ទស្សនៈខុងជឺ
បើអ្នកគិតចង់ធ្វើធំ អ្នកនឹងបានធ្វើធំ
បើអ្នកចង់ទៅជាអ្វី អ្នកនឹងបានទៅជាយ៉ាងនោះ
ដោយការប្រព្រឹត្ត ពុំមែនដោយការរង់ចាំ
ដោយការប៉ិនប្រសប់ ពុំមែនដោយសារតែឳកាស
ដោយសមត្ថភាព ពុំមែនដោយជោគវាសនា
បើធ្វើបានបែបនេះហើយ តើព្រហ្មលិខិតឯណាអាចយកឈ្នះក្តីអំណត់ព្យាយាមនោះ?
សត្វធ្វើសម្បុកឲ្យមើលដើមឈើ បម្រើរើសចៅហ្វាយឲ្យមើលចិត្ត។
មនុស្សអស្ចារ្យបំផុតគឺអ្នកធ្វើខ្លួនឲ្យសាមញ្ញបំផុត
មនុស្សដែលដាក់ខ្លួនបានទាបបំផុត នឹងក្លាយមនុស្សអស្ចារ្យបំផុត
មនុស្សមានកិត្តិយស គឺអ្នកដែចេះផ្តល់កិត្តិយសដល់អ្នកដទៃ។
បើគ្មានគំនិតពិចារណា បញ្ញាក៏មិនកើត។
ឈើវៀចធ្វើកង់់ ឈើត្រង់ធ្វើទូក
តែមនុស្សវៀចវេរ យកទៅធ្វើអ្វីក៏មិនកើតដែរ។
លេងអុកកុំគិតតែពីរឿងវាយលុកតែម្យ៉ាង។
លេងអុកត្រូវតែគិត លេងអុកជីវិតមិនឲ្យគិតម៉េចនឹងកើត?
ពេលឃើញនរណាម្នាក់ប្រព្រឹត្តខុស សូមលោកអ្នកកុំទាន់ដៀលត្មះឬប្រកែកតវ៉ានឹងគេ
ព្រោះបើអ្នកស្ថិតក្នុងស្ថានភាពបរិស្ថានដូចរូបគេ
អ្នកអាចនឹងប្រព្រឹត្តដូចរូបគេក៏មានដែរ។
ការគ្រប់គ្រងគឺការសម្រេចការងារដោយអាស្រ័យលើសមត្ថភាពអ្នកដទៃ។
អ្នកគ្រប់គ្រងកម្រិតធម្មតា ប្រើសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹង
អ្នកគ្រប់គ្រងកម្រិតមធ្យម ប្រើកម្លាំងរបស់អ្នកដទៃយ៉ាងពេញទំហឹង
អ្នកគ្រប់គ្រងកម្រិតខ្ពស់ ប្រើគំនិតបញ្ញារបស់អ្នកដទៃយ៉ាងពេញទំហឹង។
បើចេះមើលមនុស្ស ចង់ប្រាប់ក៏កើត ចង់ប្រើក៏ងាយ។
កាលបើអ្នកការទូតនិយាយថា {មែន} ឬ {ប្រហែលជា}
នោះគេចង់មានន័យថា {ប្រហែលជា}
កាលបើអ្នកការទូតនិយាយថា {ប្រហែលជា}
នោះគេចង់មានន័យថា {អត់ទេ}
កាលបើអ្នកការទូតនិយាយថា {អត់ទេ} នោះគេមិនមែនជាអ្នកការទួតទេ
(ព្រោះអ្នកការទូតដ៏ល្អគេនឹងមិនបដិសេធនរណាទេ)។
ពេលសុភាពនារីនិយាយថា {ទេ} នាងចង់មានន័យថា{ប្រហែល}
ពេលសុភាពនារីនិយាយថា {ប្រហែល} នាងចង់មានន័យថា {មែន} ឬ {បាន}
ពេលសុភាពនារីនិយាយថា{មែន} ឬ {បាន} នាងមិនមែនជាសុភាពនារីទេ
(ព្រោះសុភាពនារីនឹងមិនទទួលយល់ព្រមពីអ្នកដទៃដោយងាយនោះទេ)។
បើគិតរឿងធំ សុំកុំខ្វល់រឿងតូចតាច។
ភ្នែកអាចមើលឃើញវត្ថុនៅពីចម្ងាយ តែមិនអាចមើលឃើញចិញ្ចើមខ្លួនអែង បានឡើយ។
មនុស្សភាគច្រើនយកចិត្តទុកដាក់តែផលប្រយោជន៍រយៈខ្លីប៉ុណ្ណោះ
តែមនុស្សឆ្លាតពិតប្រាកដគេនឹងសម្លឹងមើលទៅដល់់អនាគត។
មនុស្សត្រូវសិក្សាស្វែងរកការពិត កុំស្តាប់តែគំនិតគេ ឬពាក្យនិន្ទាឈ្នានីស
មនុស្សមានមេត្តាត្រូវឲ្យឆ្លាតផង បើមិនដូច្នោះទេនឹងត្រូវគេបោកបានដោយងាយ
មនុស្សឆ្លាតត្រូវសិក្សាដឹងរាក់ជ្រៅ បើមិនដូច្នោះទេនឹងប្រព្រឹត្តខុសដោយងាយ
មនុស្សស្មោះត្រង់ សុចរិត ក្លាហាន ត្រូវឆ្លាត ត្រូវសិក្សា
ព្រោះអាចលេងសើចជ្រុលនាំអំពល់កើតភ័យដល់ខ្លួន
អ្នកមានអំណាចត្រូវខំសិក្សារៀនសូត្រ
ព្រោះមនុស្សជុំវិញអាចរងការគំរាមកំហែង និងឆាប់បង្ហាញឲ្យឃើញភាពក្រអឺតក្រទម។
គុណធម៌បីយ៉ាងដែលបានពីការរៀនសូត្រគឺ
ចំណេះវិជ្ជា ក្តីមេត្តាករុណា និងភាពក្លាហាន។
ការរៀនសូត្ររបស់មនុស្សមានបីយ៉ាង
១ ដោយការត្រិះរិះពិចារណា (ខ្ពង់ខ្ពស់បំផុត)
២ ដោយរៀនសូត្រពីអ្នកដទៃ (ងាយស្រួលបំផុត)
៣ ដោយបទពិសោធ (ល្វីងជូរចត់បំផុត)
បើអ្នកចេញដំណើរទៅសងសឹក សូមជីកផ្នូរពីរទុកឲ្យហើយ។
បើមិនចង់ឲ្យគេធ្វើអំពើអ្វីមកលើខ្លួនអែង សួមកុំប្រព្រឹត្តអំពើនោះទៅលើគេ។
http://www.mindbooks.com.kh
Post a Comment