Header Ads


 

គុណតម្លៃរបស់ធីមវើក





សុភាសិតចិនពោលថា"នៅពីក្រោយខ្នងអ្នក​ខ្លាំងតែងមានអ្នកខ្លាំងម្នាក់​ទៀតជានិច្ច"។ ការពិតធីមវើក
ជាបេះដូងសំខាន់​នៃជោគជ័យ។ ហេតុនេះរឿងសំខាន់មិនមែននៅលើថា តើក្រុមនោះមានការផ្តល់គុណតម្លៃឬគ្មាន
នោះទេ តែវាអាស្រ័យនៅលើថា តើយើងបានដឹងពីតម្លៃពិតប្រាកដរបស់វាដូចម្តេចខ្លះ និងថា តើយើងអាចក្លាយជា
សមាជិកក្រុមដ៏ល្អប្រសើរឡើងដែរឬអត់ឯណោះទេ។ នេះគឺហេតុផលដែលថា ហេតុអ្វីទើបខ្ញុំអះអាងថា មនុស្សតែ
ម្នាក់ឯងមិនអាចធ្វើរឿងដែលអស្ចារ្យបានទេ។ អ្នកមិនអាចធ្វើរឿងដែលមានគុណតម្លៃពិតប្រាកដតែម្នាក់ឯង
ទេ... នេះគឺជាបទបញ្ញត្តិនៃភាពសំខាន់។

ខ្ញុំសូមឲ្យអ្នកសាកល្បងគិតពីទង្វើម្យ៉ាង ដែលមានភាពសំខាន់យ៉ាងពិតប្រាកដក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ
ហើយធ្វើដោយមនុស្សតែម្នាក់មិនថា អ្នកលើកយកឈ្មោះអ្នកណាមកនិយាយ អ្នកក៏នឹងឃើញថា ត្រូវតែមានក្រុមឬ
ពួកមនុស្សចូលមកពាក់ព័ន្ធជានិច្ច។ នោះជាហេតុថា ហេតុអ្វីប្រធានធិបតី លិនដុន ចនសុន និយាយថា "គ្មានបញ្ហា
ណាដែលយើងមិនអាចដោះស្រាយរួមគ្នាបាននោះទេ ឯបញ្ហាដែលយើងអាចដោះស្រាយដោយខ្លួនយើងតែម្នាក់
ឯងបាននេះមានតិចតួចណាស់"។

ស៊ី ជីន វិលខិស សរសេរក្នុងសៀវភៅរបស់គេ : Jesus on Leadership​ ថា ថាមពលរបស់ក្រុមមិនមែន
បង្ហាញឲ្យឃើញប្រត្យក្សតែក្នុងពិភពជំនួញសម័យថ្មីនាបច្ចុប្បន្នប៉ុណ្ណោះទេ តែនៅមានភស្តុតាងក្នុងប្រវត្តិសាស្រ្ត
ដែលចាក់ឫសយ៉ាងជ្រៅ បង្ហាញឲ្យឃើញតាំងពីសម័យព្រះយេស៊ូមកម្ល៉េះ។

វិលឃិស​ ជឿថា ៖
>​ ក្រុមតែង មានមនុស្សច្រើនជាង ជាហេតុនាំឲ្យមានធនធានមនុស្សគំនិត និងថាមពលច្រើនជាងបុគ្គល
តែម្នាក់។

> ក្រុមតូច ទាក់យកសក្តានុពលភាពជាអ្នកដឹកនាំបានខ្ពស់បំផុត ហើយ កម្ចាត់ចំណុចខ្សោយ របស់
គេឲ្យសល់​ តិចបំផុត តែចំណុចខ្លាំងនិងខ្សោយ ត្រូវបានបញ្ចេញឲ្យឃើញច្រើនបំផុតពីក្នុងខ្លួនបុគ្គលម្នាក់ៗ។

> ក្រុមជួយឲ្យមានមធ្យោបាយ ឆ្លើយតបនឹងតម្រូវការឬសម្រេចគោលដៅបានច្រើនផ្លូវ ដែលមាន
អំណោយ​ផលក្នុងការផ្តល់ជម្រើសយ៉ាងច្រើនសម្បូរបែប សម្រាប់ស្ថានការណ៍នីមួយៗ ព្រោះពេលមានបញ្ហា
អ្វីកើតឡើង ចំណេះដឹងរបស់មនុស្សម្នាក់មិនទូលំទូលាយនិងជ្រាបជ្រៅដូចមនុស្សទាំងក្រុមនោះទេ។

​ > ពេលទទួលជ័យជម្នះ ក្រុមក៏​ ចែករំលែក កេរ្តិ៍ឈ្មោះដែលបានមក។ ពេលចាញ់ពួកគេរួមគ្នាទទួលយក​
ការរិះ​គន់។ រឿងនេះ ជួយបណ្តុះនិស្ស័យសហគមន៍ឲ្យមានភាពទន់ភ្លន់ ចេះដាក់ខ្លួនយ៉ាងពិតប្រាកដ។
ប៉ុន្តែ​បុគ្គលដែលទទួការសរសើរនិងការរិះគន់តែម្នាក់ឯង គឺជាផ្លូវនាំទៅរកមោទនភាពតែខ្លួនឯងនិងផ្នត់គំនិតនៃការ
បរាជ័យទៅវិញទេ។

> ក្រុមធ្វើឲ្យអ្នកដឹកនាំ មានការទទួលខុសត្រូវ ចំពោះគោដៅ តែអ្នកដែលគ្មានជំពាក់ជំពិននឹងអ្នកណា
សោះ គេនឹងអាចផ្លាស់ប្តូរគោលដៅដោយគ្មានការទទួលខុសត្រូវអ្វីឡើយ។

បើអ្នកចង់បញ្ចេញឲ្យអស់សក្តានុពលរបស់ខ្លួន ឬតស៊ូដើម្បីសម្រេចចិត្តការដែលមើលទៅមិនសមនឹងទៅរួច
ដូចជាការផ្តល់ទិន្នន័យរបស់អ្នកក្រោយពីពេលអ្នកលាចាកលោកនេះពីរពាន់ឆ្នាំទៅមុខ អ្នកចាំបាច់ត្រូវធ្វើជាសមាជិក
របស់ក្រុម។ ស្តាប់ទៅហាក់ដូចជានិយាយដដែលៗគួរឲ្យធុញទ្រាន់ តែវាជាការពិត ពោលគឺ បុគ្គលជាអ្នកប្រកួត
ឯក្រុមជាអ្នកទទួលជ័យជម្នះ។

http://www.mindbooks.com.kh

No comments

Powered by Blogger.