Header Ads


 

វិធីសាស្ត្រ​​​​​ជួយ​បង្កើន​ប្រាក់​ចំណូល​​​ទាំង​ ៧ ដែល​មនុស្ស​ភាគ​ច្រើន​មិន​បានដឹង



រូបតំណាង​ប្រភព៖​ lifehack
អ្នក​មាន​យល់​ថា នៅ​ពេល​ដែល​ពួកគេ​មាន​សេរីភាព​ហិរញ្ញវត្ថុ (មាន​លុយ​ចាយ​គ្រប់គ្រាន់​) ពួកគេ​អាច​ទិញ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន​លើកលែង​តែ​​ចំណុច​មួយ​ចំនួន​ដូច​ជា អាយុជីវិត កិត្តិយស ចំណេះដឹង​ ជា​ដើម​ដែល​ពួកគេ​មិនអាច​ទិញ​បាន​ភ្លាមៗ។ សម្រាប់​អ្នក​ក្រ​វិញ ស្តាប់​ទៅ​កាន់តែ​មិន​ពីរោះ​ស្តាប់​ទៅ​ទៀត ត្បិតអី​ខ្លួន​មិន​​មាន​លុយ​គ្រប់គ្រាន់​ទិញ​អ្វីៗ​ដូច​អ្នក​​មាន​បាន។ ដូចនេះ​ហើយ ទើប​គេ​និយាយ​ថា មាន​សេរីភាព​ហិរញ្ញវត្ថុ​​គឺ​ជា​រឿង​ល្អ​បំផុត។ យ៉ាងណាមិញ បើ​លោក​អ្នក​មិន​មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់ ខ្វះ​មុខ​ខ្វះ​ក្រោយ សាក​ល្បង​អនុវត្ត​​វិធីសាស្ត្រ​ទាំង​ ៧ ខាងក្រោម​នេះ ថា​តើ​អាច​ផ្តល់​ពន្លឺ​ដល់​លោក​អ្នក​បាន​ក្នុង​កម្រិត​ណា? ​​​



១) បង្កើត​គម្រោង​

ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​មាន​បាន​ ក៏​​ជា​ជីវិត​​មួយ​ដែល​​ពោរពេញ​ទៅ​ដោយ​​​គម្រោង​​ជាក់លាក់​ផង​ដែរ។ នៅ​ពេល​ដែល​​លោកអ្នក​មាន​គម្រោង​មួយ​សម្រាប់​បង្ហាញ​ផ្លូវ​​ពី​អ្វី​ដែល​​លោក​អ្នក​ត្រូវ​អនុវត្ត​នេះ​នឹង​រក្សា​សកម្មភាព​បំពេញ​កិច្ចការ​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក​​ និង ​ធ្វើ​ឲ្យ​​លោក​អ្នក​មាន​អារម្មណ៍​ថា ជីវិត​របស់​លោក​អ្នក​កំពុង​បោះ​ជំហាន​ទៅ​មុខ​ជា​លំដាប់។ សូម​គិត​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ ហើយ​កត់ត្រា​ទុក បន្ទាប់​មក​​ត្រូវ​អនុវត្ត​​ឲ្យ​អស់​ពី​លទ្ធភាព​សំដៅ​ឆ្ពោះ​ទៅ​រក​គោលដៅ​នោះ​ ទើប​​គម្រោង​ជីវិត​របស់​អ្នក​ទទួល​បាន​​ជោគជ័យ។ ​​​​



…​ជ្រើសរើស​គូស្នេហ៍​​​ដែល​ត្រឹមត្រូវ ជះ​​ឥទ្ធិពល​ដល់​​ភាព​រីកចម្រើន​ក្នុង​អាជីព​ការងារ​ដែល​ឬទេ?…

២)​ ដាក់​ការងារ​សំខាន់​ជា​អាទិភាព

ជា​រឿង​សាមញ្ញ​មួយ​ដែល​លោកអ្នក​​គួរ​ដឹង​នៅ​ពេល​នេះ​នោះ​គឺ​ថា បើ​លោក​អ្នក​បាន​អនុវត្ត​ការងារ​​របស់​ខ្លួន​បាន​២០% ជោគជ័យ​របស់​លោក​អ្នក​​ទទួល​បាន ៨០% រួច​ទៅ​ហើយ​។ តែ​សូម​ចាំ​ថា រូបមន្ត​នេះ​នឹង​​មាន​ប្រសិទ្ធភាព​លុះត្រា​តែ​លោក​អ្នក​​ជ្រើសរើស​ការងារ​ណាមួយ​មក​អនុវត្ត​​ដែល​​លោក​អ្នក​គិត​ថា ​ការងារ​​​នោះ​ គឺ​ជា​ការងារ​អាទិភាព​​លើ​ការងារ​ទាំង​អស់​ដែល​អាច​នាំ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​​បាន។ ហេតុដូច្នេះ​ សូក​កំណត់ និង​ផ្តោត​ទៅ​លើ​​​គម្រោង​ការងារ​​ណាមួយ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាងគេ​ បើ​មិន​ដូច្នេះ​ទេ គោលដៅ​របស់​អ្នក​ច្បាស់​ជា​នៅ​ឆ្ងាយ​ជាក់ជា​មិន​ខាន។

