អំណាច និងការវិវឌ្ឍផ្លូវចិត្ត
ទោះអំណាចនឹងមានគុណសម្បត្តិច្រើន មានគ្រោះភ័យច្រើន ជាពិសេសសម្រាប់មនុស្សល្ងង់តែសម្រាប់
បញ្ញាជន ពួកគេតែងអាចកាន់និងប្រើអំណាចដើម្បីប្រយោជន៍ខ្លួនឯង ប្រយោជន៍សមូហភាពបាន បើសិនបញ្ញាធ្វើ
ការបានជាបន្តបន្ទាប់ និងមិនបណ្តោយឲ្យអវិជ្ជាជ្រៀតជ្រែកចូលរហូតដល់ខូចការនោះ។
ការប្រើអំណាចដើម្បីវិវឌ្ឍផ្លូវចិត្តទាំងរបស់អ្នក និងអ្នកដទៃដែលពាក់ព័ន្ធអាចធ្វើបានដូច្នោះ ៖
ប្រើអំណាចសាងបុណ្យបារមី ដូចជា ការជួយយកអាសា ការអត់ធ្មត់ និងនាំបញ្ញទៅរកការអនុវត្តជាក់-
ស្តែង ជាដើម។
ប្រើអំណាចក្នុងផ្លូវវិជ្ជមានជាគោល ដូចជា អំណាចក្តីមេត្តា អំណាចបញ្ញា អំណាចធម៌ និងអំណាចបុណ្យ
ជាដើម។
អំណាចក្នុងផ្លូវវិជ្ជមាននេះ កាន់តែប្រើកាន់តែលូតលាស់ក្នុងខណៈពេលដែលអំណាចក្នុងផ្លូវអវិជ្ជមានកាន់តែ
ប្រើកាន់តែសឹករេចរិល។
ដូច្នេះ ជារៀងរាល់ថ្ងៃយើងត្រូវបើកអំណាចក្នុងផ្លូវវិជ្ជមាននៅក្នុងខ្លួនឲ្យធ្វើការជានិច្ច ទាំងក្តីមេត្តា បញ្ញា ធម៌
ការគោរព បុណ្យកុសល ឬផ្សេងៗទៀតដែលសន្សំមក។
បើប្រើអំណាចក្នុងផ្លូវវិជ្ជមានប្រកបដោយរីករាយ គឺមានសេចក្តីសុខខ្លាំងណាស់ ហើយគ្រប់ភាគីដែលពាក់
ព័ន្ធក៏នឹងត្រេកអរ រីករាយ និងសប្បាយជាមួយគ្នាដែរ។
លើកកម្ពស់គ្រប់គ្នាក្នុងទំនួលខុសត្រូវឲ្យកាន់តែចម្រើន បើអ្នកណាម្នាក់ទទួលអំណាចពីអ្នកដទៃ
ហើយរីកចម្រើននោះ គេនឹងរីករាយធ្វើតាមដោយពេញចិត្ត តែបើទទួលអំណាចពីអ្នកណាហើយចុះខ្សោយ គេនឹង ធាក់ចោលយ៉ាងលឿន។
ព្រះសម្មាសម្ពុទ្ធទ្រង់ទូន្មានថា "ប្រសិនបើអ្នកនៅជាមួយអ្នកណាហើយធ្វើឲ្យធម៌ចម្រើន អធម៌ចុះថយ ចូរ អ្នកនៅជាមួយអ្នកនោះចុះ ទោះជាគេដេញ បើអាចទៅរួចមិនគួរទៅទេ តែបើអ្នកនៅជាមួយអ្នកណាហើយធម៌ចុះ
ខ្សោយអធម៌ចម្រើន ចូរអ្នកជៀសវាងឲ្យឆ្ងាយ ទោះជាគេអញ្ជើញឲ្យនៅក៏មិនគួរនៅដែរ"
ដូច្នេះ កុំទាន់អាលសប្បាយចិត្តពេលមានគេគោរពឬប្រគល់អំណាចឲ្យច្រើន... ក្នុងការឲ្យអំណាចនិងទទួល
ស្គាល់នោះ គេក៏ផ្អើសេចក្តីសង្ឃឹមដែរថា នៅពេលអ្នកទទួលអំណាចហើយ នឹងនាំមកនូវផលល្អដល់ពួកគេផងដែរ។
ដូច្នេះ ភារកិច្ចចម្បងរបស់អ្នកកាន់អំណាចពីការទទួលស្គាល់ទាំងឡាយគឺ ត្រូវធ្វើឲ្យមនុស្សគ្រប់គ្នាដែល ពាក់ព័ន្ធកាន់ល្អប្រសើរឡើង។
ភារកិច្ចចម្បងរបស់អ្នកកាន់អំណាចតាមមុខតំណែងទាំងឡាយគឺ ត្រូវធ្វើឲ្យភារកិច្ចសម្រេចដល់គោលដៅ
ឬល្អប្រសើរ។
ដូច្នេះទើបអំណាចមិនមែនជាគ្រឿងអលង្ការ តែជាឧបករណ៍ក្នុងការធ្វើការ។
បើធ្វើមិនបានទេ ចូរប្រគល់ឲ្យអំណាចទៅគេវិញ ដើម្បីឲ្យគេរកអ្នកផ្សេងៗ ហើយខ្លួនយើងក៏នឹងមាន
សេរីភាព មិនធ្វើឲ្យខូចសុខភាពចិត្ត និងមិនខូចមនុស្ស។
បើចាំបាច់ត្រូវប្រើអំណាច ចូរព្យាយាមសម្រេចអំណាចឲ្យបាន ការសម្រេចអំណាច គឺការចូល
ដល់ធម្មជាតិពិត ខ្លឹមសារ ឬភាពនៅទីបំផុតរបស់អំណាចដូចជា ៖
តាមធម្មជាតិ អំណាចគឺជានាមធម៌គ្មានព្រំដែនកំណត់ ដូច្នេះនៅពេលចូលដល់ភាពគ្មានព្រំដែនកំណត់
របស់អំណាចហើយ មិនត្រូវបារម្ភពីអំណាចទេ តែត្រូវចែករំលែកអំណាច និងចែកចាយអំណាចទៅតាមភាព ស័ក្តិសមនឹងការទទួលខុសត្រូវ។
អំណាចប្រៀបដូចជាប្រយោជន៍ បើឲ្យប្រយោជន៍ទៅអ្នកដទៃកាន់តែច្រើនដោយបញ្ញាឈ្លាសវៃ ប្រយោជន៍របស់ខ្លួនក៏កាន់តែលូតលាស់ទៅតាមនោះដែរ។
ដូច្នេះបើយើងឲ្យអំណាចអ្នកដទៃកាន់តែច្រើនតាមបែបប្រព័ន្ធ អំណាចរបស់យើងក៏កាន់តែកើនឡើង
តាមនោះដែរ។
http://www.mindbooks.com.kh
Post a Comment