Header Ads


 

ការជ្រើសរើសគូស្រករ



           ពុទ្ធសាសនាប្រដៅថា គូស្រករដែលស័ក្តិសម​នឹងគ្នាត្រូវតែជាមនុស្សដែលមានសីល​ស្មើគ្នា បញ្ញា​ស្មើ​គ្នា
ចាគៈស្មើគ្នា និង សទ្ធាស្មើគ្នា។ សួរថា តើការជ្រើសរើសគូស្រករដោយប្រើគោលការណ៍នេះជារឿងល្អឬទេ?
           ឆ្លើយៈ ពិតជាល្អ! តែឳកាសដែលនៅលីវពេញមួយជីវិតមានខ្ពស់ណាស់ (ជាពិសេសគ្រូពេទ្យគឺជាក្រុម
មនុស្សដំបូងដែលមិនអាចរកគូស្រករបាន) គឺថាប្រសិនបើឲ្យសមគ្នាដូចការគិតក្នុងឧត្តមគតិ គឺពិបាករកណាស់។
          ជីវិតគូប្រៀបដូចជាការធ្វើឲ្យមានតុល្យភាព បើម្នាក់បូក ម្នាក់ទៀតត្រូវដកគឺថា បើមនុស្សចិត្តត្រជាក់កម្រិត
+6 ត្រូវរកមនុស្សចិត្តក្តៅកម្រិត -6 (ឬ -5, -4) គម្រិះកម្រិត -5 ត្រូវរកគូដែលមានចិត្តទូលាយកម្រិត +5 ជាដើម។
តុល្យភាពក្នុងជីវិតគូមិនចាំបាច់ដូចគ្នាគ្រប់យ៉ាងទេ ម្នាក់អាចចូលចិត្តភាពយន្តបាញ់បោះ ម្នាក់អាចចូលចិត្តរឿង
មនោសញ្ចេតនា ម្នាក់អាចចូលចិត្តញ៉ាំអាហារតាមចិញ្ចើមថ្នល់ ម្នាក់ទៀតអាចចូលចិត្តញ៉ាំអាហារល្អក្នុងហាងថ្លៃៗ
ក៏អាចរស់នៅជាមួយគ្នាបានដែរ។ បើម្នាក់ៗយល់ពីភាពខុសប្លែកគ្លារវាងបុគ្គល គូរតែឲ្យគេមានភាពជាម្ចាស់ការ
លើខ្លួនឯងខ្លះផងទៅ។
          ឧទាហរណ៍ថា បើអ្នកជាស្រីស្អាត អាយុប្រហែលជា ១៨-២០ឆ្នាំ ក៏បង្កើតមាត្រដ្ឋានថា ត្រូវមានសីលស្មើគ្នា
បញ្ញាស្មើគ្នា ចាគៈស្មើគ្នា សទ្ធាស្មើគ្នាដល់អាយុ ៣០ឆ្នាំ សល់ត្រឹមតែចាគៈស្មើគ្នា និងសទ្ធាស្មើគ្នា ហើយពេលដល់
អាយុ ៣៥ឆ្នាំ នឹងសល់ត្រឹមតែម្យ៉ាងបានហើយ គឺសទ្ធាស្មើគ្នា។

http://www.mindbooks.com.kh

No comments

Powered by Blogger.