ការផ្តល់ឱវាទចំពោះគ្រូបង្រៀន ខុង ជឺ
អស់លោកជាច្រើន បានធ្វើជាមេដឹកនាំខាងផ្នែកសិក្សាធិការតែមានចំនួនដ៏តិចតួចណាស់ដែលបានក្លាយទៅជា
គ្រូដ៏ប្រសើរថ្លៃថ្លា។ យើងមានបន្ទប់បង្រៀននិងសាលប្រជុំដ៏ធំ ប៉ុន្តែនៅតែឃ្លាតឆ្ងាយពីសច្ចធម៌ និងភាពយុត្តិធម៌
ដែលយុវជនរបស់យើងកំពុងស្រេកឃ្លាន ហើយក៏នៅតែឃ្លាតឆ្ងាយអំពីធម្មជាតិដ៏ស្រស់បំព្រងដែលយើងស្គាល់
ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។
បើយើងគ្រប់គ្នាសុទ្ធតែដឹងច្បាស់អស់ហើយ តើខ្ញុំលើកមកនិយាយធ្វើអ្វី? ហើយហេតុអីក៏មិនត្រូវនិយាយ បើអ្វីៗវា
នៅតែដដែលអញ្ចឹង? តាមការពិត យើងត្រូវស្គាល់ធម្មជាតិទៅតាមសភាវៈរបស់វា ដូចនេះ វាត្រូវតែមានមនោគម
វិជ្ជាតាមយុគសម័យ ដែលខុសប្លែកៗគ្នាទៅតាមសម័យកាលនីមួយៗ។ អ្វីៗទាំង នេះត្រូវបញ្ជូនបន្តពីបុគ្គល ទៅ
បុគ្គលដើម្បីចងក្រងនូវលក្ខណៈលេចធ្លោខាងសង្គម។ ពួកយើងគ្រប់គ្នា គួរតែផ្ទេរបន្តនូវដួងវិញ្ញាណប្រចាំ
យុគសម័យឲ្យដល់អនុជនជំនាន់ក្រោយ។(៩)(Albert Einstein, 1954)
(៩) ផ្ទេរដួងវិញ្ញាណប្រចាំយុគសម័យ : ធ្វើយ៉ាងណាឲ្យអនុជនបន្តស្រាវជ្រាវរកចំណេះដឹងថ្មីៗ តាមជំនាន់
របស់ខ្លួននីមួយៗ យកមកបន្ថែមសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ។
Post a Comment