៣) ព្យាយាម​​ធ្វើ​អ្វី​ដែល​ថ្មី

ជា​ការពិត ការងារ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​លោក​អ្នក​ចំណាយ​ពេល​​អស់​រាប់​សិប​ឆ្នាំ ខាត​ទាំង​​ទាំង​ប្រាក់ ខាត​ទាំង​កម្លាំង​ទី​បំផុត​ក្លាយ​ជា​រឿង​មួយ​មិន​សូវ​កាក់កប ឬ ឥតប្រយោជន៍​តែម្តង។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី? ចម្លើយ​នោះ​គឺ​ដោយសារ​លោក​អ្នក​មិន​គិតគូរ​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ការងារ​​នេះ​បាន​គ្រប់​ជ្រុងជ្រោយ​ វាយតម្លៃ​ខុស​ ហើយ​លទ្ធផល​បាន​ត្រឹមតែ​ខកចិត្ត មិន​បាន​អ្វី​ធ្វើ​ជា​ដុំកំភួន។ ត្រង់​នេះ​ហើយ ដែល​លោកអ្នក​​ត្រូវ​បង្កើត​គម្រោង​ថ្មី​មួយ​ឡើង​វិញ ដែល​គិត​ថា នឹង​នាំ​មក​នូវ​ប្រាក់ចំណូល​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន។ យ៉ាងណាមិញ លោកអ្នក​ប្រហែល​ជា​ភ័យខ្លាច​នឹង​កិច្ចការ​ថ្មី​នេះ​ ព្រោះ​ខ្លាច​ជាន់​ដាន​ចាស់ តែ​សូម​ចាំ​ថា​ ពដរាបណា​លោក​អ្នក​បាន​យល់​ពី​អត្ថប្រយោជន៍​ការងារ​ថ្មី​បាន​កាន់តែ​ច្បាស់ និង​ស្គាល់​ថា​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​លោកអ្នក​បរាជ័យ​​លើ​​គម្រោង​ការងារ​មុនៗ នោះ​លោកអ្នក​នឹង​មាន​ហុងស៊ុយ​ល្អ​​លើ​ការងារ​ថ្មី​នេះ​ជា​មិន​ខាន។​​​



៤) និយាយ​ពាក្យ “ទេ”

ពេលវេលា​របស់​លោកអ្នក​មាន​​តម្លៃ​ខ្លះ​ណាស់ ហេតុដូច្នេះ​ហើយ​លោកអ្នក​គួរតែ​ធ្វើ​អ្វី​ដែល​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​លោកអ្នក​ផង​ដែរ។ អ្វី​ដែល​ត្រូវ​និយាយ​​នៅ​ទី​នេះ​គឺ​ថា​​ ការ​ដាក់​គម្រោង​ការងារ​ច្រើន​ពេក​ ​វា​នឹង​ធ្វើ​ឲ្យ​លោកអ្នក​កាន់តែ​មាន​អារម្មណ៍​តានតឹង ឬ បាត់បង់​ឱកាស​​ជា​ច្រើន​​​ដែល​កើត​មាន​ចំពោះ​មុខ។ ម្ល៉ោះហើយ​ លោក​អ្នក​ត្រូវ​​ពង្រឹង​ខ្លួន​ឯង​​ឆ្លើយតប​ទៅ​នឹង​ឱកាស​ ឬ ការ​ផ្លាស់ប្ដូរ​នានា​ដែល​​ផុស​ចេញ​ឡើង​ដោយ​និយាយ​ថា តើ​ឱកាស​នេះ​នឹង​ធ្វើ​ឲ្យ​លោក​​អ្នក​​​​​កាក់កប​ជាង​មុន​ឬ យ៉ាងណា? បើ​ចម្លើយ​​ថា “ទេ” លោក​អ្នក​គួរ​ដើរ​ចេញ​ឲ្យ​​ឆ្ងាយ​ពី​វា​ឲ្យ​ហើយ​ទៅ ពោល​ការងារ​ណា​​ដែល​មាន​ប្រយោជន៍ ត្រូវ​យក​មក​អនុវត្ត រីឯ​ការងារ​ណា​ដែល​គ្មាន​ប្រយោជន៍​​កុំ​យក​ខ្លួន​បៀត​អី។ ​

