈ អ្នកទស្សនវិជ្ជា អ្នកវិទ្យាសាស្ត្រ បាននាំគ្នាធ្វើទៅតាមវិធីរបស់ខ្លួន។
លោកសម្រាប់តែខ្លួនឯងនេះ ធ្វើឲ្យជីវិតវិលវល់តែក្នុងអារម្មណ៍ ដែលធ្វើឲ្យគេមិនអាចស្វែងយល់ពីលោក
ដោយពិតប្រាកដបានឡើយ។
` ` `
សេរីភាពខាងតម្រិះវិជ្ជា
សម្រាប់រូបខ្ញុំ សេរីភាពខាងតម្រិះវិជ្ជា គឺជាការមានឥស្សរភាពក្នុងការស្វែងរកការពិត ហើយបង្រៀន ឬ
សរសេរនូវអ្វីដែលយើងជឿថាពិត។
យើងមិនត្រូវចាក់សោរឿងដែលយើងរកឃើញ ថាជាសច្ចភាពនោះទេ។
ការចាក់សោបែបនេះ គឺការបំបិទសេរីភាព ដែលធ្វើឲ្យរាំងស្ទះដល់ការរីកចម្រើនខាង បញ្ញារបស់មនុស្ស
និងធ្វើឲ្យសង្គមខ្វះភាពយុត្តិធម៌ទៀតផង។
` ` `
ជីវិតគ្រប់ល្មម
តុ កៅអី ថាសផ្លែឈើ វីយ៉ូឡុង
តើមានអ្វីខ្លះទៀត ដែលធ្វើឲ្យមនុស្សមានសេចក្តីសុខ?
ជីវិតរបស់ខ្ញុំសែនសាមញ្ញធម្មតា មិនមានអ្វីឲ្យនរណាចាប់អារម្មណ៍ឡើយ។
មានការពិតម៉្យាដែលខ្ញុំដឹង គឺខ្ញុំបានកើតមកជាមនុស្ស។
តែប៉ុណ្ណោះ វាក៏ជាការគ្រប់គ្រាន់ណាស់ហើយ។
` ` `
ខ្លួនឯង និង អ្នកដទៃ
យើងត្រូវគោរពគេគ្រប់គ្នា ក្នុងឋានៈជាបុគ្គលម្នាក់
ដែលមិនមែនជាតួឯក ឬជាបុគ្គលដ៏អស្ចារ្យណាមួយនោះឡើយ។
លុះត្រាតែយើងហ៊ានគោរពខ្លួនឯង
ទើបយើងពេញចិត្តនឹងគោរពអ្នកដទៃ ព្រមទាំងខ្លួនឯងយ៉ាងពិតប្រាកដ។
គ្មានតម្លៃអ្វីដែលកើតឡើងដោយការមានះព្យាយាម
ឬការក្រាញននៀលនឹងមុខតំណែងនោះឡើយ។
ប៉ុន្តែ វាជាអ្វីដែលកើតចេញមកពីក្តីស្រឡាញ់និងការពេញចិត្ត
ដែលលះបង់ដើម្បីប្រយោជន៍របស់មនុស្សជាតិនោះឯង។
` ` `
ការបំពេញកិច្ចការ
ការងារធ្វើឲ្យជីវិតមានតម្លៃ។ ខ្ញុំពុំដែលបណ្តោយឲ្យខ្លួនឯងឃ្លាតឆ្ងាយពីការងារឡើយ ទោះជាស្ថិតនៅក្នុង
ស្ថានការណ៍ណាក៏ដោយ។
ប្រការបីយ៉ាង ដែលនាំឲ្យការងារដើរទៅមុខបានគឺ ៖
១. ធ្វើការឲ្យច្រើន
២. យកចិត្តទុកដាក់ សូម្បីតែរឿងតូចតាចក៏មិនត្រូវរំលងដែរ
