បើអនុវត្តយុទ្ធសាស្ត្រសំខាន់ៗ ៤យ៉ាងនេះ អ្នកគ្មានថ្ងៃជួបវិបត្តិហិរញ្ញវត្ថុដោយងាយៗឡើយ

ខាងក្រោមនេះ គឺជាចំនុចសំខាន់មួយចំនួន ដែលអាចជួយអ្នកមិនឲ្យមានបញ្ហាហិរញ្ញវត្ថុ៖
១) ធ្វើបញ្ជីចំណូលចំណាយឲ្យច្បាស់លាស់
ហេតុផលមួយសំខាន់ ដែលធ្វើឲ្យមនុស្សភាគច្រើន ជួបបញ្ហាហិរញ្ញវត្ថុនោះ គឺដោយសារតែពួកគេចំណាយច្រើនជាងចំណូលដោយមិនដឹងខ្លួន។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគូរតែរៀបចំរបាយការណ៍ឲ្យបានច្បាស់លាស់ ដោយកត់ត្រា ចំណូល និង ការចំណាយរបស់អ្នក។ ការធ្វើបែបនេះ អាចបង្ហាញអ្នកថា គួរប្រើប្រាស់ថវិកាយ៉ាងដូចម្តេចដើម្បី កុំឲ្យលើសពីចំណូល ព្រោះ បើមិនដូច្នេះទេប្រាកដជាមានបញ្ហានៅថ្ងៃក្រោយ។
២) ព្យាយាមសន្សំលុយតាមតែអាចធ្វើទៅបាន
បើទោះបីជា អ្នកអាចរកចំណូលបានច្រើនក្នុងមួយខែៗ ប៉ុន្តែប្រសិន មិនសន្សំវាឲ្យបានល្អទេ អ្នកគ្មានថ្ងៃអាច សល់លុយច្រើនបានឡើយ។ មិនត្រឹមប៉ុណ្ណោះ វាក៏ធ្វើឲ្យអ្នកខ្វះខាតលុយ នៅពេលដែលត្រូវការចំណាយលើអ្វីសំខាន់ក្នុងពេលណាមួយមិនខាន។ ដូច្នេះហើយ គួរតែព្យាយាមគិតគូរសន្សំសំចៃ មុនពេលបញ្ហាធ្ងន់ធ្ងរកើតឡើង។
៣) សងបំណុលឲ្យទាន់ពេលវេលា
ការជំពាក់បំណុល គេមិនមែនជារឿងល្អប៉ុន្មាននោះទេ តែវាក៏មិនអាចជៀសរួចនោះទេ ក្នុងឆាកជីវិតមនុស្សម្នាក់ៗ ជាពិសេសសម្រាប់អ្នកដែលត្រូវការធ្វើជំនួញ។ យ៉ាងណាក៏ដោយ ក្នុងស្ថានភាពនេះ អ្នកត្រូវតែខិតខំឲ្យបានខ្លាំងបំផុត ដើម្បីធ្វើឲ្យបំណុលនេះ ផ្តល់ផលប្រយោជន៍លើមុខជំនាញ ហើយដើម្បីមានលទ្ធភាពសងបំណុលវិញទៅតាមកាលកំណត់។ បញ្ហាកាន់តែធ្ងន់ធ្ងរ ប្រសិនបើ អ្នកគ្មានលទ្ធភាពសងបំណុលគេវិញទៅតាមពេលវេលាកំណត់ ។
...គន្លឹះងាយៗ ៦ចំណុចនេះ ជួយឲ្យអ្នករកឃើញផ្លូវដើម្បីក្លាយជាសេដ្ឋីនៅថ្ងៃអនាគត!...
៤) រក្សាសុខភាពឲ្យបានល្អ
ត្រង់ចំណុចនេះ ប្រហែលជា មានអ្នកខ្លះឆ្ងល់ថា ហេតុអ្វីក៏លើកយក ការរក្សាសុខភាពឲ្យបានល្អ ជាយុទ្ធសាស្ត្រមួយ ក្នុងការបញ្ចៀសវិបត្តិហិរញ្ញវត្ថុ។ បើយើងគិតឲ្យបានយូរបន្តិច សុខភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបើអ្នកមានសុខភាពល្អ ប្រាកដណាស់ថា មានអ្វីត្រូវចំណាយលើការព្យាបាលនោះឡើយ។ ប៉ុន្តែបើអ្នកមិនបានថែរក្សាសុខភាពឲ្យបានល្អ ហើយមានជម្ងឺធ្ងន់ធ្ងរកើតឡើង នោះអ្នកនឹងត្រូវចំណាយលុយមិនចេះតិច ដើម្បីព្យាបាល ហើយពេលខ្លះរហូតដល់ជំពាក់លុយគេច្រើនទៀតផង។ ដូច្នេះ គួរព្យាយាមថែរក្សាសុខភាពឲ្យបានល្អបំផុតតាមតែអាចធ្វើទៅបាន ដើម្បីបញ្ចៀសវិបត្តិហិរញ្ញវត្ថុ៕
http://www.thebnews.com/news/7754/
Post a Comment