Header Ads


 

គេហទំព័រ​អន្តរជាតិ​ដ៏​ល្បី​មួយ​បង្ហាញ​រូបថត​​​​​ប្រៀប​​ធៀប​​​​​​​​​​​​​សម្រស់​ប្រាសាទ​សម័យ​បុរាណ​​​​​​កម្ពុជា​នឹង​សម្រស់​​​បច្ចុប្បន្ន ​​​​​បាន​ឃើញ​​ពិត​ជា​​ស្ងើច​សរសើរ!



ប្លង់​គំនូរ​ប្រាសាទ​បាយ័ន​សម័យ​បុរាណ​ vs សម័យ​បច្ចុប្បន្ន​ប្រភព៖​ Picture: Bruno Lévy and Stéphane de Greef
កាល ​ពី​ថ្ងៃ​​​​ទី​​​​​២៨​​ ខែ​វិច្ឆិកា​ កន្លង​ទៅ​ គេហទំព័រ​ Telegraph ​របស់​អង់គ្លេស​​បាន​​ធ្វើ​អត្ថបទ​​ពិសេស​មួយ​ដោយ​ដាក់​ចំណង​ជើង​​ថា​ "​Angkor: an interactive map of Cambodia's must-see temples” ​​ ​បាន​​បង្ហាញ​ផែនទី​នាំ​ផ្លូវ​ទៅ​កាន់​ប្រាសាទ​​ផ្សេង​ៗ​នៅ​តំបន់​អង្គរ​ និង​​បង្ហាញ​ពី​ការ​ប្រៀបធៀប​​​សម្រស់​​នៃ​ប្រាសាទ​សម័យ​បុរាណ​ និង​សម័យ​បច្ចុប្បន្ន។

​​លោក​ Andrew Booth ​អ្នក​និពន្ធ​សៀវភៅ​ The Angkor Guidebook ​​ត្រូវ​បាន​ដក​ស្រង់​ដោយ​ប្រភព​ថា​ ​​៖«​​អ្វី​ដែល​​​អ្នក​ទេសចរ​ឃើញ​គឺ​ប្រាសាទ​​​ដែល​​ខ្ញុំ​បាន​ធ្វើ​ការ​ជា​ ច្រើន​ឆ្នាំ​សិក្សា​ពី​ប្រាសាទ​ទាំង​នេះ»។ ​លោក ​បាន​បន្ត​ថា​ ៖ «​​ខ្ញុំ​មិន​​​ដឹង​ថា​​​​ខ្ញុំ​បាន​លះបង់​ និង​ធ្វើ​កិច្ចការ​នេះ​អស់​ប៉ុណ្ណា​ទេ។ ប្រាសាទ​បាពួន​​គឺ​មិន​ត្រូវ​បាន​គេ​រចនា​ឡើង​បាន​ស្អាត​នោះ​​​​ទេ​ ហើយ​​វា​ហាក់​បី​ដូច​ជា​​ឆាប់​​ធ្លាក់​ និង​រលំ​ជា​បណ្ដើរ»។

​​ជា​ស្ថាបនិក​ក្រុមហ៊ុន​ទេសចរណ៍ About Asia ​​លោក​បាន​​​បង្ហាញ​ពី​ចំណុច​ល្អ​ៗ​ជា​ច្រើន​ដែល​អ្នក​ទេសចរណ៍​គួរ​ដឹង។ លោក​គិត​ថា​ ​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​អង្គរ​​នៅ​ក្នុង​រដូវ​ដែល​ សម្បូរ​មនុស្ស​​​​មិន​ដឹង​ពី​ចំណុច​មួយ។​ នោះ​គឺ​ថា​ នៅ​ខែ​ឧសភា​ និង​ខែ​សីហា​ ​គឺ​ជា​រដូវ​​ដែល​មាន​មនុស្ស​ទៅ​ទស្សនា​ប្រាសាទ​តិច​​ ប៉ុន្តែ​វា​ជា​រដូវ​ស្ទូង​ដក​ ដែល​សម្រស់​ធម្មជាតិ​មាន​ពណ៌​បៃតង។ អ្វី​ដែល​ជា​ចំណុច​ល្អ​នោះ​គឺ​ថា​ សណ្ឋាគារ​គឺ​មាន​តម្លៃ​ថោក​ជាង​រដូវ​ដែល​មាន​​អ្នក​ទេសចរ​ច្រើន​មក​ទស្សនា។

​​​ដោយ​ឡែក​ ចំពោះ​រូប​ថត​​នៃ​ការ​ប្រៀប​ធៀប​ប្រាសាទ​ខាង​លើ​នេះ​ គឺ​​ជា​រូបថត​​របស់​វិទ្យាស្ថាន​បារាំង​ឈ្មោះ​​​ ​École Française d’Extrême-Orient (EFEO) ​ដែល​ត្រូវ​ប្រភព​​យក​មក​ចុះ​ផ្សាយ។ ​សូម​ទស្សនា​​ ថា​តើ​ប្រាសាទ​នេះ​មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ? ​​​

 ប្លង់​គំនូរ​ប្រាសាទ​​មេបុន​ខាង​កើត​​​សម័យ​បុរាណ​ vs សម័យ​បច្ចុប្បន្ន​

ប្លង់​គំនូរ​ប្រាសាទ​ភិមានអាកាស​​សម័យ​បុរាណ​ vs សម័យ​បច្ចុប្បន្ន

http://www.thebnews.com/news/6778/

No comments

Powered by Blogger.