៣. រស់នៅយ៉ាងសាមញ្ញ (កុំខំសម្តែងយ៉ាងនេះយ៉ាងនោះ)។
ប្រការបីយ៉ាង ដែលនាំឲ្យការងារមានដំណើរការល្អគឺ ៖
១. ពេលកំពុងស្មុគស្មាញ ត្រូវរកភាពងាយស្រួលឲ្យឃើញ
២. ពេលកំពុងមានទំនាស់ ត្រូវរកការសម្រុះសម្រួលឲ្យឃើញ
៣. ពេលកំពុងជួបការលំបាក ត្រូវរកឱកាសឲ្យឃើញ។
` ` `
ចេះឬមិនចេះ
ភាពខុសគ្នារវាងអ្នកចេះច្រើនបំផុតនឹងអ្នកចេះតិចបំផុត វាគ្មានន័យអ្វីទាំងអស់បើប្រៀបធៀបជាមួយនឹងអ្វី
ដែលយើងមិនទាន់ចេះ។
[ព្រោះអ្វីដែលមនុស្សគ្រប់គ្នាមិនទាន់ចេះ វានៅសល់ច្រើនពេក]
មនុស្សចេះពុំទាន់ដល់មួយភាគមួយសែន (១/១០០ ០០០) នៃធម្មជាតិដែលបង្ហាញឲ្យយើងឃើញនោះឡើយ។
ខ្ញុំមិនដឹង ខ្ញុំមិនខ្វល់ វាគ្មានអ្វីឲ្យខុសប្លែកគ្នាឡើយ។
` ` `
តន្ត្រី
បើមិនមែនជាអ្នករូបវិទ្យា ខ្ញុំអាចនឹងក្លាយមកជាតន្ត្រីករ
ព្រោះគំនិតរបស់ខ្ញុំ ចេញជាសំឡេងតន្ត្រី
ខ្ញុំយល់សប្តិឃើញសុទ្ធតែចម្រៀង
មើលឃើញខ្សែជីវិតអណ្តែតត្រសែតដូចអក្សរភ្លេង
ហើយខ្ញុំមានសេចក្តីសុខក្នុងការស្តាប់ចម្រៀង។
` ` `
ការតាំងសមាធិ
អារម្មណ៍ល្អបំផុតដែលយើងបានស្គាល់ គឺសមាធិ។
វាគឺជាប្រភពកកើតនៃក្បួនតម្រានិងសិល្បៈទាំងឡាយ។
អ្នកដែលមិនអាចរកឃើញសភាវៈនេះទេ
គេក៏មិនខុសអ្វីពីមនុស្សស្លាប់នោះឡើយ។
សភាវៈនេះ នឹងបង្ហាញឲ្យឃើញនូវបញ្ញាញាណដ៏ខ្ពង់ខ្ពស់
និងភាពស្រស់បំព្រងដែលគ្មានអ្វីប្រៀបផ្ទឹម។
ការឈ្វេងយល់នេះ អារម្មណ៍នេះ គឺជាអត្ថន័យរបស់សាសនា។
គឺមានតែភាវៈនេះប៉ុណ្ណោះ ទើបអាចឲ្យខ្ញុំរាប់បញ្ចូលខ្លួនខ្ញុំ
ទៅជាសាសនិកជន អ្នកគោរពសាសនាម្នាក់បាន។
` ` `
គុណធម៌
ការប្រព្រឹត្តដោយគុណធម៌ គឺជាសោភ័ណភាពនៃជីវិត
អ្វីដែលសំខាន់បំផុតរបស់គុណធម៌ គឺអំពើរបស់យើង។
ការមានលំនឹងក្នុងចិត្ត និងដំណើរជីវិតរស់នៅរបស់យើង
វាអាស្រ័យលើអំពើនិងគុណធម៌នេះឯង។
` ` `
ការងារ និង ជីវិត
