យុទ្ធសាស្ត្រទាំង៥ ដើម្បីលក់ផលិតផលឲ្យ "អ្នកមាន" យ៉ាងជោគជ័យ!
ជាទូទៅ ដើម្បីឲ្យក្រុមហ៊ុនរបស់អ្នក អាចបន្តជីវិតទៅមុខបានជានិរន្តរ៍ កត្តាសំខាន់បំផុតនោះ គឺត្រូវប្រាកដថា ផលិតផល ឬ សេវាកម្មរបស់អ្នកទទួលបានការគាំទ្រខ្ពស់ពីអតិថិជន។ ក្នុងចំណោមអតិថិជនទាំងនោះ អ្នកដែលមានទ្រព្យសម្បត្តិច្រើន ឬ និយាយយ៉ាងសាមញ្ញថា "អ្នកមាន" គឺជា គោលដៅដ៏ធំបំផុតរបស់ក្រុមហ៊ុន ក្នុងការលក់ផលិតផលខ្លួន ព្រោះអ្នកមានទាំងនោះ គឺ មានលទ្ធភាពខ្ពស់ក្នុងការទិញផលិតផល ឬ សេវាកម្ម។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះ ទេក្នុងការបញ្ចុះបញ្ចូល ពួកអ្នកមានទាំងនោះ ឲ្យទិញផលិតផលរបស់អ្នក។
ដើម្បីអាចលក់ផលិតផលរបស់អ្នក ទៅដល់អតិថិជនដែលមានទ្រព្យសម្បត្តិច្រើន អ្នកត្រូវយល់ដឹង ឬ អនុវត្តតាមចំណុចសំខាន់ៗដូចខាងក្រោម ទើបជោគជ័យ
១) សាងកេរ្តិ៍ឈ្មោះ (Build Credibility )
ជាធម្មតាទេ ប្រសិនបើអ្នកចង់លក់ផលិតផលដល់ "ពួកអ្នកមាន" រឿងចាំបាច់បំផុតគួរយល់ដឹងគឺ ត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនរបស់អ្នកមានឈ្មោះបោះសម្លេងគួរសមជាមុនសិន។ ក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន ពិតជាគិតគូរយ៉ាងល្អិតល្អន់ ទៅលើកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ព្រោះគេជឿថា ក្រុមហ៊ុនមិនសូវមានល្បី មិនអាចមានលទ្ធភាពក្នុងការបង្កើតផលិតផលល្អៗនោះទេ។ ដូច្នេះ អ្នកគួរព្យាយាមធ្វើយ៉ាងណាឲ្យក្រុមហ៊ុន ឬ ផលិតផលរបស់អ្នកមានឈ្មោះបោះសម្លេងនៅតាមទីផ្សារជាមុនសិន ទើបជាជម្រើសដ៏ប្រសើរ។
២) បង្កើនការផ្សព្វផ្សាយ (Increasing Advertisement)
ការផ្សព្វផ្សាយពិតជាមានសារៈសំខាន់ណាស់ ព្រោះបើគ្មានការផ្សព្វផ្សាយ អតិថិជនគោលដៅរបស់អ្នកពិតជាមិនអាចដឹងថា អ្នកកំពុងលក់ផលិតផលអ្វី និង មានលក្ខណៈពិសេសអ្វីនោះទេ។ ក្នុងការផ្សព្វផ្សាយនេះ អ្នកត្រូវដឹងយ៉ាងច្បាស់ តើវាអាចទាក់ចិត្តពួកអ្នកមានទ្រព្យសម្បត្តិច្រើននោះដែរ ឬ ទេ ហើយ ត្រូវបង្កើនការស្រាវជ្រាវឲ្យបានច្រើន ដើម្បីប្រាកដជា អ្នកទាំងនោះឆាប់ចាប់អារម្មណ៍លើផលិតផលរបស់អ្នក។
៣) ពង្រឹងគុណភាពផលិតផល (Improving the Quality of Products)
ជាធម្មតានៅពេលមនុស្សណាមានលុយច្រើន ពួកគេតែសម្លឹងយ៉ាងជ្រៅទៅលើគុណភាពទំនិញ ជាជាងលើតែបរិមាណ ឬ រូបរាងខាងក្រៅតែម្យ៉ាង។ ដូច្នេះ បើទោះបីជា អ្នកបង្កើនការផ្សព្វផ្សាយយ៉ាងណាក្តី តែបើផលិតផលរបស់អ្នក មិនទាន់មានគុណភាព ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកអ្នកមានទាំងនោះទេ មានន័យថា អ្នកពិតជាមានការលំបាកក្នុងការលក់ផលិតផលឲ្យបានយូរ អង្វែង។
...បុគ្គល ១០រូបមានប្រវត្តិជាទុគ៌តជន តែបានអភិវឌ្ឍខ្លួនជាបុគ្គលឆ្នើម និងល្បីល្បាញទូទាំងពិភពលោក!...
៤) មានសមត្ថភាពក្នុងការធ្វើបទបង្ហាញ (Be Good at Presenting)
វាជារឿងជៀសមិនផុតនោះ ទេក្នុងការជួបផ្ទាល់ជាមួយនឹងអតិថិជន ដូច្នេះ បើអ្នកគ្មានសមត្ថភាព គ្រប់គ្រាន់ក្នុងការពន្យល់ ឬ ធ្វើបទបង្ហាញនោះទេ វាអាចជាកំហុសមួយ នាំឲ្យបរាជ័យក្នុងការលក់។ មានន័យថា បើកាលណា អតិថិជនមិនអាចទទួលបានការបកស្រាយដ៏សមស្របអំពី លក្ខណៈពិសេសរបស់ផលិតផលនោះទេ ពួកគេនឹងជ្រើសយកផលិតផលផ្សេង។
...បុគ្គលគំរូ១០រូប អភិវឌ្ឍខ្លួនពីជនក្រីក្របំផុតទៅជាមហាសេដ្ឋីពិភពលោក...
៥) ត្រូវប្រកាន់ជំហរអត់ធ្មត់ (Be Patient)
ការអត់ធ្មត់ គឺជាវិធីដ៏ល្អសម្រាប់ផ្លូវឆ្ពោះទៅរកភាពជោគជ័យ។ ដូចដែលបានដឹងហើយថា "អ្នកមាន" មិនមែនចេះតែសម្រេចចិត្តទិញយកផលិតផលអ្វីមួយងាយៗនោះទេ ពោលគឺ ត្រូវឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់បំផុត ដូច្នេះបើអ្នកគ្មានការអត់ធ្មត់នោះទេ អ្នកនឹងបរាជ័យក្នុងបេសកកម្មនេះ៕
...Jack Ma ប្រែក្លាយជីវិតពីគ្រូបង្រៀនអង់គ្លេស ទៅជាមហាសេដ្ឋីក្រុមហ៊ុន Alibaba មានប្រាក់រាប់ពាន់លានដុល្លារ...
ប្រែសម្រួល៖ រស្មី
http://thebnews.com/news/3278/
Post a Comment