Header Ads


 

ពេលវេលាដែលអ្នកគួរបរិភោគអាហារ និងដំណើរការរបស់សរីរាង្គក្នុងពេល ១២ម៉ោង


យោងតាម​អ្នកជំនាញចិន​បានឲ្យ​ដឹងថា សរីរាង្គ​មាន​តួនាទីសំខាន់បំផុត​ទៅតាម​ពេលនីមួយៗ។ ពេលវេលា​ត្រូវបានបែងចែក​ជា ១២ម៉ោង ហើយ​កំឡុងពេល​នីមួយៗ​ត្រូវបាន​គេណែនាំ​ពីសារធាតុចិញ្ចឹម​ និង​ទម្លាប់​ក្នុងជីវិត។ វាត្រូវ​បានគេជឿថា សរីរាង្គពិតប្រាកដ​របស់រាងកាយ​នឹងសកម្ម​ក្នុងពេលវេលា​ពិសេសណាមួយ ស្របពេល​ដែល​សរីរាង្គផ្សេងៗ​ទៀតកំពុង​សម្រាក។




យោងតាមក្បូន​ចិន ប្រសិនបើ​អ្នកបាន​ដឹងពីរឿង​នេះ អ្នកអាច​រៀបចំគម្រោង ថាតើពេល​ណាមិនត្រូវញ៉ាំ ហើយអ្វីខ្លះ​ដែលត្រូវ​ញ៉ាំ។ ឧទាហរណ៏៖ នៅពេល​ណាដែលត្រូវ​ផឹកតែ, ផឹកទឹក, ពេលណាត្រូវ​សម្រាក ហើយត្រូវគេងរយៈ​ពេលប៉ុន្មាន​ម៉ោង
ម៉ោង ៥-៧ព្រឹក
ក្នុងកំឡុងពេល​នេះ ពោះវៀន​កំពុង​តែសកម្ម។ នេះជាពេលវេលា​ដែលពោះវៀន​ត្រូវការទឹកខ្លាំងបំផុត ដូច្នេះអ្នកត្រូវទទួលទានទឹក ហើយដើរបន្តិច។
ម៉ោង ៧-៩ព្រឹក
ជាពេលវេលា​ដែលក្រពះដំណើរការ ជាពេល​ដែលអ្នក​ត្រូវ​ទទួលទាន​អាហារ​ពេលព្រឹក។ អាហារ​ដំបូងត្រូវការ​មានទឹក, ប្រូតេអ៊ីន, ជាតិខ្លាញ់​ជំនួយសុខភាព និង​ជាតិ carbohydrates ក្នុង​កម្រិតទាប។
ម៉ោង ៩-១១ព្រឹក
នេះជាពេលវេលា​ដែលលំពែង​ដំណើរការ និងជាពេល​ដែល​អ្នកត្រូវយកចិត្តទុកដាក់​​នឹងការងារ ស្របពេល​ដែលលំពែងជួយ​ឲ្យខួរក្បាល​​ដំណើរការ​បានត្រឹមត្រូវ និង​ជួយ​ជម្រុញ​ដល់​ការ​រំលាយអាហារ។
ម៉ោង ១១ព្រឹក-១ថ្ងៃត្រង់
ប្រសិនបើអ្នក​​ទទួលទាន​អាហារ​ថ្ងៃត្រង់​ក្នុង​កំឡុង​ពេល​នេះ អ្នកនឹង​​អាចជួយបង្កើន​​ចរាចរណ៏ឈាមឲ្យ​​ដើរបាន​ស្រួល។ អាហារថ្ងៃត្រង់​​ត្រូវការទទួល​​ទានតិច។
ម៉ោង ១-៣ថ្ងៃត្រង់
បន្ទាប់ពីអាហារថ្ងៃ​ត្រង់​រួច ពោះវៀនតូចកំពុង​​តែរំលាយអាហារ​គ្រប់យ៉ាង​ដែលអ្នក​ទទួលទាន។ ក្នុងកំឡុង​ពេលនេះ មុខងារខួរក្បាល​ដំណើរការ​បានល្អ ជាពិសេស​នៅពេល​អ្នក​ត្រូវ​ការដោះស្រាយ​បញ្ហាសំខាន់ៗ ឬធ្វើការ​សម្រេចចិត្ត​សំខាន់ៗ។