ខ្ញុំមានអារម្មណ៍ថា លោកអ្នកចង់បានការងារដែលធ្វើឲ្យអនាគតរឹងមាំ ព្រោះអ្នកត្រូវគិតគូរដល់ការទ្រទ្រង់ជីវិត។
តែសម្រាប់ខ្ញុំ
ខ្ញុំមានសេចក្តីសុខក្នុងការធ្វើឲ្យការងារនិងដំណើរជីវិត
ដើរជាមួយគ្នាក្នុងផ្លូវតែមួយ។
ការធ្វើបែបនេះ
វាជួយឲ្យយើងមានជីវិតជារបស់ខ្លួនឯងបានគ្រប់ពេលគ្រប់វេលា
ហើយវាធ្វើឲ្យយើងមានសេចក្តីសុខជារៀងរាល់ថ្ងៃ ដូចកាលនៅពីក្មេងអញ្ចឹង។
` ` `
សេចក្តីសុខ
មនុស្សមានសេចក្តីសុខ
គឺមនុស្សដែលពេញចិត្តនឹងបច្ចុប្បន្ន ជាជាងការគិតព្រួយបារម្ភអំពីអនាគត។
តែខ្ញុំសុំអះអាងថា
បុគ្គលដែលមានសេចក្តីសុខដ៏ល្អស្អាតបំផុត
លុះត្រាតែគេលែងព្រួយបារម្ភអំពីការរស់រានមានជីវិត។
` ` `
សាមគ្គី
ភាពជាមនុស្ស អាចមានជីវិតរួបរួមសាមគ្គីបាន ដរាបណាគេមិនព្រមឲ្យសម្ភារៈអូសទាញ ហើយមានឆន្ទៈ
ក្នុងការកសាងមនសិការសង្គម។
` ` `
កំណកំណើតវិទ្យាសាស្ត្រ
វិទ្យាសាស្ត្រ កើតឡើងដោយទឹកចិត្តស្រេកឃ្លានចង់ដឹងពីសច្ចភាព
ដែលអារម្មណ៍បែបនេះ កើតមកពីសាសនា។
ហេតុនេះហើយ ទើបវិទ្យាសាស្ត្រខ្វះសាសនា គឺភាពពិការ
ឯសាសនាប្រាសចាកវិទ្យាសាស្ត្រ គឺភាពល្ងង់ខ្លៅ។
ខ្ញុំធុញទ្រាន់ពួកអ្នកវិទ្យាសាស្ត្រដែលលើកយកវិទ្យាសាស្ត្រ ប្រៀបដូចជាយកក្តារមួយបន្ទះ មករកមើលតែកន្លែងណាដែលស្តើងៗ ហើយចោះរន្ធត្រង់នោះយ៉ាងមើលស្រាលជាទីបំផុត។
យើងមិនគួរព្យាយាមធ្វើនូវអ្វីដែលងាយបំផុតនោះទេ តែយើងគួរតែខំធ្វើនូវអ្វីដែលពិបាកបំផុត។ ត្រូវប្រើ
ថាមពលទាំងអស់ដែលយើងមាន ដើម្បីធ្វើរបស់ពិបាកៗឲ្យទៅជាងាយ។
វិទ្យាសាស្ត្រនឹងរលាយបន្តិចម្តងៗ ប្រសិនបើប្រើវាទៅរកផ្លូវខុស។
` ` `
ការត្រៀមស្លាប់
ការភ័យខ្លាចនឹងសេចក្តីស្លាប់ ជាការភ័យខ្លាចដែលខុសបំផុត ព្រោះវាមិនមែនកើតឡើងនៅលើមនុស្ស
ស្លាប់ឯណា? (មិនទាន់ស្លាប់ប្រញាប់ខ្លាចម៉្លេះ?)
