របៀបធ្វើការសំអាតទិន្នន័យក្នុងទូរសព្ទ័ iPhone របស់អ្នកអោយដូចថ្មី
ប្រសិនបើលោកអ្នកចង់ធ្វើការលក់ទូរសព្ទ័ iPhone រឺចង់ធ្វើអោយទូរសព្ទ័របស់អ្នកដូចថ្មី និងដើរលឿនជាមុន ដូចកាលទិញមកដំបូង។ យើងខ្ញុំសូមធ្វើការបង្ហាញពីវិធីសំអាតរាល់ទិន្នន័យ និង Settings ផ្សេងៗដែលលោកអ្នកបានធ្វើការរៀបចំពីមុន ប៉ុន្តែប្រសិនបើលោកអ្នកធ្វើការសំអាតនោះរាល់ទិន្នន័យដែលមាននៅក្នុងទូរសព្ទ័ iPhone ដូចជា Photo, Music, Video, Application និង Games ផ្សេងៗ និងត្រូវលុបចោលទាំងអស់។ នេះមានន័យថាទូរសព្ទ័របស់អ្នកដូចថ្មីចឹង ដែលទើបនឹងទិញ ។
ខាងក្រោមនេះពពកសូមធ្វើការបង្ហាញពីវិធី សំអាតទូរសព្ទ័ iPhone ៖
ជាដំបូងសូមចូលទៅកាន់ Settings
បន្ទាប់មកទៀតចូលទៅកាន់ General
ហើយស្វែងរកពាក្យថា Reset រួចចុចលើពាក្យនោះ
ក្រោយមកទៀតសូមជ្រើសរើសយក Reset All Settings
ក្រោយពីជ្រើសរើសរួចវានឹងសាកសួរអ្នកម្តងទៀត Reset all settings ដូច្នេះសូមចុចលើប៊ូតុងអក្សរក្រហមនោះ
រួចសូមធ្វើការរងចាំបន្តិច រហូតដល់វាដំណើរការសំអាតទូរសព្ទ័ iPhone របស់អ្នករួច
Post a Comment