អ្នកជំនាញព្យាករណ៍ថា ឆ្នាំ២០១៥ សេដ្ឋកិច្ចពិភពលោកនឹងកើតមានហេតុការណ៍ទាំង៩នេះដោយជៀសមិនរួច

១- ស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងធាក់ថយ នឹងត្រូវបានសហរដ្ឋអាមេរិកជួយស្ដារ ទៅរកស្ថានភាពល្អប្រសើរឡើងវិញ។
២- នយោបាយហិរញ្ញវត្ថុក្នុងចំណោមតំបន់សេដ្ឋកិច្ចសំខាន់ៗ នឹងដើរច្រាសទិសគ្នា ដូចជាធនាគារកណ្ដាលអាមេរិកទំនងដំឡើងអត្រាការប្រាក់បញ្ញើ ចំណែកធនាគារកណ្ដាលអឺរ៉ុប និងធនាគារកណ្ដាលជប៉ុននៅបន្តអនុវត្តនយោបាយបន្ធូរបន្ថយដដែល។
...ហាងឆេងមាស អត្រាប្ដូរប្រាក់ និងតម្លៃប្រេងឆៅព្រឹកថ្ងៃសុក្រ ទី២១ វិច្ឆិកា...
៣- ប្រេងឆៅ នឹងនៅតែបន្តធ្លាក់ថ្លៃតទៅទៀត (បរិត្តផរណាពី ៥% - ១៥%)។ ប្រេងឆៅធ្លាក់ថ្លៃធ្វើឲ្យអ្នកប្រើប្រាស់សប្បាយចិត្ត ព្រោះកាត់បន្ថយថ្លៃចំណាយបានច្រើន ប៉ុន្តែការធ្លាក់ថ្លៃនេះ ក៏ប៉ះពាល់ចំពោះតម្លៃវត្ថុធាតុ (commodities) ដទៃទៀតដែលប្រើប្រេងឆៅសម្រាប់ដំណើរការផលិតកម្ម តួយ៉ាងដូចជាផលិតកម្មអាលុយមីញ៉ូម (Aluminium) ស្ពាន់។ល។ និង។ល។
៤- ទីផ្សារការងារនៅទូទាំងពិភពលោកនឹងចង្អៀតជាងមុនបន្តិច អាស្រ័យដោយសារប្រាក់ឈ្នួលកម្មករថោក ហើយអតិផរណាទាប។ កាលណាសាច់ប្រាក់មិនព្រមចុះថោក ធនាគារកណ្ដាលត្រូវមានវិធានការណ៍ថ្មី។
៥- ប្រាក់ដុល្លារនៅតែមានហាងឆេងល្អ ព្រោះឡើងថ្លៃរហូត បើធៀបនឹងរូបិយប័ណ្ណដែលកំពុងចរាចរនៅលើទីផ្សារហិរញ្ញវត្ថុ អន្តរជាតិ។
...ក្រុម ហ៊ុនសាជីវកម្មចិនមានគម្រោងបង្កើត ”សួនកសិឧស្សាហកម្មសម័យទំនើបកម្ពុជា Guangxi ចិន” ចំណាយថវិកាជាង ៣៦០លានដុល្លារ...
៦- ធនាគារកណ្ដាលអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់បញ្ញើនាខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ ហើយអាចនឹងដំឡើងអត្រានេះបន្ថែមទៀតជាបន្តបន្ទាប់។
៧- កំណើនសេដ្ឋកិច្ចនៃប្រទេសចិន សម្រាប់ពីឆ្នាំ២០១៥ និងឆ្នាំបន្តបន្ទាប់មកទៀត ស្ថិតនៅចន្លោះពី៦% - ៧%។
៨- បណ្ដាប្រទេសដែលកំពុងរីកលូតលាស់សេដ្ឋកិច្ចខ្លាំង ភាគច្រើននឹងកែលំអកត្តាវិសមភាព ឬអតុល្យភាពលើមុខទំនិញខ្លះ ដូចជាប្រេងឆៅនិងវត្ថុធាតុដទៃទៀត។
៩- ក្រាហ្វិកកំណើនតម្លៃទីផ្សារធ្លាក់នៅទាប លើកលែងតែអត្រាការប្រាក់មួយប៉ុណ្ណោះ ដែលអាចឡើងខ្ពស់បាន ៖ ក្រាហ្វិកទិន្នន័យសេដ្ឋកិច្ចធ្លាក់ទាប ចំណែកអត្រាអ្នកគ្មានការងារធ្វើថយចុះជាលំដាប់ (មានន័យថាមនុស្សសម្បូរការងារធ្វើ)។
http://www.thebnews.com/news/6518/
Post a Comment