ក្តីស្លាប់មិនមែនជាចុងបញ្ចប់នៃជីវិតនោះទេ ប្រសិនបើយើងអាចផ្ទេរគ្រាប់ពូជទៅឲ្យអនុជនជំនាន់
ក្រោយ។ រាងកាយរបស់យើង គ្រាន់តែជាមែកធាងនៃគ្រាប់ពូជសតិបញ្ញារបស់ជីវិតតែប៉ុណ្ណោះ។
ខ្ញុំតាំងចិត្តថា នឹងផឹកថ្នាំឬទទួលឧបករណ៍សង្គ្រោះឲ្យតិចបំផុត បើនៅពេលណា
សេចក្តីស្លាប់វាមកដល់។ តែទម្រាំដល់ពេលនោះ បេះដូងរបស់ខ្ញុំ បានប្រើប្រាស់យ៉ាងពេញទំហឹងរួចទៅហើយ។
` ` `
ការសម្ងាត់
ការសម្ងាត់វាគ្រាន់តែជាការអធិប្បាយដែលហាមមិនឲ្យគេប្រឆាំងប៉ុណ្ណោះ។ ប៉ុន្តែទេវតាប្រទានភាពរឹងរូសដល់ខ្ញុំក្នុង
ការស្វែងរកការពិតរបស់សេចក្តីទុក្ខសោកផ្សេងៗ។
` ` `
អំពើល្អ
ការប្រព្រឹត្តអំពើល្អ ប្រៀបដូចជាកំណាព្យដ៏ល្អអញ្ចឹងដែរ។ បុគ្គលម្នាក់អាចមានឧត្តមគតិដ៏ខ្ពង់ខ្ពស់
តែវាក៏ជាការដែលពិបាកយល់ណាស់ដែរ។
ខ្ញុំគិតថា ជីវិតដ៏សាមញ្ញនិងចិត្តគំនិតដែលមិនលង់នឹងខ្លួនឯង (មិនសម្តែង) គឺជាអ្វីដែលល្អបំផុត
សម្រាប់មនុស្សគ្រប់គ្នា។
មិនសំខាន់ថា អ្នកនៅទីណាឬកន្លែងណានោះទេ អ្វីដែលសំខាន់អ្នកត្រូវធ្វើទៅតាមវិចារណញ្ញាណ
របស់ខ្លួនឯងដោយមិនចាំបាច់ខ្វល់ ឬចាប់អារម្មណ៍អំពីអ្នកដទៃច្រើនពេកនោះឡើយ។
` ` `
ចលនាអាថ៌កំបាំង
គ្រប់វត្ថុទាំងឡាយត្រូវកំណត់ដោយថាមពលផ្សេងៗ ដែលយើងមិនអាចបញ្ជាទៅលើវាបាន
តែវាកំណត់នូវដំណើរការផ្សេងៗ ចាប់តាំងពីសត្វល្អិតតូចតាចរហូតដល់ភព ដទៃ។ មនុស្ស សត្វ រុក្ខជាតិ
ដំណាំដាំដុះ ធូលី អាកាស សុទ្ធតែមានចលនានៅក្នុងចង្វាក់មួយដ៏អាថ៌កំបាំងទាំងជិតឆ្ងាយ ទាំងមើលឃើញ
និងទាំងមើលមិនឃើញ។
http://www.mindbooks.com.kh
អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
ReplyDeleteជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537
ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំបានរៀបការយ៉ាងមានសុភមង្គលជាមួយប្តីដែលគួរឱ្យស្រឡាញ់និងយកចិត្តទុកដាក់មានកូនពីរនាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់ណាស់ដែលគាត់យករឿងនេះទៅតុលាការដើម្បីសុំលែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់បានខ្ចប់ចេញពីផ្ទះ ហើយធ្វើឲ្យខ្ញុំ និងកូនៗឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បានប្រាប់ខ្ញុំថាកុំយំទៀតឡើយ ហើយថាខ្ញុំប្រើពេលសម្រាកចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់និយាយជាមួយខ្ញុំ ហើយប្រាប់ខ្ញុំនូវអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជាអស្ចារ្យណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com
ReplyDelete