​៥) រាប់​អាន​​បុគ្គល​ជោគជ័យ​ឲ្យ​បាន​ច្រើន

គន្លឹះ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​លោកអ្នក​ជោគជ័យ​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ គឺ​នៅ​ពេល​ដែល​លោកអ្នក​បាន​រាប់អាន​​បុគ្គល​ជោគជ័យ​កាន់តែ​ច្រើន​ដែរ ត្បិតអី​បុគ្គល​ជោគជ័យ​មាន​គន្លឹះ​ជា​ច្រើន​ដែល​អាច​ជួយ​បង្ហាញ​ផ្លូវ និង​ផ្តល់​ជា​ពន្លឺ​ដល់​លោក​អ្នក​​ពី​វិធីសាស្ត្រ​ក្លាយ​ជា​អ្នក​ជោគជ័យ​នេះ​ឯង។ លើស​ពី​នេះ​ទៅ​ទៀត សម្ព័ន្ធភាព​​យ៉ាង​ស្អិតល្មួត​របស់​លោក​អ្នក​ជា​មួយ​បុគ្គល​ទាំង​នេះ នឹង​ផ្តល់​ជា​គំរូ​មួយ​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ការ​ខិតខំ​ប្រឹងប្រែង​​​កាន់តែ​​ខ្លាំង​ឡើង​លើ​គោលដៅ​ដែល​លោកអ្នក​ចង់​​ទៅ​​ទៀត​ផង។



…ហេតុ​ផល​ ១០ ដែល​ក្រុមហ៊ុន​ត្រូវ​ជួល​បុគ្គលិក​​​មាន​​សមត្ថភាព​មក​ធ្វើ​ការ…

៦) មាន​ភាព​ជា​អ្នកដឹកនាំ

កូនសោ​ដ៏​សំខាន់​ដើម្បី​ជោគជ័យ​នៅ​ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណូល​​របស់​លោក​អ្នក នោះ​​គឺ​​ការ​ប្រើប្រាស់​​សមត្ថភាព​របស់​លោក​អ្នក​លោត​ហក់​ទៅ​ចាប់​​យក​ឱកាស​នានា​​មុន​មនុស្ស​ឯទៀត។ ហេតុដូច្នេះ លោកអ្នក​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​ឆ្ងាយ និង ដោយ​ការ​យកចិត្ត​ទុកដាក់​បំផុត​ថា តើ​មាន​ផ្លូវ​ណា​ខ្លះ​ធ្វើ​ឲ្យ​លោកអ្នក​ជោគជ័យ​កាន់តែ​ច្រើន? ម្យ៉ាង​វិញ​ទៀត លោកអ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ស្វែង​រក​ច្រក​ផ្លូវ​នានា​ដែល​ធ្វើ​ឲ្យ​លោកអ្នក​​អាច​នៅ​កៀកកើយ​ទៅ​នឹង​ពិភពលោក​ដ៏​រស់រវើក​នេះ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​។ លោកអ្នក​មិនមែន​ជា​មនុស្ស​ម្នាក់​ដែល​អង្គុយ​ចាំតែ​ស្តាប់​គេ​នោះ​ឡើយ ពោល​គឺ​ត្រូវ​មាន​គោលជំហរ​ខ្លួន​ឯង ​​បដិសេធន៍​ទស្សនៈ​​មួយ​ចំនួន​ដែល​មិន​សម​ហេតុផល និង មាន​ទំនុកចិត្ត​​ខ្លួន​ឯង ហើយ​ឈរ​នៅ​ជ្រុង​​ម្ខាង​មួយ​ពី​មនុស្ស​ឯទៀត​ទើប​ជា​ការ​ប្រសើរ។

៧) ​ស្វែង​យល់​ពី​​តម្លៃ​នៃ​ពេលវេលា​

ដូច​អ្វី​ដែល​បាន​រៀបរាប់​ខាងដើម ពេលវេលា​គឺ​ជា​មាសប្រាក់។ មានន័យ​ថា បើ​លោកអ្នក​ប្រើប្រាស់​ពេលវេលា​​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព លោកអ្នក​នឹង​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​លើ​គោលដៅ​របស់​អ្នក​ទៅ​តាម​នោះ​ដែរ​។ សូម​ចាំ​ថា ទោះបី​ជា​អ្នក​រក​ប្រាក់​ចំណូល​តិច ឬ ច្រើន អ្នក​មាន​ ឬ អ្នក​ក្រ​នោះ​ទេ គឺ​មាន​ពេលវេលា​ ២៤ ម៉ោង​ដូចគ្នា។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​លោកអ្នក​​​​ត្រូវ​ផ្ដោត​លើ​ប្រភព​ថាមពល​ដែល​ធ្វើ​ឲ្យ​លោកអ្នក​កាក់កប​​កាន់តែ​ច្រើន និង ជៀសវាង​ការ​ចំណាយ​ពេល​វេលា​​ទាំង​នេះ​ទៅ​លើ​​កិច្ចការ​ដែល​ឥតប្រយោជន៍​មួយ​ចំនួន​ដែល​​នាំ​ទៅ​រក​ការ​ខាតបង់​​​៕​​​​

http://www.thebnews.com/news/5845/

No comments

Powered by Blogger.