ម៉ោង ៣-៥ល្ងាច
នេះជាពេលវេលាដើម្បីធ្វើកាតព្វកិច្ចប្រចាំថ្ងៃ​របស់អ្នក នៅពេលដែល​​ប្លោកនោមសកម្មបំផុត។ ដូច្នេះ យល់ល្អត្រូវផឹក​តែ ដើម្បីបញ្ចេញ​ជាតិពុលចេញ​ពីរាងកាយ។
ម៉ោង ៥-៧យប់
នេះជាពេលអាហារ​ពេលល្ងាច។ ពេលនេះ​តម្រងនោមសកម្ម​បំផុត ព្រោះវាកំពុងព្យាយាម​ប្រមូលយកថាមពល​ទាំងអស់​ដែលអ្នក​បានប្រើអស់​ក្នុងកំឡុងពេល​ធ្វើការ​ពេញមួយថ្ងៃ។ ប្រសិន​អ្នក​មាន​អារម្មណ៏​ហត់នឿយ​ក្នុងពេលនេះ អ្នកអាច​គេងសម្រាក។
ម៉ោង ៧-៩យប់
ក្នុងកំឡុងពេលនេះ​សួតសកម្មជាង​គេបំផុត។ វាមាន​ទំនួលខុសត្រូវលើការសម្រួល​ចរាចរណ៏ឈាមក្នុង​ខួរក្បាល និងសរីរាង្គបង្ក​កំណើត។
ម៉ោង ៩-១១យប់
នេះជាពេលវេលាបញ្ចប់​ការងារ ត្រលប់មកអានសៀវភៅ​លេង។ ក្នុងពេលនេះ ចៀសវាង​ការទទួលទានអាហារ ព្រោះក្រពេញ​ទីរ៉ូអ៊ីត និងក្រពេញ​ក្រលៀន​កំពុង​តែ​ចែកចាយ​ថាមពល​ទៅគ្រប់​សរីរាង្គទាំងអស់​នៅក្នុងរាងកាយ, ជួយបង្កើនល្បឿន​ការរំលាយ​អាហារ និងបង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ។
ម៉ោង ១១-១យប់
ក្នុងកំឡុងពេលនេះ​ជាពេលដែលអ្នក​មានជំងឺតម្រងនោម ឬគ្រួសក្នុង​ថង់ប្រមាត់​មានការឈឺចាប់ ព្រោះវាជា​ពេលដែលទឹកប្រមាត់​កំពុងដំណើរការ។
ម៉ោង ១-៣យប់
ការភ្ញាក់​ពីគេងក្នុង​កំឡុងពេលនេះដើ​ម្បីទៅ​បន្ទប់ទឹក ជាសញ្ញា​បញ្ជាក់ថា អ្នកត្រូវការ​បញ្ចេញទឹកភេសជ្ជៈ, អាហារសម្រន់ និង​អាហារ​មិនល្អចំពោះ​សុខភាព​ចេញពីសារធាតុចិញ្ចឹម​ប្រចាំថ្ងៃ​របស់​អ្នក។ ពេលនេះ ថ្លើមកំពុង​តែកម្ចាត់​សារធាតុពុល ហើយ​អាហារគីមីអាច​បំផ្លាញ​មុខងារ​របស់ថ្លើម។
ម៉ោង ៣-៥ព្រឹក
ក្នុងវគ្គ​បញ្ចប់ សួតសកម្មជាង​គេបំផុត ហើយវាជួយ​បញ្ចេញសារធាតុពុល​ចេញពីក្នុង​ខ្លួន​តាមរយៈការក្អក៕

http://www.khmer-press.com/news/14060

No comments

Powered by Blogger.